សុខភាព
វិធីសង្គ្រោះបឋម ពេលមានករណីប្រើថ្នាំលើសកម្រិត
សម័យនេះហើយ ចង់ប្រើថ្នាំព្យាបាលអីក៏ដោយ គួរមានការណែនាំពីពេទ្យត្រឹមត្រូវ។ បើប្រើលើសកម្រិតអាចប្រឈមបញ្ហាសុខភាពច្រើន អាចឈានដល់ស្លាប់។ គួរប្រយ័ត្នបន្តិច កម្ពុជាថ្មី នឹងប្រាប់លម្អិតរឿងប្រើថ្នាំលើសកម្រិត រោគសញ្ញា និងវិធីសង្គ្រោះបឋមឲ្យគ្រប់គ្នាបានដឹង។
១- អ្វីទៅជាការប្រើថ្នាំលើសកម្រិត?

ការប្រើថ្នាំលើសកម្រិត គឺជាការប្រើថ្នាំមួយមុខ ឬច្រើនមុខផ្សំគ្នា ទាំងមានវេជ្ជបញ្ជា ឬគ្មានវេជ្ជបញ្ជា មិនត្រឹមត្រូវតាមកម្រិតប្រើ តាមពេលវេលា ឬតាមការណែនាំរបស់គ្រូពេទ្យ។
២- រោគសញ្ញាប្រើថ្នាំលើសកម្រិត
នៅពេលយើងប្រើថ្នាំលើសកម្រិត រោគសញ្ញាបង្ហាញចេញ អាចមានលក្ខណៈខុសៗគ្នា អាស្រ័យលើភាពធ្ងន់ធ្ងរ ស្ថានភាពសុខភាព និងប្រភេទថ្នាំដែលប្រើលើសកម្រិតតែម្តង។ លើសពីនេះ ដោយសាររាងកាយមនុស្សម្នាក់ៗ និងសកម្មភាពប្រតិកម្ម ភាពខុសគ្នាពី ទើបពិបាកនឹងកំណត់រោគសញ្ញាឲ្យបានជាក់លាក់។
យ៉ាងណា ជាទូទៅ រោគសញ្ញាប្រើថ្នាំលើសកម្រិត មានដូចជា វិលមុខ ស្រមើស្រមៃ វង្វេងវង្វាន់ ក្អួត ប្រកាច់ ពិបាកដកដង្ហើម (ឬឈប់ដកដង្ហើម) ចង្អោរ សន្លឹម ហូរឈាមក្នុងរាងកាយ ចុកពោះ ប៉ះពាល់គំហើញ សន្លប់ ស្រមុកខ្លាំងៗ រាក ។ល។
– មូលហេតុធ្វើឲ្យប្រើថ្នាំលើសកម្រិត

មានមូលហេតុចម្បង ២ នាំឲ្យមានការប្រើថ្នាំលើសកម្រិត ដូចជា៖
– ប្រើច្រើនដោយចៃដន្យ (Accidental Consume)៖ អ្នកមានជំងឺ អាចលេបខុសប្រភេទថ្នាំ ឬទិញថ្នាំផ្សំមិនត្រឹមត្រូវ លេបខុសម៉ោង និងកម្រិតមិនត្រឹមត្រូវតាមការណែនាំ ដោយមិនបានដឹងពីផលវិបាកនៅពេលខាងមុខ។
– គេចពេលវេលាលេបថ្នាំ ឬលេបដោយចេតនា៖ អ្នកមានជំងឺ លេបថ្នាំក្នុងកម្រិតខ្ពស់ ដើម្បីគេចមិនលេបថ្នាំនៅពេលក្រោយទៀត ឬក្នុងចេតនាធ្វើឲ្យខ្លួនឯងមានគ្រោះថ្នាក់។
៤- វិធីសង្គ្រោះបឋមចំពោះករណីប្រើថ្នាំលើសកម្រិត

ប្រសិនយើងឃើញមានករណីប្រើថ្នាំលើសកម្រិត សូមធ្វើតាមជំហានណែនាំទាំងនេះ៖
– ត្រូវធ្វើចិត្តឲ្យត្រជាក់
– ទូរស័ព្ទហៅរថយន្តសង្គ្រោះបន្ទាន់ភ្លាម
– បើអ្នកជំងឺសន្លប់ ប៉ុន្តែនៅដកដង្ហើម សូមបង្វិលដាក់ឲ្យដេកផ្អៀង (Recovery Position)។ បង្វិលក្បាល និងលើកចង្កាឡើង ដើម្បីប្រាកដថា ផ្លូវដង្ហើមគាត់នៅតែបើក។ ពិនិត្យមើលដង្ហើមអ្នកជំងឺជាបន្តបន្ទាប់ និងពិនិត្យមើលស្ថានភាពរហូតមានជំនួយមកដល់។
– មិនត្រូវព្យាយាមធ្វើឲ្យអ្នកជំងឺក្អួតទេ
– មិនត្រូវបង្ខំ ឲ្យអ្នកជំងឺផឹក ឬញ៉ាំអ្វីឡើយ
– ត្រូវយកថ្នាំអ្នកជំងឺញ៉ាំលើស ឬកំប៉ុងថ្នាំ សម្បកថ្នាំ ទៅមន្ទីរពេទ្យជាមួយផង
– ទោះបីជាអ្នកជំងឺមើលទៅហាក់ដូចជាមិនអី ហើយដឹងខ្លួនវិញក៏ដោយ មិនត្រូវទុកគាត់ឲ្យនៅម្នាក់ឯងទេ ត្រូវជូនទៅមន្ទីរពេទ្យដែលជិតបំផុត ដើម្បីចៀសវាងផលវិបាកទៅថ្ងៃក្រោយ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
ចុចអាន៖ មកដឹងពីប្រភេទកែសម្ផស្សដោយមិនវះកាត់ និងហានិភ័យរបស់វា
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៥ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៤ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអ៊ុយក្រែន ចាត់វិធានការផ្សះផ្សាទំនាក់ទំនងជាមួយប៉ូឡូញ ក្រោយវិវាទជុំវិញការដាក់ឈ្មោះកងទ័ព


