ទាយសុបិន Archives - Kampuchea Thmey Daily

យល់សប្តិឃើញត្រី អត្ថន័យទាំង១១នេះនឹងបញ្ចាក់ការពិតឲ្យអ្នកបានដឹងច្បាស់
គេងយល់សប្តិឃើញត្រី ផ្អែកតាមការការបកស្រាយពីបុរាណកាលបាននិយាយថា ត្រីនឹងនាំមកនូវសំណាងល្អ មាន​លក្ខណៈ​សម្បត្តិ​ទទួល​បាន​លាភ​សំណាង បើ​ធ្វើ​ជំនួញ​នឹង​ទទួល​បាន​ប្រាក់​ចំណេញ​ច្រើន​ មិនថាប្រកបកិច្ចការងារអ្វីក៏ដោយ នោះ​​លាភ​សំណាងនឹងហូរចូលមកជាក់ជាមិនខានឡើយ​។

ជាពិសេសថែមទៀតនោះ ជីវិតរបស់លោកអ្នកនឹងមានការផ្លាស់ប្តូរធំសម្រាប់ភាពល្អប្រសើរក្នុងការងារ មានឪកាសឈានទៅមុខ មានការឡើងតំណែង ការឡើងឋានៈ ដែលនឹងធ្វើឲ្យអ្នកសប្បាយចិត្ត។ ជីវិតក្នុងអំឡុងពេលនេះនឹងមានតែរឿងល្អៗចូលមកឥតឈប់ឈរ។

សុបិនឃើញត្រី១ ឬឃើញត្រី២ក្បាល

មិនថាលោកអ្នកគេងយល់សប្តិឃើញត្រីមួយឬ២ក្បាលនៅនឹងមុខទេ យោងតាមបកស្រាយបានបញ្ចាក់ថា អំឡុងពេលនេះ ជីវិតអ្នកមានសក្ដានុពល ទទួលបាននូវសំណាងល្អពីរបស់អ្វីម្យ៉ាងដែលកំពុងតែផ្សង។ អ្នកប្រកការងារក្នុងអូហ្វីសនឹងទទួលបាននូវជោគជ័យក្នុងភារកិច្ចការងារពីមេកោយ។ ប្រសិនបើជាស្ត្រីមានផ្ទៃពោះ អ្នកនឹងមានកូនប្រុស-ស្រី ដែលឆ្លាតវៃនិងមានភាពរហ័សរហួនពីកំណើត។ បើអ្នកជាបុរសដែលមានគ្រួសារ អ្នកត្រូវតែប្រយ័ត្នចំពោះភាគីទីបីចូលមកក្នុងជីវិត ដែលលអាចជាមនុស្សមានកលល្បិចចូលមកបំបែកសុភមង្គលរបស់អ្នក។

សុបិនឃើញត្រីជាច្រើន

សុបិនឃើញត្រីជាច្រើន ផ្អែកតាមការបកស្រាយមានអទ្ថន័យថា  អ្នកមានសក្ដានុពល ទទួលបានលាភធំ។ មិនថាអ្នកគិតយ៉ាងណា ឬសង្ឃឹមអ្វី ឆាប់នេះអ្នកនឹងទទួលបានដូចបំណងប្រាថ្នាជាក់ជាមិនខានឡើយ។ ប្រសិនបើអ្នកជាពាណិជ្ជករ អ្នកលក់ដូរ នោះផលចំណេញនិងភ្ញៀវចេញចូលហាងឥតដាច់សូរទេ។ ចំពោះបញ្ហាហិរញ្ញវត្ថុសូមកុំព្រួយបារម្ភ វានឹងប្រសើរឡើងក្នុងពេលឆាប់ៗនេះ។ ប្រសិនបើវានៅតែពិបាក សូមអត់ធ្មត់ ហើយព្យាយាមបន្តិចទៀតនោះជីវិតនឹងកាន់តែប្រសើរឡើងជាក់ជាមិនខាន។

សុបិនឃើញត្រីធំនៅចំពោះមុខ

សុបិនឃើញត្រីធំមានអត្ថន័យថា ចំពោះមនុស្សនៅលីវនឹងជួបមនុស្សដែលខ្លួនពេញចិត្ត។ លើសពីនេះ អ្នកនឹងមានឱកាស​ទទួលបាន​លាភ​សំណាង ទទួលបាន​ទ្រព្យសម្បត្តិ ឬ​វត្ថុ​ដែល​ចូលចិត្ត​ច្រើន​។ វាជាសុបិនល្អមួយដែលកម្រនឹងមានអ្នកណាម្នាក់គេងយល់សប្តិណាស់។

សុបិនឃើញត្រីមាស

គេងយល់សប្តិឃើញត្រី​មាស មានន័យ​ថា​អ្នក​នឹង​ក្លាយជា​អ្នកមាន មាន​លុយ​ចូល​មក​ក្នុង​ន័យ​នាំ​លាភ​សំណាង។ ប៉ុន្តែវាអាស្រ័យល់ការព្យាយាមរបស់លោកអ្នកក្នុងជីវិតខាងក្រោយដែរ។ ការតស៊ូ នឹងមកនូវជ័យជម្នះដល់យើងមិនខានឡើយ។

សុបិនឃើញត្រីដ៏ស្រស់ស្អាត

សុបិន​ឃើញ​ត្រី​ស្អាតមិនដូចត្រីផ្សេងដែលយើងធ្លាប់ជួបកន្លង យោងតាមការទស្សន៍ទាយបញ្ចាក់​ថា​ អ្នកនឹង​ធ្វើ​ដំណើរ​ទៅ​ស្វែងរក​លាភ​សំណាង​នៅ​កន្លែង​ដែល​អ្នក​មិន​ធ្លាប់​ទៅ។ ជីវិតនាពេលនេះនឹងជួបតែសំណាងល្អក្នុងការធ្វើដំណើរ ប៉ុន្តែត្រូវប្រយ័ត្ន មនុស្សវ័យក្មេងនាំមកនូវបញ្ហាដល់អ្នក។

សុបិនឃើញត្រីផ្ទក់

ត្រីផ្ទក់ក្នុងសុបិនតំណាងឲ្យមនុស្សមានចិត្តសប្បុរសជួយឧបត្ថម្ភ ឬគាំទ្រ រួមទាំងលទ្ធភាពនៃការទទួលបានសំណាងក្នុងទម្រង់ជាឧបករណ៍ដែលទាក់ទងនឹងការកាន់កាប់ផ្ទាល់ខ្លួនណាមួយ។ ក្នុងពេលនេះបើអ្នកមានបំណង ឬចង់ធ្វើអី្វនឹងមានមនុស្សតាមជួយតាមថែរក្សាមិនឲ្យមានបញ្ហាចូលមកទេ។

សុបិនឃើញឆ្អឹងត្រី

ការបកស្រាយសុបិនឃើញឆ្អឹងត្រី ជាអត្ថន័ឲ្យអ្នកប្រឹងតស៊ូនឹងជីវិត បើនាពេលនេះអ្នកកំពុងធ្វើអ្វីក៏ដោយ អ្នកអាចជួបប្រទះឧបសគ្គ។ ប៉ុន្តែនៅទីបញ្ចប់ អ្នកនឹងតស៊ូរហូតដល់ឆ្លងកាត់វាបានយ៉ាងប្រសើរ។

សុបិន​ឃើញ​ត្រី​តែ​ចាប់​មិន​បាន

យល់សប្តិឃើញត្រី តែចាប់មិនកើត វាជាអត្ថន័យចង់ឲ្យយើងត្រូវតែប្រុងប្រយ័ត្ន មិនថាជាការរស់នៅ​ ដេក ដើរឬឈរទេ ព្រោះ​អាច​មាន​គ្រោះថ្នាក់​ដល់​ខ្លួនឯង ឬ​សាច់ញាតិ​ចាស់ជរា ឪពុកម្តាយ​។ ក្នុងពេលនេះ អ្នកអាចមានតម្រូវការភ្លាមៗសម្រាប់ការធ្វើដំណើរឆ្ងាយ ដូច្នេះសូមថែរក្សាខ្លួនឲ្យបានល្អ។

សុបិនចង់ចាប់ត្រី

សុបិនឃើញត្រី ការបកស្រាយសុបិន្តថានឹងមានការផ្លាស់ប្តូរធំ និងក្នុងទិសដៅកាន់តែប្រសើរ ទាំងការងារ និងហិរញ្ញវត្ថុ អ្វីក៏ដោយដែលអ្នកសង្ឃឹមនឹងក្លាយជាការពិត ក៏ដូចជាត្រូវបានលើកកម្ពស់ ការផ្សព្វផ្សាយ ធ្វើឲ្យជីវិតរីករាយ និង​មាន​ភាព​សម្បូរ​បែប​បន្ថែម​ទៀត។

សុបិនចង់ចាប់អន្ទង់

ឃើញអន្ទង់ក្នុងក្ដីសុបិន ការបកស្រាយមានន័យថា អំឡុងពេលនេះអ្នកនឹងអាចត្រូវផ្ទេរការងារពីកន្លែងចាស់ទៅថ្មី ឬមានជីវិតផ្ទុយស្រឡះខុសការគិតបន្តិច។ សូមប្រយ័ត្នចំពោះសេចក្តីស្រឡាញ់ និងការរួបរួមជាមួយអ្នកជិតស្និទ្ធ ពេលខ្លះដោយសារ​រឿង​មិន​ទាក់ទងនឹងខ្លួនសោះ ក៏មានបញ្ហាល្អកករបានដែរ។  ពេលនេះ សូមកុំប្រថុយប្រថានលើបញ្ហាមិនច្បាស់លាស់ណាមួយឲ្យសោះ  ព្រោះ​អាច​នាំ​ឲ្យ​មាន​ភាព​វឹកវរ​ដល់​គ្រួសារ។

សុបិនចង់ចាប់ត្រីគល់រាំង

សុបិនឃើញត្រីគល់រាំង ការបកស្រាយសុបិនថា​ អ្នកនឹងទទួលបានទ្រព្យសម្បត្តិចំនួន២ខុសគ្នា ទីមួយជាវត្ថុមានជីវិតដូចជាកូនក្មេង ឬសត្វចិញ្ចឹម។ ទីពីរ អាចជាលាភលុយកាក់ផ្នែកទ្រព្យធន ដែលកំពុងតែប្រឹងរកកន្លងមកវានឹងហុចផលឲ្យអ្នកនាពេលខាងមុខ៕

គ្រូ ណុប

ចុចអាន៖សុបិន ១០ប្រភេទ បញ្ចាក់អត្ថន័យក្នុងជីវិតពិត គួរកុំព្រងើយកន្តើយ

The post យល់សប្តិឃើញត្រី អត្ថន័យទាំង១១នេះនឹងបញ្ចាក់ការពិតឲ្យអ្នកបានដឹងច្បាស់ appeared first on Kampuchea Thmey Daily.

សុបិន ១០ប្រភេទ បញ្ចាក់អត្ថន័យក្នុងជីវិតពិត គួរកុំព្រងើយកន្តើយ
ក្ដីសុបិនគឺជាជំនឿមួយដែលគេជឿតាំងបុរាណកាលមកម៉្លេះ ក្នុងសុបិនខ្លះបានបញ្ចាក់ពីអត្ថន័យល្អប្រសើរ ធ្វើឲ្យអ្នកគេងយល់សប្តិក្រោកឡើងដោយសប្បាយចិត្ត។ ប៉ុន្តែមានសុបិនខ្លះទៀត អ្នកក៏គួរកុំព្រងើយកន្តើយនឹងវា ហើយគិតថាជារឿងស្រាលឲ្យសោះ។

ក្ដីសុបិនខ្លះអាចជាប្រផ្នូលមួយចង់ដាស់តឿនអ្នកមុនហេតុការណ៍មកដល់​ ចំណែកសុបិនមួយផ្សេងទៀត គឺជាបំណងដែលគេចង់ឲ្យយើងបែបនោះតាមក្នុងយល់សប្តិប៉ុណ្ណោះ។ មិនថាសុបិនបែបណាទេ ប៉ុន្តែប្រសិនបើអ្នកគេងសុបិនឃើញ១ក្នុងចំណោមសុបិនទាំង១០ដូចដែលលើកបង្ហាញ សុទ្ធតែមានអត្ថន័យបង្កប់ចង់ឲ្យអ្នកដឹង។

១ សុបិនថាមានផ្ទៃពោះ

ប្រសិនបើអ្នកសុបិនថាខ្លួនមានផ្ទៃពោះ សម្រាប់អ្នកនៅក្នុងជួររដ្ឋាភិបាល ឬធ្វើការឲ្យក្រុមហ៊ុន ទំនាយនោះបានទស្សទាយអ្នកនឹងត្រូវមេដំឡើងឋានៈក្នុងភារកិច្ចការងារខ្ពស់។ ប៉ុន្តែប្រសិនបើអ្នកជាអ្នកលក់ដូរ បើកហាងនានា ប្រហែលជាមានការផ្លាស់ប្តូរពាណិជ្ជកម្ម ឬផ្លាស់ទីទៅកន្លែងផ្សេង តាមរបៀបដែលមិនសូវល្អប៉ុន្មានទេ។

២ សុបិនឃើញពស់

សុបិន​ឃើញ​ពស់ ឬ​ត្រូវ​ពស់​ចឹក ឬ​វាយ​ពស់​ឲ្យ​ស្លាប់ រួច​ពស់​រស់​ឡើង​វិញ។ សម្រាប់មនុស្សនៅលីវនឹងឈានដល់ថ្ងៃរៀបការជាមួយដៃគូ។ ប្រសិនបើអ្នកជាបុរសដែលមានគ្រួសារ អ្នកប្រហែលជាមិនសូវល្អប្រសើប៉ុន្មានទេ។ បើ​អ្នក​ជា​ស្ត្រី​មាន​គ្រួសារ​ នឹង​មាន​កូនឆាប់ៗ ​ឬ​មាន​សំណាង​ល្អកើតឡើងវិញ។

៣ សុបិនឃើញសាកសព

កាលបើគេងយល់សុបិនឃើញមនុស្សស្លាប់ ឬសាកសព ធុំក្លិនស្អុយសាយភាយ យោងតាមការបកស្រាយបញ្ចាក់ថា អ្នកនឹងទទួលបានសំណាងពីអ្វីមួយដែលកំពុងផ្សងសំណាង ឬសំណាងក្នុងអាជីវកម្ម និងភារកិច្ចការងារ។ ប្រសិនបើអ្នកសុបិនឃើញមនុស្សស្លាប់ មានដង្កូវវាររវើម សុបិននោះនឹងបង្កើនទ្រព្យសម្បត្តិឲ្យអ្នកវិញ។

៤ សុបិនឃើញមនុស្សស្លាប់នឹងមុខ

សុបិន​ឃើញ​មនុស្ស​ស្លាប់ យោងតាមទំនាយទាយ​ថា​អ្នកនឹង​បាន​លាភ​សំណាង ឬ​បញ្ចប់​សំណាង​អាក្រក់ដែលធ្លាប់កើតមានលើអ្នកកន្លងមក ។ ប្រសិនបើឃើញខ្លួនឯងស្លាប់ នោះជាការប្រសើរវិញ សំណាងអាក្រក់នឹងបញ្ចប់ ហើយសំណាងនឹងរត់តាមអ្នកមកវិញ។

៥ សុបិនឃើញលាមក

សុបិន​ឃើញ​លាមក ឬ​ចាប់​លាមកដោយផ្ទាល់ដៃ ឬបន្ទោរបង់ដោយខ្លួនឯង។ យោងតាមការបកស្រាយបញ្ចាក់ថា អ្នកនឹងមានសំណាងអាក្រក់ អាចឈានដល់ការបាត់បង់កេរ្តិ៍ឈ្មោះ ឬត្រូវបានបង្កាច់បង្ខូចដោយមនុស្សដែលនិយាយដើមនិងព្យាយាមលាបពណ៌ដោយបំណងអាក្រក់ណាមួយ។

៦ សុបិនឃើញកូនក្មេងឬទារក

សុបិនឃើញទារក ឬកូនក្មេងមានសំបុរសស្គុសគួរឲ្យស្រលាញ់ខ្លាំង ផ្អែកតាមជំនឿចាស់ៗពីរបុរាណកាលបានបញ្ចាក់ថា ​ អ្នក​នឹង​ទទួល​បាន​លាភ​សំណាង​ខាង​ហិរញ្ញវត្ថុ ឬទទួលបានកូនឆាប់ៗខាងមុខនេះ។

៧ សុបិនឃើញព្រះសង្ឃ

បុរស​ឬ​ស្ត្រី​ណា​ក៏​ដោយ កាលបើគេងយល់សុបិន​ឃើញ​ព្រះសង្ឃ ឬព្រះពុទ្ធបដិមា និងវត្ថុសក្ការៈផ្សេងៗ យល់សប្តិនេះ មានសេចក្តីសុខក្នុងខ្លួន។ ព្រះតំណាងឲ្យសំណាង​ ភាពក្សេមក្សាន្តក្នុងជីវិត ជាពិសេសនោះសេចក្ដីសុខផ្នែកផ្លូវចិត្ត។ ចំណែកព្រះសង្ឃ តំណាងឲ្យផ្លូវធម៌ ការរក្សាចិត្តស្ងប់សុខក្នុងជីវិតនាបច្ចុប្បន្ន។

៨ សុបិន​ឃើញ​នាគ

នាគតំណាងឲ្យភាពខ្លាំងក្លា មហិច្ឆិតា បើវាបង្ហាញខ្លួនក្នុងសុបិននោះបញ្ចាក់បានថា ក្នុងក្រុមគ្រួសារអ្នកអាចនឹងមា​នជំងឺដំកាត់តិចតួចប៉ុណ្ណោះ។ ក្នុងនោះផងដែរ វា​នឹង​មាន​ការ​ប្រែប្រួល​ទាំង​អាជីពអាចដូរការងារ ចំណែកឯ​ផ្ទះសម្បែងក៏អាចឈានដល់ដូរដូចគ្នា។ ប៉ុន្តែកុំបារម្ភអី! ការដោះដូរនេះគឺជារឿងល្អវិញទេ។

៩ សុបិនឃើញលុយនិងមាសប្រាក់

សុបិនឃើញលុយ មាសប្រាក់ ឬបើក្នុងសុបិនអ្នកបានប៉ះវាដោយផ្ទាល់ដៃ។ មាននរណាម្នាក់បាននាំវាមកឲ្យអ្នកក្នុងសុបិន នោះមានន័យថា អ្នកនឹងរងទុក្ខលំបាកក្នុងគ្រួសារឬទុក្ខព្រួយដែលទាក់ទងនឹង បញ្ហាបំណុល បើ​មាន​កូន​បំណុល គេ​នឹង​ត្រូវ​គេ​បោក ឬ​កេង​បន្លំ។

១០ សុបិនឃើញឧទ្ធម្ភាគចក្រ

ក្ដីសុបិននេះបញ្ចាក់បានថា​ រឿងអាក្រក់ៗនឹងបញ្ចប់នាងពេលខាងមុខនេះ ចំណែកឯអ្នកមានជំងឺដំកាត់យូរហើយ​ នឹងជាសះស្បើយពីរោគា ហើយជំនួសមកវិញនូវលាភសំណាងផ្នែកលុយកាក់វិញ៕

គ្រូ​ ណុប

ចុចអាន៖ផ្លែឈើ ៣ មុខ គេមានជំនឿមុតមាំខានមិនបាន ក្នុងថ្ងៃសែនដកជើងធូបស្អែកនេះ

The post សុបិន ១០ប្រភេទ បញ្ចាក់អត្ថន័យក្នុងជីវិតពិត គួរកុំព្រងើយកន្តើយ appeared first on Kampuchea Thmey Daily.

សុបិនឃើញទៅបោះតង់តាមព្រៃ នឹងទទួលបានសំណាងល្អដល់ជីវិត
សុបិនឃើញដើរបោះតង់ យោងតាមការទស្សន៍ទាយបញ្ចាក់ថា នេះជាសុបិនល្អ ព្រោះថាអ្នកនឹងមានសំណាង ទទួលបានលាភធំពីការងារដែលខ្លួនកំពុងធ្វើ។ អ្នកពិតជាមានភាពទាក់ទាញចំពោះភេទផ្ទុយនាពេលថ្មីៗនេះ រួមទាំងការទទួលបានការស្រលាញ់ពីមនុស្សពេញវ័យ  មានឱកាសធ្វើដំណើរឆ្ងាយដោយមិនដឹងខ្លួន។

ប៉ុន្តែសូមប្រយ័ត្នចំពោះជំងឺដែលអាចកើតមានចំពោះមនុស្សវ័យក្មេងនៅក្នុងផ្ទះ។ ជាពិសេសជាមួយនឹងឆ្អឹងឆ្អែងដោយសារតែយើងរវល់នឹងកចិ្ចការងារទើបភ្លេចមើលថែខ្លួនឯង។

ស្នេហា៖ មនុស្សនៅលីវ ជោគជតារាសីស្នេហារបស់ពួកគេនាពេលនេះមើលទៅល្អ។ មានមនុស្សភេទផ្ទុយចង់បង្កើត​ទំនាក់​ទំនងស្នេហាជាមួយអ្នក។ ប៉ុន្តែ​អ្នក​ផ្ទាល់​ប្រហែល​ជា​មាន​ការ​លំបាក​ក្នុង​ការ​សម្រេច​ចិត្ត​ថា​អ្វី​ដែល​ត្រូវ​សម្រាប់​អ្នក​។​ សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហារួចជាស្រេច​ ជីវិត​ស្នេហា​របស់​អ្នក​ហាក់​បី​ដូច​ជាប៉ះទង្គិចគ្នា​បន្តិច​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ជារឿយៗមានជម្លោះ! ដូច្នេះប្រសិនបើអ្នកមានពេល អ្នក​ទាំង​ពីរ​គួរ​អង្គុយ​និយាយ​គ្នា​ដើម្បី​យល់​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក។ ព្រោះ​នៅ​ដំណាក់កាល​នេះ មាន​លទ្ធភាព​ដែល​ភាគី​ទី​បី​អាច​ធ្វើ​អន្តរាគមន៍​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាក់ជាមិនខាន។

ហិរញ្ញវត្ថុ​ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ ហើយ​តែង​មាន​អ្វី​ដែល​ត្រូវ​ចំណាយ ពីគម្រោង ឬការងារពិសេសដែលចូលមក វា​ជា​ពេល​វេលា​នៃ​ការ​កសាង​ឡើង​។ ចំពោះការងារ ប្រសិនបើអ្នកជាប់គាំង ឬជួបប្រទះបញ្ហាណាមួយ នឹងមានអ្នកជិតស្និទ្ធនឹងអ្នកមកជួយទំនុកបំរុងការពពារជួយយកអាសារ។ ក្នុងអំឡុងពេលនេះអ្នកត្រូវតែអត់ធ្មត់! ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះខ្លឹមសារនៃការងារ ដោយសារតែអ្នកមានឱកាសទទួលបានតំណែងខ្ពស់ជាងនេះ បើ​អ្នក​គិត​ចង់​វិនិយោគ​គឺ​ចាត់​ទុក​ថា​ល្អខ្លាំង ហើយក៏មានឱកាសជោគជ័យខ្ពស់ ងាយរកប្រាក់បានច្រើនពីគម្រោងដែលអ្នកគ្រោងនឹងធ្វើមនាថ្ងៃអនាគតផងដែរ៕

គ្រូ ណុប

ចុចអាន៖សុបិនឃើញសម្អាតអាងចិញ្ចឹមត្រី ជាប្រផ្នូលសែនល្អខ្លាំងក្នុងជីវិត

The post សុបិនឃើញទៅបោះតង់តាមព្រៃ នឹងទទួលបានសំណាងល្អដល់ជីវិត appeared first on Kampuchea Thmey Daily.

សុបិនបរិច្ចាគឈាមឱ្យអ្នកដទៃ ជាប្រផ្នូលនៃបញ្ហាសុខភាព
មនុស្សភាគច្រើនប្រហែលគិតថាសុបិនបរិច្ចាគឈាម ជាសញ្ញាល្អ ព្រោះវាជាអំពើល្អអាចស្រោចស្រង់ជីវិតអ្នកដទៃ។ ប៉ុន្តែ​ក្នុងជំនឿ ​សុបិននេះគឺជាប្រផ្នូលពាក់ព័ន្ធបញ្ហាសុខភាព និងទំនួលខុសត្រូវជាច្រើន។

១. សុបិនចង់បរិច្ចាគឈាម តែមិនបានបរិច្ចាគ

អំឡុងពេលនេះ ត្រូវប្រយ័ត្នខ្ពស់ចំពោះសុខភាព ព្រោះវា​ជា​រឿង​សំខាន់​ជាងគេ។ ជាពិសេសប្រសិនបើអ្នកធ្លាប់មានជំងឺពីមុន ឬជាជំងឺរ៉ាំរ៉ៃដែលធ្លាប់ធូរស្រាលម្ដងហើយ ឱកាសនៃការរើឡើងវិញគឺខ្ពស់ណាស់។ សុបិននេះក៏ជាប្រផ្នូលព្រមានអំពីអាជីវកម្ម ដែលមិនសមប្រកប មិនគួរ​វិនិយោគ​នោះទេ។

២. សុបិនចង់បរិច្ចាគឈាម ហើយបានបរិច្ចាគ

វាជាសញ្ញាមួយប្រាប់ថា មួយរយៈនេះសុខភាពរាងកាយនឹងមានភាពហត់នឿយហួសប្រមាណ។ អ្នកនឹងទទួលរ៉ាប់រងការងារជាច្រើនពីថ្នាក់ដឹកនាំ ធ្វើឱ្យសមត្ថភាពការងារអន់ថយ ដោយសារសម្ពាធហួសហេតុ។ ឱកាសនៃការចាញ់បោកគូសត្រូវក៏មានច្រើន ដោយសារការធ្វេសប្រហែសមួយពេល។

៣. សុបិនបរិច្ចាគឈាមពីរកំប្លោក

ប្រសិនបើអ្នកជាម្ចាស់បំណុល ឱកាសនៃការសងត្រឡប់មកវិញពីកូនបំណុលមានភាគរយតិចណាស់។ រាល់ការសម្រេចចិត្តដែលមានប្រាក់មកជាប់ពាក់ព័ន្ធ អាចទទួលរងនូវការខាតបង់។ ចំណែកសុខភាពផ្លូវចិត្តហាក់ច្របូកច្របល់ ស្មុគស្មាញ នាំឱ្យគេងមិនលក់៕

អត្ថបទ៖ សន្យា

ចុចអាន៖ សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ

ចុចអាន៖ ប្រជ្រុយ ៥កន្លែង គេជឿថា ជាមនុស្សមានភ័ព្វសំណាងខ្ពស់

The post សុបិនបរិច្ចាគឈាមឱ្យអ្នកដទៃ ជាប្រផ្នូលនៃបញ្ហាសុខភាព appeared first on Kampuchea Thmey Daily.

សុបិនឃើញអាយដល មិនមែនសុទ្ធតែជួបសំណាងល្អនោះទេ
សុបិនឃើញតារាសំណព្វចិត្ត ឬជាអាយដលដែលស្រលាញ់ពេញចិត្ត យោងតាមការទស្សន៍ទាយពីបុរាណកាលមកបញ្ចាក់ថា ដំណើរជីវិតរបស់អ្នកនឹងបន្តកើតមានបញ្ហាមិនចេះចប់មិនចេះហើយឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកនៅតែអាចដោះស្រាយបានដោយរលូនទៅមុខ។

រូបតំណាង

ក្នុងនោះទៀត ចំពោះ​មនុស្ស​មួយចំនួន​អាច​មានឱកាស​ទទួលបាន​លាភ​សំណាង​ពី​ការផ្សងសំណាងណាមួយ​ ឬអ្នកអាចទទួលបានអ្វីដែលល្អពីមិត្តភេទផ្ទុយយកមកឲ្យដល់ផ្ទះ។ ហើយអ្វី​ដែល​អ្នក​ត្រូវ​ប្រយ័ត្ន​គឺក្រុម​មនុស្ស​ជិតស្និទ្ធ​នឹង​អ្នក​ អាច​នាំ​មក​នូវ​បញ្ហានិងទុក្ខទោសដល់ខ្លួនឯង។

ស្នេហា៖ មនុស្សនៅលីវនឹងជួបមនុស្សដែលខ្លួនស្រលាញ់ពេញចិត្ត។ ពេលនេះគឺជាឱកាសគយររៀនពីគ្នាទៅវិញទៅមក។ ប៉ុន្តែ​នាងឬគាត់ ​ក៏​ប្រហែល​ជា​មាន​មនុស្ស​ជា​ច្រើន​ទៀត​កំពុង​ស្វែង​រក​ពួក​គេ​ដែរ។ ដូច្នេះ​ត្រូវ​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បីបញ្ជាក់ថាអ្នកជាមនុស្សត្រឹមត្រូវឬស្រលាញ់ស្មោះ។

ដោយឡែក សម្រាប់​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហាឬមានដៃគូ ចូរ​ប្រយ័ត្ន​ចំពោះ​អារម្មណ៍​របស់​អ្នក។ កាត់បន្ថយភាពឆេវឆាវនិងអារម្មណ៍ធ្ងន់កណ្ដុកមួយឡែកសិន។ បន្ទាប់មកអ្វីៗនឹងប្រសើរឡើងបន្តិចម្តងៗមិនខានឡើយ។

ចំណែកឯហិរញ្ញវត្ថុ ហាក់ដូចជាមិនមានបញ្ហាអ្វីជាដំកំភួននោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ ក្នុង​អំឡុង​ពេល​នេះ ត្រូវ​ប្រយ័ត្ន​កុំ​ឲ្យ​អ្នក​ណា​ខ្ចី​លុយ  ព្រោះវាអាចជាបំណុលអាក្រក់សងមិនរួច។

បើ​និយាយ​ពី​ការងារ​ក្នុង​អំឡុង​ពេល​នេះ ​អាច​នឹង​មាន​បញ្ហា​ជា​បន្តបន្ទាប់មកហូរហែរ។ ប៉ុន្តែអ្នកនឹងអាចឆ្លងកាត់វាបានដោយរលូនមិនខាន។ ប្រសិនបើអ្នកជាប់គាំងក្នុងរឿងអ្វីមួយ ប្រាកដជាមានមនុស្សម្នាក់នឹងឈោងទៅជួយអ្នករហូតដល់ការងារត្រូវបានបញ្ចប់ដោយជោគជ័យ។ ក្នុងអំឡុងពេលនេះអ្នកនឹងជួបនិងនិយាយជាមួយមិត្តភក្តិថ្មី។ វាជាការល្អក្នុងការស្គាល់គ្នា។ ព្រោះ​ពេល​អនាគត​អ្នកទាំងពីរ​អាច​នឹង​ធ្វើ​ការ​ជាមួយ​គ្នាបាន៕

គ្រូ ណុប

ចុចអាន៖សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ

The post សុបិនឃើញអាយដល មិនមែនសុទ្ធតែជួបសំណាងល្អនោះទេ appeared first on Kampuchea Thmey Daily.

សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ
សុបិនឃើញ​ក្រចកជើង​មាន​ខ្ទុះ​ច្រើន យោងតាមទំនាយពីបុរាណបញ្ចាក់ថា សំណាង​របស់អ្នកនឹង​កើនឡើង​ជា​បន្តបន្ទាប់​នាពេលនេះ។ ជីវិត​ក្នុង​រយៈពេល​នេះ​នឹង​មាន​ភាព​ភ្លឺស្វាងជាងមុន ហើយ​អ្នក​នឹង​មានឱកាស​ទទួលបាន​លាភ​សំណាង​ពី​មនុស្ស​ភេទ​ដូចគ្នា​ថែមទៀតផង។

ក្នុងកំឡុងពេលនេះ បើ​អ្នក​គិតចង់​ចាប់​យក​ឱកាសនៅខាងមុខ នោះ​អ្នក​មាន​ឱកាស​ឈ្នះ​ខ្ពស់អាចថាសំណាងពីកំណើតជួយយឹតយោងគ្នាមកជាមួយ។ ហើយបើ​គិត​ចង់​វិនិយោគ​លើ​អ្វី​មួយ​ក្នុង​អំឡុង​ពេល​នេះ​ចាត់​ទុក​ថា​ល្អ អ្នកនឹង​ទទួល​បាន​នូវ​អ្វី​ដែល​ខ្លួន​គិត​និង​សង្ឃឹមជាយូរ។ ចំណែកឯ​​គូស្វាមីរៀបការយូរឆ្នាំហើយពុំមានបុត្រានិងបុត្រីនឹងគេ ឆាប់ៗនេះអ្នកនឹងមាន​កូនតាមបំណងប្រថ្នាជាក់ជាមិខាន។

ចំពោះស្នេហា មនុស្ស​ដែលនៅលីវ​នឹង​ជួប​មនុស្ស​ដែល​ខ្លួន​ស្រលាញ់ពេញចិត្ត ប៉ុន្តែស្នេហារបស់គឺបែបវ័យចំណាស់ មិនមែនជាស្នេហាបែបក្មេងៗនោះទេ។ លើសពីនេះថែមទៀតដែរ ស្នេហារបស់អ្នកនឹងកើតចេញពីការធ្វើដំណើរ និងការសម្រាកលំហែកាយពីកន្លែងណាមួយ។ ចំណែក​អ្នកកំពុងមាន​ទំនាក់ទំនង​ស្នេហា​ត្រូវ​ប្រយ័ត្ន​ភាគី​ទី​បី​ អាចនឹង​ចូល​មក​បង្ក​ភាព​ចលាចល​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ។ ប៉ុន្តែបុគ្គលនោះនឹងមិនអាចចូលក្នុងជីវិតរបស់អ្នកបានទេ។ ដូច្នេះហើយ ភាពរឹងមាំ និងភាពជឿជាក់ គឺជារឿងសំខាន់ណាស់ ដែលអ្នកគួរតែមានជាមួយគ្នា។

សម្រាប់បញ្ហាហិរញ្ញវត្ថុ ប្រាក់ចំណូលនាពេលនេះត្រូវបានចាត់ទុកថាល្អប្រសើរច្រើន អ្នកចេះលៃលកនិងមានភាពបត់បែនក្នុងការចំណាយក្នុងជីវិតប្រចាំថ្ងៃ។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ចំពោះ​ចិត្ត​ទន់ជ្រាយ​ដែល​អាច​បង្កើត​បញ្ហាដូចជាការឲ្យលុយទៅអ្នកដទៃខ្ចីជាដើម។

ចំណែក​ការងារ​វិញ​ចាត់​ទុក​ថាល្អគួរសមខ្លះៗដែរ ហើយ​អ្នកនឹងមានឱកាស​ល្អ​ក្នុង​ការ​ឈាន​មុខ​ក្នុង​អាជីព​ការងារ ។ ការងារដែលអ្នកធ្វើនឹងមានភាពរុងរឿងដល់ជីវិត នេះត្រូវបានចាត់ទុកថាជាពេលវេលាដ៏ល្អក្នុងជីវិត។ សម្រាប់​អ្នក​ដែល​គិត​ចង់​វិនិយោគ​ក៏ត្រូវបានចាត់​ទុក​ថា​ល្អដូចគ្នា ហើយអាជីវកម្មនឹងទទួលបានផលចំណេញជាក់ជាមិនខានទេ៕

គ្រូ ណុប

The post សុបិនឃើញក្រចកជើងមានខ្ទុះ មិនអាក្រក់ដូចអ្នកគិតឡើយ appeared first on Kampuchea Thmey Daily.

ឃើញត្បូងក្នុងសុបិន យ៊ីអ៊ុនឡើងស្រឺតៗដោយសារតែសំណាងចូលមកដល់ជីវិត
សុបិនឃើញត្បូង យោងតាមក្បួនទស្សន៍ទាយពីបុរាណកាលបានបញ្ចាក់ប្រាប់ថា អ្នកនឹងមានលាភសំណាងខាងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនោះទៀតសោត គូស្នេហ៍របស់អ្នកនឹងនាំសំណាងដល់អ្នកជាក់ជាមិនខាន។ ចំពោះ​គូស្នេហ៍​ដែលរៀបការមកជាយូរឆ្នាំ ហើយ​គិត​ប៉ង​មាន​កូនឆាប់ៗនេះ អ្នកទាំងពីរ​នឹង​ទទួលបាន​ដូច​ការ​រំពឹង​ទុកដូចបំណង។ ហើយកូន​ដែលកើត​មក​នឹង​នាំ​មក​នូវ​លាភសំណាង​ដល់ឪពុកម្ដាយថែមទៀត។

ទន្ទឹមនោះដែរ​ អំឡុង​ពេល​នេះ​ត្រូវ​ប្រយ័ត្ន​មនុស្ស​ក្នុងផ្ទះ​អាច​នឹងមានជំងឺដំកាត់កើតមានលើក្រុមគ្រួសារ តែយ៉ាងណាក៏កុំបារម្ភពេកអី វាគ្រាន់តែជំងឺតូចតាចប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវប្រយ័ត្នគឺ មនុស្ស​ចម្លែក​​មិន​ធ្លាប់ស្គាល់​គ្នា​ ដែលគេនោះបានព្យាយាម​ធ្វើ​ជា​មិត្ត​ដើម្បី​យកផល​ចំណេញពីអ្នក។

ស្នេហា៖ មនុស្សនៅលីវនឹងជួបគូស្រករនៅស្រុកក្រៅឆ្ងាយពីដែនដី។ ទំនាក់ទំនង​លើក​នេះ​នឹង​មាន​ភាព​ល្អ​ប្រសើរ ហើយ​ប្រាកដជា​មានឱកាស​បាន​ស្គាល់​គ្នា​យូរអង្វែងរហូតចូលរោងជ័យ ។ ចំណែក​អ្នក​ដែល​មាន​ទំនាក់ទំនង​ស្នេហា ចូរ​ប្រយ័ត្ន​ការប្រច័ណ្ឌ​ហួសហេតុ។ ព្យាយាមកុំឲ្យអារម្មណ៍របស់អ្នកមកជាន់លើហេតុផលផ្ទាល់ខ្លួន។ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ​ជីវិត​គូរបស់អ្នកទាំងពីរនឹងជួបនូវការបែកបាក់យ៉ាងងាយ។

ចំណែកបញ្ហាហិរញ្ញវត្ថុ​ ត្រូវបាន​ចាត់ទុកថា​ល្អប្រសើរ អ្នក​នឹង​ទទួលបាន​លាភ​សំណាង​ពី​មនុស្ស​ជាទី​ស្រឡាញ់​។ ប៉ុន្តែសំណាងរបស់អ្នកអាចនឹងត្រូវគេបោក។ ដូច្នេះ​ហើយ អ្នក​ត្រូវ​ប្រយ័ត្ន​កុំ​ទុក​ចិត្ត​អ្នក​ណា​ខ្លាំង​ពេក។ ចំពោះការងារ ចាត់​ទុក​ថា​ជា​ការ​ល្អ មាន​ភាព​រីក​ចម្រើនទៅមុខ ។ ព្យាយាមចូលទៅជិតមនុស្សចាស់ជាងខ្លួនឬមានអាយុច្រើន ការ​មាន​សុជីវធម៌ និង​សុភាព​នឹង​ផ្តល់​ប្រយោជន៍​ដល់​អ្នក​ក្នុង​អាជីព​ការងារ​របស់​អ្នក។ បើ​អ្នក​មាន​គម្រោង​វិនិយោគ​លើ​អ្វី​នោះ​ចាត់​ទុក​ថា​ល្អ ហើយ​អ្នក​នឹង​មាន​សំណាង​ល្អ​នពេលនេះ៕

គ្រូ ណុប

ចុចអាន សុបិន​ឃើញ​អំបោសបោសផ្ទះ អត្ថន័យមិនសូវជាល្អគាប់ទេ

The post ឃើញត្បូងក្នុងសុបិន យ៊ីអ៊ុនឡើងស្រឺតៗដោយសារតែសំណាងចូលមកដល់ជីវិត appeared first on Kampuchea Thmey Daily.

គេងយល់សប្ដិឃើញកើតមុនពេញមុខ សូមប្រយ័ត្នជម្លោះក្នុងផ្ទះ
យល់សប្ដិ​ឃើញស្នាមមុនពេញមុខ តាមទំនាយបានទស្សន៍ទាយថាក្នុងសុបិននោះ​បញ្ជាក់​ថា ​អ្នកនឹង​មានជម្លោះ​ដែលបង្ក​មនុស្សនៅក្នុងផ្ទះ ឬបញ្ហាចោទជា​បន្តបន្ទាប់ ជាពិសេសអាចមានការឈ្លោះប្រកែកគ្នាញឹកញាប់ជាងក្នុងអំឡុងពេលនេះ។ប៉ុន្តែ​សំណាង​ហិរញ្ញវត្ថុ​របស់​អ្នក​មិន​អាក្រក់​នោះទេ ព្រោះ​វា​នឹង​ធូរស្រាល​ក្នុង​ពេល​ឆាប់ៗ​។ ហើយ​មានឱកាស​ទទួល​បាន​លាភ​សំណាង ឬ​លុយកាក់​មិន​នឹកស្មាន​ដល់​។

ស្នេហា៖ សម្រាប់មនុស្សនៅលីវ នឹងមានឱកាសជួបមនុស្សដែលខ្លួនពេញចិត្តអស់រយៈពេលយូរមកហើយ។ ប៉ុន្តែ​មនុស្សដែលប្រុងមកស្រលាញ់អ្នក អាច​មាន​អាថ៌កំបាំង​មួយ​ចំនួន​ដែល​នឹង​ធ្វើ​ឲ្យអ្នក​ព្រួយបារម្ភ​ខ្លះៗដែរ។ ចំណែក​អ្នក​មាន​ដៃគូឬប្ដីប្រពន្ធ សូមប្រយ័ត្នប្រយែង​ចំពោះ​ជម្លោះ​ដែល​កើត​ចេញពី​ការ​យល់​ច្រលំ​ក្នុង​រឿងណាមួយដែលយើងអាចនឹកស្មានមិនដល់។

ចំណែកឯហិរញ្ញវត្ថុនាពេលនេះ ​សូមកុំបារម្ភច្រើនអី! អ្នកនឹងទទួលបានឱកាសល្អៗចូលមកច្រើនៗ មាន​លាភ​សំណាង​ដោយ​មិន​នឹកស្មាន​ដល់​។ ប៉ុន្តែ​អ្នក​ត្រូវ​ប្រយ័ត្ន​ក្នុង​ការ​ចំណាយ​ច្រើនហួសហេតុ ទើប​អ្នក​អាច​​មាន​ប្រាក់​សន្សំ​សល់សម្រាប់ពេលចាស់ទៅ។ ចំណែក​ការងារ​ត្រូវ​ពឹង​លើ​ការ​អត់ធ្មត់​ឲ្យ​បាន​ច្រើន។ បន្ទាប់មកអ្វីៗនឹងប្រសើរឡើងតាមលំដាប់លំដោយ។ សម្រាប់​អ្នក​ដែល​គិត​ចង់​វិនិយោគ នេះ​ជា​ឱកាស និង​ពេល​វេលា​ដ៏​ល្អ​ក្នុង​ការ​សាកល្បង​អ្វី​ដែល​ថ្មី​នៅ​ពេល​នេះ៕

គ្រូ ណុប

ចុចអាន៖កាលបើគេងយល់សប្ដិឃើញផឹកកាហ្វេ អត្ថន័យពិតយ៉ាងណាដែរ

The post គេងយល់សប្ដិឃើញកើតមុនពេញមុខ សូមប្រយ័ត្នជម្លោះក្នុងផ្ទះ appeared first on Kampuchea Thmey Daily.