Connect with us

វប្បធម៌ ជំនឿ

ប្រជ្រុយ ៥កន្លែង គេជឿថា ជាមនុស្សមានភ័ព្វសំណាងខ្ពស់

បានផុស

នៅ

ប្រជ្រុយ​នៅលើផ្ទៃមុខ ឬដងខ្លួន សុទ្ធតែមានអត្ថន័យរបស់វា ទៅតាមទីតាំង។ នៅក្នុងទ្រឹស្ដីនរវិទ្យាធ្លាប់បញ្ជាក់ជាច្រើនមកហើយទាក់ទងទៅនឹងប្រជ្រុយ ខណៈតាមជំនឿអរូបិយ បានបកស្រាយអំពីទីតាំងប្រជ្រុយ ៥យ៉ាងដែលអាចនាំម្ចាស់ខ្លួនឱ្យក្លាយជាមនុស្សមានភ័ព្វសំណាងខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. ប្រជ្រុយប្រជាប្រិយភាព

ទីតាំង​នៃ​ប្រជ្រុយប្រជាប្រិយភាព ឬ​កេរ្តិ៍ឈ្មោះ ឬភាពល្បីល្បាញ ច្រើនតែ​នៅ​កណ្តាល​ក​ ហើយប្រជ្រុយនេះត្រូវបានគេចាត់ទុកជាប្រជ្រុយដែលមានមន្តស្នេហ៍ផងដែរ។ អ្នកមានប្រជ្រុយត្រង់ណេះតែងតែមានប្រជាប្រិយភាព ទទួលបានការកោតសរសើរពីអ្នកជុំវិញខ្លួន។ ពួកគេមានភាពវៃឆ្លាត និងមានឱកាសរីកចម្រើនខ្ពស់ក្នុងជីវិត។

២. ប្រជ្រុយអ្នកជំនួញ

អ្នកមានប្រជ្រុយត្រង់​ចិញ្ចើម​ខាង​ឆ្វេង គឺជាមនុស្សសម្បូរ​ប្រាជ្ញា​ និងការ​គិត ជាពិសេសពាក់ព័ន្ធជំនួញ ឬ​ការរកស៊ីធំៗ។ អាច​និយាយ​បាន​ថា វាគឺជាប្រជ្រុយរបស់ពាណិជ្ជករ បើ​ម្ចាស់ខ្លួនគិត​ចង់​ធ្វើ​ជំនួញ​អ្វី ​ក៏នឹងកើតឡើងដោយជោគជ័យ។

ក្រៅពីប្រជ្រុយនៅចិញ្ចើមខាងឆ្វេង មនុស្សមានប្រជ្រុយនៅត្រង់ស្លាបច្រមុះខាងស្តាំក៏ជាមនុស្សជោគជ័យក្នុងអាជីវកម្ម និងពាណិជ្ជកម្មប្រាក់រយលានផងដែរ

៣. ប្រជ្រុយនាំសំណាង

ប្រជុយនៅលើទីតាំងថ្ពាល់ខាងស្តាំ ជាមនុស្សជួបសំណាងមិនចេះដាច់ក្នុងជីវិតរស់នៅ។ ប្រជ្រុយនេះនឹងជួយឱ្យម្ចាស់ខ្លួនមានសំណាង បើសិនមានបញ្ហា នឹងមនុស្សតាមជួយគាំទ្រ ឬជ្រោមជ្រែងជានិច្ច។ មិនតែប៉ុណ្ណោះ ប្រជ្រុយត្រង់ត្របកភ្នែកខាងឆ្វេង ក៏ត្រូវបានចាត់ទុកជាប្រជ្រុយនាំសំណាងល្អ បណ្ដាលម្ចាស់ប្រជ្រុយជួបប្រទះតែលុយកាក់។

៤. ប្រជ្រុយមន្តស្នេហ៍

អ្នកណាដែលមានប្រជ្រុយនៅទីតាំងបបូរមាត់ ទាំងខាងលើ និងខាងក្រោម ជាមនុស្សសម្បូរមន្តស្នេហ៍ខ្លាំង។ បើប្រកបរបរជាអ្នកទីផ្សារ ឬអ្នកលក់អនឡាញ នឹងទទួលជោគជ័យខ្ពស់ជាងក្រុមឯទៀត។ មិនតែប៉ុណ្ណោះពួកគេជាមនុស្សមានមន្តស្នេហ៍ និងទាក់ទាញអ្នកជុំវិញខ្លួនឱ្យអាណិតស្រឡាញ់។

៥. ប្រជ្រុយអ្នកមាន ឬសេដ្ឋី

ប្រជ្រុយនៅផ្នែកខាងឆ្វេងនៃខ្ទង់ច្រមុះ ឬស្លាបច្រមុះឆ្វេង ​នឹង​ផ្តល់​ឱកាស​ឱ្យ​ម្ចាស់ខ្លួនទទួល​បាន​ទ្រព្យសម្បត្តិ សំណាង ឬ​ក្លាយជា​សេដ្ឋី​ក្នុងពេលអនាគត។ បើមិនអាចក្លាយជាសេដ្ឋីក៏ជីវិតពួកគេជោគជ័យលើ​ទ្រព្យសម្បត្តិ ពេលចាស់ទៅនឹងដេកចាយទ្រព្យ ដោយស្រណុកសុខស្រួល៕

អត្ថបទ៖ សន្យា

ចុចអាន៖ មុខ​មាត់​ ៥ យ៉ាង ​បង្ហាញ​ថា ​អ្នក​អាច​ក្លាយ​ជា​មហាសេដ្ឋី​បាន​យ៉ាង​ងាយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៩ នាទីutes មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ៤៧ នាទីutes មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ១ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+១ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមអាជីវករយកផ្លូវសាធារណៈធ្វើអាជីវកម្ម បង្កការកកស្ទះរាល់ថ្ងៃ នៅសង្កាត់ស្ទឹងមានជ័យ ៣

Sokha Hotels

ព័ត៌មានពេញនិយម