វប្បធម៌ ជំនឿ
កាលបើគេងយល់សប្ដិឃើញផឹកកាហ្វេ អត្ថន័យពិតយ៉ាងណាដែរ?
សុបិនថាបានផឹកកាហ្វេ យោងតាមទំនាយទាយថា ក្នុងរយៈពេលនេះលោកអ្នកនឹងមានឱកាសទទួលបានដំណឹងល្អដោយនឹកស្មានមិនដល់។ ដំណឹងល្អនោះ គឺនឹងមានមនុស្សនាំមកនូវរឿងល្អ ឬលាភសំណាង។ ប៉ុន្តែអាចមានការដោះដូរខ្លះៗដែរ។

ក្នុងអំឡុងពេលនេះទៀតសោត បើត្រូវធ្វើដំណើរផ្លូវឆ្ងាយអ្នកនឹងជួបតែសុខសុវត្ថិភាព និងគ្មានការព្រួយបារម្ភណាមួយកើតឡើងនោះទេ។
ស្នេហា៖ មនុស្សនៅលីវក្នុងដំណាក់កាលនេះ អាចនិយាយបានថាមានភាពទាក់ទាញខ្លាំងចំពោះភេទផ្ទុយ។ អ្នកនឹងមានមនុស្សជាច្រើនមកស្គាល់ និងបង្កើតទំនាក់ទំនងជាមួយ។ ប៉ុន្តែសូមណែនាំថា ការទាក់ទាញអាចនាំមកនូវបញ្ហា ប្រសិនបើអ្នកមិនប្រយ័ត្ន។
ចំណែកហិរញ្ញវត្ថុនាពេលនេះ ត្រូវបានចាត់ទុកថាល្អប្រសើរគាប់ចិត្ត ហើយតែងតែមានលុយកាក់ហូរចូលមកឥតដាច់សូរ។ ព្រោះចំណូលដែលទទួលបាន គឺច្រើនជាងការចំណាយ។ ដូច្នេះអំឡុងពេលនេះអ្នកមិនសូវខ្វល់ខ្វាយនឹងរឿងលុយកាក់នោះទេ។ សម្រាប់អ្នកដែលនិយមផ្សងសំណាងណាមួយ ចូរប្រញាប់រូតរះឆ្លៀតឱកាស នោះចាត់ទុកថាល្អដែលមានឱកាសទទួលបានទ្រព្យសម្បត្តិពេញបរិបូរ។
ចំណែកអ្នកប្រកបមុខរបរនិង បើកហាងលក់ដូរ នឹងប្រព្រឹត្តទៅដោយរលូន មានការសហការគ្នាបានយ៉ាងល្អប្រសើរ។ ចំណែកអ្នកចាប់អាជីពការងារវិញ អាចថាសំណាងអ្នកបានមកដល់ដោយមានមនុស្សចាស់ដែលនៅទីនោះផ្តល់ដំបូន្មាននិងជួយនៅពេលមានបញ្ហាកើតឡើងណាមួយដោយយថាហេតុ។ ជាពិសេសនោះទៀត ក្នុងអំឡុងពេលនេះ ការងារណាដែលចៅហ្វាយបានចាត់ឲ្យធ្វើ នឹងទទួលបានជោគជ័យនិងដំណើរការទៅដោយល្អជាក់ជាមិនខានទេ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


