វប្បធម៌ ជំនឿ
សុបិនឃើញអំបោសបោសផ្ទះ អត្ថន័យមិនសូវជាល្អគាប់ទេ
សុបិនឃើញអំបោសបោសផ្ទះ តាមក្បួនទស្សន៍ទាយថា ក្នុងរយៈកាលនេះ អ្នកនឹងមានបញ្ហាមួយចំនួននាំឲ្យសោកស្ដាយចំពោះអ្វីមួយដែលមិនបានសម្រេចដូចបំណង។ ក្នុងអំឡុងពេលនេះ អ្នកហាក់ដូចជាអស់កម្លាំងខ្លាំង។ ប៉ុន្តែកុំបាក់ទឹកចិត្ត ព្រោះវានឹងអាក្រក់មួយរយៈប៉ុណ្ណោះ ហើយមិនយូរប៉ុន្មានវានឹងល្អមកវិញជាក់ជាមិនខានទេ ។
លើសពីនេះទៀតដែរអ្នកអាចនឹងមានឱកាសទទួលបានលាភសំណាងនៅពេលក្រោយ សំណាងរបស់អ្នកមានលក្ខណៈវិនិច្ឆ័យក្នុងការធ្វើដំណើរទៅកាន់កន្លែងណាមួយដែលនៅឆ្ងាយពីភូមិស្រុក។
ស្នេហា ៖ អ្នកនៅលីវហើយកំពុងស្វែងរកគូគាប់ទ្រនាប់ចិត្តនាពេលនេះអាចនឹងបានជួបមនុស្សដែលជាគូគ្រងឬទទួលបានគូគាប់នៅក្រៅប្រទេស។ចំណែកអ្នកដែលមានដៃគូត្រូវប្រុងប្រយ័ត្នឲ្យមែនទែនព្រោះពេលនេះអាចជាឱកាសដែលជនខិលខូចមកចាក់នាំបែកបាក់គ្នា។
ហិរញ្ញវត្ថុ៖ ក្នុងអំឡុងពេលនេះ អ្នកទំនងជាបាត់បង់លុយច្រើន។ សំណាងក្នុងពេលនេះហាក់ដូចជាអាក្រក់ ប៉ុន្តែវានឹងកន្លងផុតទៅក្នុងពេលឆាប់ៗ ហើយលាភសំណាងនឹងមកតាមក្រោយ។ ចំណែកការងារវិញចាត់ទុកថាល្អ។ ប៉ុន្តែត្រូវការការអត់ធ្មត់ និងការខិតខំខ្លះដើម្បីធ្វើឲ្យការងារទទួលបានជោគជ័យដូចបំណង និងមានឱកាសត្រូវបានតម្លើងឋានៈការងារ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


