វប្បធម៌ ជំនឿ
ឃើញត្បូងក្នុងសុបិន យ៊ីអ៊ុនឡើងស្រឺតៗដោយសារតែសំណាងចូលមកដល់ជីវិត
សុបិនឃើញត្បូង យោងតាមក្បួនទស្សន៍ទាយពីបុរាណកាលបានបញ្ចាក់ប្រាប់ថា អ្នកនឹងមានលាភសំណាងខាងផ្នែកពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសនោះទៀតសោត គូស្នេហ៍របស់អ្នកនឹងនាំសំណាងដល់អ្នកជាក់ជាមិនខាន។ ចំពោះគូស្នេហ៍ដែលរៀបការមកជាយូរឆ្នាំ ហើយគិតប៉ងមានកូនឆាប់ៗនេះ អ្នកទាំងពីរនឹងទទួលបានដូចការរំពឹងទុកដូចបំណង។ ហើយកូនដែលកើតមកនឹងនាំមកនូវលាភសំណាងដល់ឪពុកម្ដាយថែមទៀត។

ទន្ទឹមនោះដែរ អំឡុងពេលនេះត្រូវប្រយ័ត្នមនុស្សក្នុងផ្ទះអាចនឹងមានជំងឺដំកាត់កើតមានលើក្រុមគ្រួសារ តែយ៉ាងណាក៏កុំបារម្ភពេកអី វាគ្រាន់តែជំងឺតូចតាចប៉ុណ្ណោះ។ អ្វីដែលអ្នកត្រូវប្រយ័ត្នគឺ មនុស្សចម្លែកមិនធ្លាប់ស្គាល់គ្នា ដែលគេនោះបានព្យាយាមធ្វើជាមិត្តដើម្បីយកផលចំណេញពីអ្នក។
ស្នេហា៖ មនុស្សនៅលីវនឹងជួបគូស្រករនៅស្រុកក្រៅឆ្ងាយពីដែនដី។ ទំនាក់ទំនងលើកនេះនឹងមានភាពល្អប្រសើរ ហើយប្រាកដជាមានឱកាសបានស្គាល់គ្នាយូរអង្វែងរហូតចូលរោងជ័យ ។ ចំណែកអ្នកដែលមានទំនាក់ទំនងស្នេហា ចូរប្រយ័ត្នការប្រច័ណ្ឌហួសហេតុ។ ព្យាយាមកុំឲ្យអារម្មណ៍របស់អ្នកមកជាន់លើហេតុផលផ្ទាល់ខ្លួន។ ព្រោះបើមិនដូច្នេះទេ ជីវិតគូរបស់អ្នកទាំងពីរនឹងជួបនូវការបែកបាក់យ៉ាងងាយ។
ចំណែកបញ្ហាហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថាល្អប្រសើរ អ្នកនឹងទទួលបានលាភសំណាងពីមនុស្សជាទីស្រឡាញ់។ ប៉ុន្តែសំណាងរបស់អ្នកអាចនឹងត្រូវគេបោក។ ដូច្នេះហើយ អ្នកត្រូវប្រយ័ត្នកុំទុកចិត្តអ្នកណាខ្លាំងពេក។ ចំពោះការងារ ចាត់ទុកថាជាការល្អ មានភាពរីកចម្រើនទៅមុខ ។ ព្យាយាមចូលទៅជិតមនុស្សចាស់ជាងខ្លួនឬមានអាយុច្រើន ការមានសុជីវធម៌ និងសុភាពនឹងផ្តល់ប្រយោជន៍ដល់អ្នកក្នុងអាជីពការងាររបស់អ្នក។ បើអ្នកមានគម្រោងវិនិយោគលើអ្វីនោះចាត់ទុកថាល្អ ហើយអ្នកនឹងមានសំណាងល្អនពេលនេះ៕

គ្រូ ណុប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


