ទាហានស៊ីឈ្នួល Archives - Kampuchea Thmey Daily

តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត
តុលាការរុស្ស៊ី បានកាត់ទោសទាហានស៊ីឈ្នួលម្នាក់ឲ្យជាប់ពន្ធនាគារពេញមួយជីវិត ព្រោះរូបគេបានជួយប្រយុទ្ធឲ្យអ៊ុយក្រែន ក្នុងសមរភូមិនៅ Mariupol។

ទាហានស៊ីឈ្នួលឈ្មោះ Nikolos Berianidze (រូបថត៖ គណៈកម្មការស៊ើបអង្កេតរុស្ស៊ី)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, បុរសម្នាក់នេះមានឈ្មោះ Nikolos Berianidze សញ្ជាតិហ្សកហ្ស៊ី ដោយចូលរួមជាមួយកងកម្លាំងទីក្រុងកៀវក្នុងអង្គភាព Azov តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ហើយក្នុងសមរភូមិកាលពីឆ្នាំ២០២២ គាត់បានសម្លាប់ទាហានរុស្ស៊ីចំនួន៣នាក់។

ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតឲ្យច្រើនជាងនេះ ពាក់ព័ន្ធ Berianidze នោះទេ។

បើតាមការបញ្ជាក់ពីទីក្រុងមូស្គូ, ទាហានស៊ីឈ្នួលដែលមានសញ្ជាតិហ្សកហ្ស៊ី បានចូលរួមប្រយុទ្ធឲ្យអ៊ុយក្រែនយ៉ាងសកម្ម ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេសដែលផ្តល់ទាហានស៊ីឈ្នួលឲ្យអ៊ុយក្រែន ក្នុងចំនួនច្រើនបន្ទាប់ពីអាមេរិក និងប៉ូឡូញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន

The post តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត appeared first on Kampuchea Thmey Daily.

ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ចេញតួលេខថ្មី អំពីទាហានស៊ីឈ្នួលបរទេស ដែលត្រូវសម្លាប់ក្នុងការប្រយុទ្ធឲ្យអ៊ុយក្រែន ចាប់តាំងពីខែកុម្ភៈឆ្នាំ២០២២មក ដោយបើតាមរបាយការណ៍ ទាហានស៊ីឈ្នួលបរទេសចំនួន១៣ ៣៨៧នាក់ បានធ្វើដំណើរទៅចូលប្រយុទ្ធជួយទីក្រុងកៀវ ហើយក្នុងនោះមានប្រហែល ៥ ៩៦២នាក់ ត្រូវបញ្ជាក់ថា ស្លាប់។

(រូបថត៖ NDTV)

ប៉ូឡូញ ដែលជាអ្នកជិតខាងអ៊ុយក្រែននិងជាអ្នកគាំទ្រខ្លាំងបំផុតមួយក្នុងអំឡុងជម្លោះ គឺជាប្រទេសដែលមានទាហានស៊ីឈ្នួលទៅជួយប្រយុទ្ធឲ្យទីក្រុងកៀវច្រើនជាងគេបំផុត ដោយគិតត្រឹមពេលនេះ មានចំនួន១ ៩៦០នាក់ ហើយក្នុងនោះមាន ១ ៤៩៧នាក់ ត្រូវបាត់បង់ជីវិត។

ទី២គឺ សហរដ្ឋអាមេរិក បានផ្តល់ទាហានស៊ីឈ្នួលប្រមាណ ១ ១១៣នាក់ ហើយក្នុងនោះស្លាប់៤៩១ នាក់ ចំណែកទី៣គឺ ហ្សកហ្ស៊ីដែលផ្តល់ទាហានស៊ីឈ្នួលចំនួន ១០៤២នាក់ ស្លាប់៥៦១នាក់។

(រូបថត៖ TOI)

បន្ទាប់មកទៀតគឺកាណាដា ដែលបានផ្តល់ទាហានស៊ីឈ្នួលចំនួន ១ ០០៥នាក់ ស្លាប់៤៩១នាក់។ ចក្រភពអង់គ្លេស រូម៉ានី ក្រូអាត និងបារាំង ក៏បានចូលរួមចំណែកយ៉ាងច្រើនចំពោះទាហានស៊ីឈ្នួលផងដែរ។

ទោះបីជាទីក្រុងប៉ារីស ប្រកាសគាំទ្រចំពោះទីក្រុងកៀវក៏ដោយ ប៉ុន្តែមានជនជាតិបារាំងត្រឹមតែ ៣៥៦នាក់ប៉ុណ្ណោះដែលបានជ្រើសរើសមកជួយប្រយុទ្ធ ដោយក្នុងនោះមានប្រហែល ១៤៧នាក់ ត្រូវបានសម្លាប់។

(រូបថត៖ GQ)

ទាហានស៊ីឈ្នួលបារាំង ត្រូវគេជឿថា រងគ្រោះអកុសលខ្លាំងជាងគេនៅពាក់កណ្តាលខែមករា ពេលដែលទីតាំងប្រមូលផ្តុំបណ្តោះអាសន្ននៃអ្នកប្រយុទ្ធបរទេសក្នុងទីក្រុង Kharkov ត្រូវរុស្ស៊ីកំណត់គោលដៅ ខណៈយោធាទីក្រុងមូស្គូនិយាយនៅពេលនោះថា ការវាយប្រហារបានសម្លាប់ជនបរទេសជាង៦០នាក់ ភាគច្រើនជាជនជាតិបារាំង។

សូមបញ្ជាក់ជាថ្មី នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២ រុស្ស៊ី បានបើកប្រតិបត្តិការយោធាពិសេសក្នុងប្រទេសអ៊ុយក្រែន ក្នុងគោលបំណងរំដោះតំបន់ Donbass ព្រោះថាបើយោងតាមភាគីរុស្ស៊ី, នៅទីនោះប្រជាជននៃសាធារណរដ្ឋ Donetsk និង Lugansk បានរស់នៅក្រោមគ្រាប់ផ្លោងរបស់កងកម្លាំងទីក្រុងកៀវ សឹងរាល់ថ្ងៃ។ មិនត្រឹមប៉ុណ្ណឹង ទីក្រុងមូស្គូថែមទាំងអះអាងដែរថា ខ្លួនចង់លុបបំបាត់មនោគមវិជ្ជាណាស៊ី ក៏ដូចជាភាពគ្មានយោធារបស់អ៊ុយក្រែន ទៀតផង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ

The post ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីពេលថ្មីៗនេះថា រុស្ស៊ីមិនត្រូវការទាហានស៊ីឈ្នួលបរទេសនោះទេ ដោយសារតែរុស្ស៊ីមានជនជាតិខ្លួនឯងប្រមាណ ៣០ ម៉ឺននាក់ហើយបានចុះកិច្ចសន្យាស្ម័គ្រចិត្តចូលបម្រើយោធាត្រឹមឆ្នាំនេះ ។

លោក ពូទីន បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីក្រុង Sochi បន្ទាប់ពីជំនួបជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko ថា “វាជាការសមហេតុសមផលណាស់ដែលរុស្ស៊ីមិនចាំបាច់ហៅមនុស្សមកពីបរទេសសម្រាប់ប្រតិបត្តិការប្រយុទ្ធរបស់យើងនោះទេ” ។

លោក ពូទីន បានលើកឡើងថា “គិតត្រឹមព្រឹកនេះ មានទាហានចុះកិច្ចសន្យាចំនួន ៣០ ម៉ឺននាក់ ហើយសុទ្ធតែអ្នកស្នេហាជាតិខ្ពស់បំផុត ជាពិសេសទាហានស្ម័គ្រចិត្ត​ទាំង​នោះ​ក៏​ត្រូវ​បាន​បំពាក់​ដោយអាវុធ​ទំនើបៗ និងឧបករណ៍ផ្សេងៗផង​ដែរ” ។

នៅដើមខែកក្កដា ក្រសួងការបរទេសរុស្ស៊ីបានប៉ាន់ប្រមាណថា ទាហានស៊ីឈ្នួលបរទេសជិត ១២,០០០ នាក់បានចូលរួមជាមួយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ចាប់តាំងពីផ្ទុះជម្លោះនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែបច្ចុប្បន្នមានទាហានសកម្មតែ ២,២០០ នាក់ប៉ុណ្ណោះ ។

យោងតាមរដ្ឋាភិបាលទីក្រុងមូស្គូបានឲ្យដឹងថា ចំណែកទាហានស៊ីឈ្នួលជិត ១ ម៉ឺននាក់ផ្សេងទៀត បានបាត់បង់ជីវិត ឬចាកចេញពីសមរភូមិតប្រយុទ្ធនៅអ៊ុយក្រែន ដោយសារតែរដ្ឋាភិបាលទីក្រុងកៀវបានប្រើប្រាស់ទាហានស៊ីឈ្នួលទាំងនោះជាផ្ទាំងស៊ីបសម្រាប់កាណុងកាំភ្លើងរបស់រុស្ស៊ី ។

ជាក់ស្ដែងលោក ពូទីន បានប៉ាន់ប្រមាណកាលពីដើមសប្តាហ៍នេះថា អ៊ុយក្រែនបានបាត់បង់កម្លាំងទ័ពចំនួន ៧១,០០០ នាក់ក្នុងរយៈពេលត្រឹមតែ ៣ ខែនៃ “ប្រតិបត្តិការវាយបក” រួមជាមួយនឹងគ្រឿងសឹក និងសម្ភារៈដែលផ្តល់ដោយលោកខាងលិចជាច្រើនផ្សេងទៀតផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ RT

ចុចអាន ៖ កងសន្តិសុខលោក គីម ជុងអ៊ុន បាញ់ថ្នាំសម្លាប់មេរោគលើកៅអីខ្លាចមាន​ជាតិពុល មុនអង្គុយប្រជុំជាមួយលោក ពូទីន (មានវីដេអូ)

The post លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ appeared first on Kampuchea Thmey Daily.

ធ្លាយវីដេអូលោក Prigozhin និយាយមុនពេលធ្លាក់យន្តហោះស្លាប់
វីដេអូថ្មីមួយរបស់មេទាហានស៊ីឈ្នួលរុស្ស៊ីលោក Yevgeny Prigozhin ត្រូវបានលេចឡើង និងបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ប៉ុន្តែវីដេអូនោះត្រូវគេដឹងថា ថតត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលធ្លាក់យន្តហោះស្លាប់ ដោយក្នុងនោះលោកបាននិយាយអំពីការគំរាមកំហែងដែលអាចកើតមានចំពោះសុវត្ថិភាពរបស់គាត់ ។

ក្នុងវីដេអូនោះ លោក Prigozhin អាយុ ៦២ ឆ្នាំត្រូវបានគេឃើញពាក់អាវយោធានៅក្នុងឡាន ហើយនិយាយមុខកាមេរ៉ាថា “ផ្ញើជូនអ្នកដែលជជែកគ្នាថាតើខ្ញុំនៅរស់ឬអត់។ តើខ្ញុំសុខសប្បាយជាទេ? វាជាថ្ងៃចុងសប្តាហ៍ ចុងខែសីហាឆ្នាំ២០២៣ ខ្ញុំ​នៅ​អាហ្វ្រិក។ ដូច្នេះ អ្នកគាំទ្រដែលពិភាក្សាពីការកម្ចាត់ខ្ញុំ គំរាមជីវិតខ្ញុំ ឬអ្វីក៏ដោយ តាមពិតអ្វីៗគឺមិនអីទេ”។

វីដេអូនេះ ត្រូវបានបង្ហោះដោយឆានែល Grey Zone ដែលជាឆានែល Telegram មានទំនាក់ទំនងជាមួយក្រុមទាហានស៊ីឈ្នួល Wagner ហើយត្រូវគេសង្ស័យថា ថតកាលពីថ្ងៃទី ១៩ ដល់ថ្ងៃទី២០ ខែសីហា ពេលដែលគាត់ស្ថិតនៅអាហ្វ្រិក ។

ទន្ទឹមនោះ ក្នុងការបង្ហោះនេះទៀតសោតក៏មិនមាន Comment អ្វីផងដែរ ប៉ុន្តែ​ការ​បង្ហោះលើក​មុន​ដោយឆានែលនេះ​បង្ហាញពី​ផ្នូរ​របស់​គាត់ និងមានភ្ជាប់ជាមួយ Caption ​ថា​៖ “គាត់​ធ្លាប់​និយាយ​ហើយ ​មនុស្ស​ស្លាប់​និយាយ​ឮ​ជាង​មនុស្ស​រស់” ។

គួរបញ្ជាក់ថា មុនពេលហេតុការណ៍ធ្លាក់យន្តហោះកាលពីសប្ដាហ៍មុន លោក Prigozhin ត្រូវបានគេដឹងថា រស់នៅក្នុងទ្វីបអាហ្វ្រិក ជាកន្លែងដែលក្រុម Wagner Group ធ្វើប្រតិបត្តិការយោធា បន្ទាប់មកលោកក៏ត្រលប់ទៅទីក្រុងមូស្គូ និងធ្លាប់យន្តហោះស្លាប់តែម្ដង ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ វិមានក្រឹមឡាំង សង្ស័យថា ការធ្លាក់យន្តហោះរបស់លោក Prigozhin អាចជាចេតនារបស់មនុស្ស

The post ធ្លាយវីដេអូលោក Prigozhin និយាយមុនពេលធ្លាក់យន្តហោះស្លាប់ appeared first on Kampuchea Thmey Daily.

បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin
ប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ត្រូវបានគេសន្មត់ថា នឹងឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ។

លោក Andrey Averyanov (រូបថត៖ Getty Images)

លោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនា គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើយន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។

ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ​ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។

លោក Yevgeny Prigozhin (រូបថត៖ AP)

ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង ។

ទន្ទឹមនោះ ប្រធានអភិរក្សនៃគណៈកម្មាធិការកិច្ចការបរទេសអង់គ្លេស លោកស្រី Alicia Kearns ក៏បានដាក់សង្ស័យដែរថា លោក Averyanov អាចនឹងក្លាយជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល ដោយសារកត្តាមួយចំនួន ប៉ុន្តែលោកស្រីមិនលម្អិតនោះទេ ដោយគ្រាន់តែលើកឡើងថា ឧត្តមសេនីយ៍រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៅអាហ្វ្រិក។

សូមបញ្ជាក់ លោក Averyanov ក៏ត្រូវបានអង់គ្លេស ចោទប្រកាន់ពាក់ព័ន្ធការរៀបចំដាក់ថ្នាំបំពុលនៅទីក្រុង Salisbury ហើយមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី ផងដែរ ហើយអង់គ្លេសថែមទាំងចោទលោក Averyanov ទៀតថា បានគុំកួន ហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរយារណាស់មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ផ្លូវការ! ទីបំផុត រុស្ស៊ី ប្រកាសថា លោក Prigozhin ពិតជាស្លាប់មែន

The post បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin  appeared first on Kampuchea Thmey Daily.

លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ
លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។

លោក Yevgeny Prigozhin (ឆ្វេង) និងលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ CBC)

បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្តកាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។

សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។

ក្នុងពាក្យសច្ចាប្រណិធាននោះ មានឃ្លាមួយត្រូវបានគេមើលឃើញថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។

រឿងនេះនាំឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងដើម្បីនាំកងទ័ព Wagner មកកាន់តែជិតវិមានក្រឹមឡាំង បន្ទាប់ពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ត្រូវបានគេសន្មត់ថា បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ នារីម្នាក់គត់ ក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ជានរណា?

The post លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ appeared first on Kampuchea Thmey Daily.

ទាហានស៊ីឈ្នួលរុស្ស៊ី គំរាមសម្រុកចូល មូស្គូ ដើម្បីសងសឹក បើមេពួកគេ ពិតជាស្លាប់មែន
ទាហានស៊ីឈ្នួល Wagner បានគំរាមសម្រុកចូលទីក្រុងមូស្គូ បន្ទាប់ពីពួកគេទទួលព័ត៌មានថា មេដឹកនាំ Yevgeny Prigozhin គឺស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅជិតរដ្ឋធានីរុស្ស៊ី។

(រូបថត៖ Getty Images)

ឆានែល Telegram ដែលមានទំនាក់ទំនងជាមួយលោក Prigozhin បានប្រកាសពីការស្លាប់របស់គាត់កាលពីយប់ថ្ងៃពុធទី២៣ខែសីហា ពោលគឺភ្លាមៗបន្ទាប់ពីព័ត៌មាននៃការធ្លាក់យន្តហោះត្រូវបានគេចែកចាយ ហើយឆានែលខាងលើអះអាងថា រឿងនេះគឺបណ្តាលមកពីជនក្បត់នៅក្នុងប្រទេសរុស្ស៊ី។

លើសពីនេះ អ្នកប្រយុទ្ធ Wagner បានបង្ហោះវីដេអូគំរាមមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្តេជ្ញាថា ពួកគេនឹងសងសឹកប្រសិនបើមេដឹកនាំរបស់ពួកគេ ត្រូវបានបញ្ជាក់ថាស្លាប់មែន។

លោក Prigozhin និងមេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin គឺស្ថិតក្នុងចំណោមមនុស្សទាំង១០ ធ្វើដំណើរលើយន្តហោះ Embraer ដែលធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។

លោក Yevgeny Prigozhin (រូបថត៖ Shutterstock)

ហេតុការណ៍នេះកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងលោកពូទីន ប៉ុន្តែត្រូវបរាជ័យ។

ទន្ទឹមនឹងនេះដែរ នៅពេលដឹងព័ត៌មានអំពីការធ្លាក់យន្តហោះ អ្នកគាំទ្រក្រុមទាហាន Wagner បានដាក់កម្រងផ្កាដើម្បីគោរពចំពោះមេបញ្ជាការរបស់ខ្លួន នៅខាងក្រៅអតីតមជ្ឈមណ្ឌល Wagner ក្នុងទីក្រុង St Petersburg។

ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ លោក ពូទីន មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ លោក បៃដិន និយាយយ៉ាងខ្លី ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី

The post ទាហានស៊ីឈ្នួលរុស្ស៊ី គំរាមសម្រុកចូល មូស្គូ ដើម្បីសងសឹក បើមេពួកគេ ពិតជាស្លាប់មែន appeared first on Kampuchea Thmey Daily.

លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង
ក្រុមហ៊ុនយោធាឯកជន Wagner នៅតែបន្តជ្រើសរើសទាហាន ហើយកំពុងខិតខំបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីកាន់តែអស្ចារ្យ។ មិនត្រឹមប៉ុណ្ណឹង Wagner ក៏​កំពុងព្យាយាម​ជួយតំបន់​អាហ្រ្វិក​ ឲ្យ​កាន់តែមាន​សេរីភាពផងដែរ។ នេះបើតាមការអះអាងពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin នៅក្នុងសុន្ទរកថាជាវីដេអូថ្មីមួយ។

មេទាហានស៊ីឈ្នួលលោក Evgeny Prigozhin (រូបថត៖ AP)

វីដេអូ​ខ្លី​នេះ​ បាន​លេច​ឡើង​តាម​អ៊ីនធឺណិត​កាល​ពី​ថ្ងៃ​ចន្ទទី២១ខែសីហា ហើយ​ទំនង​ជា​​ថត​នៅ​ទ្វីប​អាហ្វ្រិក ខណៈមេទាហានស៊ីឈ្នួល ត្រូវគេឃើញមានប្រដាប់ដោយអាវុធ និងស្លៀកពាក់ខោអាវយោធា។

លោក Prigozhin និយាយថា “Wagner Group បានធ្វើសកម្មភាពឈ្លបយកការណ៍ និងឆែកឆេរ។ យើងនឹងធ្វើឲ្យរុស្ស៊ីកាន់តែអស្ចារ្យនៅគ្រប់ទ្វីប! ហើយអាហ្រ្វិកកាន់តែមានសេរីភាពជាងមុន។ យុត្តិធម៌ និងសុភមង្គលសម្រាប់ប្រជាជនអាហ្រ្វិកទាំងអស់។ ក្រុមនេះបាននិងកំពុងតាមប្រមាញ់ ISIS, អាល់កៃដា និងក្រុមចោរផ្សេងទៀត”។

សុន្ទរកថា​នេះ ​កើត​ឡើង​បន្ទាប់​ពី​មេក្រុម Wagner នៅ​ស្ងៀម​ប្រហែល​ពីរ​ខែ បន្ទាប់ពីលោក Prigozhin តែងតែប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម មុនការបះបោរកាលពីចុងខែមិថុនា ចំពេលមានជម្លោះជាមួយក្រសួងការពារជាតិរុស្ស៊ី។ ទីបំផុត Wagner ត្រូវបានដាក់ពង្រាយទៅកាន់សម្ព័ន្ធមិត្តជិតស្និទ្ធបំផុតរបស់រុស្ស៊ីគឺបេឡារុស ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតី Alexander Lukashenko។

ហើយក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប្រទេសប៉ូឡូញ បានបង្ហាញក្តីបារម្ភម្តងហើយម្តងទៀតអំពីវត្តមានរបស់ក្រុមទាហាន Wagner នៅក្នុងប្រទេសបេឡារុស ថែមទាំងអះអាងថា ទាហានទាំងនេះ ព្យាយាមរំលោភព្រំដែនទៀតផង។ យ៉ាងណាក្តី ទីក្រុង Minsk បានច្រានចោលរាល់ការចោទប្រកាន់អំពីសកម្មភាពរបស់ក្រុមទាហាន Wagner៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង

The post លេចមុខលើកនេះ មេទាហានស៊ីឈ្នួល Wagner ប្តេជ្ញាធ្វើឲ្យ រុស្ស៊ី កាន់តែអស្ចារ្យនៅគ្រប់កន្លែង appeared first on Kampuchea Thmey Daily.