ព័ត៌មានអន្ដរជាតិ
ទាហានស៊ីឈ្នួលរុស្ស៊ី គំរាមសម្រុកចូល មូស្គូ ដើម្បីសងសឹក បើមេពួកគេ ពិតជាស្លាប់មែន
ទាហានស៊ីឈ្នួល Wagner បានគំរាមសម្រុកចូលទីក្រុងមូស្គូ បន្ទាប់ពីពួកគេទទួលព័ត៌មានថា មេដឹកនាំ Yevgeny Prigozhin គឺស្ថិតក្នុងចំណោមអ្នកស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅជិតរដ្ឋធានីរុស្ស៊ី។

ឆានែល Telegram ដែលមានទំនាក់ទំនងជាមួយលោក Prigozhin បានប្រកាសពីការស្លាប់របស់គាត់កាលពីយប់ថ្ងៃពុធទី២៣ខែសីហា ពោលគឺភ្លាមៗបន្ទាប់ពីព័ត៌មាននៃការធ្លាក់យន្តហោះត្រូវបានគេចែកចាយ ហើយឆានែលខាងលើអះអាងថា រឿងនេះគឺបណ្តាលមកពីជនក្បត់នៅក្នុងប្រទេសរុស្ស៊ី។
លើសពីនេះ អ្នកប្រយុទ្ធ Wagner បានបង្ហោះវីដេអូគំរាមមួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្តេជ្ញាថា ពួកគេនឹងសងសឹកប្រសិនបើមេដឹកនាំរបស់ពួកគេ ត្រូវបានបញ្ជាក់ថាស្លាប់មែន។
លោក Prigozhin និងមេបញ្ជាការជាន់ខ្ពស់ក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner ឈ្មោះ Dmitry Utkin គឺស្ថិតក្នុងចំណោមមនុស្សទាំង១០ ធ្វើដំណើរលើយន្តហោះ Embraer ដែលធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។

ហេតុការណ៍នេះកើតឡើងត្រឹមតែពីរខែប៉ុណ្ណោះ បន្ទាប់ពីលោក Prigozhin ប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងលោកពូទីន ប៉ុន្តែត្រូវបរាជ័យ។
ទន្ទឹមនឹងនេះដែរ នៅពេលដឹងព័ត៌មានអំពីការធ្លាក់យន្តហោះ អ្នកគាំទ្រក្រុមទាហាន Wagner បានដាក់កម្រងផ្កាដើម្បីគោរពចំពោះមេបញ្ជាការរបស់ខ្លួន នៅខាងក្រៅអតីតមជ្ឈមណ្ឌល Wagner ក្នុងទីក្រុង St Petersburg។
ទោះបីជាយ៉ាងណាក៏ដោយ មកទល់ពេលនេះ លោក ពូទីន មិនទាន់ចេញមុខធ្វើអត្ថាធិប្បាយអ្វីនៅឡើយទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ លោក បៃដិន និយាយយ៉ាងខ្លី ចំពោះហេតុការណ៍ធ្លាក់យន្តហោះ របស់មេទាហានស៊ីឈ្នួល រុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


