Connect with us

ព័ត៌មានអន្ដរជាតិ

តុលាការរុស្ស៊ី កាត់ទោសដាក់គុកទាហានស៊ីឈ្នួលម្នាក់ ពេញមួយជីវិត

បានផុស

នៅ

តុលាការរុស្ស៊ី បានកាត់ទោសទាហានស៊ីឈ្នួលម្នាក់ឲ្យជាប់ពន្ធនាគារពេញមួយជីវិត ព្រោះរូបគេបានជួយប្រយុទ្ធឲ្យអ៊ុយក្រែន ក្នុងសមរភូមិនៅ Mariupol។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ទាហានស៊ីឈ្នួលឈ្មោះ Nikolos Berianidze (រូបថត៖ គណៈកម្មការស៊ើបអង្កេតរុស្ស៊ី)

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃចន្ទទី២៧ខែមករាឆ្នាំ២០២៥, បុរសម្នាក់នេះមានឈ្មោះ Nikolos Berianidze សញ្ជាតិហ្សកហ្ស៊ី ដោយចូលរួមជាមួយកងកម្លាំងទីក្រុងកៀវក្នុងអង្គភាព Azov តាំងតែពីឆ្នាំ២០១៦មកម្ល៉េះ ហើយក្នុងសមរភូមិកាលពីឆ្នាំ២០២២ គាត់បានសម្លាប់ទាហានរុស្ស៊ីចំនួន៣នាក់។ 

ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី មិនបានផ្តល់ព័ត៌មានលម្អិតឲ្យច្រើនជាងនេះ ពាក់ព័ន្ធ Berianidze នោះទេ។

បើតាមការបញ្ជាក់ពីទីក្រុងមូស្គូ, ទាហានស៊ីឈ្នួលដែលមានសញ្ជាតិហ្សកហ្ស៊ី បានចូលរួមប្រយុទ្ធឲ្យអ៊ុយក្រែនយ៉ាងសកម្ម ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយប្រទេសនេះ ស្ថិតក្នុងចំណោមប្រទេសដែលផ្តល់ទាហានស៊ីឈ្នួលឲ្យអ៊ុយក្រែន ក្នុងចំនួនច្រើនបន្ទាប់ពីអាមេរិក និងប៉ូឡូញ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ទាហានស៊ីឈ្នួលបរទេសជិត ៦ម៉ឺននាក់ ស្លាប់ចោលឆ្អឹងនៅ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម