Connect with us

ព័ត៌មានអន្ដរជាតិ

ផ្លូវការ! ទីបំផុត រុស្ស៊ី ប្រកាសថា លោក Prigozhin ពិតជាស្លាប់មែន

បានផុស

នៅ

នៅទីបំផុត មន្ត្រីរុស្ស៊ីប្រកាសថា ប្រធានក្រុមហ៊ុនទាហានស៊ីឈ្នួល Wagner លោក Yevgeny Prigozhin ត្រូវបានបញ្ជាក់ថាស្លាប់ បន្ទាប់ពីការវិភាគហ្សែននៃសាកសពដែលគេរកឃើញនៅកន្លែងធ្លាក់យន្តហោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Yevgeny Prigozhin (រូបថត៖ PBS)

គណៈកម្មាធិការស៊ើបអង្កេត (SK) និយាយថា អត្តសញ្ញាណជនរងគ្រោះទាំង១០នាក់ ត្រូវបានបញ្ចេញ ហើយត្រូវគ្នាទៅនឹងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីធ្វើដំណើររបស់យន្តហោះ។

គួរបញ្ជាក់ជាថ្មី យន្តហោះឯកជនរបស់លោក Prigozhin បានធ្លាក់នៅភាគពាយព្យទីក្រុងមូស្គូកាលពីថ្ងៃទី២៣ខែសីហា ដោយបានសម្លាប់មនុស្សទាំងអស់ដែលជិះក្នុងនោះ។

ទោះបីជាយ៉ាងណាក៏ដោយ​ វិមានក្រឹមឡាំង បានបដិសេធចំពោះការចោទប្រកាន់ដែលថា​ ខ្លួនជាប់ពាក់ព័ន្ធនឹងហេតុការណ៍នោះ។

ជនរងគ្រោះរួមមានឥស្សរជនជាន់ខ្ពស់មួយចំនួននៅក្នុងក្រុម Wagner ដែលជាក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បង្កើតឡើងដោយលោក Prigozhin និងបានចូលរួមក្នុងប្រតិបត្តិការយោធានៅប្រទេសអ៊ុយក្រែន ស៊ីរី និងផ្នែកខ្លះនៃទ្វីបអាហ្វ្រិក។

កន្លែងធ្លាក់យន្តហោះ (រូបថត៖ PBS)

ក្នុងចំណោមពួកគេក៏មានបុរសឈ្មោះ Dmitry Utkin ដែលគ្រប់គ្រងប្រតិបត្តិការយោធារបស់ Wagner ផងដែរ។

អ្នកផ្សេងទៀតនៅលើយន្តហោះ Embraer Legacy ដែលហោះហើរចេញពីទីក្រុងមូស្គូទៅកាន់ St Petersburg រួមមានសមាជិក Wagner ឈ្មោះ Valery Chekalov, Sergei Propustin, Yevgeny Makaryan, Alexander Totmin និង Nikolay Matuseyev។

រី​ឯអ្នកផ្សេងទៀតរួមមានពីឡុតឈ្មោះ Alexei Levshin និងជំនួយការ Rustam Karimov ព្រមទាំងនារីអូតែស Kristina Raspopova៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម