ព័ត៌មានអន្ដរជាតិ
លោក ពូទីន បញ្ជាឲ្យកូនទាហានស៊ីឈ្នួល ធ្វើសច្ចាប្រណិធាន ក្រោយ Prigozhin ធ្លាក់យន្តហោះ
លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយ ដែលតម្រូវឲ្យកូនទាហានស៊ីឈ្នួល រួមទាំងក្រុម Wagner ផងដែរ ធ្វើសច្ចាប្រណិធានចំពោះរដ្ឋរុស្ស៊ី។

បទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតី ត្រូវបានដាក់ឲ្យអនុវត្តកាលពីថ្ងៃសៅរ៍ទី២៦ខែសីហា ចំពោះទាហានស៊ីឈ្នួល អ្នកស្ម័គ្រចិត្ត កងកម្លាំងផ្សេងៗ និងអ្នកដែលជាប់ពាក់ព័ន្ធក្នុង ប្រតិបត្តិការយោធាពិសេស របស់លោក ពូទីន នៅប្រទេសអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍លើគេហទំព័ររបស់វិមានក្រឹមឡាំងបានឲ្យដឹងថា បទបញ្ជានេះគឺមានលក្ខណៈពង្រឹងមូលដ្ឋានគ្រឹះខាងស្មារតីនិងសីលធម៌ សម្រាប់ការពារសហព័ន្ធរុស្ស៊ី ឯករាជ្យភាព និងរដ្ឋធម្មនុញ្ញរបស់ខ្លួន។
ក្នុងពាក្យសច្ចាប្រណិធាននោះ មានឃ្លាមួយត្រូវបានគេមើលឃើញថា កងកម្លាំងទាំងអស់សូមសន្យាថា នឹងធ្វើតាមយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់មេបញ្ជាការ និងថ្នាក់ដឹកនាំជាន់ខ្ពស់។
រឿងនេះនាំឲ្យអ្នកវិភាគមួយចំនួនមើលឃើញថា ជាការប៉ុនប៉ងដើម្បីនាំកងទ័ព Wagner មកកាន់តែជិតវិមានក្រឹមឡាំង បន្ទាប់ពីមេទាហានស៊ីឈ្នួលលោក Yevgeny Prigozhin ត្រូវបានគេសន្មត់ថា បាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SKY
ចុចអាន៖ នារីម្នាក់គត់ ក្នុងយន្តហោះរបស់មេទាហានស៊ីឈ្នួលរុស្ស៊ី ជានរណា?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


