ព័ត៌មានអន្ដរជាតិ
បុរសម្នាក់ អាចឡើងកាន់តំណែងជាមេទាហានស៊ីឈ្នួលរុស្ស៊ី ជំនួសលោក Prigozhin
ប្រមុខចារកម្មរុស្ស៊ី (GRU) ឈ្មោះ Andrey Averyanov ត្រូវបានគេសន្មត់ថា នឹងឡើងកាន់កាប់ជាមេបញ្ជាការក្រុមទាហានស៊ីឈ្នួល Wagner Group បន្ទាប់ពីលោក Yevgeny Prigozhin ស្លាប់ក្នុងឧប្បត្តិហេតុធ្លាក់យន្តហោះ។

លោក Prigozhin ដែលបះបោរប្រឆាំងលោកពូទីន កាលពីខែមិថុនា គឺស្ថិតក្នុងចំណោមមនុស្ស១០នាក់នៅលើយន្តហោះ ធ្លាក់កាលពីល្ងាចថ្ងៃពុធទី២៣ខែសីហា។
ចាប់តាំងពីពេលនោះមក មានការជជែកវែកញែកអំពីថាតើ អ្នកណានឹងឡើងកាន់តំណែងជាមេក្រុមទាហានស៊ីឈ្នួលជំនួសលោក Prigozhin។

ឧត្តមសេនីយ៍ Andrey Averyanov ដែលជាប្រធានអង្គភាពប្រតិបត្តិការសម្ងាត់របស់ GRU ត្រូវបានគេឃើញនៅក្នុងកិច្ចប្រជុំកំពូលរុស្ស៊ី-អាហ្វ្រិកកាលពីខែមុន ហើយគាត់ក៏បានណែនាំខ្លួន ទៅកាន់មេដឹកនាំអាហ្វ្រិកផងដែរ ទើបគេដាក់ការសង្ស័យថា គាត់នឹងចូលកាន់តំណែងជាប្រធានបណ្តាញក្រុម Wagner នៅទ្វីបអាហ្វ្រិកទៀតផង ។
ទន្ទឹមនោះ ប្រធានអភិរក្សនៃគណៈកម្មាធិការកិច្ចការបរទេសអង់គ្លេស លោកស្រី Alicia Kearns ក៏បានដាក់សង្ស័យដែរថា លោក Averyanov អាចនឹងក្លាយជាមេដឹកនាំក្រុមទាហានស៊ីឈ្នួល ដោយសារកត្តាមួយចំនួន ប៉ុន្តែលោកស្រីមិនលម្អិតនោះទេ ដោយគ្រាន់តែលើកឡើងថា ឧត្តមសេនីយ៍រូបនេះ បានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រតិបត្តិការនៅអាហ្វ្រិក។
សូមបញ្ជាក់ លោក Averyanov ក៏ត្រូវបានអង់គ្លេស ចោទប្រកាន់ពាក់ព័ន្ធការរៀបចំដាក់ថ្នាំបំពុលនៅទីក្រុង Salisbury ហើយមានតួនាទីក្នុងការធ្វើឃាតមេទាហានស៊ីឈ្នួលរុស្ស៊ី ផងដែរ ហើយអង់គ្លេសថែមទាំងចោទលោក Averyanov ទៀតថា បានគុំកួន ហើយខឹងសម្បា ជាមួយលោក Yevgeny Prigozhin យូរយារណាស់មកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ផ្លូវការ! ទីបំផុត រុស្ស៊ី ប្រកាសថា លោក Prigozhin ពិតជាស្លាប់មែន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


