ប្រទេសប្រេស៊ីល Archives - Kampuchea Thmey Daily

​ប្រេស៊ីល ​សម្រេច​​​ផ្អាក វ៉ាក់សាំងគ្រុនឈាម ចាក់ត្រឹមតែ​១ដូស ក្រោយសង្ស័យធ្វើឲ្យមនុស្សស្លាប់២ករណី​
ប្រេស៊ីល បានប្រកាសកាលពីថ្ងៃទី ៨ ខែមិថុនា ថា ខ្លួនកំពុងឲ្យ​ផ្អាកជាបណ្តោះអាសន្ន នូវ​ការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមប្រភេទចាក់តែមួយដូស ដំបូងគេបង្អស់នៅលើពិភពលោក បន្ទាប់ពីមាន ការ​ស្លាប់២ករណីដ៏​គួរឲ្យសង្ស័យ​កើតឡើង។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។

រូបភាព៖Reuters

មនុស្សជាងកន្លះលាននាក់ បានទទួលវ៉ាក់សាំង​បង្ការនេះនៅក្នុងឆ្នាំ ២០២៦ ដែលជាវ៉ាក់សាំងត្រូវបានអភិវឌ្ឍឡើងដោយមូលនិធិសាធារណៈនៅប្រេស៊ីល និងទទួលបានការអនុម័តពីអាជ្ញាធរសុខាភិបាល កាលពីខែវិច្ឆិកាកន្លងទៅ។ នេះគឺជាវ៉ាក់សាំងចាក់តែមួយដូស ដំបូងបង្អស់សម្រាប់ប្រឆាំងនឹងវីរុសគ្រុនឈាមដែលចម្លងដោយមូសខ្លា វាអាចបង្កឲ្យមានអាការគ្រុនក្តៅខ្លាំង ឈឺក្បាល, ឈឺសាច់ដុំ, ចង្អោរ, កន្ទួលក្រហមនៅលើស្បែក ហើយក្នុងករណីកម្រខ្លះអាចបណ្តាលឲ្យស្លាប់បាន។

ក្នុងចំណោមប្រជាពលរដ្ឋ​ជាង​​៥០ម៉ឺនាក់ (៥០១,០៤៤ នាក់) ដែលបានចាក់វ៉ាក់សាំងចន្លោះពីខែមករា ដល់ខែមីនា មានចំនួន ៣,៧០៣ នាក់ (ស្មើនឹង ០,៧ ភាគរយ) បានបង្ហាញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនឈាម។ ទន្ទឹមនឹងនេះ យោងតាមក្រសួងសុខាភិបាល មានមនុស្សចំនួន ៤២ នាក់មាន ប្រតិកម្មធ្ងន់ធ្ងរ។

ជាក់ស្ដែង អាជ្ញាធរបានកត់ត្រាពីករណីធ្ងន់ធ្ងរបំផុតចំនួន ៣ ករណី រួមទាំងករណីចំនួន ២ ដែលបានបណ្តាលឲ្យបាត់បង់ជីវិតបុរសអាយុ ៥៨ ឆ្នាំម្នាក់ និងស្ត្រីអាយុ ៤៨ ឆ្នាំម្នាក់។ ចំណែកឯស្ត្រីអាយុ ៣៨ ឆ្នាំម្នាក់ទៀត ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងបន្ទប់ ICU ប៉ុន្តែបច្ចុប្បន្នត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យហើយ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក Alexandre Padilha បានប្រាប់នៅក្នុងសន្និសីទសារព័ត៌មានមួយថា មិនទាន់មានទិន្នន័យគ្រប់គ្រាន់ ដើម្បីបញ្ជាក់ពីមូលហេតុ និងផលប៉ះពាល់ រវាងវ៉ាក់សាំង និងករណីធ្ងន់ធ្ងរទាំង ៣ នេះនៅឡើយទេ ប៉ុន្តែវាគឺជាសញ្ញាព្រមានមួយ។ លោកបញ្ជាក់បន្ថែមថា ដើម្បីជាការប្រុងប្រយ័ត្ន «យើងបានសម្រេចចិត្តផ្អាកការចាក់វ៉ាក់សាំងនេះជាបណ្តោះអាសន្ន» ដោយមិនបានបញ្ជាក់លម្អិតអំពីលក្ខខណ្ឌតម្រូវសម្រាប់ការដាក់ឲ្យប្រើប្រាស់វ៉ាក់សាំងនេះឡើងវិញនោះទេ។

លោករដ្ឋមន្ត្រីបានបន្តថា ផលប៉ះពាល់ដែល «មិននឹកស្មានដល់ទាល់តែសោះ» ទាំងនេះ មិនត្រូវបានរកឃើញឡើយក្នុងកំឡុងពេលធ្វើតេស្តសាកល្បងលើអ្នកស្ម័គ្រចិត្តជាង ១៦,០០០ នាក់នៅទូទាំងរដ្ឋចំនួន ១៤ របស់ប្រេស៊ីល។ ការសាកល្បងទាំងនោះបានកត់ត្រាពីអត្រាប្រសិទ្ធភាព រហូតដល់ ៩១,៦ ភាគរយ ក្នុងការប្រឆាំងនឹងទម្រង់ធ្ងន់ធ្ងរបំផុតនៃជំងឺនេះ។

ដោយឡែក យោងតាមអង្គការសុខភាពពិភពលោក (WHO) វ៉ាក់សាំងគ្រុនឈាមមួយប្រភេទទៀត ដែលមានឈ្មោះថា TAK-003 តម្រូវឲ្យចាក់ចំនួន ២ ដូស ដោយរក្សាគម្លាតគ្នា ៣ ខែឯណោះ។ ដូច្នេះ វ៉ាក់សាំងមួយដូស អាចជួយពន្លឿន និងសម្រួលដល់យុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ ឲ្យកាន់តែងាយស្រួលជាងមុន។

គួររំលឹកផងដែរថា  ប្រេស៊ីលបានកត់ត្រាចំនួនអ្នកស្លាប់ដោយសារជំងឺគ្រុនឈាមច្រើនជាង ៦,០០០ នាក់ក្នុងឆ្នាំ ២០២៤ ដែលស្ទើរតែស្មើនឹងពាក់កណ្តាលនៃចំនួនអ្នកស្លាប់ដែលបានកត់ត្រានៅទូទាំងពិភពលោក ប៉ុន្តែស្ថានភាពនេះបានធូរស្រាល និងកែលម្អឡើងវិញយ៉ាងខ្លាំង នៅក្នុងឆ្នាំ ២០២៥ កន្លងទៅ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​ប្រេស៊ីល ​សម្រេច​​​ផ្អាក វ៉ាក់សាំងគ្រុនឈាម ចាក់ត្រឹមតែ​១ដូស ក្រោយសង្ស័យធ្វើឲ្យមនុស្សស្លាប់២ករណី​ appeared first on Kampuchea Thmey Daily.

បេក្ខជនប្រធានាធិបតី ប្រេស៊ីល ស្នើ លោក ត្រាំ ចាត់ទុកក្រុម​អ្នកលេង​ ជាអង្គការភេរវកម្ម
បេក្ខជនប្រធានាធិបតីអភិរក្សនិយមរបស់ប្រេស៊ីល លោក Flavio Bolsonaro បានប្រកាសកាលពីថ្ងៃ ទី២៦ ខែឧសភា ថា លោកបានស្នើសុំឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ចាត់ទុកក្រុមឧក្រិដ្ឋជនមានអង្គការធំៗចំនួនពីរនៅក្នុងប្រទេសរបស់លោក ជាអង្គការភេរវកម្ម អំឡុងពេលជំនួបនៅវិមានប្រធានាធិបតីវ៉ាស៊ីនតោន។

បេក្ខជនប្រធានាធិបតីអភិរក្សនិយមរបស់ប្រេស៊ីល លោក Flavio Bolsonaro (រូបភាព៖Reuters)

យោងតាមការចេញផ្សាយពីសារព័ត៌មាន FRANCE 24 និង AFP លោក  Bolsonaro បានប្រាប់ក្រុមអ្នកកាសែតនៅទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីជំនួបជាមួយ ត្រាំ ថា «ខ្ញុំបានមកទីនេះជាពិសេស ដើម្បីស្នើសុំឲ្យលោកត្រាំ ចាត់ទុកក្រុម CV និង PCC ជាអង្គការភេរវកម្ម ពីព្រោះពួកគេពិតជាមានចរិតលក្ខណៈបែបនោះមែន»។

ក្រុមឧក្រិដ្ឋជន Comando Vermelho (CV) និង Primeiro Comando da Capital (PCC) គឺជាក្រុមបងធំនៅក្នុងពន្ធនាគារ និងតាមដងផ្លូវរបស់ប្រេស៊ីល ដែលរដ្ឋបាលត្រាំ ធ្លាប់បានពិចារណាដាក់បញ្ចូលទៅក្នុងបញ្ជី «ភេរវករ​ជួញដូរគ្រឿងញៀន» ដូចដែលអាមេរិកធ្លាប់បានអនុវត្តលើក្រុមម៉ាហ្វៀគ្រឿងញៀននៅម៉ិកស៊ិក និងកូឡុំប៊ី ផងដែរ។

យ៉ាងណាមិញ ដំណើរទស្សនកិច្ចដ៏ខុសប្លែកពីធម្មតាមកកាន់វិមានប្រធានាធិបតីអាមេរិកនេះ បានកើតឡើងនៅដើមរដូវកាលយុទ្ធនាការឃោសនាបោះឆ្នោតនៅប្រេស៊ីល ចំពេលដែលលោកសមាជិកព្រឹទ្ធសភាស្លាបស្តាំរូបនេះ កំពុងប្រឈមមុខនឹងការធ្លាក់ចុះប្រជាប្រិយភាពនៅក្នុងការស្ទង់មតិ ក្រោយលេចធ្លាយព័ត៌មានថា លោកមានការពាក់ព័ន្ធជាមួយធនាគារិកម្នាក់ ដែលត្រូវបានជាប់ពន្ធនាគារពីបទឆបោកប្រាក់រាប់លានដុល្លារ។

បច្ចុប្បន្ន លោក Bolsonaro កំពុងស្ថិតក្នុងការប្រជែងគ្នាយ៉ាងប្រកិតក្នុងការស្ទង់មតិ ជាមួយប្រធានាធិបតីបច្ចុប្បន្ន លោក Luiz Inacio Lula da Silva ដែលរដ្ឋាភិបាលស្លាបឆ្វេងរបស់លោក បានសម្តែងការប្រឆាំងយ៉ាងខ្លាំងក្លាចំពោះការចាត់ទុកក្រុមបងធំទាំងពីរនេះជាភេរវករ។ លោក Lula បានចាតទុករឿងនេះថា វាអាចបើកផ្លូវឲ្យមានសកម្មភាពយោធារបស់អាមេរិក មកលើក្រុមទាំងនោះទាំងនៅក្នុង និងក្រៅប្រទេសប្រេស៊ីល។

កាលពី២សប្តាហ៍មុន នៅពេលលោក Lula ត្រូវបានទទួលស្វាគមន៍ដោយលោកត្រាំ នៅវិមានប្រធានាធិបតីវ៉ាស៊ីនតោន លោកក៏បានដាក់សំណើផ្ទាល់ខ្លួនសុំកុំឲ្យមានការចាត់ថ្នាក់បែបនេះផងដែរ។ ជុំវិញបញ្ហានេះ លោក Bolsonaro បាននិយាយរិះគន់ថា «លោក Lula បានលុតជង្គង់វារទៅអង្វរប្រធានាធិបតីអាមេរិក ត្រាំ ប៉ុន្តែខ្ញុំធ្វើរឿងផ្ទុយពីនេះ»។

លោកBolsonaro បានបន្ថែមថា ប្រសិនបើលោកឈ្នះការបោះឆ្នោតប្រធានាធិបតី ប្រទេសប្រេស៊ីលនឹងចូលរួមក្នុងសម្ព័ន្ធភាពសន្តិសុខសម្រាប់តំបន់អាមេរិក របស់លោកត្រាំ ដែលត្រូវបានបង្កើតឡើងជាមួយប្រទេសចំនួន ១៧ នៅអាមេរិកឡាទីន និងតំបន់ការីបៀន កាលពីខែមីនាកន្លងទៅ។ លោកគូសបញ្ជាក់ថា លោកត្រាំ មានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះយុទ្ធនាការបោះឆ្នោតរបស់លោក ប៉ុន្តែ «មិនមានការថ្លែងសារគាំទ្រណាមួយឡើយ ហើយក៏មិនគួរមានដែរ ព្រោះខ្ញុំមិនដែលសុំរឿងបែបនេះឡើយ»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post បេក្ខជនប្រធានាធិបតី ប្រេស៊ីល ស្នើ លោក ត្រាំ ចាត់ទុកក្រុម​អ្នកលេង​ ជាអង្គការភេរវកម្ម appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីប្រេស៊ីល ថា លោក ត្រាំ បង្កើតបញ្ហា​ឲ្យ​​អាមេរិក​ខ្លួន​ឯង​
គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ទៅដោយបង្កើតបញ្ហាសម្រាប់ជនជាតិអាមេរិក នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បាននិយាយ ដោយលើកឡើងពីតម្លៃថាមពលកើនឡើង ដែលជាប់ទាក់ទងនឹងសង្គ្រាមលើអ៊ីរ៉ង់។

យោងតាមសារព័ត៌មាន RT លោក Lula បាន​កត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអេស្ប៉ាញ El Pais ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា។

លោកត្រាំ និងប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva (រូបភាព៖ Reuters)

លោក​ បាននិយាយថា ត្រាំកំពុងលេងល្បែង​ដ៏គ្រោះថ្នាក់មួយ។ គាត់ដំណើរការលើមូលដ្ឋានដែលថា អំណាចសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យារបស់អាមេរិកកំណត់ច្បាប់នៃ​ល្បែង​​​នេះ​។ នៅទីបំផុត វាបញ្ចប់ទៅដោយបង្កើតបញ្ហាជាច្រើនសម្រាប់សហរដ្ឋអាមេរិក​​ខ្លួន​ឯង​ទៅ​វិញ​​ទេ​។

ប្រធានាធិបតីប្រេស៊ីល បាន​បន្ថែមថា «នៅពេលដែលគាត់សម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ខ្ញុំមិនដឹងថា តើគាត់បានដឹងទេថាតម្លៃប្រេងឥន្ធនៈនឹងកើនឡើង ហើយប្រជាជននឹងជាអ្នកដែលត្រូវចំណាយ»។

យ៉ាងណាមិញ តម្លៃប្រេងឥន្ធនៈនៅអាមេរិកបានកើនឡើងចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានដល់លំហូរប្រេងឆ្លងកាត់ច្រក Hormuz ដោយទីក្រុងតេហេរ៉ង់បានបិទច្រករបៀងដឹកជញ្ជូនសំខាន់ទៅកាន់កប៉ាល់ដែលជាប់ទាក់ទងនឹងប្រទេសដែលខ្លួនចាត់ទុកថាជាអរិភាព។ ការប្រយុទ្ធគ្នាក៏បានបំផ្លាញរោងចក្រគីមីឥន្ធនៈសំខាន់ៗនៅក្នុងតំបន់ផងដែរ។

ដោយឡែក ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មិនបានផ្តល់លទ្ធផលទេ ចាប់តាំងពីបទឈប់បាញ់បណ្តោះអាសន្នបានធ្វើឡើងកាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានស្តីបន្ទោសការបរាជ័យនៃការចរចាលើការទាមទារមិនប្រាកដនិយម ដែលបង្ហាញដោយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្រតិកម្មដោយប្រកាសបិទច្រកសមុទ្រ Hormuz  សម្រាប់នាវាដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់៕

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ប្រធានាធិបតីប្រេស៊ីល ថា លោក ត្រាំ បង្កើតបញ្ហា​ឲ្យ​​អាមេរិក​ខ្លួន​ឯង​ appeared first on Kampuchea Thmey Daily.

មេដឹកនាំ​ប្រេស៊ីលរំឭកអាមេរិកថា «មិន​ចង់ឃើញសង្គ្រាមត្រជាក់​ជា​ថ្មី» ទេ
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសកាលពីថ្ងៃទី២២កុម្ភៈថា ប្រេស៊ីលមិនចង់ឲ្យកើតមាន​នូវ​«សង្គ្រាមត្រជាក់​ជា​​ថ្មី»​នោះ​ទេ ហើយអំពាវនាវឲ្យរដ្ឋបាលអាមេរិកប្រព្រឹត្តចំពោះប្រទេសទាំងអស់ដោយស្មើភាពគ្នា។ ​ប្រមុខ​ដឹកនាំ​ប្រេស៊ីល​ បាន​លើក​ឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដេលី នៅ​ពេល​ដែលលោក​​បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសឥណ្ឌា។

ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva (រូបភាព៖Reuters)

តាមសេចក្តីរាយការណ៍​របស់​Reuters ​លោក Lula da Silva បាននិយាយថា លោកចង់ផ្ញើសារដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថា ប្រេស៊ីលមិនចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយ​ទេ​​។ ប៉ុន្តែ វាជារឿងសំខាន់ដែលប្រទេសទាំងអស់ ត្រូវតែប្រព្រឹត្តដោយយុត្តិធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។

រូបលោកផ្ទាល់ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកត្រាំ នៅទីក្រុងវ៉ាស៊ីនតោននៅឯសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ ២០២៦នេះ ដែលរបៀបវារៈរបស់លោក នឹងរួមបញ្ចូលបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ។

ទោះជាយ៉ាងណា មេដឹកនាំ​ពី​តំបន់​អាមេរិកខាងត្បូងឆ្វេងនិយមរូបនេះមានភាពខុសគ្នាជាមួយលោកត្រាំទៅលើបញ្ហាខ្លះៗ ចាប់ពីពន្ធរបស់ប្រធានាធិបតីសាធារណរដ្ឋ រហូតដល់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ជាពិសេសទាក់ទងនឹងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងក្រុមប្រឹក្សាសន្តិភាពដែលទើបតែប្រកាសនាពេលថ្មីៗនេះផងដែរ។

ទោះជាយ៉ាងនេះក្ដី លោក Lula da Silva បានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រេស៊ីលនឹងស្ថិតក្នុង «ស្ថានភាពល្អប្រសើរ» បន្ទាប់ពីកិច្ចប្រជុំនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍របស់លោកបានបង្ហាញពីបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងការរក្សាការសន្ទនា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទោះបីជាមានភាពខុសគ្នារវាងរដ្ឋាភិបាលទាំងពីរក៏ដោយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

កូរ៉េខាងត្បូង ជំរុញឲ្យ ជប៉ុន លុបចោលព្រឹត្តិការណ៍​ឈ្មោះកោះ​ ដែលមានជម្លោះ​ក្នុង​ប្រវត្តិសាស្រ្ត​

The post មេដឹកនាំ​ប្រេស៊ីលរំឭកអាមេរិកថា «មិន​ចង់ឃើញសង្គ្រាមត្រជាក់​ជា​ថ្មី» ទេ appeared first on Kampuchea Thmey Daily.

ឧបទ្ទវ​ហេតុក្រឡាប់​ឡានក្រុង​នៅ​ប្រេស៊ីល សម្លាប់​មនុស្ស​១៦នាក់រួម​មាន​កុមារ៤នាក់​
អាជ្ញាធរ​ប្រេស៊ីល​បាន​ឱ្យ​ដឹង​ថា ​​រថយន្ត​ក្រុង​មួយបាន​​​​​ក្រឡាប់​ត្រង់ចំណុច​ផ្លូវ​កោង​​​ បន្ទាប់​ពី​​ត្រឡប់​​​ពីចូលរួម​​ក្នុង​​​ពិធី​បុណ្យ​សាសនា​មួយ​ នៅភាគ​ខាង​ជើង​​ប្រទេសប្រេស៊ីល។ ហេតុការណ៍​នេះ​ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ១៦នាក់ រួម​ទាំង​កុមារ ៤នាក់​ ផងដែរ និង​ជាង​​៤០​នាក់​​​រង​របួស​​​។

ក្រឡាប់​ឡាននៅ​ប្រេស៊ីល។ AFP

យោង​តាម​ភ្នាក់ងារ​បារាំង AFP, អាជ្ញាធរ​ឱ្យ​ដឹង​ទៀត​ថា ឡាន​ក្រុង​​ដឹក​មនុស្ស​​ ៦០នាក់ ​ពេល​ដែល​វា​បាន​ក្រឡាប់​នៅ​តំបន់​ជន​បទ​ នៃ​រដ្ឋ Alagoas កាល​ពី​ថ្ងៃ​អង្គារ។

គួរ​ឱ្យ​ដឹង​ថា មន្រ្តីស្រុក​​ក្នុង​តំបន់ Alagoas បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា មាន​ស្ត្រី ៧នាក់ បុរស ៥នាក់ និងកុមារ ៤នាក់​ ក្នុង​ចំណោម​អ្នក​ដែល​ស្លាប់​។

យ៉ាងណា ​ឧបទ្ទវ​ហេតុ​នេះ​ កំពុង​​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត ហើយ​ត្រូវ​បាន​ពិពណ៌នាថា​ ​«មាន​ភាព​ស្មុគស្មាញ​ខ្លាំង»។

លោក​ Andre Madeiro ប្រធាន​នាយក​ដ្ឋាន​អាកាស​ចរណ៍នៃរដ្ឋ​​ Alagoas ដែល​បាន​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​ជួយ​សង្គ្រោះ​​ និយាយ​ថា​៖ «ឡាន​ក្រុង​បាន​ចុះ​ពី​លើ​ផ្លូវ​នៅ​លើ​ផ្លូវ​កោង បន្ទាប់​មក​ក៏​​ក្រឡាប់ ហើយ​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ធ្លាក់​ចេញ​ពី​ឡាន»។

លោក​​បាន​ប្រាប់​សន្និ​សីទ​សារព័ត៌​មាន​ថា៖ « អ្នក​ខ្លះ​បាន​ជាប់​នៅ​ក្រោម​រថយន្ត​។ វា​គឺ​ជា​គ្រោះថ្នាក់​ដ៏អាក្រក់មួយ ដែល​ពុំ​គួរ​ឱ្យកើត​ឡើង​ទេ»។

គួរ​បញ្ជាក់​ថា មនុស្ស​ជាង ១០ ០០០នាក់ ​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍ ​នៅក្នុងប្រទេស​ប្រេស៊ីល​ឆ្នាំ ២០២៤ នេះ​បើ​យោង​តាម​ក្រសួង​ដឹក​ជញ្ជូន។

រីឯខែធ្នូ ឆ្នាំ ២០២៤ ដដែល​ មនុស្ស​យ៉ាង​ហោច​ណាស់ ៣២នាក់ បានស្លាប់ ពេល​ដែល​រថយន្ត​ក្រុង​ដឹក​អ្នកដំណើរ និង​រថ​យន្ត​ដឹក​ទំនិញ​បាន​បុក​គ្នា​នៅលើផ្លូវ​ល្បឿនលឿន( Highway) ក្នុង​រដ្ឋ Minas Gerais ភាគ​ខាង​ត្បូង​​នៃ​ប្រទេស​ប្រេ​ស៊ីល​៕

ប្រែសម្រួល៖ ណឺ មិនា

The post ឧបទ្ទវ​ហេតុក្រឡាប់​ឡានក្រុង​នៅ​ប្រេស៊ីល សម្លាប់​មនុស្ស​១៦នាក់រួម​មាន​កុមារ៤នាក់​ appeared first on Kampuchea Thmey Daily.

អតីតបវរកញ្ញាចក្រវាលប្រេស៊ីល ទទួលមរណភាព ក្នុងអាយុ ៨១ឆ្នាំ
នាថ្ងៃទី ២៣ ខែធ្នូ វេទិកាប្រកួតបវរកញ្ញាអន្តរជាតិបានរាយការណ៍ថា បវរកញ្ញាចក្រវាលឆ្នាំ ១៩៦៣ Iêda Maria Vargas បានទទួលមរណភាពក្នុងអាយុ ៨១ ឆ្នាំនៅទីក្រុង Gramado ប្រទេសប្រេស៊ីល។ នាងគឺជាជនជាតិប្រេស៊ីលដំបូងគេដែលឈ្នះពានរង្វាន់បវរកញ្ញាចក្រវាល។

នាងត្រូវបានបញ្ជូនទៅបន្ទប់ថែទាំដែលពឹងផ្អែកខ្លាំង (ICU) នៃមន្ទីរពេទ្យ Arcanjo São Miguel។ ព័ត៌មាននេះត្រូវបានបញ្ជាក់ដោយកូនស្រីរបស់នាង Fernanda Vargas។ យ៉ាងណា មិនមានព័ត៌មានបន្ថែមទាក់ទងនឹងមូលហេតុនៃការស្លាប់ ឬព័ត៌មានលម្អិតនៃពិធីបុណ្យសពនោះទេ។

តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម ក្រុមគ្រួសាររបស់ Maria Vargas បានប្រកាសថា «នៅក្នុងពេលវេលាដ៏សោកសៅនេះ យើងមានការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការបង្ហាញពីសេចក្តីស្រឡាញ់ និងការគោរពទាំងអស់ដែលយើងបានទទួល។ Maria គឺជាស្ត្រីដ៏ភ្លឺស្វាង ដែលបានបន្សល់ទុកនូវសេចក្តីស្រឡាញ់ សេចក្តីរីករាយ និងការបំផុសគំនិត»។

អភិបាលរដ្ឋ Eduardo Leite ក៏បាននិយាយអំពីការស្លាប់របស់ Maria Vargas ផងដែរ។ លោកបានសរសេរថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះកូនៗ ចៅៗ ក្រុមគ្រួសារ និងអ្នកដែលតាមដាន និងកោតសរសើរជីវិតរបស់គាត់»។

ការបង្ហាញខ្លួនថ្មីៗបំផុតរបស់ Iêda Maria Vargas គឺនៅក្នុងខែកុម្ភៈ ឆ្នាំ២០២៥ នៅពេលដែលគាត់បានគ្រងមកុដ Maria Gabriela Lacerda ដោយផ្ទាល់នៅក្នុងវគ្គផ្តាច់ព្រ័ត្រ Miss Universe Brazil 2025។ ការបង្ហាញខ្លួនរបស់តារាស្រី នៅលើឆាកប្រកួតប្រជែងក្នុងវ័យ ៨០ ឆ្នាំ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកគាំទ្រកម្មវិធីប្រកួតសម្រស់។ នៅពេលនោះ Maria Vargas បានស្លៀកពាក់សម្លៀកបំពាក់ដ៏ប្រណិត និងទំនើប ហើយរក្សាអាកប្បកិរិយាច្បាស់លាស់ និងប្រុងប្រយ័ត្ន។

បន្ទាប់ពីជ័យជម្នះ Miss Universe ឆ្នាំ ១៩៦៣ គាត់បានវិលត្រឡប់មកប្រទេសប្រេស៊ីលវិញ គាត់ត្រូវបានស្វាគមន៍ដោយមនុស្សរាប់លាននាក់នៅតាមដងផ្លូវនៃទីក្រុង Rio de Janeiro និង Porto Alegre ដែលជាស្រុកកំណើតរបស់គាត់។

ក្នុងអាយុ ៥៥ ឆ្នាំ រូបនាងបានរងរបួសដាច់សរសៃឈាមខួរក្បាល ដែលប៉ះពាល់ដល់ការចងចាំ និងការនិយាយរបស់នាង ប៉ុន្តែនាងបានជាសះស្បើយឡើងវិញ។ បន្ទាប់ពីការស្លាប់របស់ស្វាមីក្នុងឆ្នាំ ២០០៩ នាងបានផ្លាស់ទៅទីក្រុងក្រាម៉ាដូ ហើយបានជ្រើសរើសជីវិតឯកជន។

Iêda Maria Vargas ធ្លាប់ត្រូវបានជ្រើសរើសជា មនុស្ស ២០ នាក់ដែលមានឥទ្ធិពលបំផុតមកពីទីក្រុងរីអូ ហ្គ្រេនដូ ស៊ូល នៃសតវត្សទី ២០។ នៅថ្ងៃចុងក្រោយរបស់នាង នាងបានចូលរួមព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនក្នុងនាមជាភ្ញៀវពិសេស៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

The post អតីតបវរកញ្ញាចក្រវាលប្រេស៊ីល ទទួលមរណភាព ក្នុងអាយុ ៨១ឆ្នាំ appeared first on Kampuchea Thmey Daily.

មនុស្ស​ស្លាប់​កើន​ដល់១២១នាក់ ក្នុងប្រតិបត្តិការ​ដ៏ធំបំផុត​ប្រឆាំងក្រុមគ្រឿងញៀន​នៅ​ប្រេស៊ីល
យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ABC News នា​ថ្ងៃ​ទី​៣០​ខែ​តុលា​នេះ តួ​លេខ​អ្នក​ស្លាប់​នៅក្នុងប្រតិបត្តិការប៉ូលិសដ៏សាហាវបំផុតរបស់ប្រទេសប្រេស៊ីលដែលផ្តោតលើឧក្រិដ្ឋកម្មគ្រឿងញៀន​ក្នុង​ទីក្រុង Rio de Janeiro បាន​កើន​ឡើង​ដល់១២១​នាក់​ហើយ ខណៈ​ចំនួន​អ្នក​បាត់បង់​ជីវិត​មុននេះ​មួយ​ថ្ងៃ​មាន​ត្រឹម​៦៤​នាក់។

ក្រុមគ្រឿងញៀន​ដែល​ត្រូវ​ចាប់​ខ្លួន​នៅ​ទីក្រុង Rio de Janeiro (រូបថត៖ Reuters)

អាជ្ញាធរ​ប្រេស៊ីល​បាននិយាយថា ប្រតិបត្តិការទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនៅទូទាំងសង្កាត់ភាគខាងជើងជាច្រើននៃទីក្រុង Rio រួមទាំងសហគមន៍ Complexo do Alemão និងទីក្រុង Penha បាននាំទៅដល់ការចាប់ខ្លួនមនុស្សយ៉ាងហោចណាស់​៥៦​នាក់។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលស្ថានភាពនៅតែបន្តកើតមាន។

យោងតាមប៉ូលិស មន្ត្រីប្រហែល​២៥០០​នាក់មកពីអង្គភាពអនុវត្តច្បាប់ជាច្រើន បានចូលរួមក្នុងការបង្រ្កាប​ មានគោលបំណងរុះរើប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល Comando Vermelho។ រថពាសដែកត្រូវបានដាក់ពង្រាយ ហើយ​ក៏​មាន​​ការបាញ់កាំភ្លើងធំ​ផង​ដែរ នៅពេលដែលប៉ូលិសបានប៉ះទង្គិចជាមួយសមាជិកក្រុមគ្រឿងញៀន។

មន្ត្រីប៉ូលិសបាន​បញ្ជាក់​ថា វាគឺជាប្រតិបត្តិការដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋ និងជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្នប្រឆាំងនឹងក្រុម Comando Vermelho ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសប្រេស៊ីល។

ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva ត្រូវបានគេរាយការណ៍ថា«តក់ស្លុត»​ចំពោះ​តួលេខ​​អ្នកស្លាប់ និងសម្តែងការភ្ញាក់ផ្អើលដែលប្រតិបត្តិការដ៏​ធំ​បែប​នេះ​បានកើតឡើងដោយគ្មានការសម្របសម្រួលជាមួយរដ្ឋាភិបាលសហព័ន្ធ។ នេះបើយោងតាមការកត់សម្គាល់ដែលបកប្រែដោយ Reuters។

(រូបថត៖ Reuters)

ប្រតិបត្តិការដ៏ធំនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនពេលប្រទេសប្រេស៊ីលត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមទាំងកិច្ចប្រជុំកំពូល C40 នៅសប្តាហ៍ក្រោយរបស់​ក្រុម​អភិបាលក្រុងពិភពលោក និងពានរង្វាន់ Earthshot Prize នៅទីក្រុង Rio ដែលមានការចូលរួមដោយព្រះអង្គម្ចាស់ William និងឥស្សរជនលេចធ្លោផ្សេងទៀត។ នៅខែវិច្ឆិកា កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP30) នឹងប្រព្រឹត្តទៅនៅទីក្រុង Belém ភាគខាងជើងប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី​១០​ដល់ថ្ងៃទី​២១។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើន។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ និងរបួសជាច្រើនក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ដែលបានធ្វើឡើងកាលពីម្សិលមិញនៅក្នុងទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល»។

លោក​បញ្ជាក់​ថា ការ​ប្រើ​កម្លាំង​ក្នុង​ប្រតិបត្តិការ​ប៉ូលិស​ត្រូវ​តែ​គោរព​ច្បាប់ និង​ស្តង់ដារ​សិទ្ធិមនុស្ស​អន្តរជាតិ ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​ការ​ស៊ើប​អង្កេត​ជា​បន្ទាន់៕

ដោយ៖ ឈាង

ស្លាប់​៦៤​នាក់នៅក្នុងប្រតិបត្តិការបង្ក្រាប​គ្រឿង​ញៀន​ដ៏ធំបំផុតមិនធ្លាប់មាននៅ​ប្រេស៊ីល

The post មនុស្ស​ស្លាប់​កើន​ដល់១២១នាក់ ក្នុងប្រតិបត្តិការ​ដ៏ធំបំផុត​ប្រឆាំងក្រុមគ្រឿងញៀន​នៅ​ប្រេស៊ីល appeared first on Kampuchea Thmey Daily.

ស្លាប់​៦៤​នាក់នៅក្នុងប្រតិបត្តិការបង្ក្រាប​គ្រឿង​ញៀន​ដ៏ធំបំផុតមិនធ្លាប់មាននៅ​ប្រេស៊ីល
ប្រតិបត្តិការប៉ូលិសដ៏ធំប្រឆាំងនឹងការជួញដូរគ្រឿងញៀននៅទីក្រុង Rio de Janeiro នៃ​ប្រទេស​ប្រេស៊ីល បានបណ្តាល​ឲ្យ​មនុស្សយ៉ាងហោចណាស់​៦៤​​នាក់បានស្លាប់ ក្នុង​នោះ​មាន​មន្រ្តីប៉ូលិស​៤​នាក់ ដែលអាជ្ញាធរបានពណ៌នាថាជាប្រតិបត្តិការសន្តិសុខដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្រ្តរបស់រដ្ឋ។

ប៉ូលិស​ដើរ​កាត់​រថយន្ត​ដែល​ឆេះ​ប្រើ​ជា​របាំង​ផ្លូវ​ក្នុង​អំឡុង​ពេល​ប្រតិបត្តិការ​ប៉ូលិស​ប្រឆាំង​នឹង​អ្នក​ជួញ​ដូរ​គ្រឿង​ញៀន​ក្នុង​តំបន់ Complexo do Alemao favela (រូបថត៖ AP)

អភិបាលរដ្ឋ Claudio Castro បាននិយាយថា ការវាយលុកដែលបានចាប់ផ្តើមនៅព្រឹកថ្ងៃអង្គារ​​ទី២៨​តុលា មានការចូលរួមពីមន្ត្រីប៉ូលិសចំនួន ២ ៥០០​នាក់ កំណត់​គោលដៅ​លើក្រុម​ Comando Vermelho (Red Command) ដែលជាអង្គការឧក្រិដ្ឋកម្មដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសប្រេស៊ីល។ ប្រតិបត្តិការនេះបានព្យាយាមទប់ស្កាត់«ការពង្រីកទឹកដី»របស់ក្រុម​គ្រឿងញឿននៅក្នុង​ទីក្រុង។

កងកម្លាំងសន្តិសុខបានចូលទៅក្នុងបរិវេណ Alemao និង da Penha favela នៅភាគខាងជើងទីក្រុង Rio នៅព្រឹកព្រលឹម រួច​ធ្វើ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​​ខ្លាំងក្លា។ យោងតាមលោក Castro ការ​​ប៉ះទង្គិច​គ្នា​មាន​ទាំង​ការ​បាញ់កាំភ្លើង និង​ការ​បោក​គ្រាប់បែកដៃដែលទម្លាក់​ចេញពីយន្តហោះគ្មានមនុស្សបើក។

អភិបាលក្រុងបាន​បន្ត​ថា «វាមិនមែនជាឧក្រិដ្ឋកម្មធម្មតាទៀតទេ វាគឺជា​ភេរវកម្ម​គ្រឿងញៀន»។

គិតត្រឹមល្ងាចថ្ងៃអង្គារ រដ្ឋាភិបាលរដ្ឋបានរាយការណ៍ពីការចាប់ខ្លួនចំនួន៨១នាក់ រឹបអូសបានកាំភ្លើងចំនួន៤២ដើម និង«គ្រឿងញៀនមួយចំនួនធំ»។ ប៉ូលិស​បានដាក់ពង្រាយរថពាសដែកចំនួន​៣២គ្រឿងនៅទូទាំងតំបន់ប្រតិបត្តិការ ដែលមាន​ការប៉ះទង្គិច។

អាជ្ញាធរ​បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងផ្ទះ​ ព្រោះ​អំពើ​ហិង្សា​បាន​រំខាន​ដល់​ជីវិត​សាធារណៈ។ ស្ថាប័ននីតិប្បញ្ញត្តិរបស់រដ្ឋបាននិយាយថា មនុស្សជាង ២០​ម៉ឺន​នាក់ត្រូវបានរងផលប៉ះពាល់ ដោយសាលារៀនបិទទ្វារ សេវាសុខភាពផ្អាក និង​មាន​ការ​បង្វែរផ្លូវដឹកជញ្ជូនសាធារណៈ។

លោក Castro ដែលជាសម្ព័ន្ធមិត្តនយោបាយរបស់អតីតប្រធានាធិបតីស្តាំនិយម Jair Bolsonaro បានពណ៌នាប្រតិបត្តិការនេះថាមានទំហំធំជាងយុទ្ធនាការសន្តិសុខឆ្នាំ​២០១០ ដែលឃើញកងកម្លាំងប៉ូលិស និងយោធារួមគ្នាដណ្តើមបានមកវិញនូវតំបន់ដដែលបន្ទាប់ពីការប្រយុទ្ធគ្នាមួយសប្តាហ៍ដែលបានសម្លាប់មនុស្សប្រហែល​៣០​នាក់។

ប៉ូលិស-យោធាឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀននៅទីក្រុង Rio de Janeiro ប្រទេសប្រេស៊ីលកាលពីថ្ងៃអង្គារ (រូបថត៖ Reuters)

ការបង្រ្កាបនាពេលនេះ កើតឡើងចំពេលមានការជជែកដេញដោលគ្នារវាងអាជ្ញាធររដ្ឋ និងសហព័ន្ធអំពីរបៀបចាត់ថ្នាក់ក្រុមឧក្រិដ្ឋកម្មគ្រឿងញៀន។ កាលពីខែឧសភា រដ្ឋាភិបាលរបស់ប្រធានាធិបតី Luiz Inácio Lula da Silva បានច្រានចោលសំណើមួយ ដើម្បីចាត់តាំងក្រុមដូចជា Comando Vermelho ជាអង្គការភេរវករ ដោយលើកហេតុផលថា សកម្មភាពរបស់ពួកគេទោះ​មានអំពើហិង្សា តែ​មិនស្របតាមនិយមន័យផ្លូវច្បាប់នៃអំពើភេរវកម្មនៅក្រោមច្បាប់របស់ប្រទេសប្រេស៊ីល​ទេ៕

ដោយ៖ ឈាង

The post ស្លាប់​៦៤​នាក់នៅក្នុងប្រតិបត្តិការបង្ក្រាប​គ្រឿង​ញៀន​ដ៏ធំបំផុតមិនធ្លាប់មាននៅ​ប្រេស៊ីល appeared first on Kampuchea Thmey Daily.