ព័ត៌មានអន្ដរជាតិ
មេដឹកនាំប្រេស៊ីលរំឭកអាមេរិកថា «មិនចង់ឃើញសង្គ្រាមត្រជាក់ជាថ្មី» ទេ
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសកាលពីថ្ងៃទី២២កុម្ភៈថា ប្រេស៊ីលមិនចង់ឲ្យកើតមាននូវ«សង្គ្រាមត្រជាក់ជាថ្មី»នោះទេ ហើយអំពាវនាវឲ្យរដ្ឋបាលអាមេរិកប្រព្រឹត្តចំពោះប្រទេសទាំងអស់ដោយស្មើភាពគ្នា។ ប្រមុខដឹកនាំប្រេស៊ីល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងញូវដេលី នៅពេលដែលលោកបានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេល ៣ថ្ងៃទៅកាន់ប្រទេសឥណ្ឌា។

តាមសេចក្តីរាយការណ៍របស់Reuters លោក Lula da Silva បាននិយាយថា លោកចង់ផ្ញើសារដោយផ្ទាល់ទៅកាន់ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ ថា ប្រេស៊ីលមិនចង់ជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសណាមួយទេ។ ប៉ុន្តែ វាជារឿងសំខាន់ដែលប្រទេសទាំងអស់ ត្រូវតែប្រព្រឹត្តដោយយុត្តិធម៌ក្នុងទំនាក់ទំនងអន្តរជាតិ។
រូបលោកផ្ទាល់ត្រូវបានគេរំពឹងថា នឹងជួបជាមួយលោកត្រាំ នៅទីក្រុងវ៉ាស៊ីនតោននៅឯសប្តាហ៍ដំបូងនៃខែមីនា ឆ្នាំ ២០២៦នេះ ដែលរបៀបវារៈរបស់លោក នឹងរួមបញ្ចូលបញ្ហាពាណិជ្ជកម្ម អន្តោប្រវេសន៍ ការវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ។
ទោះជាយ៉ាងណា មេដឹកនាំពីតំបន់អាមេរិកខាងត្បូងឆ្វេងនិយមរូបនេះមានភាពខុសគ្នាជាមួយលោកត្រាំទៅលើបញ្ហាខ្លះៗ ចាប់ពីពន្ធរបស់ប្រធានាធិបតីសាធារណរដ្ឋ រហូតដល់សង្គ្រាមអ៊ីស្រាអែលនៅហ្គាហ្សា ជាពិសេសទាក់ទងនឹងការចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងក្រុមប្រឹក្សាសន្តិភាពដែលទើបតែប្រកាសនាពេលថ្មីៗនេះផងដែរ។
ទោះជាយ៉ាងនេះក្ដី លោក Lula da Silva បានសម្តែងជំនឿយ៉ាងមុតមាំថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងប្រេស៊ីលនឹងស្ថិតក្នុង «ស្ថានភាពល្អប្រសើរ» បន្ទាប់ពីកិច្ចប្រជុំនាពេលខាងមុខ។ សេចក្តីថ្លែងការណ៍របស់លោកបានបង្ហាញពីបំណងប្រាថ្នាផ្ទាល់ខ្លួនក្នុងការរក្សាការសន្ទនា និងលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី ទោះបីជាមានភាពខុសគ្នារវាងរដ្ឋាភិបាលទាំងពីរក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
កូរ៉េខាងត្បូង ជំរុញឲ្យ ជប៉ុន លុបចោលព្រឹត្តិការណ៍ឈ្មោះកោះ ដែលមានជម្លោះក្នុងប្រវត្តិសាស្រ្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


