ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីប្រេស៊ីល ថា លោក ត្រាំ បង្កើតបញ្ហាឲ្យអាមេរិកខ្លួនឯង
គោលនយោបាយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ចប់ទៅដោយបង្កើតបញ្ហាសម្រាប់ជនជាតិអាមេរិក នេះបើតាមការលើកឡើងរបស់ប្រធានាធិបតីប្រេស៊ីល Luiz Inacio Lula da Silva បាននិយាយ ដោយលើកឡើងពីតម្លៃថាមពលកើនឡើង ដែលជាប់ទាក់ទងនឹងសង្គ្រាមលើអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT លោក Lula បានកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែតអេស្ប៉ាញ El Pais ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ទី១៦មេសា។

លោក បាននិយាយថា ត្រាំកំពុងលេងល្បែងដ៏គ្រោះថ្នាក់មួយ។ គាត់ដំណើរការលើមូលដ្ឋានដែលថា អំណាចសេដ្ឋកិច្ច យោធា និងបច្ចេកវិទ្យារបស់អាមេរិកកំណត់ច្បាប់នៃល្បែងនេះ។ នៅទីបំផុត វាបញ្ចប់ទៅដោយបង្កើតបញ្ហាជាច្រើនសម្រាប់សហរដ្ឋអាមេរិកខ្លួនឯងទៅវិញទេ។
ប្រធានាធិបតីប្រេស៊ីល បានបន្ថែមថា «នៅពេលដែលគាត់សម្រេចចិត្តវាយប្រហារអ៊ីរ៉ង់ ខ្ញុំមិនដឹងថា តើគាត់បានដឹងទេថាតម្លៃប្រេងឥន្ធនៈនឹងកើនឡើង ហើយប្រជាជននឹងជាអ្នកដែលត្រូវចំណាយ»។
យ៉ាងណាមិញ តម្លៃប្រេងឥន្ធនៈនៅអាមេរិកបានកើនឡើងចាប់តាំងពីសង្គ្រាមអាមេរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់ បានរំខានដល់លំហូរប្រេងឆ្លងកាត់ច្រក Hormuz ដោយទីក្រុងតេហេរ៉ង់បានបិទច្រករបៀងដឹកជញ្ជូនសំខាន់ទៅកាន់កប៉ាល់ដែលជាប់ទាក់ទងនឹងប្រទេសដែលខ្លួនចាត់ទុកថាជាអរិភាព។ ការប្រយុទ្ធគ្នាក៏បានបំផ្លាញរោងចក្រគីមីឥន្ធនៈសំខាន់ៗនៅក្នុងតំបន់ផងដែរ។
ដោយឡែក ការចរចារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហេរ៉ង់មិនបានផ្តល់លទ្ធផលទេ ចាប់តាំងពីបទឈប់បាញ់បណ្តោះអាសន្នបានធ្វើឡើងកាលពីសប្តាហ៍មុន។ អ៊ីរ៉ង់បានស្តីបន្ទោសការបរាជ័យនៃការចរចាលើការទាមទារមិនប្រាកដនិយម ដែលបង្ហាញដោយសហរដ្ឋអាមេរិក ខណៈដែលទីក្រុងវ៉ាស៊ីនតោន បានប្រតិកម្មដោយប្រកាសបិទច្រកសមុទ្រ Hormuz សម្រាប់នាវាដែលមានទំនាក់ទំនងជាមួយទីក្រុងតេហេរ៉ង់៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


