ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់១២១នាក់ ក្នុងប្រតិបត្តិការដ៏ធំបំផុតប្រឆាំងក្រុមគ្រឿងញៀននៅប្រេស៊ីល
យោងតាមការចុះផ្សាយរបស់ ABC News នាថ្ងៃទី៣០ខែតុលានេះ តួលេខអ្នកស្លាប់នៅក្នុងប្រតិបត្តិការប៉ូលិសដ៏សាហាវបំផុតរបស់ប្រទេសប្រេស៊ីលដែលផ្តោតលើឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងទីក្រុង Rio de Janeiro បានកើនឡើងដល់១២១នាក់ហើយ ខណៈចំនួនអ្នកបាត់បង់ជីវិតមុននេះមួយថ្ងៃមានត្រឹម៦៤នាក់។

អាជ្ញាធរប្រេស៊ីលបាននិយាយថា ប្រតិបត្តិការទ្រង់ទ្រាយធំដែលបានធ្វើឡើងកាលពីថ្ងៃអង្គារនៅទូទាំងសង្កាត់ភាគខាងជើងជាច្រើននៃទីក្រុង Rio រួមទាំងសហគមន៍ Complexo do Alemão និងទីក្រុង Penha បាននាំទៅដល់ការចាប់ខ្លួនមនុស្សយ៉ាងហោចណាស់៥៦នាក់។ ក្រុមមន្ត្រីបានព្រមានថា ចំនួនអ្នកស្លាប់អាចកើនឡើង ខណៈដែលស្ថានភាពនៅតែបន្តកើតមាន។
យោងតាមប៉ូលិស មន្ត្រីប្រហែល២៥០០នាក់មកពីអង្គភាពអនុវត្តច្បាប់ជាច្រើន បានចូលរួមក្នុងការបង្រ្កាប មានគោលបំណងរុះរើប្រតិបត្តិការរបស់ក្រុមឧក្រិដ្ឋជនដ៏មានឥទ្ធិពល Comando Vermelho។ រថពាសដែកត្រូវបានដាក់ពង្រាយ ហើយក៏មានការបាញ់កាំភ្លើងធំផងដែរ នៅពេលដែលប៉ូលិសបានប៉ះទង្គិចជាមួយសមាជិកក្រុមគ្រឿងញៀន។
មន្ត្រីប៉ូលិសបានបញ្ជាក់ថា វាគឺជាប្រតិបត្តិការដ៏សាហាវបំផុតមិនធ្លាប់មាននៅក្នុងរដ្ឋ និងជាកិច្ចខិតខំប្រឹងប្រែងដ៏ធំបំផុតរហូតមកដល់បច្ចុប្បន្នប្រឆាំងនឹងក្រុម Comando Vermelho ដែលជាក្រុមជួញដូរគ្រឿងញៀនដ៏មានឥទ្ធិពលបំផុតរបស់ប្រទេសប្រេស៊ីល។
ប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva ត្រូវបានគេរាយការណ៍ថា«តក់ស្លុត»ចំពោះតួលេខអ្នកស្លាប់ និងសម្តែងការភ្ញាក់ផ្អើលដែលប្រតិបត្តិការដ៏ធំបែបនេះបានកើតឡើងដោយគ្មានការសម្របសម្រួលជាមួយរដ្ឋាភិបាលសហព័ន្ធ។ នេះបើយោងតាមការកត់សម្គាល់ដែលបកប្រែដោយ Reuters។

ប្រតិបត្តិការដ៏ធំនេះ បានកើតឡើងប៉ុន្មានសប្តាហ៍មុនពេលប្រទេសប្រេស៊ីលត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើន រួមទាំងកិច្ចប្រជុំកំពូល C40 នៅសប្តាហ៍ក្រោយរបស់ក្រុមអភិបាលក្រុងពិភពលោក និងពានរង្វាន់ Earthshot Prize នៅទីក្រុង Rio ដែលមានការចូលរួមដោយព្រះអង្គម្ចាស់ William និងឥស្សរជនលេចធ្លោផ្សេងទៀត។ នៅខែវិច្ឆិកា កិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ (COP30) នឹងប្រព្រឹត្តទៅនៅទីក្រុង Belém ភាគខាងជើងប្រទេសប្រេស៊ីល ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី២១។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ និងរបួសដ៏ច្រើន។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stéphane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អគ្គលេខាធិការមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះចំនួនអ្នកស្លាប់ និងរបួសជាច្រើនក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិស ដែលបានធ្វើឡើងកាលពីម្សិលមិញនៅក្នុងទីក្រុង Rio de Janeiro នៃប្រទេសប្រេស៊ីល»។
លោកបញ្ជាក់ថា ការប្រើកម្លាំងក្នុងប្រតិបត្តិការប៉ូលិសត្រូវតែគោរពច្បាប់ និងស្តង់ដារសិទ្ធិមនុស្សអន្តរជាតិ ហើយជំរុញឲ្យអាជ្ញាធរមានការស៊ើបអង្កេតជាបន្ទាន់៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


