ប្រទេសស៊ីរី Archives - Kampuchea Thmey Daily

ប្រធានាធិបតីស៊ីរី ច្រានចោលសម្តី ត្រាំ ហើយអះអាងថា មិនលូកដៃចូលសង្គ្រាម លីបង់ ដាច់ខាត
ប្រធានាធិបតីស៊ីរី លោក អាម៉េត អាល់ហ្សារ៉ា (Ahmed al-Sharaa) បានបញ្ជាក់ទៅកាន់ក្រុមប្រតិភូកាលពីថ្ងៃទី១២ ខែមិថុនា ថា ទីក្រុងដាម៉ាសគ្មានបំណងចូលជ្រៀតជ្រែកក្នុងប្រទេសលីបង់នោះឡើយ បើទោះបីជាប្រធានាធិបតីអាមេរិក  ដូណាល់ ត្រាំ បានបង្ហើបកាលពីពេលថ្មីៗនេះថា ស៊ីរីអាចនឹងមានឆន្ទៈធ្វើបែបនោះក៏ដោយ។

ប្រធានាធិបតីស៊ីរី លោក  Ahmed al-Sharaa (រូបភាព៖Reuters)

ប្រភពពីររូបដែលបានចូលជួបប្រធានាធិបតីស៊ីរី បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា លោក អាម៉េត អាល់ហ្សារ៉ា បានប្រាប់ទៅកាន់ឥស្សរជន និងឥស្សរជនជាន់ខ្ពស់រាប់សិបនាក់មកពីរដ្ឋធានីដាម៉ាសថា «អ្វីដែលកំពុងត្រូវបានចែកចាយអំពីការដែលស៊ីរីចូលទៅក្នុងលីបង់ គឺមិនមានអ្វីក្រៅពីពាក្យចចាមអារ៉ាមនោះឡើយ»។

កាលពីថ្ងៃព្រហស្បតិ៍ វិមានប្រធានាធិបតីស៊ីរីបានប្រកាសថា លោក អាល់ហ្សារ៉ា បានទទួលជួបគណៈប្រតិភូនៅវិមានប្រធានាធិបតី ក្នុងកិច្ចប្រជុំមួយដែលផ្តោតលើបញ្ហាសេវាកម្ម និងការអភិវឌ្ឍន៍នានាដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋក្នុងខេត្ត ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការនោះ មិនមានការលើកឡើងអំពីសម្តីរបស់លោក អាល់ហ្សារ៉ា ជុំវិញបញ្ហាប្រទេសលីបង់នោះទេ។

ការបញ្ជាក់នេះបានធ្វើឡើង ខណៈពេលដែលអ៊ីស្រាអែល និងក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ នៅតែបន្តវាយប្រហារគ្នាទៅវិញទៅមក បើទោះបីជាមានការប្រកាសពីបទឈប់បាញ់ដែលមានលក្ខខណ្ឌមួយ កាលពីដើមខែនេះនៅទីក្រុងវ៉ាស៊ីនតោន ដោយប្រកាសដោយបេសកជនលីបង់ និងអ៊ីស្រាអែលក៏ដោយ។ ក្រុមហេសបូឡាបានបដិសេធកិច្ចព្រមព្រៀងនោះ ដោយសារតែវាមិនបានចែងថា អ៊ីស្រាអែលត្រូវតែបញ្ឈប់ការវាយប្រហារ ឬដកទ័ពរបស់ខ្លួនចេញពីលីបង់នោះទេ។

ជាពិសេស កាលពីសប្តាហ៍មុន លោក ត្រាំ បានប្រាប់បណ្តាញផ្សព្វផ្សាយ NBC ថា លោក អាល់ហ្សារ៉ា មានឆន្ទៈក្នុងការជួយប្រឆាំងនឹងក្រុមហេសបូឡា ដែលបានផ្ទុះសង្គ្រាមជាមួយអ៊ីស្រាអែលតាំងពីថ្ងៃទី២ ខែមីនាមក។  យ៉ាងណា ជុំវិញការលើកឡើងនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃស៊ីរី លោក Noureddine al-Baba បានផ្តល់បទសម្ភាសន៍តាមទូរទស្សន៍វិញថា ទីក្រុងដាម៉ាសឈរនៅខាងប្រធានាធិបតីលីបង់ លោក Joseph Aoun ក្នុងការ រក្សាសន្តិសុខរបស់លីបង់ និងអធិបតេយ្យភាពនៃរដ្ឋលីបង់។

គួររំលឹកផងដែរថា ប្រទេសស៊ីរី ក្រោមការដឹកនាំរបស់ត្រកូល អាល់អាសាដ ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ក្រុមហេសបូឡា និងបានគ្រប់គ្រងលើលីបង់អស់រយៈពេលជាច្រើនទសវត្សរ៍ បន្ទាប់ពីការចូលជ្រៀតជ្រែកខាងយោធាក្នុងសង្គ្រាមស៊ីវិលលីបង់ឆ្នាំ ១៩៧៥-១៩៩០ ហើយទើបតែបានដកទ័ពចេញវិញនៅក្នុងឆ្នាំ ២០០៥។ ហេតុនេះ ការចូលពាក់ព័ន្ធខាងយោធាជាថ្មីណាមួយ នឹងក្លាយជាបញ្ហាដ៏រសើបបំផុត ខណៈដែលក្រុមហេសបូឡាក៏ធ្លាប់បានជួយប្រយុទ្ធការពាររដ្ឋាភិបាលស៊ីរី នៅក្នុងសង្គ្រាមស៊ីវិលរបស់ស៊ីរីផ្ទាល់ផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អារ៉ាប់រួម ច្រានចោលព័ត៌មានខ្សឹបខ្សៀវ រឿងលួចផ្ទេរលុយរាប់ពាន់លានដុល្លារ ឲ្យទៅ អ៊ីរ៉ង់

The post ប្រធានាធិបតីស៊ីរី ច្រានចោលសម្តី ត្រាំ ហើយអះអាងថា មិនលូកដៃចូលសង្គ្រាម លីបង់ ដាច់ខាត appeared first on Kampuchea Thmey Daily.

ប្រធានាធិបតីតួកគី ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​លីបង់​និង​ស៊ី​រី គំរាម​កំហែង​ដល់​តួក​គី​ហើយ
ប្រធានា​ធិបតី​តួក​គី លោក Tayyip Erdogan ​បាន​លើក​ឡើង នៅ​​​ថ្ងៃ​ពុធថា ការ​វាយប្រហាររបស់អ៊ីស្រាអែល​លើប្រទេសស៊ីរី និង​លីបង់​ បាន​ឈានដល់ចំណុចមួយ​គំរាមកំហែងដល់​ប្រទេសតួក​គីហើយ​ ដោយបន្ថែម​ថា «ការឈ្លានពាន» របស់​អ៊ីស្រាអែល​ បាន​​បង្ក​ការ​គំរាមកំហែង​ដល់ពិភពលោក​ទាំងមូល ហើយ​ត្រូវតែបញ្ឈប់​​បន្ទាន់​។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មាន​រ៉យទ័រ ផ្សាយ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០២៦ ប្រទេសតួក​គីដែល​ជាសមាជិក​ណាតូ គឺជា​អ្នក​រិះគន់ដ៏ខ្លាំង​ក្លាបំ​ផុត​ម្នាក់​ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែល​លើប្រទេស​អ៊ីរ៉ង់ ហ្គាហ្សា និង​លីបង់ ដោយ​និយាយថា អ៊ីស្រាអែលគឺជាឧបសគ្គ​ដ៏ធំបំផុត​ ​ចំពោះសន្តិភាព​ក្នុងតំបន់។

ប្រធានា​ធិបតី​តួក​គី លោក Tayyip Erdogan ។ រូបភាព៖ Reuters

ប្រទេស​តួក​គី​ បាន​បញ្ឈប់​ពាណិជ្ជកម្ម​ទាំង​អស់​ជាមួយអ៊ីស្រាអែល និ​ង​អំពាវនាវឱ្យមានវិធានការប្រឆាំង​នឹង​អ៊ីស្រាអែល​នៅតុលាការអន្តរជាតិ​។

លោក Erdogan ប្រាប់​សមាជិកសភា​មកពីគណបក្ស AK ដែល​កំពុង​កាន់អំណាចរបស់​លោកក្នុង​សភាថា៖ « ការវាយ​ប្រហារ​ដោយ ​(នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល បេនចាមីន​) ណេតាន់​យ៉ាហ៊ូ និង​ការវាយ​ប្រហារ​របស់គាត់លើប្រទេស​លីបង់ និងស៊ីរី នាំបញ្ហ​ដល់​ចំណុច​មួយ​ដែល​វាក៏គំរាមកំហែង​ដល់ប្រទេសតួក​គីផងដែរ។ សន្តិសុខ​របស់​ទីក្រុង​អង់ការ៉ា​ត្រូវបានចង​ភ្ជាប់ទៅនឹងសន្តិសុខរបស់​ប្រទេសទាំងពីរនេះ ​[លីបង់​-ស៊ីរី]។

លោក Erdogan សង្កត់​ធ្ងន់​ថា អ៊ីស្រាអែល​កំពុងដឹកនាំកិច្ច​ខិត​ខំ​ប្រឹងប្រែង​លួចលាក់ ដើម្បីធ្វើឱ្យ​ប្រទេសអាហ្វ្រិកនិង​មេឌីទែរ៉ាណេគ្មាន​ស្ថិរភាព ដោយ​បញ្ឆេះភ្លើង​នៃភាពមិនចុះ​សម្រុងគ្នា​ នៅ​លើកោះ​ស៊ីប ​បែងចែក​ដោយជនជាតិ​ភាគតិច[…]។

​លោក​បន្ថែម​ថា​៖ « គ្មាននរណាម្នាក់​គួរដេញតាម​ដំណើរ​ផ្សង​ព្រេង​នោះទេ[…] ខ្ញុំចង់ឱ្យ​មនុស្សគ្រប់គ្នាដឹងថា ប្រសិនបើសិទ្ធិ​របស់​ប្រទេសតួក​គី​និង​ជនជាតិស៊ីប​-តួក​គី​​ត្រូវបានរំលោភ​បំពាន​ នៅ​ភាគខាងកើត​មេឌីទែរ៉ាណេ ការ​ឆ្លើយតបរបស់យើង​នឹងច្បាស់លាស់ និងខ្លាំងក្លាបំផុត»។

គួរ​បញ្ជាក់​ថា ប្រទេស​តួក​គី ជាប្រទេស​ជិត​ខាងរបស់អ៊ីរ៉ង់ បាន​ស្តី​បន្ទោសការញុះញង់របស់​អ៊ីស្រាអែល​ ចំពោះការចាប់​ផ្តើម​សង្គ្រាមអាមេរិក-អ៊ីរ៉ង់។

លោក Erdogan កាលពីថ្ងៃពុធ ជំរុញ​ឱ្យមហាអំណាចពិភពលោក​មាន​ជំហរច្បាស់លាស់​ជាងមុនប្រឆាំង​នឹងអ៊ីស្រាអែល។​ លោកមានប្រសាសន៍ថា​៖ « ការទាញអ៊ីស្រាអែល​ត្រឡប់ទៅ​ក្នុងព្រំដែននៃនីតិរដ្ឋ​ក្លាយជាកាតព្វកិច្ចរួមគ្នា​​ មិនត្រឹមតែសម្រាប់ប្រទេសមួយ​ចំនួនប៉ុណ្ណោះ​ទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់»​៕

សម្រួល៖ ណឺ មិនា

The post ប្រធានាធិបតីតួកគី ថា ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​លើ​លីបង់​និង​ស៊ី​រី គំរាម​កំហែង​ដល់​តួក​គី​ហើយ appeared first on Kampuchea Thmey Daily.

ស៊ីរី​ ប្រាប់អាមេរិក ឲ្យ​ដក​រាល់​ទណ្ឌកម្ម​ទាំងអស់​ ទើប​សេដ្ឋកិច្ចស៊ីរី​អាចរស់វិញ
ការិយាល័យប្រធានាធិបតីស៊ីរី​ បានប្រកាសថា ប្រធានាធិបតីស៊ីរី​ លោក Ahmed al-Sharaa បានប្រាប់ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យទី៣១ ខែឧសភា ថា ការដកទណ្ឌកម្មដែលនៅសេសសល់លើប្រទេសស៊ីរី​ គឺជារឿងមិនអាចខ្វះបាន ដើម្បីស្តារសេដ្ឋកិច្ចជាតិ និងទាក់ទាញការវិនិយោគថ្មីៗ​​ឡើងវិញ។

ប្រធានាធិបតីស៊ីរី​ លោក Ahmed al-Sharaa (រូបភាព៖Reuters)

យោងតាមការចេញផ្សាយដោយ​​សារព័ត៌មាន Reuters នៅក្នុងកិច្ចសន្ទនានោះ លោក al-Sharaa បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបន្តគាំទ្រពីអន្តរជាតិសម្រាប់ប្រទេសស៊ីរី​  ខណៈដែលខ្លួនកំពុងស្ថិតក្នុងដំណាក់កាលកសាងនិងការស្តារឡើងវិញ។ លោកបានបន្តថា ការលុបចោលទណ្ឌកម្មដែលនៅសេសសល់នឹងជួយឲ្យសេដ្ឋកិច្ចទទួលបានសន្ទុះឡើងវិញ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនផងដែរ។

លោក បានបន្ថែមទៀតថា វិធានការបែបនេះនឹង «ជួយលើកទឹកចិត្តដល់ការវិនិយោគ និងបង្កើតបរិយាកាសសមស្របសម្រាប់ការវិលត្រឡប់មកវិញនៃគម្រោងសេដ្ឋកិច្ច និងការអភិវឌ្ឍលើវិស័យសំខាន់ៗ»។

ការិយាល័យប្រធានាធិបតី បានបញ្ជាក់ថា កិច្ចសន្ទនាតាមទូរស័ព្ទនេះក៏បានលើកឡើងអំពីស្ថានភាពសន្តិសុខនៅក្នុងតំបន់ និងបញ្ហាប្រឈមនានាដែលកើតចេញពីភាពតានតឹងកំពុងបន្តនៅមជ្ឈិមបូព៌ាផងដែរ។ ​នៅ​ពេលនោះ លោក al-Sharaa បានគូសបញ្ជាក់ពីសារៈសំខាន់នៃការផ្តល់អាទិភាពលើផ្នែកការទូត និងការសន្ទនា ដើម្បីពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់ ព្រមទាំងការពារកុំឲ្យមានការកើនឡើងនូវភាពតានតឹងបន្ថែមទៀត»។

បើតាមសេចក្តីថ្លែងការណ៍ដដែល ខាងភាគីលោក ត្រាំំ វិញ «បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការរក្សាស្ថិរភាព និងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ និងការកសាងប្រទេសស៊ីរី​ ឡើងវិញ»។

មិនតែប៉ុណ្ណោះ អាមេរិកបានបញ្ជាក់ថា ទណ្ឌកម្មមួយចំនួននៅតែបន្តមានប្រសិទ្ធភាព ទោះបីជាខ្លួនបានរុះរើរបបដាក់ទណ្ឌកម្មភាគច្រើនលើប្រទេសស៊ីរី និងបានលុបចោលច្បាប់ «Caesar Act» រួចរាល់ហើយក្តី។ ច្បាប់នេះ ធ្លាប់ជាវិធានការដ៏តឹងរ៉ឹងបំផុតដែលដាក់ទៅលើបុគ្គល ក្រុមហ៊ុន និងស្ថាប័នទាំងឡាយណាដែលមានទំនាក់ទំនងជាមួយអតីតប្រធានាធិបតី លោក Bashar al-Assad។

គួរបញ្ជាក់ថា ការលុបចោលទណ្ឌកម្មដែលនៅសេសសល់ទាំងនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាគន្លឹះឆ្ពោះទៅរកភាពជោគជ័យនៃរដ្ឋាភិបាលថ្មីរបស់ស៊ីរី។ បច្ចុប្បន្ន ក្រុមហ៊ុនរបស់អារ៉ាប៊ីសាអូឌីតជាច្រើនកំពុងរៀបចំផែនការវិនិយោគក្នុងទំហំទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងប្រទេសនេះ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងរីយ៉ាដក្នុងការគាំទ្រដល់ការស្តារប្រទេសឡើងវិញ ខណៈដែលបណ្តារដ្ឋឈូងសមុទ្រដទៃទៀតក៏បានសន្យាផ្តល់ជំនួយហិរញ្ញវត្ថុផងដែរ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ស៊ីរី​ ប្រាប់អាមេរិក ឲ្យ​ដក​រាល់​ទណ្ឌកម្ម​ទាំងអស់​ ទើប​សេដ្ឋកិច្ចស៊ីរី​អាចរស់វិញ appeared first on Kampuchea Thmey Daily.

​​​ស៊ីរី​ ចាប់​ខ្លួន​អតីត​មន្ត្រី​​ជាន់ខ្ពស់​១៨រូប និង​ រកឃើញ​​ភស្តុតាង​អាវុធគីមីរបស់​របប លោក​ អាសាដ
មន្ត្រីស៊ីរីម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃអង្គារទី២៦ ខែឧសភា ថា អាជ្ញាធរស៊ីរី បានរកឃើញ​កាកសំណល់នៃកម្មវិធីអាវុធគីមីលាក់កំបាំងរបស់អតីតប្រធានាធិបតីស៊ីរី លោក បាសារ អាល់-អាសាដ (Bashar al-Assad)​ ​ដែលធ្លាក់​ពីអំណាច​កាល​ពី​ខែធ្នូឆ្នាំ​២០២៤​ រួមទាំងវត្ថុធាតុដើម និងគ្រាប់រំសេវ ដែលមានលក្ខណៈស្រដៀងគ្នាទៅនឹងអាវុធដែលធ្លាប់យកទៅប្រើប្រាស់ក្នុងការវាយប្រហារដោយឧស្ម័នពុលដ៏សាហាវ អំឡុងពេលសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃនៅក្នុងប្រទេសនេះ។

លោក Bashar al-Assad (រូបភាព៖Reuters)

លោក Mohamad Katoub តំណាងអចិន្ត្រៃយ៍របស់ប្រទេសស៊ីរីប្រចាំអង្គការហាមឃាត់អាវុធគីមី (OPCW) នៅទីក្រុងឡាអេ ប្រទេស​ហូឡង់​ បាននិយាយនៅក្នុងកិច្ចសម្ភាសន៍មួយ ថា អាជ្ញាធរស៊ីរីក៏បានឃាត់ខ្លួនជនសង្ស័យចំនួន ១៨ នាក់ ចំពោះការសង្ស័យដែល​ថា មានការ​​ជាប់​ពាក់ព័ន្ធនៅក្នុងកម្មវិធីអាវុធគីមីរបស់​របប​ដឹកនាំ​ដោយ លោក អាល់-អាសាដ រួមមានមន្ត្រីជាន់ខ្ពស់ផ្នែកយោធា នយោបាយ និងបច្ចេកទេស។

លោក បានបន្តថា ឈ្មោះរបស់​អតីតមន្ត្រី​សង្ស័យទាំងនោះមិនត្រូវបានបង្ហាញជាសាធារណៈឡើយ ដោយសារតែការស៊ើបអង្កេតកំពុងតែ​​ធ្វើ​បន្ត ប៉ុន្តែលោកថា ជន​សង្ស័យមួយចំនួនធ្លាប់បានបម្រើការជាឧត្តមសេនីយ៍ទោ ក្រោមរបបលោក អាល់-អាសាដ។ យ៉ាងហោចណាស់មានមនុស្សចំនួន ៤ នាក់ ស្ថិតនៅក្នុងបញ្ជីទណ្ឌកម្មរបស់សហភាពអឺរ៉ុប, អង់គ្លេស ឬសហរដ្ឋអាមេរិក។

លោក Katoub បានលើកឡើងថា ក្រុមការងារស៊ីរីដែល បានធ្វើការជាច្រើនខែជាមួយក្រុមអធិការកិច្ចរបស់អង្គការ OPCW បានស្វែងរកឃើញគ្រាប់រ៉ុកកែត និងគ្រាប់បែកទម្លាក់ពីលើអាកាសជាង ៧០ គ្រាប់ ព្រមទាំងសារធាតុផ្សំដើមសម្រាប់ការផលិតសារធាតុសារីន (sarin) ដែលជាភ្នាក់ងារបំផ្លាញប្រព័ន្ធប្រសាទ ធ្លាប់ត្រូវបានប្រើប្រាស់ដោយកងកម្លាំងរបស់លោក អាល់-អាសាដ ក្នុងការវាយប្រហារដែលបានសម្លាប់មនុស្សជាង ១,៣០០ នាក់ នៅក្នុងតំបន់ជាយក្រុង Ghouta នៃទីក្រុងដាម៉ាស កាលពីខែសីហា ឆ្នាំ២០១៣ និងនៅតំបន់ al-Lataminah កាលពីខែមីនា ឆ្នាំ២០១៧។

លោក Katoub បាននិយាយបន្ថែមថា «ទោះបីជាមានការលាក់បាំង គ្រោះថ្នាក់ និងការប្រឈមមុខនឹងសន្តិសុខដ៏ធំធេងក៏ដោយ តែនៅថ្ងៃនេះយើងបានសម្រេចលទ្ធផលសម្រាប់ប្រជាជនស៊ីរី និងសម្រាប់ពិភពលោក។ វាជាលើកទីមួយហើយ ដែលគ្រាប់រំសេវបែបនេះត្រូវបានដកហូតមកវិញ មុនពេលពួកវាត្រូវបានយកទៅប្រើប្រាស់ក្នុងបទឧក្រិដ្ឋប្រឆាំងនឹងប្រជាជនស៊ីរី។ ជាក់ស្ដែង  ការការពារ និងការរក្សាទុកវត្ថុធាតុដើមដែលបានរកឃើញទាំងនេះ រួមចំណែកដល់សន្តិសុខជាតិ និងសន្តិសុខពិភពលោក»។

សូមបញ្ជាក់ថា ប្រទេសស៊ីរី ដែលទើបតែងើបចេញពីសង្គ្រាមស៊ីវិលរយៈពេល ១៤ ឆ្នាំក្នុងនាមជាសម្ព័ន្ធមិត្តរបស់លោកខាងលិច បានប្តេជ្ញាចិត្តធ្វើការជាមួយសហគមន៍អន្តរជាតិ ដើម្បីកម្ចាត់អាវុធមហាបំផ្លាញដែលជាកេរដំណែលបន្សល់ទុកទាំងនេះ ដែលអាចបង្កជាហានិភ័យនៃការរីករាលដាលអាវុធពុល៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ​​​ស៊ីរី​ ចាប់​ខ្លួន​អតីត​មន្ត្រី​​ជាន់ខ្ពស់​១៨រូប និង​ រកឃើញ​​ភស្តុតាង​អាវុធគីមីរបស់​របប លោក​ អាសាដ appeared first on Kampuchea Thmey Daily.

UN អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ការ​សាង​សង់​លំនៅឋាន​​ខុសច្បាប់ ​លើ​ទឹក​ដី​ស៊ីរី​​​
អ៊ីស្រាអែល​ បាន​ចាប់​ផ្តើម​ពង្រីក​​ខ្លួន​ចូល​​ក្នុង​ប្រទេស​​ស៊ីរីតាំង​ពី​ឆ្នាំ​១៩៦៧​ ថែម​ទាំង​សាង​សង់​​ហេដ្ឋារចនា​សម្ព័ន្ធ​ក្នុង​ដែន​ដី​ប្រទេស​នេះ​ទៀត​ផង​ ទោះបី​ដឹង​ថា​ ខុស​ច្បាប់​អន្តរ​ជាតិក៏​ដោយ​។

យោង​តាម​ទី​ភ្នាក់​ងារ​សារព័ត៌មានតួកគី​ Anadolu ផ្សាយ​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៦ មន្ត្រី​អង្គការសហប្រជាជាតិលើក​ឡើង​ថា អ៊ីស្រាអែលមិន​ត្រូវ​ពង្រីក​ការ​សាងសង់​លំនៅឋានរបស់​ខ្លួន​ក្នុង​តំបន់ Golan Heights នៃប្រទេស​​ស៊ីរីនោះ​ទេ​។

អ្នកនាំពាក្យ​អង្គការ​សហរប្រជាជាតិ​ លោក​ Stephane Dujarric. រូបភាព៖ AA

អ្នកនាំពាក្យ​អង្គការ​សហរប្រជាជាតិ​ លោក​ Stephane Dujarric ប្រាប់អ្នកយកព័ត៌មានកាល​ពីថ្ងៃអង្គារថា៖ « ផែនការដែល​បាន​រាយ​​ការណ៍ ដើម្បី​ពង្រីកការតាំងទីលំនៅឋាន​របស់អ៊ីស្រាអែល​នៅ​តំបន់ Golan ក្នុង​ប្រទេស​ស៊ីរី ត្រូវ​តែ​បញ្ឈប់​​ជាបន្ទាន់​»។

យោង​តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ​អ៊ីស្រាអែល ប្រទេស​នេះ​បាន​អនុម័ត នូវ​ផែន​ការរយៈពេល៥ឆ្នាំ កាល​ពី​ថ្ងៃ​ទី​១៦ ខែមេសា ចំនួន ៣៣៤លានដុល្លារ ដើម្បី​អភិវឌ្ឍ​ការ​តាំង​ទីលំនៅខុសច្បាប់​ក្នុងតំបន់ Golan Heights នៃ​ទឹក​ដី​ស៊ីរី​។

គួរ​បញ្ជាក់​ថា ផែនការនេះ គ្រប​ដណ្តប់​ពីឆ្នាំ ២០២៦-២០៣០ ព្រម​ទាំង​មាន​ការបែង​ចែក​ថវិកា​ប្រមាណ ៣៣៤ លានដុល្លារ ដើម្បី​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់កំណើនប្រជាជនអ៊ីស្រាអែល​នៅក្នុងទឹកដី​ដែល​ខ្លួន​បាន​កាន់កាប់។ នេះបើ​យោងតាម​របាយការណ៍​របស់សារព័ត៌មាន​ The Times of Israel។

យោង​តាមរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក​ Ze’ev Elkin លើក​ឡើង​ថា៖ « គំនិត​ផ្តួចផ្តើមនេះ​មានគោលបំណងផ្លាស់ប្តូរការ​តាំង​ទីលំនៅក្នុង​ភូមិ​ Katzrin ទៅជាទីក្រុង​ដំបូង​នៃ​តំបន់​ Golan »។

យោង​តាមច្បាប់អន្តរជាតិ តំបន់ Golan Heights ត្រូវបាន​ទទួល​ស្គាល់ថាជាទឹកដីស៊ីរី តែ​ត្រូវ​បាន​កាន់កាប់​ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ ហើយ​ពង្រីកការតាំងទីលំនៅ​ជាបន្ត​បន្ទាប់​ ដែល​ទង្វើ​នេះ​គឺពិ​ត​ជា​​ខុសច្បាប់​អន្តរ​ជាតិ​៕

ប្រែសម្រួល៖ ណឺ មិនា

The post UN អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល បញ្ឈប់​ការ​សាង​សង់​លំនៅឋាន​​ខុសច្បាប់ ​លើ​ទឹក​ដី​ស៊ីរី​​​ appeared first on Kampuchea Thmey Daily.

ស៊ីរី ប្រាប់ UN ថា អ៊ីស្រាអែលកំពុងប្រើទឹកដីខ្លួន​ធ្វើជាឈ្នាន់ វាយលីបង់
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ លោក Ibrahim Olabi បានឡើងថ្លែងការណ៍កាលពីថ្ងៃពុធ​ទី​២២​ខែមេសា​ឆ្នាំ​២០២៦​ ដោយចោទប្រកាន់ចំៗថា ប្រទេសអ៊ីស្រាអែលកំពុងប្រើប្រាស់ទឹកដីស៊ីរីធ្វើជាទីតាំងសម្រាប់បាញ់បោះ និងវាយប្រហារយោធាទៅលើប្រទេសលីបង់។

លោក Ibrahim Olabi (រូបថត៖ REUTERS)

តាម​ការ​ផ្សាយ​របស់​ Anadolu លោក Olabi បានព្រមានដល់ក្រុមប្រឹក្សាសន្តិសុខថា សកម្មភាពរបស់ទីក្រុងទែលអាវីវ កំពុងតែរុញច្រានតំបន់ទាំងមូល​ឲ្យ​ធ្លាក់ចូលក្នុងសង្រ្គាមដ៏ធំមួយ ដែលពិបាកនឹងគ្រប់គ្រង។

នៅក្នុងអង្គប្រជុំនោះ លោក Olabi បានរៀបរាប់ថា អ៊ីស្រាអែលនៅតែបន្តគោលនយោបាយឈ្លានពាន និងពង្រីកទឹកដីរបស់ខ្លួនតាមរយៈគម្រោងពង្រីកលំនៅដ្ឋានក្នុងតំបន់ Golan ដែលជាដីរបស់ស៊ីរីកំពុងត្រូវបានទន្ទ្រានកាន់កាប់។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនត្រឹមតែចូលមកលុកលុយផ្នែកខាងត្បូងនៃប្រទេសស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់តំបន់ដែលខ្លួនជ្រៀតចូលបាននោះ ធ្វើជាឈ្នាន់សម្រាប់វាយប្រហារទៅលើ​លីបង់​ទៀតផង។ លើសពីនេះ លោកបានទម្លាយរឿងរ៉ាវដ៏គួរ​ឲ្យ​រន្ធត់ថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅលើជនស៊ីវិល មានការចាប់ពង្រត់កុមារ និងបានបាញ់ថ្នាំគីមីមិនស្គាល់អត្តសញ្ញាណទៅលើដីកសិកម្ម ដែលទង្វើទាំងនេះសុទ្ធតែត្រូវបានកត់ត្រាទុកដោយភ្នាក់ងារអង្គការសហប្រជាជាតិ។

ក្រៅពីបញ្ហាយោធា តំណាងប្រទេសស៊ីរីរូបនេះក៏បានបង្ហាញក្ដីបារម្ភថា មេដឹកនាំអ៊ីស្រាអែលកំពុងព្យាយាមរៀបចំផែនទីនយោបាយក្នុងតំបន់ឡើងវិញ ក្នុងបំណងបង្ខូចអនាគតរបស់ប្រទេសស៊ីរី និងចង់រុញស៊ីរី​ឲ្យ​ចូលទៅក្នុងជម្លោះតំបន់ ដើម្បីបំផ្លាញរាល់សមិទ្ធផលទាំងឡាយដែលស៊ីរីខំសម្រេចបានកន្លងមក។ ដោយសារហេតុផលនេះ លោក Olabi បានជំរុញឲ្យ​ក្រុមប្រឹក្សាសន្តិសុខចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់អ៊ីស្រាអែល និងបញ្ឈប់គោលនយោបាយឈ្លានពានទាំងនេះ ដើម្បីរក្សានិរន្តរភាពសម្រាប់ស៊ីរី និងតំបន់ទាំងមូល៕

ប្រែសម្រួល៖ ឈាង

The post ស៊ីរី ប្រាប់ UN ថា អ៊ីស្រាអែលកំពុងប្រើទឹកដីខ្លួន​ធ្វើជាឈ្នាន់ វាយលីបង់ appeared first on Kampuchea Thmey Daily.

ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិក ចេញពីស៊ីរី ឲ្យអស់ ត្រឹម២ខែ
ក្នុងអ្វីដែលគេមើលឃើញថាជាការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅប្រទេសរបស់អាមេរិកឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានបញ្ជាឲ្យដកទ័ពអាមេរិក ចេញពីប្រទេសស៊ីរីឲ្យអស់ត្រឹមរយៈពេល២ខែខាងមុខ។

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (រូប៖ Reuters)

បច្ចុប្បន្នអាមេរិកនៅសល់ទ័ពជិត ១ ០០០នាក់ទៀតក្នុងប្រទេសស៊ីរី ដែលកងទ័ពទាំងនោះ គឺជាផ្នែកនៃបេសកកម្មយោធារយៈពេលជាង ១ ទសវត្សរ៍ ដើម្បីកម្ចាត់ក្រុម ISIS។

យ៉ាងណា បើតាមការផ្សាយរបស់ Fox News កាលពីថ្ងៃពុធទី១៨ខែកុម្ភៈដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, ពេលនេះលោកត្រាំ បានចេញបញ្ជាហើយ មិនឲ្យទុកកងទ័ពនៅទីនោះទៀតទេ។

រថយន្តទ័ពអាមេរិក (រូប៖ Reuters)

មុនចេញបញ្ជានេះ សហរដ្ឋអាមេរិក ក៏ឲ្យសញ្ញារួចហើយដែរ តាមរយៈការប្រគល់មូលដ្ឋានយុទ្ធសាស្ត្រ al-Tanf ឲ្យទៅកងទ័ពស៊ីរី ហើយទីក្រុងវ៉ាស៊ីនតោន ក៏ជួយផ្ទេរអ្នកទោស ISIS ប្រហែល ៥ ៧០០ នាក់ ពីមន្ទីរឃុំឃាំងនៅស៊ីរី ទៅឲ្យអាជ្ញាធរអ៊ីរ៉ាក់គ្រប់គ្រងវិញ ដើម្បីកាត់បន្ថយហានិភ័យនៃការងើបឡើងវិញនៃក្រុមនេះ។

ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិកបញ្ជាក់ថា ការដកទ័ពពីស៊ីរី មិនមានការពាក់ព័ន្ធនឹងការបង្កើនកម្លាំងជើងទឹកនិងជើងអាកាសរបស់អាមេរិក ដើម្បីប្រឈមមុខជាមួយអ៊ីរ៉ង់ទេ ខណៈរដ្ឋបាលលោក ត្រាំ យល់ឃើញថា វត្តមានទ័ពទ្រង់ទ្រាយធំលែងចាំបាច់ទៀតហើយ ដោយសាររដ្ឋាភិបាលស៊ីរីថ្មី ដែលដឹកនាំដោយលោក Ahmed al-Sharaa យល់ព្រមប្រើធម៌ក្តៅបង្ក្រាបក្រុមភេរវករនៅក្នុងទឹកដីខ្លួន។

រថយន្តទ័ពអាមេរិក (រូប៖ Reuters)

សូមជម្រាបថា ក្នុងខែតុលាឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, អាមេរិក បានចាប់ផ្តើមប្រតិបត្តិការ Inherent Resolve ដើម្បីកម្ចាត់ក្រុម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីក្រុមនេះ វាយលុកកាន់កាប់ទឹកដីយ៉ាងធំធេង រួមទាំងទីក្រុង Mosul និង Raqqa ផងដែរ។

ដ្បិតមិនប្រយុទ្ធដោយផ្ទាល់ ប៉ុន្តែកងទ័ពអាមេរិកចន្លោះ៩០០-២ ០០០នាក់ បានផ្តល់ការហ្វឹកហ្វឺននិងជួយកងទ័ពឃឺដ (SDF)។ Inherent Resolve គឺជាយុទ្ធនាការដ៏ជោគជ័យមួយក្នុងការបោសសម្អាតរដ្ឋកាលីហ្វាតរបស់ ISIS ប៉ុន្តែវាក៏បានទាញអាមេរិកឲ្យជាប់ផុងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាអស់រយៈពេលជាង ១២ ឆ្នាំផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

អង់​គ្លេស​គាំទ្រ​អាមេរិក​លើកកម្ពស់​​សន្តិភាព​​​​នៅ​មជ្ឈិម​បូព៌ា​ បន្ទាប់​ពីកិច្ចចរចាសន្តិភាព​រុស្ស៊ី-អ៊ុយក្រែន​​

The post ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិក ចេញពីស៊ីរី ឲ្យអស់ ត្រឹម២ខែ appeared first on Kampuchea Thmey Daily.

អាមេរិក បើកការវាយប្រហារអាកាស លើគោលដៅក្រុម ISIS ៣០ទីតាំងនៅ ស៊ីរី
សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ លើគោលដៅរបស់ក្រុម ISIS ចំនួន៣០ទីតាំងនៅប្រទេសស៊ីរី ក្នុងយុទ្ធនាការកម្ទេចបណ្តាញក្រុមភេរវកម្ម។

(រូប៖ CENTCOM)

តាមការផ្សាយរបស់ CBS News, ប្រតិបត្តិការនេះចាប់ផ្តើមតាំងពីដើមខែកុម្ភៈមក ដោយកងកម្លាំងអាមេរិក បានកំណត់គោលដៅជាពិសេសលើឃ្លាំងអាវុធនិងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម ISIS។

កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីតាំងជាច្រើន នៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ីរី ក្នុងគោលបំណងរំខានដល់សមត្ថភាពរបស់ក្រុម ISIS ដែលចង់រៀបចំផែនការ និងបើកការវាយប្រហារលើសម្ព័ន្ធមិត្ត ក៏ដូចជាប្រជាជនស៊ីវិលក្នុងតំបន់។

តាមរបាយការណ៍បឋម, មិនមានសញ្ញាថា ប្រជាជនស៊ីវិលរងគ្រោះថ្នាក់ក្នុងប្រតិបត្តិការនេះទេ ខណៈ ​CENTCOM សង្កត់ធ្ងន់ថា ពួកគេនឹងបន្តវាយតម្លៃលទ្ធផលនៃការវាយប្រហារ ដើម្បីបញ្ជាក់ពីកម្រិតនៃការខូចខាតរបស់ក្រុម ISIS។

(រូប៖ Reuters)

សូមជម្រាបថា ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃ ប្រតិបត្តិការ Hawkeye Strike ដើម្បីសងសឹកចំពោះការវាយឆ្មក់របស់ក្រុម ISIS ដែលបានសម្លាប់ទាហានអាមេរិក២នាក់ឈ្មោះ Edgar Brian Torres-Tovar និង William Nathaniel Howard រួមជាមួយអ្នកបកប្រែម្នាក់ នៅក្នុងទីក្រុង Palmyra ប្រទេសស៊ីរី កាលពីថ្ងៃទី ១៣ ខែធ្នូ។

នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុម ISIS នៅក្នុងប្រទេសស៊ីរីដើម្បីសងសឹករួចមកហើយ។ តាមការបញ្ជាក់ពីមន្ត្រីអាមេរិក ពេលនោះថា គោលដៅជាង ៧០ កន្លែងត្រូវបានកម្ទេច៕

អត្ថបទ៖ សុខ សុវណ្ណ

អាមេរិក វាយប្រហារអាកាសសាហាវបំផុត លើក្រុមរដ្ឋឥស្លាមនៅនីហ្សេរីយ៉ា ព្រោះផ្គើនសម្តីលោក ត្រាំ

The post អាមេរិក បើកការវាយប្រហារអាកាស លើគោលដៅក្រុម ISIS ៣០ទីតាំងនៅ ស៊ីរី appeared first on Kampuchea Thmey Daily.