ព័ត៌មានអន្ដរជាតិ
ស៊ីរី ប្រាប់ UN ថា អ៊ីស្រាអែលកំពុងប្រើទឹកដីខ្លួនធ្វើជាឈ្នាន់ វាយលីបង់
ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែមានភាពតានតឹងខ្លាំងឡើង បន្ទាប់ពីឯកអគ្គរដ្ឋទូតស៊ីរីប្រចាំអង្គការសហប្រជាជាតិ លោក Ibrahim Olabi បានឡើងថ្លែងការណ៍កាលពីថ្ងៃពុធទី២២ខែមេសាឆ្នាំ២០២៦ ដោយចោទប្រកាន់ចំៗថា ប្រទេសអ៊ីស្រាអែលកំពុងប្រើប្រាស់ទឹកដីស៊ីរីធ្វើជាទីតាំងសម្រាប់បាញ់បោះ និងវាយប្រហារយោធាទៅលើប្រទេសលីបង់។

តាមការផ្សាយរបស់ Anadolu លោក Olabi បានព្រមានដល់ក្រុមប្រឹក្សាសន្តិសុខថា សកម្មភាពរបស់ទីក្រុងទែលអាវីវ កំពុងតែរុញច្រានតំបន់ទាំងមូលឲ្យធ្លាក់ចូលក្នុងសង្រ្គាមដ៏ធំមួយ ដែលពិបាកនឹងគ្រប់គ្រង។
នៅក្នុងអង្គប្រជុំនោះ លោក Olabi បានរៀបរាប់ថា អ៊ីស្រាអែលនៅតែបន្តគោលនយោបាយឈ្លានពាន និងពង្រីកទឹកដីរបស់ខ្លួនតាមរយៈគម្រោងពង្រីកលំនៅដ្ឋានក្នុងតំបន់ Golan ដែលជាដីរបស់ស៊ីរីកំពុងត្រូវបានទន្ទ្រានកាន់កាប់។ លោកបានសង្កត់ធ្ងន់ថា អ៊ីស្រាអែលមិនត្រឹមតែចូលមកលុកលុយផ្នែកខាងត្បូងនៃប្រទេសស៊ីរីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រើប្រាស់តំបន់ដែលខ្លួនជ្រៀតចូលបាននោះ ធ្វើជាឈ្នាន់សម្រាប់វាយប្រហារទៅលើលីបង់ទៀតផង។ លើសពីនេះ លោកបានទម្លាយរឿងរ៉ាវដ៏គួរឲ្យរន្ធត់ថា កងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅលើជនស៊ីវិល មានការចាប់ពង្រត់កុមារ និងបានបាញ់ថ្នាំគីមីមិនស្គាល់អត្តសញ្ញាណទៅលើដីកសិកម្ម ដែលទង្វើទាំងនេះសុទ្ធតែត្រូវបានកត់ត្រាទុកដោយភ្នាក់ងារអង្គការសហប្រជាជាតិ។
ក្រៅពីបញ្ហាយោធា តំណាងប្រទេសស៊ីរីរូបនេះក៏បានបង្ហាញក្ដីបារម្ភថា មេដឹកនាំអ៊ីស្រាអែលកំពុងព្យាយាមរៀបចំផែនទីនយោបាយក្នុងតំបន់ឡើងវិញ ក្នុងបំណងបង្ខូចអនាគតរបស់ប្រទេសស៊ីរី និងចង់រុញស៊ីរីឲ្យចូលទៅក្នុងជម្លោះតំបន់ ដើម្បីបំផ្លាញរាល់សមិទ្ធផលទាំងឡាយដែលស៊ីរីខំសម្រេចបានកន្លងមក។ ដោយសារហេតុផលនេះ លោក Olabi បានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខចាត់វិធានការជាបន្ទាន់ ដើម្បីទប់ស្កាត់អ៊ីស្រាអែល និងបញ្ឈប់គោលនយោបាយឈ្លានពានទាំងនេះ ដើម្បីរក្សានិរន្តរភាពសម្រាប់ស៊ីរី និងតំបន់ទាំងមូល៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


