ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាឲ្យដកទ័ពអាមេរិក ចេញពីស៊ីរី ឲ្យអស់ ត្រឹម២ខែ
ក្នុងអ្វីដែលគេមើលឃើញថាជាការរៀបចំរចនាសម្ព័ន្ធនយោបាយក្រៅប្រទេសរបស់អាមេរិកឡើងវិញនៅតំបន់មជ្ឈិមបូព៌ា ប្រមុខរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដូណាល់ ត្រាំ បានបញ្ជាឲ្យដកទ័ពអាមេរិក ចេញពីប្រទេសស៊ីរីឲ្យអស់ត្រឹមរយៈពេល២ខែខាងមុខ។

បច្ចុប្បន្នអាមេរិកនៅសល់ទ័ពជិត ១ ០០០នាក់ទៀតក្នុងប្រទេសស៊ីរី ដែលកងទ័ពទាំងនោះ គឺជាផ្នែកនៃបេសកកម្មយោធារយៈពេលជាង ១ ទសវត្សរ៍ ដើម្បីកម្ចាត់ក្រុម ISIS។
យ៉ាងណា បើតាមការផ្សាយរបស់ Fox News កាលពីថ្ងៃពុធទី១៨ខែកុម្ភៈដោយដកស្រង់ប្រភពពីមន្ត្រីរដ្ឋាភិបាលអាមេរិកដែលសុំមិនបញ្ចេញឈ្មោះ, ពេលនេះលោកត្រាំ បានចេញបញ្ជាហើយ មិនឲ្យទុកកងទ័ពនៅទីនោះទៀតទេ។

មុនចេញបញ្ជានេះ សហរដ្ឋអាមេរិក ក៏ឲ្យសញ្ញារួចហើយដែរ តាមរយៈការប្រគល់មូលដ្ឋានយុទ្ធសាស្ត្រ al-Tanf ឲ្យទៅកងទ័ពស៊ីរី ហើយទីក្រុងវ៉ាស៊ីនតោន ក៏ជួយផ្ទេរអ្នកទោស ISIS ប្រហែល ៥ ៧០០ នាក់ ពីមន្ទីរឃុំឃាំងនៅស៊ីរី ទៅឲ្យអាជ្ញាធរអ៊ីរ៉ាក់គ្រប់គ្រងវិញ ដើម្បីកាត់បន្ថយហានិភ័យនៃការងើបឡើងវិញនៃក្រុមនេះ។
ជុំវិញរឿងនេះដែរ មន្ត្រីអាមេរិកបញ្ជាក់ថា ការដកទ័ពពីស៊ីរី មិនមានការពាក់ព័ន្ធនឹងការបង្កើនកម្លាំងជើងទឹកនិងជើងអាកាសរបស់អាមេរិក ដើម្បីប្រឈមមុខជាមួយអ៊ីរ៉ង់ទេ ខណៈរដ្ឋបាលលោក ត្រាំ យល់ឃើញថា វត្តមានទ័ពទ្រង់ទ្រាយធំលែងចាំបាច់ទៀតហើយ ដោយសាររដ្ឋាភិបាលស៊ីរីថ្មី ដែលដឹកនាំដោយលោក Ahmed al-Sharaa យល់ព្រមប្រើធម៌ក្តៅបង្ក្រាបក្រុមភេរវករនៅក្នុងទឹកដីខ្លួន។

សូមជម្រាបថា ក្នុងខែតុលាឆ្នាំ២០១៤ ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា, អាមេរិក បានចាប់ផ្តើមប្រតិបត្តិការ Inherent Resolve ដើម្បីកម្ចាត់ក្រុម ISIS នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី បន្ទាប់ពីក្រុមនេះ វាយលុកកាន់កាប់ទឹកដីយ៉ាងធំធេង រួមទាំងទីក្រុង Mosul និង Raqqa ផងដែរ។
ដ្បិតមិនប្រយុទ្ធដោយផ្ទាល់ ប៉ុន្តែកងទ័ពអាមេរិកចន្លោះ៩០០-២ ០០០នាក់ បានផ្តល់ការហ្វឹកហ្វឺននិងជួយកងទ័ពឃឺដ (SDF)។ Inherent Resolve គឺជាយុទ្ធនាការដ៏ជោគជ័យមួយក្នុងការបោសសម្អាតរដ្ឋកាលីហ្វាតរបស់ ISIS ប៉ុន្តែវាក៏បានទាញអាមេរិកឲ្យជាប់ផុងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាអស់រយៈពេលជាង ១២ ឆ្នាំផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


