ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតួកគី ថា ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់និងស៊ីរី គំរាមកំហែងដល់តួកគីហើយ
ប្រធានាធិបតីតួកគី លោក Tayyip Erdogan បានលើកឡើង នៅថ្ងៃពុធថា ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសស៊ីរី និងលីបង់ បានឈានដល់ចំណុចមួយគំរាមកំហែងដល់ប្រទេសតួកគីហើយ ដោយបន្ថែមថា «ការឈ្លានពាន» របស់អ៊ីស្រាអែល បានបង្កការគំរាមកំហែងដល់ពិភពលោកទាំងមូល ហើយត្រូវតែបញ្ឈប់បន្ទាន់។
យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ប្រទេសតួកគីដែលជាសមាជិកណាតូ គឺជាអ្នករិះគន់ដ៏ខ្លាំងក្លាបំផុតម្នាក់ ចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសអ៊ីរ៉ង់ ហ្គាហ្សា និងលីបង់ ដោយនិយាយថា អ៊ីស្រាអែលគឺជាឧបសគ្គដ៏ធំបំផុត ចំពោះសន្តិភាពក្នុងតំបន់។

ប្រទេសតួកគី បានបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល និងអំពាវនាវឱ្យមានវិធានការប្រឆាំងនឹងអ៊ីស្រាអែលនៅតុលាការអន្តរជាតិ។
លោក Erdogan ប្រាប់សមាជិកសភាមកពីគណបក្ស AK ដែលកំពុងកាន់អំណាចរបស់លោកក្នុងសភាថា៖ « ការវាយប្រហារដោយ (នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន) ណេតាន់យ៉ាហ៊ូ និងការវាយប្រហាររបស់គាត់លើប្រទេសលីបង់ និងស៊ីរី នាំបញ្ហដល់ចំណុចមួយដែលវាក៏គំរាមកំហែងដល់ប្រទេសតួកគីផងដែរ។ សន្តិសុខរបស់ទីក្រុងអង់ការ៉ាត្រូវបានចងភ្ជាប់ទៅនឹងសន្តិសុខរបស់ប្រទេសទាំងពីរនេះ [លីបង់-ស៊ីរី]។
លោក Erdogan សង្កត់ធ្ងន់ថា អ៊ីស្រាអែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងលួចលាក់ ដើម្បីធ្វើឱ្យប្រទេសអាហ្វ្រិកនិងមេឌីទែរ៉ាណេគ្មានស្ថិរភាព ដោយបញ្ឆេះភ្លើងនៃភាពមិនចុះសម្រុងគ្នា នៅលើកោះស៊ីប បែងចែកដោយជនជាតិភាគតិច[…]។
លោកបន្ថែមថា៖ « គ្មាននរណាម្នាក់គួរដេញតាមដំណើរផ្សងព្រេងនោះទេ[…] ខ្ញុំចង់ឱ្យមនុស្សគ្រប់គ្នាដឹងថា ប្រសិនបើសិទ្ធិរបស់ប្រទេសតួកគីនិងជនជាតិស៊ីប-តួកគីត្រូវបានរំលោភបំពាន នៅភាគខាងកើតមេឌីទែរ៉ាណេ ការឆ្លើយតបរបស់យើងនឹងច្បាស់លាស់ និងខ្លាំងក្លាបំផុត»។
គួរបញ្ជាក់ថា ប្រទេសតួកគី ជាប្រទេសជិតខាងរបស់អ៊ីរ៉ង់ បានស្តីបន្ទោសការញុះញង់របស់អ៊ីស្រាអែល ចំពោះការចាប់ផ្តើមសង្គ្រាមអាមេរិក-អ៊ីរ៉ង់។
លោក Erdogan កាលពីថ្ងៃពុធ ជំរុញឱ្យមហាអំណាចពិភពលោកមានជំហរច្បាស់លាស់ជាងមុនប្រឆាំងនឹងអ៊ីស្រាអែល។ លោកមានប្រសាសន៍ថា៖ « ការទាញអ៊ីស្រាអែលត្រឡប់ទៅក្នុងព្រំដែននៃនីតិរដ្ឋក្លាយជាកាតព្វកិច្ចរួមគ្នា មិនត្រឹមតែសម្រាប់ប្រទេសមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់មនុស្សជាតិទាំងអស់»៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


