ព័ត៌មានអន្ដរជាតិ
អាមេរិក បើកការវាយប្រហារអាកាស លើគោលដៅក្រុម ISIS ៣០ទីតាំងនៅ ស៊ីរី
សហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់ លើគោលដៅរបស់ក្រុម ISIS ចំនួន៣០ទីតាំងនៅប្រទេសស៊ីរី ក្នុងយុទ្ធនាការកម្ទេចបណ្តាញក្រុមភេរវកម្ម។

តាមការផ្សាយរបស់ CBS News, ប្រតិបត្តិការនេះចាប់ផ្តើមតាំងពីដើមខែកុម្ភៈមក ដោយកងកម្លាំងអាមេរិក បានកំណត់គោលដៅជាពិសេសលើឃ្លាំងអាវុធនិងហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុម ISIS។
កងកម្លាំងបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បញ្ជាក់ថា ខ្លួនបានវាយប្រហារលើទីតាំងជាច្រើន នៅតំបន់ដាច់ស្រយាលនៃប្រទេសស៊ីរី ក្នុងគោលបំណងរំខានដល់សមត្ថភាពរបស់ក្រុម ISIS ដែលចង់រៀបចំផែនការ និងបើកការវាយប្រហារលើសម្ព័ន្ធមិត្ត ក៏ដូចជាប្រជាជនស៊ីវិលក្នុងតំបន់។
តាមរបាយការណ៍បឋម, មិនមានសញ្ញាថា ប្រជាជនស៊ីវិលរងគ្រោះថ្នាក់ក្នុងប្រតិបត្តិការនេះទេ ខណៈ CENTCOM សង្កត់ធ្ងន់ថា ពួកគេនឹងបន្តវាយតម្លៃលទ្ធផលនៃការវាយប្រហារ ដើម្បីបញ្ជាក់ពីកម្រិតនៃការខូចខាតរបស់ក្រុម ISIS។

សូមជម្រាបថា ការវាយប្រហារទាំងនេះគឺជាផ្នែកមួយនៃ ប្រតិបត្តិការ Hawkeye Strike ដើម្បីសងសឹកចំពោះការវាយឆ្មក់របស់ក្រុម ISIS ដែលបានសម្លាប់ទាហានអាមេរិក២នាក់ឈ្មោះ Edgar Brian Torres-Tovar និង William Nathaniel Howard រួមជាមួយអ្នកបកប្រែម្នាក់ នៅក្នុងទីក្រុង Palmyra ប្រទេសស៊ីរី កាលពីថ្ងៃទី ១៣ ខែធ្នូ។
នៅថ្ងៃទី១៩ខែធ្នូឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុម ISIS នៅក្នុងប្រទេសស៊ីរីដើម្បីសងសឹករួចមកហើយ។ តាមការបញ្ជាក់ពីមន្ត្រីអាមេរិក ពេលនោះថា គោលដៅជាង ៧០ កន្លែងត្រូវបានកម្ទេច៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


