ព័ត៌មានអន្ដរជាតិ
អាមេរិក វាយប្រហារអាកាសសាហាវបំផុត លើក្រុមរដ្ឋឥស្លាមនៅនីហ្សេរីយ៉ា ព្រោះផ្គើនសម្តីលោក ត្រាំ
តាមបញ្ជាលោក ដូណាល់ ត្រាំ! សហរដ្ឋអាមេរិកបានបើកការវាយប្រហារអាកាសយ៉ាងសាហាវ និងខ្លាំងក្លាបំផុត លើក្រុមរដ្ឋឥស្លាមនៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយបានសម្លាប់សកម្មប្រយុទ្ធជាច្រើននាក់។

តាមការផ្សាយរបស់ BBC, ប្រតិបត្តិការដ៏សាហាវនេះធ្វើឡើងនៅថ្ងៃសុក្រទី២៦ខែធ្នូឆ្នាំ២០២៥ (កាលបរិច្ឆេទនៅកម្ពុជា) ក្នុងរដ្ឋ Sokoto ភាគពាយព្យ។
ក្នុងសេចក្តីប្រកាសអំពីការវាយប្រហារនេះ ប្រមុខសេតវិមាន បានបង្ហោះសារលើបណ្តាញសង្គម Truth Social ថា៖«យប់នេះ តាមបញ្ជារបស់ខ្ញុំ ក្នុងនាមមេបញ្ជាការកំពូល សហរដ្ឋអាមេរិកបានបើកការវាយប្រហារដ៏ខ្លាំងក្លានិងសាហាវបំផុតប្រឆាំងក្រុម ISIS ដែលជាពួកភេរវករតិរច្ឆាន នៅភាគពាយព្យប្រទេសនីហ្សេរីយ៉ា ព្រោះពួកគេបានកំណត់គោលដៅនិងសម្លាប់យ៉ាងសាហាវឃោរឃៅលើគ្រិស្តសាសនិកដ៏ស្លូតត្រង់ ក្នុងកម្រិតមួយដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំឬសូម្បីតែរាប់សតវត្សរ៍មកនេះ!»។
ការវាយប្រហារនេះកើតឡើងជាងមួយខែ បន្ទាប់ពីមេដឹកនាំអាមេរិកគំរាមធ្វើសកម្មភាពយោធា នៅនីហ្សេរីយ៉ា ដោយចោទថា រដ្ឋាភិបាលទីក្រុងអាប៊ូហ្សា មិនអើពើសោះ នឹងការសម្លាប់គ្រិស្តសាសនិក ពីសំណាក់ក្រុមភេរវករឥស្លាម។

ដ្បិតមានការព្រមានដូច្នេះ តែក្រុម ISIS នៅតែផ្គើនសម្តីលោកត្រាំ ហើយបន្តវាយប្រហារគ្រិស្តសាសនិក មិនដកដៃ ធ្វើឲ្យប្រធានាធិបតីអាមេរិក អស់ការអត់ធ្មត់។
សូមជម្រាបជាថ្មី ក្រុមឥស្លាមនានា តែងតែវាយប្រហារសហគមន៍គ្រិស្តសាសនិកនៅភាគឦសាននិងតំបន់ផ្សេងទៀតនៃប្រទេសនីហ្សេរីយ៉ា។ ពួកគេមានគោលដៅបង្កើតរដ្ឋឥស្លាមនិយមជ្រុល ហើយបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបំផ្លាញព្រះវិហារជាច្រើន។
ទន្ទឹមនោះ ការចាប់ជំរិតដោយក្រុមប្រដាប់អាវុធ បានកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសនេះ។ ពោលគឺចាប់ចំណាប់ខ្មាំងដើម្បីទារលុយលោះ ដោយរួមទាំងអាចារ្យនិងអ្នកកាន់សាសនាគ្រិស្តផងដែរ។
យោងតាមប្រភពពីអង្គការក្រៅរដ្ឋាភិបាល Intersociety, បើគិតចាប់ពីឆ្នាំ២០០៩ដល់ខែសីហាឆ្នាំ២០២៥ គ្រិស្តសាសនិក ១២៥ ០០៩នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១៣ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


