ព័ត៌មានអន្ដរជាតិ
UN អំពាវនាវឱ្យអ៊ីស្រាអែល បញ្ឈប់ការសាងសង់លំនៅឋានខុសច្បាប់ លើទឹកដីស៊ីរី
អ៊ីស្រាអែល បានចាប់ផ្តើមពង្រីកខ្លួនចូលក្នុងប្រទេសស៊ីរីតាំងពីឆ្នាំ១៩៦៧ ថែមទាំងសាងសង់ហេដ្ឋារចនាសម្ព័ន្ធក្នុងដែនដីប្រទេសនេះទៀតផង ទោះបីដឹងថា ខុសច្បាប់អន្តរជាតិក៏ដោយ។
យោងតាមទីភ្នាក់ងារសារព័ត៌មានតួកគី Anadolu ផ្សាយថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ មន្ត្រីអង្គការសហប្រជាជាតិលើកឡើងថា អ៊ីស្រាអែលមិនត្រូវពង្រីកការសាងសង់លំនៅឋានរបស់ខ្លួនក្នុងតំបន់ Golan Heights នៃប្រទេសស៊ីរីនោះទេ។

អ្នកនាំពាក្យអង្គការសហរប្រជាជាតិ លោក Stephane Dujarric ប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា៖ « ផែនការដែលបានរាយការណ៍ ដើម្បីពង្រីកការតាំងទីលំនៅឋានរបស់អ៊ីស្រាអែលនៅតំបន់ Golan ក្នុងប្រទេសស៊ីរី ត្រូវតែបញ្ឈប់ជាបន្ទាន់»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីស្រាអែល ប្រទេសនេះបានអនុម័ត នូវផែនការរយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែមេសា ចំនួន ៣៣៤លានដុល្លារ ដើម្បីអភិវឌ្ឍការតាំងទីលំនៅខុសច្បាប់ក្នុងតំបន់ Golan Heights នៃទឹកដីស៊ីរី។
គួរបញ្ជាក់ថា ផែនការនេះ គ្របដណ្តប់ពីឆ្នាំ ២០២៦-២០៣០ ព្រមទាំងមានការបែងចែកថវិកាប្រមាណ ៣៣៤ លានដុល្លារ ដើម្បីពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងលើកកម្ពស់កំណើនប្រជាជនអ៊ីស្រាអែលនៅក្នុងទឹកដីដែលខ្លួនបានកាន់កាប់។ នេះបើយោងតាមរបាយការណ៍របស់សារព័ត៌មាន The Times of Israel។
យោងតាមរដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រីអ៊ីស្រាអែល លោក Ze’ev Elkin លើកឡើងថា៖ « គំនិតផ្តួចផ្តើមនេះមានគោលបំណងផ្លាស់ប្តូរការតាំងទីលំនៅក្នុងភូមិ Katzrin ទៅជាទីក្រុងដំបូងនៃតំបន់ Golan »។
យោងតាមច្បាប់អន្តរជាតិ តំបន់ Golan Heights ត្រូវបានទទួលស្គាល់ថាជាទឹកដីស៊ីរី តែត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ ហើយពង្រីកការតាំងទីលំនៅជាបន្តបន្ទាប់ ដែលទង្វើនេះគឺពិតជាខុសច្បាប់អន្តរជាតិ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


