ប្រទេសស៊ុយអែត Archives - Kampuchea Thmey Daily

លោក ហ្សេលេនស្គី ប្រកាសទិញយន្តហោះចម្បាំង Gripen​ជំនាន់ថ្មី ១៦គ្រឿងបន្ថែមទៀត ពីស៊ុយអែត
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាស​នៅ​​ថ្ងៃទី៣០ ខែមិថុនា ថា ប្រទេសអ៊ុយក្រែន និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ​ Gripen E របស់ស៊ុយអែត ចំនួន ១៦គ្រឿង ក្នុង​តម្លៃ​សរុបប្រហែល ២.៥៤ ប៊ីលានដុល្លារ។

រូបភាព៖Reuters

សារព័ត៌មាន kyivindependent បាន​​ផ្សាយ​ថា​ ប្រមុខដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា៖ «យើង​បន្តពង្រឹងសមត្ថភាព​​​ប្រយុទ្ធ​​តាម​ផ្លូវ​អាកាសចរណ៍​របស់អ៊ុយក្រែន រួមគ្នាជាមួយស៊ុយអែត»។ ជាក់ស្ដែង យន្តហោះចម្បាំងទាំងនេះនឹងត្រូវប្រគល់ជូន រួមផ្សំជាមួយនឹងកញ្ចប់ឧបករណ៍ពាក់ព័ន្ធ ជំនួយបច្ចេកទេស និងបរិក្ខារផ្សេងៗទៀត។

យោងតាមកិច្ចព្រមព្រៀងមុនៗដែលបានសម្រេចជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ប្រទេសអ៊ុយក្រែនក៏ត្រូវបានរំពឹងទុកថា នឹងទទួលបានយន្តហោះចម្បាំងប្រភេទ Gripen C/D ចំនួន ១៦​គ្រឿង​ដំបូងរបស់ខ្លួន នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។

ទន្ទឹមនឹងនេះ លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែទូលំទូលាយ រួមទាំងការត្រៀមលក្ខណៈសម្រាប់គំនិតផ្តួចផ្តើមលើប្រព័ន្ធដ្រូន និងការងារលើសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក។

ប្រធានាធិបតី​អ៊ុយក្រែន បាន​បន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ទាំងប្រជាជន និងរដ្ឋាភិបាល សម្រាប់ភាពជាដៃគូដ៏មានន័យ និងការគាំទ្រឥតឈប់ឈរ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី»។

យន្តហោះចម្បាំងប្រភេទ Saab JAS 39 Gripen គឺជាយន្តហោះចម្បាំងពហុតួនាទី ដែលមានសមត្ថភាពអាចធ្វើប្រតិបត្តិការវាយប្រហារ​ក្នុង​ដែន​អាកាស​​​​ផ្ទាល់​, ពីអាកាសទៅ​ទីតាំង​នៅ​ដី និងបេសកកម្មស៊ើបការណ៍។

ក្រុមអ្នកវិភាគបានលើកឡើងថា គុណសម្បត្តិដ៏ធំបំផុតមួយរបស់យន្តហោះប្រភេទ​នេះសម្រាប់អ៊ុយក្រែន គឺវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការបំបែកកម្លាំងក្នុងសម័យសង្រ្គាម តាំងពីសម័យសង្រ្គាមត្រជាក់មកម៉្លេះ ដែលកាលណោះ ស៊ុយអែត បានត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសហភាពសូវៀត មកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន។

មិនតែប៉ុណ្ណោះ យន្តហោះចម្បាំង Gripen អាចផ្ទុកអាវុធស្តង់ដាររបស់ណាតូ បានយ៉ាងច្រើន រួមមាន មីស៊ីល IRIS-T, AIM-9 Sidewinder, AIM-120 AMRAAM និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសប្រភេទ Meteor ផងដែរ។

គួររម្លឹកដែរថា ប្រទេសស៊ុយអែត បានក្លាយជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តាំងពីមានការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ ដោយបានផ្តល់ជំនួយជា រថក្រោះ, កាំភ្លើងធំ, យានពាសដែក និងយន្តហោះស៊ើបការណ៍៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

លោក Lukashenko ព្រមានធ្ងន់ៗដាក់​អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាម​ប្រែប្រួល​

The post លោក ហ្សេលេនស្គី ប្រកាសទិញយន្តហោះចម្បាំង Gripen​ជំនាន់ថ្មី ១៦គ្រឿងបន្ថែមទៀត ពីស៊ុយអែត appeared first on Kampuchea Thmey Daily.

ភ្ញាក់ផ្អើលពេញកិច្ចប្រជុំអឺរ៉ុប​! រដ្ឋមន្ត្រីស្រីវ័យក្មេងម្នាក់ ពរកូនង៉ែតអាយុ ៣ខែ ទៅប្រជុំជាមួយមេដឹកនាំអឺរ៉ុប
បណ្តារដ្ឋមន្ត្រីនៃបណ្តាប្រទេសសហភាពអឺរ៉ុប (EU) បានជួបប្រជុំគ្នានៅប្រទេសលុចសំបួរ កាលពីថ្ងៃ ទី២៥ ខែមិថុនា ដើម្បីពិភាក្សាអំពីគោលនយោបាយនានាទាក់ទងនឹងការប្រែប្រួលអាកាសធាតុ។ យ៉ាងណា កិច្ចប្រជុំនេះ បានក្លាយជាព្រឹត្តិការណ៍ដ៏ពិសេសមួយ ជាមួយនឹងវត្តមានរបស់រដ្ឋមន្ត្រី​ម្នាក់ ដែល​ពរទារកអាយុបីខែម្នាក់ឈ្មោះ Adam ចូលរួម​ប្រជុំ​ដែរ​។

រដ្ឋមន្ត្រីក្រសួងអាកាសធាតុស៊ុយអែត លោកស្រី Romina Pourmokhtari (រូបភាព៖Reuters)

រដ្ឋមន្ត្រីក្រសួងអាកាសធាតុស៊ុយអែត លោកស្រី Romina Pourmokhtari បានពរកូនប្រុសអាយុ៣ខែឈ្មោះ Adam ទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសហភាពអឺរ៉ុបនៅប្រទេសលុចសំបួរ ដើម្បីបង្ហាញឲ្យឃើញកាន់តែច្បាស់​ពីអត្ថប្រយោជន៍នៃគោលនយោបាយច្បាប់សម្រាកថែទាំកូនសម្រាប់មាតាបិតា ដែលមិនបង្ខំឲ្យស្ត្រីត្រូវជ្រើសរើសរវាងការងារ និងទំនួលខុសត្រូវក្នុងគ្រួសារនោះឡើយ។

លោកស្រី Pourmokhtari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា «ខ្ញុំចង់បង្ហាញខ្លួនដើម្បីធ្វើជាគំរូមួយថា យើងមិនចាំបាច់ធ្វើការជ្រើសរើស រវាងការងារនិងគ្រួសារនោះទេ។ រឿងនេះ ជាការពិតណាស់ វាក៏ទាមទារឲ្យមានដៃគូដែលមិនមានផ្នត់គំនិតបុរាណ ពោលគឺនរណាម្នាក់ដែលមានគំនិតទាន់សម័យ និងមានឆន្ទៈក្នុងការរួមដំណើរជាមួយខ្ញុំ»។

នៅក្នុងនោះផងដែរ មន្ត្រីក្រុមប្រឹក្សាសហភាពអឺរ៉ុបម្នាក់ បានបញ្ចេញមតិថា តាមអ្វីដែលស្ថាប័ននេះធ្លាប់ដឹង នេះជាលើកទីមួយហើយដែលមានទារកចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីរបស់សហភាពអឺរ៉ុបបែបនេះ។

លោកស្រី Pourmokhtari អាយុ ៣០ឆ្នាំ គឺជារដ្ឋមន្ត្រីរដ្ឋាភិបាលដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសស៊ុយអែត នៅពេលលោកស្រី ចូលកាន់តំណែងក្នុងឆ្នាំ ២០២២។ លោកស្រីទើបតែ​បានត្រឡប់មកបំពេញការងារវិញ បន្ទាប់ពីសម្រាកថែទាំកូន ខណៈដែលស្វាមីរបស់លោកស្រី កំពុងស្ថិតក្នុងច្បាប់សម្រាករហូតដល់ការបោះឆ្នោតរបស់ស៊ុយអែតនៅខែកញ្ញា ហើយបានធ្វើដំណើរជាមួយលោកស្រីទៅកាន់ប្រទេសលុចសំបួរ ដើម្បីជួយមើលថែទារក Adam។

គួរបញ្ចាក់ដែរថា ស៊ុយអែតមានគោលនយោបាយច្បាប់សម្រាកថែទាំកូនដ៏ល្អបំផុតមួយក្នុងពិភពលោក ដែល​គាំទ្រដោយប្រព័ន្ធពន្ធដារខ្ពស់ក្នុងប្រទេសនេះ ហើយបញ្ហានេះបានក្លាយជាចំណុចក្តៅខាងនយោបាយនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ជាក់ស្ដែង មាតាបិតាទទួលបានការសម្រាកដោយទទួលបានប្រាក់បៀវត្សរ៍សរុបប្រហែល ១៦ខែ។ ក្នុងនោះ ច្បាប់សម្រាករយៈពេល ៩០ថ្ងៃ ត្រូវបានរក្សាទុកសម្រាប់ម្នាក់ៗដាច់ដោយឡែកពីគ្នា និងមិនអាចផ្ទេរទៅឲ្យម្នាក់ទៀតបានឡើយ។ ប្រសិនបើឪពុក ឬម្តាយមិនបានប្រើប្រាស់ពេលវេលាសម្រាកដែលបានកំណត់នេះទេ ថ្ងៃទាំងនោះនឹងត្រូវបាត់បង់ដោយស្វ័យប្រវត្តិ។

ច្បាប់សម្រាកដែលមិនអាចផ្ទេរបានទាំងនេះ ជារឿយៗត្រូវបានគេហៅថា «ខែរបស់ឪពុក» ដែលត្រូវបានដាក់ចេញក្នុងគោលបំណងលើកទឹកចិត្តឲ្យអ្នកជាឪពុក ចំណាយពេលកាន់តែច្រើនជាមួយកូនៗរបស់ពួកគេ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ភ្ញាក់ផ្អើលពេញកិច្ចប្រជុំអឺរ៉ុប​! រដ្ឋមន្ត្រីស្រីវ័យក្មេងម្នាក់ ពរកូនង៉ែតអាយុ ៣ខែ ទៅប្រជុំជាមួយមេដឹកនាំអឺរ៉ុប appeared first on Kampuchea Thmey Daily.

នាយករដ្ឋមន្ត្រី ស៊ុយអែត ជំរុញ NATO ជួយ «តម្រង់​ទិស»​ ដល់​អ៊ុយក្រែន បាញ់ដ្រូនឲ្យចំគោល​ដៅ​រុស្ស៊ី
នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បាននិយាយកាលពីថ្ងៃទី២១ ខែឧសភា ថា បណ្តាប្រទេសជាសមាជិកអង្គការណាតូ គួរតែជួយអ៊ុយក្រែនក្នុងការ «តម្រង់ទិស» វាយប្រហារដោយដ្រូន​ឲ្យចំទិសដៅត្រឹមត្រូវ ព្រមទាំងបានទម្លាក់កំហុសលើទីក្រុងមូស្គូ ចំពោះករណីដែលដ្រូនអ៊ុយក្រែនហោះចូលដែនអាកាសរបស់​ប្រទេស​ក្នុង​ប្លុកយោធា​ណាតូ​ ដឹកនាំដោយអាមេរិកមួយនេះជាបន្តបន្ទាប់។

នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson (រូបភាព៖Reuters)

យោងតាមសារព័ត៌មាន RT ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅមជ្ឈមណ្ឌលបណ្តុះបណ្តាលទីភ្នាក់ងារការពារជនស៊ីវិលរបស់ស៊ុយអែត ជាមួយអគ្គលេខាធិការអង្គការណាតូ នាយករដ្ឋមន្ត្រី​ស៊ុយអែត លោក Kristersson បាននិយាយថា ៖« យើងពិតជាមិនគួរទទួលយកការលើកឡើងរបស់រុស្ស៊ីលើរឿងនេះទេ ប៉ុន្តែផ្ទុយទៅវិញ ជាការពិតណាស់ យើងត្រូវជួយអ៊ុយក្រែនឲ្យអស់ពីសមត្ថភាព ដើម្បីតម្រង់ទិស និងជួយពួកគេឲ្យតម្រង់ទិសការវាយប្រហាររបស់ពួកគេចំទិសដៅត្រឹមត្រូវ»។

លោកក៏បានបញ្ជាក់បន្ថែមថា៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ប្រជាជនអ៊ុយក្រែន ពិតជាមិនចង់ឲ្យដ្រូនរបស់ពួកគេធ្លាក់លើទឹកដីមិត្តភាពនោះទេ។​ ប៉ុន្តែពេលខ្លះ វាជាបញ្ហានៃការរំខានរលកសញ្ញា ហើយពេលខ្លះទៀត វាជាបញ្ហានៃការរំខានផ្សេងៗ»។

ក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte ក៏បានព្យាយាមទម្លាក់ការទទួលខុសត្រូវចំពោះឧប្បត្តិហេតុទាំងនេះទៅលើទីក្រុងមូស្គូផងដែរ នៅពេលឆ្លើយតបនឹងសំណួរដែលចោទប្រកាន់ថា រុស្ស៊ីបានរំខានរលកសញ្ញា ឬបង្វែរទិសដៅរបស់ដ្រូន។ លោកបានថ្លែងបែបមិនសូវច្បាស់ថា ដ្រូនអ៊ុយក្រែនកំពុងរំលោភ​លើ​ដែនអាកាសរបស់ណាតូ គឺដោយសារតែ «ការវាយប្រហារ​​ពេញលក្ខណៈ​របស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន ហើយអ៊ុយក្រែនត្រូវតែការពារខ្លួន»។

រដ្ឋមន្ត្រីក្រសួងការពារជាតិប៉ូឡូញ លោក Wladyslaw Kosiniak-Kamysz ក៏បានថ្លែងនៅក្នុងកំឡុងសន្និសីទសារព័ត៌មានរួមគ្នានោះដែរថា អ៊ុយក្រែន «ត្រូវតែមានភាពច្បាស់លាស់ជាងមុន» ក្នុងការប្រើប្រាស់ដ្រូនរបស់ខ្លួន ដែលការលើកឡើងនេះឆ្លុះបញ្ចាំងពីការព្រមានស្រដៀងគ្នានេះពីសំណាក់ប្រទេសអេស្តូនី និងហ្វាំងឡង់ផងដែរ។

ដោយឡែក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ី បានអះអាងកាលពីសប្តាហ៍នេះថា ប្រទេសឡេតូនី បានអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់ទឹកដីរបស់ខ្លួន សម្រាប់ការវាយប្រហារដោយដ្រូនទៅលើប្រទេសរុស្ស៊ី។ យ៉ាងណា មន្ត្រីនៃបណ្តាប្រទេសបាល់ទិកបានទាត់ចោលការចោទប្រកាន់នេះ ដោយទទូចថា ទីក្រុងកៀវមានសិទ្ធិគ្រប់បែបយ៉ាងក្នុងការការពារខ្លួន ប៉ុន្តែបានស្នើឲ្យអ៊ុយក្រែនគ្រប់គ្រងដ្រូនរបស់ខ្លួនឲ្យបានល្អជាងមុន។

ចាប់តាំងពីពាក់កណ្តាលខែមីនាមក ដ្រូនរយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន បានហោះកាត់ដែនអាកាសបាល់ទិក និងណូឌីក (Nordic) ជាបន្តបន្ទាប់ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅនៅភាគពាយព្យនៃប្រទេសរុស្ស៊ី ជាពិសេសគឺស្ថានីយនាំចេញប្រេងនៅក្នុងតំបន់ Leningrad៕

អត្ថបទ៖ សាង ស្រីល័ក្ខ

រុស្ស៊ី បញ្ជូន​​ក្បាល​គ្រាប់នុយក្លេអ៊ែរ​ទៅ​​បេឡារុស សម្រាប់​លំហាត់សមយុទ្ធ​​​

The post នាយករដ្ឋមន្ត្រី ស៊ុយអែត ជំរុញ NATO ជួយ «តម្រង់​ទិស»​ ដល់​អ៊ុយក្រែន បាញ់ដ្រូនឲ្យចំគោល​ដៅ​រុស្ស៊ី appeared first on Kampuchea Thmey Daily.

ស៊ុយ​អែតរិះ​គន់​​​ខ្លាំង​ៗ​ចំពោះ​រដ្ឋបាលសហ​​រដ្ឋអាមេរិក​​ដែល​​​មើល​ស្រាល​ច្បាប់​អន្តរជាតិ
នា​យក​រដ្ឋ​មន្ត្រី​ស៊ុយ​អែត លោក Ulf Kristersson បាន​ថ្លែង​​កាល​ពី​ថ្ងៃ​អាទិត្យថា ប្រទេស​ស៊ុយ​អែត​​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​​លើក​​​ឡើង​ដែល​គំរាម​កំហែងប្រឆាំង​នឹងកោះ​ Greenland​ ​គ្រប់គ្រងដោយ​​ប្រទេស​ដា​ណឺ​ម៉ាក ​ពី​សំណាក់​រដ្ឋ​បាលរបស់​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ នេះ​បើ​តាម​រ៉យ​ទ័រ។​

លោក Ulf Kristersson, Reuters.

លោក Kristersson បាន​ថ្លែង​​នៅ​ក្នុង​សុន្ទរក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សណ្តាប់​ធ្នាប់​ពិភព​លោក​ដែល​ពឹង​ផ្អែក​លើ​ច្បាប់​ គឺ​ស្ថិត​​ក្រោម​ការ​គំរាម​កំហែងយ៉ាង​​ខ្លាំង​​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

លោក​​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សីទ​សន្តិ​សុខ​ប្រចាំ​ឆ្នាំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ុយ​អែត​ថា​៖​«យើង​​ពិត​ជា​មិន​ពេញ​ចិត្ត​ទេ​ ចំពោះ​អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​កំពុង​អនុវត្ត​ ជា​ពិសេស​​បាន​​ធ្វើ​​​ចំពោះ​​​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​តែ​ម្តង។ ហើយ​ទាក់​ទង​នឹង​ច្បាប់​អន្តរ​ជាតិ ​ប្រហែល​ជា​មាន​ការ​រិះ​គន់​កាន់​តែ​ខ្លាំង​ ​ដែល​​​​លោក ត្រាំ ​បង្ហាញថា ខ្លួន​​​ប្រឆាំង​នឹង​កោះ Greenland និង​ដា​ណឺ​ម៉ាក​»។

លោក​បាន​សង្កត់​ធ្ងន់​ទៀត​ថា​៖​«ផ្ទុយ​​ទៅ​​វិញ សហ​រដ្ឋ​​អាមេរិក​​គួរ​​តែ​​អរ​គុណ​​ប្រទេស​​ដា​ណឺ​ម៉ាក ដែល​​បាន​​ក្លាយ​​ជា​​សម្ព័ន្ធ​មិត្ត​​ដ៏​​ស្មោះ​ត្រង់​​ អស់​​​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​​មក​​នេះ»។

តែយ៉ាងណា ប្រ​ធា​នា​ធិប​តី ដូ​ណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សហ​រដ្ឋ​អា​មេរិក​ចាំ​បាច់​ត្រូវ​តែ​កាន់​កាប់​ កោះ​Greenland ដើម្បី​រារាំង​រុស្ស៊ី ឬ​ចិន​ ពី​ការ​កាន់​កាប់​​​កោះ​​នេះ​នា​ពេល​អនាគត​។

​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា កប៉ាល់​រុស្ស៊ី និង​ចិន​កំពុង​ប្រតិបត្តិ​ការ​នៅ​ជិតកោះ​ Greenland ​តែ​​ប្រទេស​​​នៅ​តំបន់​អឺរ៉ុប​ខាងជើង «Nordic»​ ដែលគ្រប់គ្រង​កោះនេះ​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ត្រាំ​​៕

ប្រែសម្រួល៖ ណឺ មិនា

The post ស៊ុយ​អែតរិះ​គន់​​​ខ្លាំង​ៗ​ចំពោះ​រដ្ឋបាលសហ​​រដ្ឋអាមេរិក​​ដែល​​​មើល​ស្រាល​ច្បាប់​អន្តរជាតិ appeared first on Kampuchea Thmey Daily.

មេរៀន​ពី​រុស្ស៊ីវាយប្រហារ​អ៊ុយក្រែន បង្ខំ​ស៊ុយ​អែត​​​​វិនិយោគ​លើ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​
រដ្ឋា​ភិបាល​ស៊ុយ​អែត​ដែលបាន​រុញ​ប្រទេសនេះ​​ក្លាយ​ជា​សមាជិក​ណា​​តូ​កាល​​ខែ​មីនា​​ឆ្នាំ​២០២៤ ​​បាន​និយាយ​​កាលពីថ្ងៃអាទិត្យ​​ថា ប្រទេស​ស៊ុយ​អែត​នឹង​ចំណាយ​ប្រាក់ ១.៦ប៊ីលាន​ដុល្លារ លើ​វិស័យ​​ការពារដែន​អាកាស ​ក្នុង​គោល​បំណង​ការពារ​ជា​ចម្បង​ដល់​ប្រជាជន​ស្លូត​ត្រង់​ និង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ស៊ី​វិល​។

រដ្ឋមន្ត្រី​ការ​ពារជាតិស៊ុយអែត លោក Pal Jonson។ Reuters.

​រ៉យ​ទ័របាន​រាយការណ៍​ថា ប្រទេស​ស៊ុយ​អែត ក៏​ដូច​ជាបណ្តាប្រទេស​​នៅ​​អឺរ៉ុប​ភាគ​ច្រើន​ផ្សេងទៀត ​បាន​បណ្តាក់​ទុន​យ៉ាង​ច្រើន​ក្នុង​វិស័យ​ការពារ​ជាតិ​ បន្ទាប់​ពី​ការ​លុក​លុយ​របស់​រុស្ស៊ី​លើ​​ប្រទេស​អ៊ុយ​ក្រែន​កាល​ពី​ខែ​​​​​កុម្ភៈឆ្នាំ​២០២២​​។ តែ​ទោះ​បី​ជា​យ៉ាងណាក៏ដោយ ទឹក​ដី​ដ៏​ធំ​របស់​ប្រទេស​ស៊ុយ​អែត នៅ​តែ​ងាយ​រងពី​​ការ​គំរាម​កំហែង​ពី​លើ​ដែន​អាកាស​។​

រដ្ឋ​មន្ត្រី​ការពារ​ជាតិ​ស៊ុយអែត លោក Pal Jonson បាន​ប្រាប់​អ្នក​សារព័ត៌មាន​ នៅ​ក្នុង​សន្និ​សីទ​សន្តិ​សុខជាតិ​​មួយ​ នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ុយ​អែត​ថា​៖«បទ​ពិសោធន៍​ពី​សង្រ្គាម​នៅ​អ៊ុយ​ក្រែន​ បង្ហាញ​យ៉ាង​ច្បាស់​ថាតើ​​ប្រព័ន្ធ​ការពារ​ដែន​អាកាស​ដ៏​រឹង​មាំ និង​ធន់ ​គឺ​មាន​សារៈ​សំខាន់​ខ្លាំងប៉ុណ្ណា​​?»។

លោក​បាន​លើក​ឡើង​ថា ប្រទេស​ស៊ុយ​អែត​នឹង​ទិញ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​រយៈ​ចម្ងាយ​ខ្លី ដើម្បី​ការពារ​ទីក្រុង ស្ពាន រោង​ចក្រ​ថាមពល​ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំខាន់ៗ​ផ្សេង​ទៀត​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា កាល​ពី​ថ្ងៃ​អាទិត្យ នាយក​រដ្ឋ​មន្ត្រីស៊ុយ​អែត​ លោក​ Ulf Kristersson បាន​រិះ​គន់រដ្ឋ​បាល​អា​មេ​រិក​ រឿង​​វោហាសាស្ត្រ​គំរាម​កំហែង ​​ប្រឆាំង​នឹងកោះ​ Greenland ដែលស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​នាពេលបច្ចុប្បន្ន​របស់​​ប្រទេស​ដាណឺម៉ាក។

លោក​ បាន​សង្កត់​ធ្ងន់​ថា ​សហ​រដ្ឋ​អាមេរិក​គួរ​តែ​អរគុណ​ប្រទេស​ដាណឺ​ម៉ាក ​សម្រាប់​ការ​ធ្វើ​ជា​សម្ព័ន្ធ​មិត្ត​ដ៏​ស្មោះ​ត្រង់​អស់​រយៈ​ពេល​ដ៏​យូរ​មក​ហើយ​៕

ប្រែ​សម្រួល៖ ណឺ មិនា

The post មេរៀន​ពី​រុស្ស៊ីវាយប្រហារ​អ៊ុយក្រែន បង្ខំ​ស៊ុយ​អែត​​​​វិនិយោគ​លើ​ប្រព័ន្ធ​ការពារ​ដែន​អាកាស​​ appeared first on Kampuchea Thmey Daily.

ស៊ុយអែត ចង់បានប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយអាចបាញ់ជ្រៅដល់ រុស្ស៊ី តែម្ដង
ប្រទេសស៊ុយអែត ត្រូវការកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅជ្រៅទៅដល់បណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជារុស្ស៊ីជាដើម។ នេះបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែត ចេញផ្សាយកាលពីថ្ងៃអង្គារ៍ទី២៥ វិច្ឆិកា ឆ្នាំ២០២៥។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pal Jonson (រូបភាព៖Reuters)

នៅក្នុងរបាយការណ៍មួយដែលបានដាក់ជូនរដ្ឋាភិបាលនៅសប្តាហ៍នេះ កងកម្លាំងយោធាស៊ុយអែតបាននិយាយថា ខ្លួនចង់បានប្រព័ន្ធអាវុធដែលមានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ ( ដើម្បីអាចវាយប្រហារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពីក្រោយខ្សែសត្រូវ។ យ៉ាងណា ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខុម (Stockholm) គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។

រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pal Jonson បានថ្លែងនៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters ថា «បទពិសោធន៍ពីសង្គ្រាមនៅអ៊ុយក្រែនបង្ហាញថា រុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងសកម្ម ទាំងមីស៊ីលបញ្ជាចម្ងាយឆ្ងាយ មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ។ ដូច្នេះ យើងត្រូវតែកសាងការរារាំងដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងនោះ»។

កន្លងមក កងទ័ពអាកាសស៊ុយអែតបានបញ្ជាទិញមីស៊ីលបញ្ជាចម្ងាយឆ្ងាយ Taurus របស់ស៊ុយអែត-អាល្លឺម៉ង់ ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ សម្រាប់យន្តហោះចម្បាំង Gripen របស់ខ្លួន ប៉ុន្តែលោក Jonson បាននិយាយថា ប្រព័ន្ធផ្សេងទៀតក៏អាចត្រូវបានពិចារណាផងដែរ។

ជាក់ស្ដែង របាយការណ៍នេះក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងរយៈពេល៥ខាងមុខ ហើយស៊ុយអែតត្រូវបង្កើនសមត្ថភាពការពារដែនអាកាស និងចារកម្មរបស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើក និងផ្កាយរណបចារកម្មផងដែរ។

យ៉ាងណាមិញ បន្ទាប់ពី​ជម្លោះ​អ៊ុយក្រែន​កាន់តែ​តានតឹង ស៊ុយអែត​បាន​បោះបង់​អព្យាក្រឹតភាព ហើយ​ចូល​ជា​សមាជិក​ណាតូ។ ក្រោយមក បានក្លាយជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួនបំផុតរបស់ក្រុងកៀវ ដោយផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ អាវុធប្រឆាំងរថក្រោះ សមាសធាតុការពារអាកាស គ្រាប់រំសេវ និងការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន។ ជាងនេះទៀតដែរ ក្នុងខែមិថុនា ខ្លួនបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីផ្គូផ្គងគោលដៅថ្មីរបស់ណាតូគឺ ៥% នៃផលិតផលក្នុងស្រុកសរុប ដោយកើនឡើងពី ២.៧% នាបច្ចុប្បន្ន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

ភាពខុសគ្នារវាងយន្តហោះចម្បាំង Gripen និង Rafale ដែល អ៊ុយក្រែន គ្រោងទិញឆាប់ៗ

The post ស៊ុយអែត ចង់បានប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយអាចបាញ់ជ្រៅដល់ រុស្ស៊ី តែម្ដង appeared first on Kampuchea Thmey Daily.

ក្រោយព្រមលក់ Gripen ឲ្យក្រុងបាងកក, ​ស៊ុយអែត​ អំពាវនាវ កម្ពុជា-ថៃ បន្ថយភាពតានតឹង
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត Pål Jonson បានអំពាវនាវឲ្យថៃនិងកម្ពុជាបន្ធូរបន្ថយភាពតានតឹងនៅព្រំដែន ដ្បិតខ្លួនទើបព្រមលក់យន្តហោះចម្បាំង Gripen ចំនួន៤គ្រឿងទៅឲ្យទីក្រុងបាងកក ក៏ដោយ។

រដ្ឋមន្ត្រីការពារជាតិស៊ុយអែត Pål Jonson (រូបថត៖ Reuters)

តាមការផ្សាយរបស់ The Nation នៅថ្ងៃពុធទី២៧ខែសីហាឆ្នាំ២០២៥, លោក Jonson បានជំរុញឲ្យថៃនិងកម្ពុជា បន្ថយកម្តៅស្ថានការណ៍នៅព្រំដែន និងលើកទឹកចិត្តភាគីទាំងពីរ ត្រូវអនុញ្ញាតឲ្យគណៈកម្មការសង្កេតការណ៍អាស៊ាន ចូលជួយផ្សះផ្សារទំនាក់ទំនងរវាងប្រទេសទាំងពីរផងដែរ។

កាលពីថ្ងៃចន្ទ ​​​​អគ្គមេបញ្ជាការ​កងទ័ព​អាកាសថៃ Panpakdee Pattanakul និង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស Maris Sangiampongsa បានធ្វើដំណើរទៅ​កាន់​ប្រទេសស៊ុយអែត​ ដើម្បី​ចុះ​​ហត្ថលេខា​​​​លើការ​ទិញ​-លក់​ យន្តហោះ​ចម្បាំង ប្រភេទ​ Gripen E/F ចំនួន​​៤គ្រឿង។

យន្តហោះចម្បាំង Gripen (រូបថត៖ Reuters)

កិច្ចព្រមព្រៀង​​ទិញ​យន្តហោះ​​ចម្បាំង​ល្បឿងលឿន​ជាងសំឡេងរបស់​ភាគី​ថៃ​ បាន​ក្លាយ​ជា​​ប្រធានបទ​ចម្រូង​ចម្រាស​​មួយ​ បន្ទាប់​ពី​​​យោធាខ្លួន​ប្រើ​​​យន្តហោះ​ចម្បាំង ​Gripen C/D ​​ដែល​ពួក​គេ​បាន​ទិញ​ពី​ស៊ុយអែត​​កាលឆ្នាំ​២០១១ មក​វាយប្រហារ​​​​កម្ពុជា​​ ក្នុង​ការ​​​ប៉ុនប៉ង​ឈ្លាន​ពាន​​មិនបានសម្រេចចន្លោះ​ថ្ងៃទី​២៤ដល់ថ្ងៃទី​២៨​ខែ​​កក្កដាឆ្នាំ​២០២៥​។

ថៃ​​ជា​ប្រទេសតែមួយ​គត់នៅអាស៊ីអាគេ្នយ៍​ ដែល​​​ទិញ​​​​យន្តហោះ​ចម្បាំង​​ប្រភេទ Gripen ផលិត​​ដោយ​​ ​​ស៊ុយអែត​​សម្រាប់​ប្រើ​ប្រាស់​ឈ្លាន​ពាន​​ប្រទេស​ជាប់​ខ្លួន​។

យ៉ាងណា ការ​ប្រើប្រាស់សម្រាប់​ការ​ឈ្លាន​ពាន​​​របស់​ថៃ អាច​នឹ​ងត្រូវ​ប្រឈម​​​​​បណ្តឹង​តវ៉ា​«ឧក្រិដ្ឋកម្ម​សង្គ្រាម»។ ជាមួយ​គ្នា​នោះ អ្នក​លេង​បណ្តាញ​សង្គម​មាន​ទាំងជន​ជាតិកម្ពុជា និង ជន​បរទេស​ផង ​បង្ហាញ​ការ​តវ៉ា​​យ៉ាង​ខ្លាំង​ចំពោះ​រដ្ឋាភិបាល​ទីក្រុងស្តុកខុល​ ដើម្បី​ឲ្យ​ពិចារណា​ឡើង​វិញ​នូវ​កិច្ចសន្យា​ដែល​​​​​​ខ្លួន​ធ្វើ​ជាមួយអាជ្ញាធរថៃ​​៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ អ្នកជំនាញស៊ុយអែត៖ ការលក់ Gripen Fighter Jets ទៅឱ្យថៃ ជាកិច្ចព្រមព្រៀងដ៏ផុយស្រួយ ប្រឈមការលុបចោលគ្រប់ពេលវេលា

The post ក្រោយព្រមលក់ Gripen ឲ្យក្រុងបាងកក, ​ស៊ុយអែត​ អំពាវនាវ កម្ពុជា-ថៃ បន្ថយភាពតានតឹង appeared first on Kampuchea Thmey Daily.

អ្នកជំនាញស៊ុយអែត៖ ការលក់ Gripen Fighter Jets ទៅឱ្យថៃ ជាកិច្ចព្រមព្រៀងដ៏ផុយស្រួយ ប្រឈមការលុបចោលគ្រប់ពេលវេលា
កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងកម្រិតកំពូលរវាង ថៃ និងប្រទេសស៊ុយអែត បានក្លាយជាប្រធានបទក្តៅមួយមិនថាសម្រាប់ កម្ពុជា-ថៃ ដែលកំពុងស្ថិតក្នុងជម្លោះព្រំដែនដ៏តានតឹងប៉ុណ្ណោះទេ វាក៏ជាប្រធានក្តៅកំពុងត្រូវបានវែកញែកនៅក្នុងប្រទេសស៊ុយអែតផ្ទាល់តែម្តង។

អ្នកជំនាញនយោបាយជាច្រើន បានព្រមានទៅកាន់រដ្ឋាភិបាល ទីក្រុង​ Stockholm  ជុំវិញការសម្រេចចិត្តចុះហត្ថលេខាលក់ Saab JAS-39 Gripen ម៉ូដែល E និង F ចំនួន៤គ្រឿងទៅកាន់ប្រទេសថៃ ហើយចាត់ទុកជាកិច្ចព្រមចុះហត្ថលេខាកាលពីថ្ងៃ ២៥ សីហា ធ្វើឡើងមិនចំកាលៈទេសៈ។

លោក Martin Lundmark គ្រូឯកទេសប្រព័ន្ធការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ប្រទេសស៊ុយអែត បានលើកឡើងថា កិច្ចព្រមព្រៀងខាងលើលក់យន្តចម្បាំងកម្រិតកំពូលទៅឱ្យប្រទេសថៃនៅពេលនេះ គឺជាកិច្ចព្រមព្រៀងដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាទីបំផុត។

“ប្រសិនជាមានការឈ្លានពានណាមួយកើតឡើង ឬផ្ទុះចេញសង្គ្រាមធំ ឬក៏ប្រសិនជាប្រទេសថៃ បើកការឈ្លានពានកម្ពុជា ដណ្តើមកាន់កាប់ទឹកដីជម្លោះ ដូច្នេះ ខ្ញុំជឿថា កិច្ចព្រមព្រៀងនេះ នឹងត្រូវផ្អាក ឬអាចឈានទៅដល់ការលុបចោលតែម្តង” នេះជាការលើកឡើងរបស់លោក Martin Lundmark។

ក្នុងសេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងនាព្រឹកថ្ងៃ ២៦ សីហា កន្លងទៅ គឺបានបង្កប់នូវចំណុចសំខាន់មួយពាក់ព័ន្ធទៅនឹងច្បាប់នាំចេញសព្វាវុធរបស់ខ្លួន តម្រូវឱ្យប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងតឹងរឹងបំផុត មានន័យថា អធិការកិច្ចសម្រាប់ផលិតផលយុទ្ធសាស្ត្រហៅថា ISP ត្រូវតែវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយតើថាប្រទេសដែលទិញសព្វាវុធពីស៊ុយអែត បានបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យស្របតាមគោលការណ៍របស់ខ្លួន ឬយ៉ាងណា។

លោក Martin Lundmark សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបច្ចុប្បន្ន ស្ថិតក្នុងកម្រិតទាបមួយ បើធៀបទៅនឹងស្ថានភាពកាលពីអតីតកាល ពោលគឺ កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១១។

“ក្នុងឆ្នាំ២០១១ ពេលដែលកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងធ្វើឡើង ថៃពេលនោះត្រូវចាត់ទុកជាប្រទេសប្រជាធិបតេយ្យពេញលេញមួយ។ សំណួរសួរថា បច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសថៃ សមស្របតាមការទាមទាររបស់រដ្ឋាភិបាលស៊ុយអែត ឬក៏យ៉ាងណា”៕

The post អ្នកជំនាញស៊ុយអែត៖ ការលក់ Gripen Fighter Jets ទៅឱ្យថៃ ជាកិច្ចព្រមព្រៀងដ៏ផុយស្រួយ ប្រឈមការលុបចោលគ្រប់ពេលវេលា appeared first on Kampuchea Thmey Daily.