ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ប្រកាសទិញយន្តហោះចម្បាំង Gripenជំនាន់ថ្មី ១៦គ្រឿងបន្ថែមទៀត ពីស៊ុយអែត
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសនៅថ្ងៃទី៣០ ខែមិថុនា ថា ប្រទេសអ៊ុយក្រែន និងស៊ុយអែត បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់ការបញ្ជាទិញយន្តហោះចម្បាំងប្រភេទ Gripen E របស់ស៊ុយអែត ចំនួន ១៦គ្រឿង ក្នុងតម្លៃសរុបប្រហែល ២.៥៤ ប៊ីលានដុល្លារ។

សារព័ត៌មាន kyivindependent បានផ្សាយថា ប្រមុខដឹកនាំអ៊ុយក្រែន លោក ហ្សេលេនស្គី បានថ្លែងថា៖ «យើងបន្តពង្រឹងសមត្ថភាពប្រយុទ្ធតាមផ្លូវអាកាសចរណ៍របស់អ៊ុយក្រែន រួមគ្នាជាមួយស៊ុយអែត»។ ជាក់ស្ដែង យន្តហោះចម្បាំងទាំងនេះនឹងត្រូវប្រគល់ជូន រួមផ្សំជាមួយនឹងកញ្ចប់ឧបករណ៍ពាក់ព័ន្ធ ជំនួយបច្ចេកទេស និងបរិក្ខារផ្សេងៗទៀត។
យោងតាមកិច្ចព្រមព្រៀងមុនៗដែលបានសម្រេចជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson ប្រទេសអ៊ុយក្រែនក៏ត្រូវបានរំពឹងទុកថា នឹងទទួលបានយន្តហោះចម្បាំងប្រភេទ Gripen C/D ចំនួន ១៦គ្រឿងដំបូងរបស់ខ្លួន នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
ទន្ទឹមនឹងនេះ លោក ហ្សេលេនស្គី ក៏បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson ដើម្បីពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងនេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីឲ្យកាន់តែទូលំទូលាយ រួមទាំងការត្រៀមលក្ខណៈសម្រាប់គំនិតផ្តួចផ្តើមលើប្រព័ន្ធដ្រូន និងការងារលើសមត្ថភាពប្រឆាំងមីស៊ីលបាលីស្ទីក។
ប្រធានាធិបតីអ៊ុយក្រែន បានបន្ថែមទៀតថា «ខ្ញុំសូមថ្លែងអំណរគុណដល់ប្រទេសស៊ុយអែត ទាំងប្រជាជន និងរដ្ឋាភិបាល សម្រាប់ភាពជាដៃគូដ៏មានន័យ និងការគាំទ្រឥតឈប់ឈរ ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ី»។
យន្តហោះចម្បាំងប្រភេទ Saab JAS 39 Gripen គឺជាយន្តហោះចម្បាំងពហុតួនាទី ដែលមានសមត្ថភាពអាចធ្វើប្រតិបត្តិការវាយប្រហារក្នុងដែនអាកាសផ្ទាល់, ពីអាកាសទៅទីតាំងនៅដី និងបេសកកម្មស៊ើបការណ៍។
ក្រុមអ្នកវិភាគបានលើកឡើងថា គុណសម្បត្តិដ៏ធំបំផុតមួយរបស់យន្តហោះប្រភេទនេះសម្រាប់អ៊ុយក្រែន គឺវាត្រូវបានរចនាឡើងជាពិសេសសម្រាប់ប្រតិបត្តិការបំបែកកម្លាំងក្នុងសម័យសង្រ្គាម តាំងពីសម័យសង្រ្គាមត្រជាក់មកម៉្លេះ ដែលកាលណោះ ស៊ុយអែត បានត្រៀមលក្ខណៈទប់ទល់នឹងការវាយប្រហារដែលអាចកើតមានពីសហភាពសូវៀត មកលើមូលដ្ឋានទ័ពអាកាសរបស់ខ្លួន។
មិនតែប៉ុណ្ណោះ យន្តហោះចម្បាំង Gripen អាចផ្ទុកអាវុធស្តង់ដាររបស់ណាតូ បានយ៉ាងច្រើន រួមមាន មីស៊ីល IRIS-T, AIM-9 Sidewinder, AIM-120 AMRAAM និងមីស៊ីលវាយប្រហារពីអាកាសទៅអាកាសប្រភេទ Meteor ផងដែរ។
គួររម្លឹកដែរថា ប្រទេសស៊ុយអែត បានក្លាយជាអ្នកគាំទ្រយោធាដ៏សំខាន់មួយរបស់អ៊ុយក្រែន ចាប់តាំងពីមានការផ្ទុះឡើងនៃសង្រ្គាមឈ្លានពានទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២ ដោយបានផ្តល់ជំនួយជា រថក្រោះ, កាំភ្លើងធំ, យានពាសដែក និងយន្តហោះស៊ើបការណ៍៕
អត្ថបទ ៖ សាង ស្រីល័ក្ខ
លោក Lukashenko ព្រមានធ្ងន់ៗដាក់អ៊ុយក្រែនថា «កុំព្រហើនអូសបេឡារុស» ចូលសង្គ្រាម ប្រយ័ត្នសង្គ្រាមប្រែប្រួល
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


