ព័ត៌មានអន្ដរជាតិ
ស៊ុយអែត ចង់បានប្រព័ន្ធអាវុធរយៈចម្ងាយឆ្ងាយអាចបាញ់ជ្រៅដល់ រុស្ស៊ី តែម្ដង
ប្រទេសស៊ុយអែត ត្រូវការកាំជ្រួចមីស៊ីលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅជ្រៅទៅដល់បណ្តាប្រទេសដែលខ្លួនចាត់ទុកថាជាការគំរាមកំហែង ដូចជារុស្ស៊ីជាដើម។ នេះបើយោងតាមរបាយការណ៍របស់កងកម្លាំងប្រដាប់អាវុធស៊ុយអែត ចេញផ្សាយកាលពីថ្ងៃអង្គារ៍ទី២៥ វិច្ឆិកា ឆ្នាំ២០២៥។

នៅក្នុងរបាយការណ៍មួយដែលបានដាក់ជូនរដ្ឋាភិបាលនៅសប្តាហ៍នេះ កងកម្លាំងយោធាស៊ុយអែតបាននិយាយថា ខ្លួនចង់បានប្រព័ន្ធអាវុធដែលមានចម្ងាយរហូតដល់ ២,០០០គីឡូម៉ែត្រ ( ដើម្បីអាចវាយប្រហារទីតាំងយោធា និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅពីក្រោយខ្សែសត្រូវ។ យ៉ាងណា ចម្ងាយផ្លូវត្រង់រវាងទីក្រុងមូស្គូ និងទីក្រុងស្តុកខុម (Stockholm) គឺត្រឹមតែជាង ១៤០០ គីឡូម៉ែត្រប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Pal Jonson បានថ្លែងនៅក្នុងបទសម្ភាសន៍មួយទៅកាន់ Reuters ថា «បទពិសោធន៍ពីសង្គ្រាមនៅអ៊ុយក្រែនបង្ហាញថា រុស្ស៊ីកំពុងអភិវឌ្ឍសមត្ថភាពរយៈចម្ងាយឆ្ងាយរបស់ខ្លួនយ៉ាងសកម្ម ទាំងមីស៊ីលបញ្ជាចម្ងាយឆ្ងាយ មីស៊ីលផ្លោង និងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ។ ដូច្នេះ យើងត្រូវតែកសាងការរារាំងដ៏រឹងមាំប្រឆាំងនឹងការគំរាមកំហែងនោះ»។
កន្លងមក កងទ័ពអាកាសស៊ុយអែតបានបញ្ជាទិញមីស៊ីលបញ្ជាចម្ងាយឆ្ងាយ Taurus របស់ស៊ុយអែត-អាល្លឺម៉ង់ ដែលមានចម្ងាយប្រហែល ៥០០ គីឡូម៉ែត្រ សម្រាប់យន្តហោះចម្បាំង Gripen របស់ខ្លួន ប៉ុន្តែលោក Jonson បាននិយាយថា ប្រព័ន្ធផ្សេងទៀតក៏អាចត្រូវបានពិចារណាផងដែរ។
ជាក់ស្ដែង របាយការណ៍នេះក៏បាននិយាយផងដែរថា ប្រទេសរុស្ស៊ីអាចនឹងបង្កើនសមត្ថភាពយោធារបស់ខ្លួនក្នុងរយៈពេល៥ខាងមុខ ហើយស៊ុយអែតត្រូវបង្កើនសមត្ថភាពការពារដែនអាកាស និងចារកម្មរបស់ខ្លួន រួមទាំងយន្តហោះគ្មានមនុស្សបើក និងផ្កាយរណបចារកម្មផងដែរ។
យ៉ាងណាមិញ បន្ទាប់ពីជម្លោះអ៊ុយក្រែនកាន់តែតានតឹង ស៊ុយអែតបានបោះបង់អព្យាក្រឹតភាព ហើយចូលជាសមាជិកណាតូ។ ក្រោយមក បានក្លាយជាអ្នកគាំទ្រដ៏ខ្ជាប់ខ្ជួនបំផុតរបស់ក្រុងកៀវ ដោយផ្គត់ផ្គង់ប្រព័ន្ធកាំភ្លើងធំ អាវុធប្រឆាំងរថក្រោះ សមាសធាតុការពារអាកាស គ្រាប់រំសេវ និងការបណ្តុះបណ្តាលដល់កងកម្លាំងអ៊ុយក្រែន។ ជាងនេះទៀតដែរ ក្នុងខែមិថុនា ខ្លួនបានយល់ព្រមបង្កើនការចំណាយលើវិស័យការពារជាតិ ដើម្បីផ្គូផ្គងគោលដៅថ្មីរបស់ណាតូគឺ ៥% នៃផលិតផលក្នុងស្រុកសរុប ដោយកើនឡើងពី ២.៧% នាបច្ចុប្បន្ន៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ភាពខុសគ្នារវាងយន្តហោះចម្បាំង Gripen និង Rafale ដែល អ៊ុយក្រែន គ្រោងទិញឆាប់ៗ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


