ព័ត៌មានជាតិ
អ្នកជំនាញស៊ុយអែត៖ ការលក់ Gripen Fighter Jets ទៅឱ្យថៃ ជាកិច្ចព្រមព្រៀងដ៏ផុយស្រួយ ប្រឈមការលុបចោលគ្រប់ពេលវេលា
កិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងកម្រិតកំពូលរវាង ថៃ និងប្រទេសស៊ុយអែត បានក្លាយជាប្រធានបទក្តៅមួយមិនថាសម្រាប់ កម្ពុជា-ថៃ ដែលកំពុងស្ថិតក្នុងជម្លោះព្រំដែនដ៏តានតឹងប៉ុណ្ណោះទេ វាក៏ជាប្រធានក្តៅកំពុងត្រូវបានវែកញែកនៅក្នុងប្រទេសស៊ុយអែតផ្ទាល់តែម្តង។
អ្នកជំនាញនយោបាយជាច្រើន បានព្រមានទៅកាន់រដ្ឋាភិបាល ទីក្រុង Stockholm ជុំវិញការសម្រេចចិត្តចុះហត្ថលេខាលក់ Saab JAS-39 Gripen ម៉ូដែល E និង F ចំនួន៤គ្រឿងទៅកាន់ប្រទេសថៃ ហើយចាត់ទុកជាកិច្ចព្រមចុះហត្ថលេខាកាលពីថ្ងៃ ២៥ សីហា ធ្វើឡើងមិនចំកាលៈទេសៈ។

លោក Martin Lundmark គ្រូឯកទេសប្រព័ន្ធការពារជាតិ នៃសាកលវិទ្យាល័យការពារជាតិ ប្រទេសស៊ុយអែត បានលើកឡើងថា កិច្ចព្រមព្រៀងខាងលើលក់យន្តចម្បាំងកម្រិតកំពូលទៅឱ្យប្រទេសថៃនៅពេលនេះ គឺជាកិច្ចព្រមព្រៀងដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ជាទីបំផុត។

“ប្រសិនជាមានការឈ្លានពានណាមួយកើតឡើង ឬផ្ទុះចេញសង្គ្រាមធំ ឬក៏ប្រសិនជាប្រទេសថៃ បើកការឈ្លានពានកម្ពុជា ដណ្តើមកាន់កាប់ទឹកដីជម្លោះ ដូច្នេះ ខ្ញុំជឿថា កិច្ចព្រមព្រៀងនេះ នឹងត្រូវផ្អាក ឬអាចឈានទៅដល់ការលុបចោលតែម្តង” នេះជាការលើកឡើងរបស់លោក Martin Lundmark។
ក្នុងសេចក្តីថ្លែងការណ៍របស់លោកធ្វើឡើងនាព្រឹកថ្ងៃ ២៦ សីហា កន្លងទៅ គឺបានបង្កប់នូវចំណុចសំខាន់មួយពាក់ព័ន្ធទៅនឹងច្បាប់នាំចេញសព្វាវុធរបស់ខ្លួន តម្រូវឱ្យប្រកាន់ភ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្សយ៉ាងតឹងរឹងបំផុត មានន័យថា អធិការកិច្ចសម្រាប់ផលិតផលយុទ្ធសាស្ត្រហៅថា ISP ត្រូវតែវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយតើថាប្រទេសដែលទិញសព្វាវុធពីស៊ុយអែត បានបំពេញលក្ខខណ្ឌសិទ្ធិមនុស្ស និងប្រជាធិបតេយ្យស្របតាមគោលការណ៍របស់ខ្លួន ឬយ៉ាងណា។

លោក Martin Lundmark សង្កត់ធ្ងន់ថា លទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសថៃបច្ចុប្បន្ន ស្ថិតក្នុងកម្រិតទាបមួយ បើធៀបទៅនឹងស្ថានភាពកាលពីអតីតកាល ពោលគឺ កិច្ចព្រមព្រៀងកាលពីឆ្នាំ២០១១។
“ក្នុងឆ្នាំ២០១១ ពេលដែលកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងធ្វើឡើង ថៃពេលនោះត្រូវចាត់ទុកជាប្រទេសប្រជាធិបតេយ្យពេញលេញមួយ។ សំណួរសួរថា បច្ចុប្បន្ន លទ្ធិប្រជាធិបតេយ្យក្នុងប្រទេសថៃ សមស្របតាមការទាមទាររបស់រដ្ឋាភិបាលស៊ុយអែត ឬក៏យ៉ាងណា”៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៤ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២១ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា១៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


