Connect with us

ព័ត៌មានជាតិ

ស៊ុយ​អែតរិះ​គន់​​​ខ្លាំង​ៗ​ចំពោះ​រដ្ឋបាលសហ​​រដ្ឋអាមេរិក​​ដែល​​​មើល​ស្រាល​ច្បាប់​អន្តរជាតិ

បានផុស

នៅ

នា​យក​រដ្ឋ​មន្ត្រី​ស៊ុយ​អែត លោក Ulf Kristersson បាន​ថ្លែង​​កាល​ពី​ថ្ងៃ​អាទិត្យថា ប្រទេស​ស៊ុយ​អែត​​មិន​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ ចំពោះ​ការ​​លើក​​​ឡើង​ដែល​គំរាម​កំហែងប្រឆាំង​នឹងកោះ​ Greenland​ ​គ្រប់គ្រងដោយ​​ប្រទេស​ដា​ណឺ​ម៉ាក ​ពី​សំណាក់​រដ្ឋ​បាលរបស់​ប្រធា​នា​ធិបតី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ។ នេះ​បើ​តាម​រ៉យ​ទ័រ។​

លោក Ulf Kristersson, Reuters.
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Kristersson បាន​ថ្លែង​​នៅ​ក្នុង​សុន្ទរក​កាល​ពី​ថ្ងៃ​អាទិត្យ​ថា សណ្តាប់​ធ្នាប់​ពិភព​លោក​ដែល​ពឹង​ផ្អែក​លើ​ច្បាប់​ គឺ​ស្ថិត​​ក្រោម​ការ​គំរាម​កំហែងយ៉ាង​​ខ្លាំង​​អស់​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​។

លោក​​បាន​លើក​ឡើង​នៅ​ក្នុង​សន្និ​សីទ​សន្តិ​សុខ​ប្រចាំ​ឆ្នាំ​នៅ​ភាគ​ខាង​ជើង​ប្រទេស​ស៊ុយ​អែត​ថា​៖​«យើង​​ពិត​ជា​មិន​ពេញ​ចិត្ត​ទេ​ ចំពោះ​អ្វី​ដែល​សហ​រដ្ឋ​អាមេរិក​កំពុង​អនុវត្ត​ ជា​ពិសេស​​បាន​​ធ្វើ​​​ចំពោះ​​​ប្រទេស​វ៉េណេ​ស៊ុយ​អេឡា​តែ​ម្តង។ ហើយ​ទាក់​ទង​នឹង​ច្បាប់​អន្តរ​ជាតិ ​ប្រហែល​ជា​មាន​ការ​រិះ​គន់​កាន់​តែ​ខ្លាំង​ ​ដែល​​​​លោក ត្រាំ ​បង្ហាញថា ខ្លួន​​​ប្រឆាំង​នឹង​កោះ Greenland និង​ដា​ណឺ​ម៉ាក​»។

លោក​បាន​សង្កត់​ធ្ងន់​ទៀត​ថា​៖​«ផ្ទុយ​​ទៅ​​វិញ សហ​រដ្ឋ​​អាមេរិក​​គួរ​​តែ​​អរ​គុណ​​ប្រទេស​​ដា​ណឺ​ម៉ាក ដែល​​បាន​​ក្លាយ​​ជា​​សម្ព័ន្ធ​មិត្ត​​ដ៏​​ស្មោះ​ត្រង់​​ អស់​​​រយៈ​ពេល​​ជា​ច្រើន​​ឆ្នាំ​​មក​​នេះ»។

តែយ៉ាងណា ប្រ​ធា​នា​ធិប​តី ដូ​ណាល់ ត្រាំ បាន​និយាយ​កាល​ពី​ថ្ងៃ​សុក្រ​ថា សហ​រដ្ឋ​អា​មេរិក​ចាំ​បាច់​ត្រូវ​តែ​កាន់​កាប់​ កោះ​Greenland ដើម្បី​រារាំង​រុស្ស៊ី ឬ​ចិន​ ពី​ការ​កាន់​កាប់​​​កោះ​​នេះ​នា​ពេល​អនាគត​។

​ប្រធានាធិបតី ដូណាល់ ត្រាំ ​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា កប៉ាល់​រុស្ស៊ី និង​ចិន​កំពុង​ប្រតិបត្តិ​ការ​នៅ​ជិតកោះ​ Greenland ​តែ​​ប្រទេស​​​នៅ​តំបន់​អឺរ៉ុប​ខាងជើង «Nordic»​ ដែលគ្រប់គ្រង​កោះនេះ​ បាន​ច្រាន​ចោល​ការ​លើក​ឡើង​របស់​លោក ត្រាំ​​៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម