ប្រទេសស្រីលង្កា Archives - Kampuchea Thmey Daily

ដោយសារ​បំណុល​វ័ណ្ឌក រដ្ឋាភិបាល​ស្រីលង្កា ប្រកាស​លក់​ព្រលានយន្តអន្តរជាតិ​
រដ្ឋាភិបាលប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ ទី​២៦ ខែមេសា​ ឆ្នាំ​២០២៦ បានសម្រេចចិត្តប្រកាសស្វែងរកអ្នកវិនិយោគជាបន្ទាន់ ដើម្បី​គ្រប់គ្រង និងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ដែលកំពុងតែជួបវិបត្តិខាតបង់យ៉ាងខ្លាំង។

ព្រលាន Mattala Rajapaksa

យោងតាម​សារព័ត៌មាន CNA ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគម្រោងជួលរយៈពេល ៣០ឆ្នាំ ទៅឲ្យ​ក្រុមហ៊ុនចម្រុះរវាងឥណ្ឌា និងរុស្ស៊ី បានទទួលបរាជ័យ និងមិនអាចដំណើរការទៅមុខបានកាលពីពេលថ្មីៗ។

ព្រលានយន្តហោះមួយនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះស្រីលង្កា ក្បែរតំបន់អភិរក្សសត្វព្រៃ។ ចាប់តាំងពីបើកសម្ពោធក្នុងឆ្នាំ២០១៣មក ព្រលានយន្តហោះនេះ ហាក់ដូចជា «ព្រលានយន្តហោះខ្មោច» អ៊ីចឹង ព្រោះមិនមានជើងហោះហើរទៀងទាត់ឡើយ ហើយចំណូលដែលទទួលបានសូម្បីតែបង់ថ្លៃអគ្គិសនីក៏មិនគ្រាន់ផង ដែលបង្កជាបន្ទុកដ៏ធ្ងន់សម្រាប់ថវិកាជាតិ។

បញ្ហាកាន់តែស្មុគស្មាញនោះគឺ ទីតាំងព្រលានយន្តហោះនេះ ស្ថិតចំផ្លូវហោះហើររបស់សត្វស្លាប ដែលធ្លាប់បង្កឲ្យ​មានគ្រោះថ្នាក់បុកជាមួយយន្តហោះជាច្រើនលើក។ សូម្បីតែកងទ័ពស្រីលង្កា ក៏ធ្លាប់ត្រូវបានដាក់ពង្រាយរាប់រយនាក់ ដើម្បីដេញសត្វក្តាន់ ក្របីព្រៃ និងហ្វូងដំរីចេញពីផ្លូវរត់យន្តហោះ ដើម្បីឲ្យយន្តហោះអាចចុះចតបានផងដែរ។

ព្រលានយន្តហោះ Mattala គឺជាមរតកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អតីតប្រធានាធិបតី Mahinda Rajapaksa ដែលបានខ្ចីបុលពីចិនយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យ​ប្រទេសស្រីលង្កាធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងឈានដល់ការអត់សមត្ថភាពសងបំណុលបរទេស ក្នុងឆ្នាំ២០២២។ ដោយសារតែជំពាក់បំណុលចិនវ័ណ្ឌកបែបនេះហើយ ទើបកាលពីឆ្នាំ២០១៧ ស្រីលង្កាបង្ខំចិត្តប្រគល់កំពង់ផែ Hambantota ដែលនៅក្បែរនោះឲ្យចិនគ្រប់គ្រងរយៈពេល ៩៩ឆ្នាំ ដើម្បីដោះបំណុល។

ទោះបីជាជួបបរាជ័យជាបន្តបន្ទាប់ក៏ដោយ រដ្ឋាភិបាលស្រីលង្កានៅតែព្យាយាមអំពាវនាវដល់អ្នកមានលុយ និងអ្នកវិនិយោគឲ្យមកមើលសក្តានុពលនៃតំបន់នេះ ដោយសង្ឃឹមថាអាចប្រែក្លាយវាទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ឬជាមជ្ឈមណ្ឌលវិនិយោគយុទ្ធសាស្ត្រនៅថ្ងៃអនាគត ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដុនដាបឡើងវិញ៕

ប្រែសម្រួល៖ ឈាង

The post ដោយសារ​បំណុល​វ័ណ្ឌក រដ្ឋាភិបាល​ស្រីលង្កា ប្រកាស​លក់​ព្រលានយន្តអន្តរជាតិ​ appeared first on Kampuchea Thmey Daily.

មកពីថៃវិញ សង្ឃ​២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយ​គ្រឿងញៀនជាង ១០០គីឡូក្រាម
នៅព្រលានយន្តហោះអន្តរជាតិដ៏ធំក្នុងប្រទេសស្រីលង្កា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២៦ មន្ត្រីគយបាន​ឃាត់ខ្លួនក្រុមព្រះសង្ឃចំនួន ២២អង្គ ដែលទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសថៃវិញ ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន។

(រូបថត៖ បណ្ដាញ​សង្គម)

យោងតាម​សារព័ត៌មាន The Star បន្ទាប់ពីការពិនិត្យយ៉ាងដិតដល់ មន្ត្រីជំនាញបានរកឃើញគ្រឿងញៀនប្រភេទកញ្ឆា (Kush)​ បូកសរុប​​គ្នាមានទម្ងន់រហូតដល់ទៅ ១១០គីឡូក្រាម លាក់ទុកយ៉ាងជិត​នៅក្នុងវ៉ាលីរបស់ព្រះ​សង្ឃ​ទាំង​នោះ។

តាមការបញ្ជាក់របស់អ្នកនាំពាក្យមន្ត្រីគយស្រីលង្កា ក្រុមព្រះសង្ឃទាំងនេះ បានធ្វើដំណើរទៅសម្រាកលំហែកាយនៅទីក្រុងបាងកករយៈពេល ៤ថ្ងៃ ដែលមានអ្នកជំនួញម្នាក់ជាអ្នកជួយចេញថ្លៃចំណាយទាំងអស់។ ល្បិចកលដែលក្រុម​សង្ឃ​ទាំង​នោះ​ប្រើគឺ ការធ្វើ​ថត​វ៉ាលីពីរជាន់ដើម្បីបង្កប់គ្រឿងញៀន ដោយក្នុងមួយ​អង្គៗបានស្ពាយគ្រឿងញៀនប្រហែល ៥គីឡូក្រាមជាប់នឹងខ្លួន។ ព្រះសង្ឃដែលជាប់ពាក់ព័ន្ធក្នុងរឿងនេះ ភាគច្រើនគឺជាសមណសិស្ស​វ័យក្មេង ដែលមកពីតាមវត្តអារាមផ្សេងៗគ្នានៅទូទាំងប្រទេសស្រីលង្កា។

បន្ទាប់ពីការបង្ក្រាបបានភ្លាមៗ ក្រុមព្រះសង្ឃទាំងអស់ត្រូវបានបញ្ជូនទៅឲ្យ​ប៉ូលិស ដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅថ្ងៃដដែលនោះ។ នេះត្រូវបានចាត់ទុកថាជា ការចាប់ជម្រកគ្រឿងញៀនប្រភេទកញ្ឆា​ (Kush) ដ៏ធំបំផុតមិនធ្លាប់មាន នៅព្រលានយន្តហោះអន្តរជាតិរបស់ស្រីលង្កា។ កន្លងមក កាលពីឆ្នាំ២០២៥ ក៏មានករណីស្រ្តីជនជាតិអង់គ្លេសម្នាក់ត្រូវបានចាប់ខ្លួនជាមួយគ្រឿងញៀនជិត ៥០គីឡូក្រាមនៅទីនេះដែរ ខណៈដែលរូបនាងធ្វើដំណើរមកពីទីក្រុងបាងកកដូចគ្នា។

បច្ចុប្បន្ន អាជ្ញាធរស្រីលង្កាកំពុងតែរឹតបន្តឹងសន្តិសុខយ៉ាងខ្លាំង ព្រោះពួកគេសង្កេតឃើញថា មានការលួចលាក់នាំចូលគ្រឿងញៀន រួមមានទាំងហេរ៉ូអ៊ីនផងដែរ តាមរយៈមធ្យោបាយផ្សេងៗ ជាពិសេសគឺការប្រើប្រាស់ទូកនេសាទតូចៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។ ហេតុការណ៍ដែលមានព្រះសង្ឃចូលរួមក្នុងបទល្មើសបែបនេះ បានធ្វើឲ្យ​មហាជនជាច្រើនសម្តែងការសោកស្តាយ និងងឿងឆ្ងល់យ៉ាងខ្លាំងចំពោះសីលធម៌ និងការជ្រើសរើសផ្លូវខុសរបស់ក្រុមអ្នកបួសវ័យក្មេងទាំងនោះ៕

ប្រែសម្រួល៖ ឈាង

The post មកពីថៃវិញ សង្ឃ​២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយ​គ្រឿងញៀនជាង ១០០គីឡូក្រាម appeared first on Kampuchea Thmey Daily.

​ក្រុម​ Hackers ជ្រៀតចូលប្រព័ន្ធក្រសួងហិរញ្ញវត្ថុស្រីលង្កា លួច​លុយ​ជាង ២,៥ លានដុល្លារដែល​ត្រៀម​​សងបំណុល​ទៅអូស្រ្តាលី​
រដ្ឋាភិបាលស្រីលង្កា បានប្រកាសកាលពីថ្ងៃទី២៣ ខែមេសាថា ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Cybercriminals) បានវាយប្រហារចូលទៅក្នុងប្រព័ន្ធកុំព្យូទ័ររបស់ក្រសួងហិរញ្ញវត្ថុរបស់​​ប្រទេស​នេះ​ និងបានលួចបន្លំដកប្រាក់អស់ចំនួន ២,៥ លាន​ដុល្លារអាមេរិក ។ នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន ដែលត្រូវបានក្រុម Hacker លួចពីស្ថាប័នរដ្ឋនៅក្នុងប្រទេសដែលកំពុងជាប់បំណុលវ័ន្តកមួយនេះ។

រូបភាព៖Reuters

យោងតាមទីភ្នាក់ងារ AFP ការវាយប្រហារតាមអ៊ីនធឺណិតនេះគឺជាការវាយលុកដ៏ធំមួយចំពោះប្រទេសស្រីលង្កា ដែលកំពុងងើបឡើងវិញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនៅឆ្នាំ ២០២២ បន្ទាប់ពីទីក្រុង Colombo បានខកខានសងបំណុលខាងក្រៅចំនួន ៤៦ ពាន់លានដុល្លារអាមេរិក។

បើតាមលេខាធិការក្រសួងហិរញ្ញវត្ថុ លោក Harshana Suriyapperuma បានប្រាប់អ្នកយកព័ត៌មាននៅក្នុងរដ្ឋធានីថា «ប្រាក់នេះត្រូវបានកំណត់ថា ជាការសងបំណុលទៅឲ្យប្រទេសអូស្ត្រាលី។ យ៉ាងណា មន្ត្រីជាន់ខ្ពស់ចំនួនបួននាក់នៅការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) ត្រូវបានព្យួរ​ការងារ​បណ្តោះអាសន្ន​ បន្ទាប់ពីការលួចចូលនេះ»។

លោក Suriyapperuma បាន​អះអាង​ថា អ្នកស៊ើបអង្កេតព្រហ្មទណ្ឌកំពុងស៊ើបអង្កេតរឿងនេះ ហើយយើងមិនស្ថិតក្នុងជំហរដើម្បីផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។ បច្ចប្បន្នអាជ្ញាធរស្រីលង្កា កំពុងស្វែងរកជំនួយពីភ្នាក់ងារអនុវត្តច្បាប់បរទេស។

ជាក់ស្ដែង ការវាយប្រហារនេះបានកើតឡើងនៅពេលដែលធនាគារកណ្តាល និងក្រសួងហិរញ្ញវត្ថុរបស់ប្រទេសស្រីលង្កាបានចាប់ផ្តើមការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងកាសែតក្នុងស្រុកកាលពីដើមឆ្នាំនេះ ដោយព្រមានប្រជាជនស្រីលង្កាកុំឲ្យធ្លាក់ខ្លួនជាជនរងគ្រោះនៃការបោកប្រាស់តាមអ៊ីនធឺណិត។

សូមបញ្ចាក់ដែរថា ស្រីលង្កាបានបង្កើតការិយាល័យគ្រប់គ្រងបំណុលសាធារណៈ (PDMO) នាដើមឆ្នាំនេះ ស្របតាមលក្ខខណ្ឌនៃកញ្ចប់ថវិកាសង្គ្រោះចំនួន ២.៩ ពាន់លានដុល្លារ គាំទ្រដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) តាំងពីដើមឆ្នាំ ២០២៣ បន្ទាប់ពីប្រទេសដីកោះមួយនេះបានជួបប្រទះនូវវិបត្តិដួលរលំសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។

អត្ថបទ៖ សាង ស្រីល័ក្ខ

The post ​ក្រុម​ Hackers ជ្រៀតចូលប្រព័ន្ធក្រសួងហិរញ្ញវត្ថុស្រីលង្កា លួច​លុយ​ជាង ២,៥ លានដុល្លារដែល​ត្រៀម​​សងបំណុល​ទៅអូស្រ្តាលី​ appeared first on Kampuchea Thmey Daily.

ប្រទេសមួយទៀតនៅអាស៊ី កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ព្រោះវិបត្តិប្រេងសាំងធ្ងន់ធ្ងរ
ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់​ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

(រូប៖ Reuters)

តាមការផ្សាយរបស់ CNA នៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។

ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។

(រូប៖ Reuters)

យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នឹងនៅតែបន្តដំណើរការជាធម្មតា។

សូមជម្រាបថា ស្តុកប្រេងសាំងនិងម៉ាស៊ូតបម្រុងរបស់ស្រីលង្កា អាចប្រើប្រាស់បានជិត៦សប្តាហ៍ទៀត ប៉ុន្តែ បើមានផលរំខានណាមួយដល់ការផ្គត់ផ្គង់ថ្មីនោះ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ប្រទេសដែនកោះមួយនេះ។

(រូប៖ Reuters)

ព្រោះតែវិបត្តិធ្ងន់ធ្ងរ ស្រីលង្កា បានចាប់ផ្តើមការបែងចែកប្រេងឥន្ធនៈ ដោយកំណត់ឲ្យអ្នកបើកបរម្នាក់ៗចាក់សាំងឬម៉ាស៊ូត ត្រឹម១៥លីត្រប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានអនុញ្ញាតឲ្យចាក់បានរហូតដល់២០០លីត្រ។

សូមជម្រាបថា ក្រៅពីស្រីលង្កា, ប្រទេសប៉ាគីស្ថានឯណោះក៏កំពុងប្រឈមនឹងវិបត្តិថាមពលរ៉ាំរ៉ៃផងដែរ ដោយឥឡូវ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានពិភាក្សា និងចាប់ផ្តើមអនុវត្តនៅតាមខេត្តមួយចំនួននូវការ បិទផ្សារ និងអាជីវកម្មឲ្យបានលឿនជាងមុន (ប្រហែលម៉ោង ៨ យប់) និងអនុញ្ញាតឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះនៅថ្ងៃសុក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំងលើមធ្យោបាយធ្វើដំណើរ៕

អត្ថបទ៖ សុខ សុវណ្ណ

នៅថៃឥឡូវ ដល់ថ្នាក់ Scam សូម្បីរឿងសាំង

The post ប្រទេសមួយទៀតនៅអាស៊ី កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ព្រោះវិបត្តិប្រេងសាំងធ្ងន់ធ្ងរ appeared first on Kampuchea Thmey Daily.

មនុស្សជិត១០០០នាក់ស្លាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ព្រោះ​ទឹកជំនន់ និងបំណាក់ដី
ទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីដែលបង្កឡើងដោយព្យុះត្រូពិចថ្មីៗនេះ បានសម្លាប់មនុស្សយ៉ាងតិច៩៥៤នាក់ នៅទូទាំងប្រទេសឥណ្ឌូណេស៊ី ស្រីលង្កា ថៃ និងម៉ាឡេស៊ី ខណៈដែលក្រុមអ្នកជួយសង្គ្រោះកំពុងតស៊ូដើម្បីទៅដល់សហគមន៍ដាច់ស្រយាល។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយរបស់​ Al Jazeera នាថ្ងៃ​ចន្ទ​ទី​១​ខែ​ធ្នូ​ឆ្នាំ​២០២៥។

ទឹក​ជំនន់​នៅ​ឥណ្ឌូណេស៊ី (រូបថត៖ Reuters)

នៅក្នុងប្រទេស​ឥណ្ឌូណេស៊ី លោកប្រធានាធិបតី Prabowo Subianto បានបំពេញទស្សនកិច្ចនៅ​កោះ​ស៊ូម៉ាត្រាខាងជើង ហើយបាននិយាយថា អាទិភាពរបស់រដ្ឋាភិបាលគឺ«ការបញ្ជូនជំនួយចាំបាច់ជាបន្ទាន់» ដោយមានឧទ្ធម្ភាគចក្រ និងយន្តហោះត្រូវបានដាក់ពង្រាយដើម្បីទៅដល់ភូមិដែលត្រូវបានកាត់ផ្តាច់។ ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រា​​មនុស្ស​យ៉ាងហោចណាស់៤៤២នាក់ស្លាប់ ខណៈដែលមនុស្សរាប់រយនាក់នៅតែបាត់ខ្លួន ដែលជំរុញ​ឲ្យ​មានការអំពាវនាវ​ឲ្យ​លោក Prabowo ប្រកាសភាពអាសន្នថ្នាក់ជាតិកាន់តែខ្លាំងឡើង។ ទីក្រុងហ្សាកាតាបានបញ្ជូននាវាពេទ្យចំនួនពីរ និងនាវាកងទ័ពជើងទឹកចំនួនបី ដែលដឹកសម្ភារៈទៅកាន់តំបន់ដែលផ្លូវនៅតែមិនអាចឆ្លងកាត់បាន។

នៅក្នុងប្រទេសស្រីលង្កា ដែលមនុស្សយ៉ាងហោចណាស់៣៣៤នាក់​ត្រូវបានសម្លាប់ដោយព្យុះស៊ីក្លូន Ditwah លោកប្រធានាធិបតី Anura Kumara Dissanayake បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន និងអំពាវនាវរកជំនួយអន្តរជាតិ។ ឧទ្ធម្ភាគចក្រយោធាបានដឹកជញ្ជូនសម្ភារៈទៅកាន់អ្នកស្រុកដែលជាប់គាំង ទោះបីជា​ភីឡុត​ម្នាក់បានស្លាប់នៅក្នុង​ហេតុការណ៍​ធ្លាក់យន្តហោះ អំឡុងពេលចុះចតជាបន្ទាន់នៅភាគខាងជើងទីក្រុង Colombo ក៏ដោយ។

ទឹក​ជំនន់​នៅ​ស្រីលង្កា (រូបថត៖ Reuters)

ប្រទេសថៃ បានរាយការណ៍ថាមានមនុស្ស១៧៦នា​ក់បាត់បង់​ជីវិត ដោយសារទឹកជំនន់ដែលកំពុងបន្តនៅភាគខាងត្បូង ដែលអាជ្ញាធរបានរងការរិះគន់ចំពោះការឆ្លើយតបរបស់ពួកគេ។ ទីភ្នាក់ងារសារព័ត៌មាន AFP បានរាយការណ៍ថា មន្ត្រីមូលដ្ឋានពីរនាក់ត្រូវបានព្យួរការងារ។ នៅក្នុងប្រទេសម៉ាឡេស៊ី​ដែលជាប្រទេសជិតខាង ទឹកជំនន់នៅរដ្ឋ Perlis ​ក៏​បានបណ្តាល​ឲ្យ​មនុស្សពីរនាក់ស្លាប់ផង​ដែរ។

ការបំផ្លិចបំផ្លាញចុងក្រោយនេះ កើតឡើងបន្ទាប់ពីអាកាសធាតុដ៏អាក្រក់ជាច្រើនសប្តាហ៍នៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងព្យុះទីហ្វុងបន្តបន្ទាប់គ្នា ដែលបានវាយប្រហារប្រទេសហ្វីលីពីនកាលពីខែមុន ដោយបានសម្លាប់មនុស្សយ៉ាងតិច២៤២នាក់។ អ្នកវិទ្យាសាស្ត្រនិយាយថា ការប្រែប្រួលអាកាសធាតុ កំពុងបង្កើនព្យុះនៅទូទាំងតំបន់ ដោយបណ្តាល​ឲ្យ​មានភ្លៀងធ្លាក់ខ្លាំង និងគ្រោះមហន្តរាយញឹកញាប់ជាងមុន៕

ទឹក​ជំនន់​នៅ​ថៃ (រូបថត៖ Reuters)

ប្រែសម្រួល៖ ឈាង

The post មនុស្សជិត១០០០នាក់ស្លាប់នៅទូទាំងអាស៊ីអាគ្នេយ៍ ព្រោះ​ទឹកជំនន់ និងបំណាក់ដី appeared first on Kampuchea Thmey Daily.

ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ព្រោះព្យុះ Ditwah កើនដល់១៥៣នាក់
ស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី​ដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah បានកើនឡើងដល់១៥៣នាក់ ហើយមនុស្សជិត២០០នាក់នៅតែបាត់ខ្លួន ដែលជំរុញ​ឲ្យ​មានការអំពាវនាវជាបន្ទាន់សម្រាប់​ជំនួយអន្តរជាតិ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់ AFP នា​ថ្ងៃ​អាទិត្យ​ទី​៣០​ខែ​វិច្ឆិកា​ឆ្នាំ​២០២៥។

(រូបថត៖ Reuters)

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា ផ្ទះជាង ២០ ០០០ខ្នងត្រូវបានបំផ្លាញ ហើយមនុស្ស ១០៨ ០០០នាក់កំពុងជ្រកកោននៅក្នុងកន្លែងដែលដំណើរការដោយរដ្ឋ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍។ មនុស្ស ៧៩៨ ០០០​នាក់ផ្សេងទៀត​កំពុង​ត្រូវការជំនួយ បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅ។

ប្រធានាធិបតី លោក Anura Kumara Dissanayake បានប្រើប្រាស់អំណាចអាសន្ន ដោយផ្តល់​ឲ្យ​រដ្ឋាភិបាលនូវសិទ្ធិអំណាចទូលំទូលាយដើម្បីសម្របសម្រួលប្រតិបត្តិការជួយ និងសង្គ្រោះបន្ទាន់។ អ្នកនាំពាក្យ DMC លោក Pradeep Kodippili បាន​ប្រាប់​ថា «យើងកំពុងប្រឈមមុខនឹងមហន្តរាយដែលមិនធ្លាប់មានពីមុនមក»។

មន្ត្រីបាននិយាយថា មួយភាគបីនៃប្រទេសបានខ្វះអគ្គិសនី ឬទឹកស្អាត​ប្រើប្រាស់​ បន្ទាប់ពីបង្គោលភ្លើងបានដួលរលំ ហើយគ្រឿងបរិក្ខារបន្សុទ្ធត្រូវបានជន់លិច។

ព្យុះស៊ីក្លូន Ditwah បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលអាកាសយានដ្ឋាន Chennai បានលុបចោលជើងហោះហើរចំនួន៥៤ មុនការព្យាករថានឹង​មានភ្លៀងធ្លាក់ខ្លាំង។ ឥណ្ឌាគឺជាប្រទេសដំបូងគេដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ស្រីលង្កាសម្រាប់ជំនួយ ដោយបានបញ្ជូនយន្តហោះពីរគ្រឿងជាមួយសម្ភារៈសង្គ្រោះបន្ទាន់ ឧទ្ធម្ភាគចក្រ និងក្រុមជួយសង្គ្រោះចំនួន២២នាក់។ នាវាចម្បាំងឥណ្ឌាមួយគ្រឿងដែលចូលចតនៅក្រុងកូឡុំបូ បានបរិច្ចាគចំណីអាហាររបស់ខ្លួនដល់ជនរងគ្រោះដោយទឹកជំនន់។

នាយករដ្ឋមន្ត្រី លោក Narendra Modi បានសម្តែងការចូលរួមរំលែកទុក្ខ ហើយបាននិយាយថា ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនជំនួយបន្ថែម។

អាជ្ញាធរស្រីលង្កាបានចេញបញ្ជាជម្លៀសថ្មីសម្រាប់សហគមន៍តាមដងទន្លេ Kelani ក្បែរក្រុងកូឡុំបូ ខណៈដែលទឹកជំនន់បានកើនឡើងកាលពីថ្ងៃសៅរ៍។ ព្យុះនេះគឺជាគ្រោះមហន្តរាយធម្មជាតិដែលបណ្តាល​ឲ្យ​មនុស្សស្លាប់ច្រើនជាងគេនៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ២០១៧ ដែលពេលនោះមនុស្សជាង២០០នាក់ត្រូវបានសម្លាប់ដោយទឹកជំនន់ និងការបាក់ដី៕

ប្រែសម្រួល៖ ឈាង

The post ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ព្រោះព្យុះ Ditwah កើនដល់១៥៣នាក់ appeared first on Kampuchea Thmey Daily.

ឡានក្រុងធ្លាក់ជ្រោះនៅប្រទេស​ស្រីលង្កាសម្លាប់អ្នកដំណើរ១៥នាក់
សោកនាដកម្មមួយបានឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ពីផ្លូវចូលជ្រោះនៅក្នុងប្រទេសស្រីលង្កាបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែកញ្ញា។

(រូបភាព៖ AP)

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Wellawaya ចម្ងាយប្រហែល២៨០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Colombo។ យោងតាមអ្នកនាំពាក្យប៉ូលិស ឡានក្រុងបានធ្លាក់ក្នុងជម្រៅជិត ៣០៥ ម៉ែត្រ ចូលទៅក្នុងជ្រោះជ្រៅ បន្ទាប់ពីអ្នកបើកបរបាត់បង់ការគ្រប់គ្រង។ តាមការសន្និដ្ឋានបឋម អ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងារជើង។

ក្នុង​ចំណោម​ជន​រង​គ្រោះ​មាន​កុមារ​៥​នាក់ ខណៈមាន​អ្នក​ដំណើរជាង៣០​នាក់​ជិះ​នៅ​ពេល​កើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះបានបន្តពេញមួយយប់ក្នុងស្ថានភាពលំបាក ដោយមានទាហាន ប៉ូលិស និងអ្នកស្ម័គ្រចិត្តធ្វើការរួមគ្នាដើម្បីទាញអ្នកនៅរស់រានមានជីវិតចេញពីរថយន្ត។

គួរបញ្ជាក់ថាគ្រោះថ្នាក់​រថយន្តក្រុងបណ្ដាលឲ្យមានមនុស្ស​ស្លាប់​មិនមែនជា​រឿង​ចម្លែក​ទេ​ក្នុង​ប្រទេស​ស្រីលង្កា ជាពិសេស​នៅតាម​តំបន់ភ្នំ។ ផ្លូវតូចចង្អៀត ការថែទាំមិនបានល្អ រួមផ្សំជាមួយនឹងការបើកបរមិនប្រុងប្រយ័ត្ន ជារឿយៗរួមចំណែកដល់សោកនាដកម្មបែបនេះ។ ឧបទ្ទវហេតុចុងក្រោយនេះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពផ្លូវថ្នល់ ដែលជារឿយៗឆក់យកជីវិតមនុស្ស បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតឱ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏ដោយ៕

អត្ថបទ៖ ប៊ុន សុភាព

The post ឡានក្រុងធ្លាក់ជ្រោះនៅប្រទេស​ស្រីលង្កាសម្លាប់អ្នកដំណើរ១៥នាក់ appeared first on Kampuchea Thmey Daily.

​ថៃ​ ត្រៀម​​ជួល​កម្មករ​ស្រីលង្កា​ចំនួន​១​០ ០០០​នាក់ ​ដើម្បី​បំពេញ​កង្វះខាតពលកម្ម​
រដ្ឋាភិបាល​ថៃ​ បាន​អនុម័ត​ផែនការ​នាំ​ពលករ​ចំនួន​ ១០ ០០០​នាក់​មក​ពី​ប្រទេស​ស្រីលង្កា ដែល​វិធានការ​នេះ​គឺ​ដើម្បី​ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​ដ៏​ធំ​ដែល​បង្ក​ឡើង​ដោយ​កម្មករ​ខ្មែរ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

(រូបថត៖ Akira Kodaka)

កង្វះខាតនេះ បានកើតឡើងបន្ទាប់ពីជម្លោះព្រំដែនដ៏ធ្ងន់ធ្ងររវាងប្រទេសថៃ និងកម្ពុជា។ ការ​ប្រយុទ្ធ​គ្នា​នេះ​ បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​ថៃ​​។ មុន​ពេល​មាន​ជម្លោះ ពលករ​ខ្មែរ​ជាង ១​លាន​២​សែន​នាក់​​បាន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ជា​តួលេខ​មួយ​ផ្នែក​ធំ​នៃ​កម្លាំង​ពលកម្ម​បរទេសសរុប​​របស់ថៃ។ គិ​ត​ត្រឹម​ថ្ងៃទី​១៩​ខែ​សីហា តាម​ការ​ប៉ាន់​ស្មាន​មាន​ពលករ​ខ្មែរ​ប្រហែល​ជាង ៩២ម៉ឺន​នាក់​ហើយ​ដែល​​​បាន​ចាកចេញ​ពី​​​ថៃ។

ថៃ​មាន​ប្រជាជន​វ័យ​ចំណាស់ ហើយ​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម​បរទេស​សម្រាប់​ការងារ​ក្នុង​វិស័យ​កសិកម្ម សំណង់ និង​រោងចក្រ។ ដើម្បី​បំពេញ​គម្លាត​នេះ ប្រទេស​នេះ​កំពុង​សម្លឹង​រក​ប្រទេស​ផ្សេង​ទៀត​សម្រាប់​កម្លាំង​​ពលកម្ម។ បន្ទាប់ពីក្រុមទីមួយមកពីប្រទេសស្រីលង្កា ថៃក៏នឹងអនុញ្ញាត​ឲ្យប្រជាជនមកពីប្រទេសនេប៉ាល់ បង់ក្លាដែស ឥណ្ឌូណេស៊ី និងហ្វីលីពីនដាក់ពាក្យធ្វើការផងដែរ។

សម្រាប់ប្រទេសស្រីលង្កា ការបញ្ជូនពលករទៅក្រៅប្រទេស គឺជាប្រភពចំណូលដ៏សំខាន់។ កាល​ពី​ឆ្នាំ​២០២៤ ប្រជាជន​ស្រីលង្កាប្រមាណ​ជាង ៣១​ម៉ឺន​​នាក់បានសម្រុក​​នាំគ្នា​​ចាកចេញ​ពី​ប្រទេស​ទៅ​រក​ការងារធ្វើ​​នៅ​បរទេស​​ ដោយសារបញ្ហាសេដ្ឋកិច្ចនៅ​ក្នុង​ស្រុក៕

ដោយ៖ ឈាង

The post ​ថៃ​ ត្រៀម​​ជួល​កម្មករ​ស្រីលង្កា​ចំនួន​១​០ ០០០​នាក់ ​ដើម្បី​បំពេញ​កង្វះខាតពលកម្ម​ appeared first on Kampuchea Thmey Daily.