ព័ត៌មានអន្ដរជាតិ
ដោយសារបំណុលវ័ណ្ឌក រដ្ឋាភិបាលស្រីលង្កា ប្រកាសលក់ព្រលានយន្តអន្តរជាតិ
រដ្ឋាភិបាលប្រទេសស្រីលង្កា កាលពីថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២៦ បានសម្រេចចិត្តប្រកាសស្វែងរកអ្នកវិនិយោគជាបន្ទាន់ ដើម្បីគ្រប់គ្រង និងអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិ Mattala Rajapaksa ដែលកំពុងតែជួបវិបត្តិខាតបង់យ៉ាងខ្លាំង។

យោងតាមសារព័ត៌មាន CNA ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីគម្រោងជួលរយៈពេល ៣០ឆ្នាំ ទៅឲ្យក្រុមហ៊ុនចម្រុះរវាងឥណ្ឌា និងរុស្ស៊ី បានទទួលបរាជ័យ និងមិនអាចដំណើរការទៅមុខបានកាលពីពេលថ្មីៗ។
ព្រលានយន្តហោះមួយនេះ ត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ប្រាក់កម្ចីដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសចិន ស្ថិតនៅតំបន់ឆ្នេរសមុទ្រភាគខាងត្បូងនៃកោះស្រីលង្កា ក្បែរតំបន់អភិរក្សសត្វព្រៃ។ ចាប់តាំងពីបើកសម្ពោធក្នុងឆ្នាំ២០១៣មក ព្រលានយន្តហោះនេះ ហាក់ដូចជា «ព្រលានយន្តហោះខ្មោច» អ៊ីចឹង ព្រោះមិនមានជើងហោះហើរទៀងទាត់ឡើយ ហើយចំណូលដែលទទួលបានសូម្បីតែបង់ថ្លៃអគ្គិសនីក៏មិនគ្រាន់ផង ដែលបង្កជាបន្ទុកដ៏ធ្ងន់សម្រាប់ថវិកាជាតិ។
បញ្ហាកាន់តែស្មុគស្មាញនោះគឺ ទីតាំងព្រលានយន្តហោះនេះ ស្ថិតចំផ្លូវហោះហើររបស់សត្វស្លាប ដែលធ្លាប់បង្កឲ្យមានគ្រោះថ្នាក់បុកជាមួយយន្តហោះជាច្រើនលើក។ សូម្បីតែកងទ័ពស្រីលង្កា ក៏ធ្លាប់ត្រូវបានដាក់ពង្រាយរាប់រយនាក់ ដើម្បីដេញសត្វក្តាន់ ក្របីព្រៃ និងហ្វូងដំរីចេញពីផ្លូវរត់យន្តហោះ ដើម្បីឲ្យយន្តហោះអាចចុះចតបានផងដែរ។
ព្រលានយន្តហោះ Mattala គឺជាមរតកនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់អតីតប្រធានាធិបតី Mahinda Rajapaksa ដែលបានខ្ចីបុលពីចិនយ៉ាងច្រើនលើសលប់ រហូតធ្វើឲ្យប្រទេសស្រីលង្កាធ្លាក់ក្នុងវិបត្តិហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរ និងឈានដល់ការអត់សមត្ថភាពសងបំណុលបរទេស ក្នុងឆ្នាំ២០២២។ ដោយសារតែជំពាក់បំណុលចិនវ័ណ្ឌកបែបនេះហើយ ទើបកាលពីឆ្នាំ២០១៧ ស្រីលង្កាបង្ខំចិត្តប្រគល់កំពង់ផែ Hambantota ដែលនៅក្បែរនោះឲ្យចិនគ្រប់គ្រងរយៈពេល ៩៩ឆ្នាំ ដើម្បីដោះបំណុល។
ទោះបីជាជួបបរាជ័យជាបន្តបន្ទាប់ក៏ដោយ រដ្ឋាភិបាលស្រីលង្កានៅតែព្យាយាមអំពាវនាវដល់អ្នកមានលុយ និងអ្នកវិនិយោគឲ្យមកមើលសក្តានុពលនៃតំបន់នេះ ដោយសង្ឃឹមថាអាចប្រែក្លាយវាទៅជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ ឬជាមជ្ឈមណ្ឌលវិនិយោគយុទ្ធសាស្ត្រនៅថ្ងៃអនាគត ដើម្បីស្រោចស្រង់សេដ្ឋកិច្ចដែលកំពុងដុនដាបឡើងវិញ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


