Connect with us

ព័ត៌មានអន្ដរជាតិ

​ថៃ​ ត្រៀម​​ជួល​កម្មករ​ស្រីលង្កា​ចំនួន​១​០ ០០០​នាក់ ​ដើម្បី​បំពេញ​កង្វះខាតពលកម្ម​

បានផុស

នៅ

រដ្ឋាភិបាល​ថៃ​ បាន​អនុម័ត​ផែនការ​នាំ​ពលករ​ចំនួន​ ១០ ០០០​នាក់​មក​ពី​ប្រទេស​ស្រីលង្កា ដែល​វិធានការ​នេះ​គឺ​ដើម្បី​ដោះស្រាយ​កង្វះ​កម្លាំង​ពលកម្ម​ដ៏​ធំ​ដែល​បង្ក​ឡើង​ដោយ​កម្មករ​ខ្មែរ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

(រូបថត៖ Akira Kodaka)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កង្វះខាតនេះ បានកើតឡើងបន្ទាប់ពីជម្លោះព្រំដែនដ៏ធ្ងន់ធ្ងររវាងប្រទេសថៃ និងកម្ពុជា។ ការ​ប្រយុទ្ធ​គ្នា​នេះ​ បាន​ធ្វើ​ឲ្យ​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​​ថៃ​​។ មុន​ពេល​មាន​ជម្លោះ ពលករ​ខ្មែរ​ជាង ១​លាន​២​សែន​នាក់​​បាន​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដែល​ជា​តួលេខ​មួយ​ផ្នែក​ធំ​នៃ​កម្លាំង​ពលកម្ម​បរទេសសរុប​​របស់ថៃ។ គិ​ត​ត្រឹម​ថ្ងៃទី​១៩​ខែ​សីហា តាម​ការ​ប៉ាន់​ស្មាន​មាន​ពលករ​ខ្មែរ​ប្រហែល​ជាង ៩២ម៉ឺន​នាក់​ហើយ​ដែល​​​បាន​ចាកចេញ​ពី​​​ថៃ។

ថៃ​មាន​ប្រជាជន​វ័យ​ចំណាស់ ហើយ​ពឹងផ្អែក​ខ្លាំង​លើ​កម្លាំង​ពលកម្ម​បរទេស​សម្រាប់​ការងារ​ក្នុង​វិស័យ​កសិកម្ម សំណង់ និង​រោងចក្រ។ ដើម្បី​បំពេញ​គម្លាត​នេះ ប្រទេស​នេះ​កំពុង​សម្លឹង​រក​ប្រទេស​ផ្សេង​ទៀត​សម្រាប់​កម្លាំង​​ពលកម្ម។ បន្ទាប់ពីក្រុមទីមួយមកពីប្រទេសស្រីលង្កា ថៃក៏នឹងអនុញ្ញាត​ឲ្យប្រជាជនមកពីប្រទេសនេប៉ាល់ បង់ក្លាដែស ឥណ្ឌូណេស៊ី និងហ្វីលីពីនដាក់ពាក្យធ្វើការផងដែរ។

សម្រាប់ប្រទេសស្រីលង្កា ការបញ្ជូនពលករទៅក្រៅប្រទេស គឺជាប្រភពចំណូលដ៏សំខាន់។ កាល​ពី​ឆ្នាំ​២០២៤ ប្រជាជន​ស្រីលង្កាប្រមាណ​ជាង ៣១​ម៉ឺន​​នាក់បានសម្រុក​​នាំគ្នា​​ចាកចេញ​ពី​ប្រទេស​ទៅ​រក​ការងារធ្វើ​​នៅ​បរទេស​​ ដោយសារបញ្ហាសេដ្ឋកិច្ចនៅ​ក្នុង​ស្រុក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម