ព័ត៌មានអន្ដរជាតិ
ប្រទេសមួយទៀតនៅអាស៊ី កាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃ/សប្តាហ៍ ព្រោះវិបត្តិប្រេងសាំងធ្ងន់ធ្ងរ
ស្រីលង្កា ក្លាយជាប្រទេសអាស៊ីចុងក្រោយគេបង្អស់ ដែលចាត់វិធានការទប់ទល់នឹងវិបត្តិប្រេងសាំងធ្ងន់ធ្ងរ ដោយប្រទេសនេះ សម្រេចកាត់ថ្ងៃធ្វើការនៅត្រឹម៤ថ្ងៃប៉ុណ្ណោះ ក្នុងមួយសប្តាហ៍។

តាមការផ្សាយរបស់ CNA នៅថ្ងៃអង្គារទី១៧ខែមីនាឆ្នាំ២០២៦ លោក Prabath Chandrakeerthi អគ្គស្នងការនៃសេវាសារវន្តនិយាយថា ស្ថាប័នរដ្ឋនឹងដំណើរការត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃពុធនេះទៅ។ វិធានការសន្សំសំចៃថ្មីនេះ ក៏នឹងត្រូវអនុវត្តចំពោះសាលារៀន និងសាកលវិទ្យាល័យផងដែរ ហើយនឹងត្រូវបន្តអនុវត្តដោយគ្មានកំណត់ពេល។
ទន្ទឹមនោះ រដ្ឋាភិបាលទីក្រុងកូឡុំបូ ក៏ស្នើឲ្យផ្អាករាល់ពិធីបុណ្យសាធារណៈទាំងអស់ ហើយសុំឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះតាមដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ។

យ៉ាងណា តាមការឲ្យដឹងពីលោក Chandrakeerthi, សេវាសារវន្ត រួមមានមន្ទីរពេទ្យ កំពង់ផែ និងសេវាសង្គ្រោះបន្ទាន់ នឹងនៅតែបន្តដំណើរការជាធម្មតា។
សូមជម្រាបថា ស្តុកប្រេងសាំងនិងម៉ាស៊ូតបម្រុងរបស់ស្រីលង្កា អាចប្រើប្រាស់បានជិត៦សប្តាហ៍ទៀត ប៉ុន្តែ បើមានផលរំខានណាមួយដល់ការផ្គត់ផ្គង់ថ្មីនោះ វានឹងជះឥទ្ធិពលធ្ងន់ធ្ងរបំផុតដល់ប្រទេសដែនកោះមួយនេះ។

ព្រោះតែវិបត្តិធ្ងន់ធ្ងរ ស្រីលង្កា បានចាប់ផ្តើមការបែងចែកប្រេងឥន្ធនៈ ដោយកំណត់ឲ្យអ្នកបើកបរម្នាក់ៗចាក់សាំងឬម៉ាស៊ូត ត្រឹម១៥លីត្រប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែមធ្យោបាយដឹកជញ្ជូនសាធារណៈត្រូវបានអនុញ្ញាតឲ្យចាក់បានរហូតដល់២០០លីត្រ។
សូមជម្រាបថា ក្រៅពីស្រីលង្កា, ប្រទេសប៉ាគីស្ថានឯណោះក៏កំពុងប្រឈមនឹងវិបត្តិថាមពលរ៉ាំរ៉ៃផងដែរ ដោយឥឡូវ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានពិភាក្សា និងចាប់ផ្តើមអនុវត្តនៅតាមខេត្តមួយចំនួននូវការ បិទផ្សារ និងអាជីវកម្មឲ្យបានលឿនជាងមុន (ប្រហែលម៉ោង ៨ យប់) និងអនុញ្ញាតឲ្យមន្ត្រីរដ្ឋការ ធ្វើការពីផ្ទះនៅថ្ងៃសុក្រ ដើម្បីកាត់បន្ថយការប្រើប្រាស់សាំងលើមធ្យោបាយធ្វើដំណើរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


