ព័ត៌មានអន្ដរជាតិ
ស្រីលង្កាប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈអ្នកស្លាប់ព្រោះព្យុះ Ditwah កើនដល់១៥៣នាក់
ស្រីលង្កាបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ខណៈដែលចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូន Ditwah បានកើនឡើងដល់១៥៣នាក់ ហើយមនុស្សជិត២០០នាក់នៅតែបាត់ខ្លួន ដែលជំរុញឲ្យមានការអំពាវនាវជាបន្ទាន់សម្រាប់ជំនួយអន្តរជាតិ។ នេះបើយោងតាមការចុះផ្សាយរបស់ AFP នាថ្ងៃអាទិត្យទី៣០ខែវិច្ឆិកាឆ្នាំ២០២៥។

មជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) បាននិយាយថា ផ្ទះជាង ២០ ០០០ខ្នងត្រូវបានបំផ្លាញ ហើយមនុស្ស ១០៨ ០០០នាក់កំពុងជ្រកកោននៅក្នុងកន្លែងដែលដំណើរការដោយរដ្ឋ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងពេញមួយសប្តាហ៍។ មនុស្ស ៧៩៨ ០០០នាក់ផ្សេងទៀតកំពុងត្រូវការជំនួយ បន្ទាប់ពីត្រូវបានផ្លាស់ទីលំនៅ។
ប្រធានាធិបតី លោក Anura Kumara Dissanayake បានប្រើប្រាស់អំណាចអាសន្ន ដោយផ្តល់ឲ្យរដ្ឋាភិបាលនូវសិទ្ធិអំណាចទូលំទូលាយដើម្បីសម្របសម្រួលប្រតិបត្តិការជួយ និងសង្គ្រោះបន្ទាន់។ អ្នកនាំពាក្យ DMC លោក Pradeep Kodippili បានប្រាប់ថា «យើងកំពុងប្រឈមមុខនឹងមហន្តរាយដែលមិនធ្លាប់មានពីមុនមក»។
មន្ត្រីបាននិយាយថា មួយភាគបីនៃប្រទេសបានខ្វះអគ្គិសនី ឬទឹកស្អាតប្រើប្រាស់ បន្ទាប់ពីបង្គោលភ្លើងបានដួលរលំ ហើយគ្រឿងបរិក្ខារបន្សុទ្ធត្រូវបានជន់លិច។
ព្យុះស៊ីក្លូន Ditwah បានចាប់ផ្តើមធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសឥណ្ឌា ជាកន្លែងដែលអាកាសយានដ្ឋាន Chennai បានលុបចោលជើងហោះហើរចំនួន៥៤ មុនការព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំង។ ឥណ្ឌាគឺជាប្រទេសដំបូងគេដែលឆ្លើយតបទៅនឹងការអំពាវនាវរបស់ស្រីលង្កាសម្រាប់ជំនួយ ដោយបានបញ្ជូនយន្តហោះពីរគ្រឿងជាមួយសម្ភារៈសង្គ្រោះបន្ទាន់ ឧទ្ធម្ភាគចក្រ និងក្រុមជួយសង្គ្រោះចំនួន២២នាក់។ នាវាចម្បាំងឥណ្ឌាមួយគ្រឿងដែលចូលចតនៅក្រុងកូឡុំបូ បានបរិច្ចាគចំណីអាហាររបស់ខ្លួនដល់ជនរងគ្រោះដោយទឹកជំនន់។
នាយករដ្ឋមន្ត្រី លោក Narendra Modi បានសម្តែងការចូលរួមរំលែកទុក្ខ ហើយបាននិយាយថា ប្រទេសឥណ្ឌាបានត្រៀមខ្លួនរួចជាស្រេចដើម្បីបញ្ជូនជំនួយបន្ថែម។
អាជ្ញាធរស្រីលង្កាបានចេញបញ្ជាជម្លៀសថ្មីសម្រាប់សហគមន៍តាមដងទន្លេ Kelani ក្បែរក្រុងកូឡុំបូ ខណៈដែលទឹកជំនន់បានកើនឡើងកាលពីថ្ងៃសៅរ៍។ ព្យុះនេះគឺជាគ្រោះមហន្តរាយធម្មជាតិដែលបណ្តាលឲ្យមនុស្សស្លាប់ច្រើនជាងគេនៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ២០១៧ ដែលពេលនោះមនុស្សជាង២០០នាក់ត្រូវបានសម្លាប់ដោយទឹកជំនន់ និងការបាក់ដី៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


