ព័ត៌មានអន្ដរជាតិ
ឡានក្រុងធ្លាក់ជ្រោះនៅប្រទេសស្រីលង្កាសម្លាប់អ្នកដំណើរ១៥នាក់
សោកនាដកម្មមួយបានឡើងដោយរថយន្តក្រុងដឹកអ្នកដំណើរមួយគ្រឿងបានរអិលធ្លាក់ពីផ្លូវចូលជ្រោះនៅក្នុងប្រទេសស្រីលង្កាបណ្តាលឲ្យមនុស្ស ១៥ នាក់ស្លាប់ និង ១៦ នាក់ផ្សេងទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី០៦ខែកញ្ញា។

ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតទីក្រុង Wellawaya ចម្ងាយប្រហែល២៨០គីឡូម៉ែត្រ ភាគខាងកើតនៃទីក្រុង Colombo។ យោងតាមអ្នកនាំពាក្យប៉ូលិស ឡានក្រុងបានធ្លាក់ក្នុងជម្រៅជិត ៣០៥ ម៉ែត្រ ចូលទៅក្នុងជ្រោះជ្រៅ បន្ទាប់ពីអ្នកបើកបរបាត់បង់ការគ្រប់គ្រង។ តាមការសន្និដ្ឋានបឋម អ្នកបើកបររថយន្ត បើកក្នុងល្បឿនលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យធ្លាក់ចេញពីផ្លូវក្រឡាប់ផ្ងារជើង។
ក្នុងចំណោមជនរងគ្រោះមានកុមារ៥នាក់ ខណៈមានអ្នកដំណើរជាង៣០នាក់ជិះនៅពេលកើតហេតុ។ ប្រតិបត្តិការជួយសង្គ្រោះបានបន្តពេញមួយយប់ក្នុងស្ថានភាពលំបាក ដោយមានទាហាន ប៉ូលិស និងអ្នកស្ម័គ្រចិត្តធ្វើការរួមគ្នាដើម្បីទាញអ្នកនៅរស់រានមានជីវិតចេញពីរថយន្ត។
គួរបញ្ជាក់ថាគ្រោះថ្នាក់រថយន្តក្រុងបណ្ដាលឲ្យមានមនុស្សស្លាប់មិនមែនជារឿងចម្លែកទេក្នុងប្រទេសស្រីលង្កា ជាពិសេសនៅតាមតំបន់ភ្នំ។ ផ្លូវតូចចង្អៀត ការថែទាំមិនបានល្អ រួមផ្សំជាមួយនឹងការបើកបរមិនប្រុងប្រយ័ត្ន ជារឿយៗរួមចំណែកដល់សោកនាដកម្មបែបនេះ។ ឧបទ្ទវហេតុចុងក្រោយនេះ ក៏បានធ្វើឱ្យមានការព្រួយបារម្ភជាថ្មីអំពីសុវត្ថិភាពផ្លូវថ្នល់ ដែលជារឿយៗឆក់យកជីវិតមនុស្ស បើទោះបីជាមានការអំពាវនាវម្តងហើយម្តងទៀតឱ្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ក៏ដោយ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


