ប្រទេសស្វីស Archives - Kampuchea Thmey Daily

ស្វីស​មិន​​ឲ្យ​នាំ​ចេញ​អាវុធទៅ​អាមេរិក​ទេ​ ខណៈ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​​​​កំពុង​រាលដាល​​
​ប្រទេសស្វីសលើក​ឡើង​ថា​ខ្លួន​នឹង​មិន​ចេញអាជ្ញាប័ណ្ណ​សម្រាប់​ក្រុម​ហ៊ុនក្នុង​ប្រទេស​​ស្វីស​​នាំ​ចេញអាវុធទៅ​កាន់សហរដ្ឋអាមេរិកនោះ​ទេ ខណៈ​​សង្គ្រាម​​កំពុងបន្តលើប្រទេស​អ៊ីរ៉ង់ ដោយ​លើកឡើង​ពី​គោលការណ៍​អព្យាក្រឹត​យូរអង្វែង​របស់ប្រទេសនេះ​។​

សារ​ព័ត៌មាន Al Jazeera មាន​មូលដ្ឋាន​នៅ​ប្រទេសកាតា​ បានចេញផ្សាយ​ថ្ងៃ​ទី​២០ខែមីនា ឆ្នាំ​២០២៦ រដ្ឋាភិបាល​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាល​ពីថ្ងៃ​សុក្រ​ថា ៖«ការនាំចេញ​​ឧបករណ៍​សង្គ្រាម​ទៅកាន់ប្រទេស​ដែលពាក់ព័ន្ធនឹង​ជម្លោះ​ប្រដាប់​អាវុធ​អន្តរជាតិ​ជាមួយអ៊ីរ៉ង់ ​មិន​អាចត្រូវ​បាន​អនុញ្ញាត​អំឡុង​ពេល​ជម្លោះនោះទេ»។

សព្វាវុធ​របស់​ប្រទេស​ស្វីស។ រូបភាព៖ Getty Images

សេចក្តី​ថ្លែង​ការណ៍​ដដែល​បន្ត​ថា​៖ «ការនាំចេញ​ឧបករណ៍​សង្គ្រាម​ទៅ​កាន់សហរដ្ឋអាមេរិកមិនអាចត្រូវ​បាន​អនុញ្ញាតក្នុង​ពេលនេះឡើយ​»។

ការប្រកាសនេះ​កើតឡើងពេលដែលសង្គ្រាម​រវាងសហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​លើអ៊ីរ៉ង់​ឈាន​ចូល​សប្តាហ៍​​ទី៤​ នាំ​ឱ្យ​មាន​វិបត្តិមនុស្សធម៌​កាន់តែធ្ងន់ធ្ងរនៅ​ទូទាំងមជ្ឈិមបូព៌ា និងថាមពលសកលកើន​ឡើង​ផង​ដែរ​។​

មិន​តែ​ប៉ុណ្ណោះ រឿង​នេះ​កើត​ឡើង​បន្ទាប់​ពី​រដ្ឋា​ភិបាល​ស្វីស​សម្រេចចិត្ត​ បិទ​ដែន​អាកាស​របស់​ខ្លួន​ ចំពោះ​ជើងហោះហើរ​របស់​យោធាអាមេរិក​ដែល​ភ្ជាប់ដោយផ្ទាល់ទៅនឹង​អ៊ីរ៉ង់។

គួរ​បញ្ជាក់​ថា​ ច្បាប់សហព័ន្ធប្រទេស​ស្វីស​ត្រូវបាន​អនុម័តក្នុងឆ្នាំ ១៩៩៦ ចែងថាការនាំចូល នាំចេញ និង​ការឆ្លងកាត់​ដោយ​សម្ភារៈ​សង្គ្រាមនិង​បច្ចេក​វិទ្យា​ពាក់ព័ន្ធ តម្រូវ​ឱ្យមានអាជ្ញាប័ណ្ណ​នាំចេញ​ដោយ​ផ្អែកលើគោលការណ៍​សិទ្ធិមនុស្ស និងអព្យាក្រឹតភាព។

ចាប់​តាំងពីសង្គ្រាមអ៊ីរ៉ង់បាន​ចាប់ផ្តើមនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រទេស​ស្វីស​ប្រកាស​ថា​ មិន​មានអាជ្ញាប័ណ្ណនាំចេញ​ថ្មី​ណាមួយ​ចេញឱ្យសហរដ្ឋ​អាមេរិក​នោះទេ។

រដ្ឋាភិបាល​ក៏បានសង្កត់​ដែរ​ថា មិនមានអាជ្ញាប័ណ្ណ​ច្បាស់លាស់​​ណា​សម្រាប់​ការនាំចេញសម្ភារៈសង្គ្រាមទៅកាន់អ៊ីស្រាអែល​អស់​រយៈ​ពេល​ជាច្រើនឆ្នាំមកហើយ ហើយចំពោះ​អ៊ីរ៉ង់​ក៏​ដូច​គ្នា​។

ចំណែក​អាជ្ញាប័ណ្ណអាមេរិក​ដែលមានស្រាប់បច្ចុប្បន្នប្រឈម​មុខ​នឹង​ការពិនិត្យឡើងវិញ​ជាប្រចាំ​ដោយក្រុមអ្នកជំនាញ ដើម្បី​វាយតម្លៃថា​តើ​ជំហាន​នានាត្រូវបានទាមទារ​ក្រោមច្បាប់អព្យាក្រឹតភាពឬអត់​​។

យោងតាម​ទិន្នន័យរបស់រដ្ឋាភិបាលស្វីស​ សហរដ្ឋអាមេរិក​គឺជាអ្នក​ទិញ​ ​អាវុធ​ពី​ប្រទេស​ស្វីស​ធំជាងគេ​ទីពីរកាលពីឆ្នាំមុន​ដែល​មានតម្លៃ ១១៩លានដុល្លារ៕

ប្រែសម្រួល៖ ណឺ មិនា

The post ស្វីស​មិន​​ឲ្យ​នាំ​ចេញ​អាវុធទៅ​អាមេរិក​ទេ​ ខណៈ​សង្រ្គាម​នៅ​អ៊ីរ៉ង់​​​​​កំពុង​រាលដាល​​ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីស្វីស៖ ​​​ក្រោម​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​អាមេរិក​និង​អ៊ីស្រាអែល​​​​​គ្មាន​សិទ្ធិ​ប្រើប្រាស់កម្លាំងវាយ​ប្រហារ​ទេ​
រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister បាន​លើក​ឡើង​ក្នុង​បទ​សម្ភាសន៍​មួយ​កាល​ពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក និង​អ៊ីស្រាអែល​ បាន​បំពានច្បាប់​អន្តរជាតិ ដោយបើក​​​ការ​វាយប្រហារ​លើ​ប្រទេស​អ៊ីរ៉ង់​។

យោង​តាម​រ៉យ​ទ័រ​ចុះ​ផ្សាយ​ថ្ងៃ​ទី​៨ ខែមីនា អ្នក​ជំនាញផ្នែកច្បាប់ បាននិយាយ​ថា​ ប្រទេស​ជាច្រើននឹង​ចាត់ទុកការវាយ​ប្រហារនោះ​មិនសមហេតុផល​ក្រោម​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ។ ក្រោម​​ធម្មនុញ្ញអង្គការ​សហប្រជាជាតិ ប្រទេស​​ជា​​សមាជិក​​ត្រូវ​​តែ​ចៀស​វាង​ការ​ប្រើប្រាស់កម្លាំង ឬ​ការគំរាមកំហែងដោយ​កម្លាំង​ដោយគ្មាន​ការ​អនុញ្ញាតពីអង្គការសហប្រជាជាតិ ឬលុះ​ត្រាតែធ្វើសកម្មភា​ព​ក្នុងការ​ការពារ​ខ្លួន​ប៉ុណ្ណោះ​។

រដ្ឋ​មន្ត្រី​ក្រសួងការពារ​ជាតិស្វីស លោក Martin Pfister។ រូបភាព៖ Swissinfo

លោក Pfister ប្រាប់កាសែត​ SonntagsZeitung ថា​៖ «ក្រុម​ប្រឹក្សា​សហព័ន្ធលើក​ឡើង​ថា ​ការវាយ​ប្រហារ​លើ​អ៊ីរ៉ង់​គឺជាការរំលោភលើច្បាប់​អន្តរ​ជាតិ»​។

លោក បន្ថែមថា៖ «តាម​ទស្សនៈ​របស់​យើង វាគឺជាការរំលោភលើការ​ហាមឃាត់ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សាដោយ​ចេតនា​។ យើង​អំពាវ​នាវ​ដល់​គ្រប់ភាគីពាក់ព័ន្ធទាំងអស់​ឱ្យបញ្ឈប់​ការប្រយុទ្ធ ដើម្បី​ការពារ​អាយុ​ជីវិត​ជន​ស៊ីវិល»។

លោក Pfister សំដៅ​លើ​ប្រទេសទាំងអស់​ណា​ដែល​មិន​គោរព​តាម​ការហាមឃាត់​ក្នុង​ការ​ប្រើ​ប្រាស់​អំពើហិង្សា រួម​ទាំងសហរដ្ឋ​អាមេ​រិក​ និងអ៊ីស្រាអែលផង​ដែរ។

លោក Pfister បាន​និយាយថា៖ « សហរដ្ឋ​អាមេរិក និងអ៊ីស្រាអែល​បាន​វាយ​ប្រហារអ៊ីរ៉ង់​ពី​លើអាកាស។ ធ្វើដូច្នេះ! ពួក​គេដូចជាអ៊ីរ៉ង់ដែរ បាន​រំលោភ​ច្បាប់អន្តរជាតិ»៕

ប្រែ​សម្រួល៖ ណឺ មិនា

The post រដ្ឋមន្ត្រីស្វីស៖ ​​​ក្រោម​​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ ​អាមេរិក​និង​អ៊ីស្រាអែល​​​​​គ្មាន​សិទ្ធិ​ប្រើប្រាស់កម្លាំងវាយ​ប្រហារ​ទេ​ appeared first on Kampuchea Thmey Daily.

ត្រាំ និយាយ​លេង​បន្លំមែន ប្រដូចកោះ Greenland ទៅ Iceland
ប្រធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក លោក ដូណាល់ ត្រាំ បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ ត្រឡប់ត្រឡិន​នៅ​ក្នុង​សុន្ទរក​​ថា​ ទៅ​កាន់​មេដឹក​នាំ​ពិភពលោកក្នុង​វេទិកា​​សេដ្ឋកិច្ចស​​កល​​ ដោយ​​ប្រដូច​​​ Iceland ​ទៅ​​កោះ Greenland ម្តង​ជា​ពីរ​ដង​។ ថ្លែង​ក្នុង​ទីក្រុង Davos, ប្រទេស​ស្វីស ក្នុង​កិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) កាល​ពី​ថ្ងៃ​ពុធទី​២១ខែ​មករា ប៉ុន្តែ​សេតវិមាន​បាន​ច្រាន​ចោល​នូវ​ការ​លើក​ឡើង​ដោយ​ភាព​ស្រពិច​ស្រពិល​មួយ​នេះ​។

លោក ត្រាំ ក្នុង​ក្រុង Davos, Reuters.

យោង​តាម​សារព័ត៌មាន CNA, ប្រធា​នា​ធិបតី​អាមេរិក​​​មក​​ពី​គណបក្ស​​​​សាធារណ​រដ្ឋ​​ វ័យ៧៩ឆ្នាំ​​រូប​​នេះ​​បាន​​ទាម​ទារ​​ ចង់ទិញ​​​យក​​កោះ Greenland ​​ជា​​ទឹក​ដី​​កោះ​​ដ៏​​ធំ​​មួយ​​​ស្ថិតក្រោម​ការ​គ្រប់​គ្រង​របស់​​​ប្រទេស​​ដា​ណឺ​ម៉ាក​ ដែល​លោក​តែង​យក​លេស​ថា៖«មាន​​ការ​​គំរាម​​កំហែង​​ផ្នែក​​សន្តិ​សុខ​​ពី​​រុស្ស៊ី​ និង​​ចិន​​ក្នុង​​តំបន់​​​​អាក​ទិក»​។

តែ​យ៉ាង​ណា កាល​​ពី​ថ្ងៃ​ពុធ លោក​​បាន​​ប្រកាស​​ពី «ក្របខ័ណ្ឌ» សម្រាប់​​កិច្ច​​ព្រម​ព្រៀង​​នៅ​​ពេល​​អនាគត​​លើ​​កោះ Greenland និង​​​​គ្រោង​លុប​​ចោល​​ការ​​យក​​ពន្ធ​​លើ​​បណ្តា​​ប្រទេស​​នៅ​​អឺរ៉ុប​​ ដែល​​បាន​​ប្រឆាំង​​​នឹង​​ចំណាត់​​ការ​​របស់​​ខ្លួន​ក្នុង​​ការ​​គ្រប់​​គ្រង​​កោះ​​នេះ​ ហើយ​លោក​ក៏​មិន​បាន​​​​​​ធ្វើ​ឱ្យ​​សម្ព័ន្ធ​មិត្ត​​ណាតូ​​កាន់​តែ​​តាន​តឹង​ ​និង​​ធ្វើ​ឱ្យ​​ទំនាក់​ទំនង​​​ឆ្លង​​អាត្លង់​ទិក​​កាន់​តែ​​តាន​តឹង​​នោះ​ដែរ​។

លោក ត្រាំ បាន​ឡើង​​ថា​៖ «ខ្ញុំ​កំពុង​ជួយ​អង្គ​ការ​ណាតូ ហើយ​រហូត​ដល់​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ហើយ​នៅ​ពេល​ដែល​ខ្ញុំ​ប្រាប់​ពួក​គេ​អំពី Iceland, ពួកគេស្រឡាញ់ខ្ញុំ។ ពួក​គេ​មិន​នៅ​ទីនោះជាមួយ​​យើង​លើកោះ Iceland ទេ​ នេះ​ជា​អ្វី​ដែល​ខ្ញុំ​អាច​ប្រាប់​អ្នក​បាន​»។

លោក​បន្ត​ទៀត​ថា​៖ «ខ្ញុំ​មាន​ន័យ​ថា ទីផ្សារភាគ​ហ៊ុន​របស់​យើង​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​កាល​ពី​ម្សិល​មិញ ដោយ​សារ​តែ Iceland ។ ដូច្នេះ​​ Iceland ​បាន​​ធ្វើ​​ឱ្យ​​យើង​​អស់​​លុយ​​ច្រើន​​ហើយ»។

តែ​វា​ហាក់​ដូច​ជា​ លោក​កំពុង​សំដៅ​ទៅ​លើ​ Greenland  ច្រើន​ជាង​ មិន​មែន​ Iceland ដែល​ជា​កោះ​ មាន​ទំហំ​តូច​ជាងប្រទេស​​ជិត​​ខាង​​នោះ​ទេ​ ហើយ​កោះ​នេះ​ស្ថិត​នៅ​អាត្លង់​ទិក​ខាង​ជើង​ដ៏​ល្បី​ល្បាញ​ និង​មាន​ទេស​ភាព​ភ្នំ​ភ្លើង​ដ៏​អស្ចារ្យ​ផង​ដែរ​។

តែ​យ៉ាងណា បន្ទាប់​ពី​ការ​ថ្លែង​សុន្ទរកថា ​មន្ត្រី​​ព័ត៌​មាន​ប្រចាំ​សេត​វិមាន​ អ្នកនាង​​​ Karoline Leavitt បានច្រាន​ចោល​ នឹង​ការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ X ដោយ​អ្នក​កា​សែត លោក Libbey Dean ដែល​បាន​សរសេរ​ថា៖«ប្រធានា​ធិបតី លោក ដូណាល់​ ត្រាំ បាន​និយាយ​រឿង​ Greenland និង ​Iceland ប្រហែល​ពីរ​បី​ដង»។

មិន​តែ​ប៉ុណ្ណោះ អំឡុង​ពេល​សុន្ទរកថា​នៅ​ឯក្រុង​ Davos លោក ដូណាល់ ត្រាំ តែង​តែ​វង្វេង​ពី​អ្វី​ដែល​សរសេរ​នៅ​លើ​ក្រដាស់​ព្រាង​របស់លោក៕

ប្រែសម្រួល៖ ណឺ មិនា

The post ត្រាំ និយាយ​លេង​បន្លំមែន ប្រដូចកោះ Greenland ទៅ Iceland appeared first on Kampuchea Thmey Daily.

ទៅដល់ស្វីស លោកត្រាំ បន្ទន់ឥរិយាបទ ដោយបញ្ជាក់ថា នឹងមិនប្រើកម្លាំង វាយយក Greenland ទេ
លោក ដូណាល់ ត្រាំ ប្រែជាបន្ទន់ឥរិយាបទពេលទៅដល់វេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅប្រទេសស្វីស ដោយប្រធានាធិបតីអាមេរិករូបនេះ បញ្ជាក់យ៉ាងច្បាស់ថា លោកនឹងមិនប្រើប្រាស់កម្លាំងយោធាដើម្បីដណ្តើមយកកោះ Greenland នោះទេ ប៉ុន្តែចង់ឲ្យមានការចរចាជាបន្ទាន់ ដើម្បីធានាបាននូវកម្មសិទ្ធិលើទឹកដីមួយនេះ។

លោក ត្រាំ (រូបថត៖ Reuters)

នេះគឺផ្ទុយស្រឡះពីអ្វីដែលអាមេរិកធ្លាប់តែគំរាមប្រើយោធាដើម្បីវាយយកកោះ Greenland ដោយមិនខ្វល់ពីការរិះគន់ឬប្រតិកម្មពិភពលោកឡើយ។

តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ ក្នុងសុន្ទរកថានៅ WEF នាទីក្រុងដាវ៉ូស ប្រធានាធិបតីអាមេរិកអះអាងថា លោកកំពុងស្វែងរកការចរចាជាបន្ទាន់ ដើម្បីយកបាន Greenland ប៉ុន្តែ នឹងមិនដណ្ដើមយកទឹកដីនេះដោយប្រើកម្លាំងបាយឡើយ។

លោកបន្តថា៖ «យើងប្រហែលជាមិនទទួលបានអ្វីទាំងអស់ លុះត្រាតែខ្ញុំសម្រេចចិត្តប្រើប្រាស់កម្លាំងបាយ និងអំណាចដ៏លើសលប់ ដែលតាមពិតទៅគ្មាននរណាអាចទប់ទល់យើងបានឡើយ ប៉ុន្តែយើងនឹងមិនធ្វើបែបនោះទេ។ ខ្ញុំមិនចាំបាច់ប្រើកម្លាំងបាយឡើយ។ ខ្ញុំមិនចង់ប្រើកម្លាំងបាយ ហើយខ្ញុំក៏នឹងមិនប្រើកម្លាំងបាយដែរ»។

លោក ត្រាំ (រូបថត៖ Reuters)

ប្រធានាធិបតីអាមេរិក មិនត្រឹមតែច្រានចោលពីការប្រើយោធាប៉ុណ្ណោះទេ ប៉ុន្តែក្រោយពីសុន្ទរកថានៅ WEF លោកត្រាំក៏បង្ហោះសារលើបណ្តាញសង្គម Truth Social បញ្ជាក់ពីការបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនាពេលអនាគតទាក់ទងនឹងកោះ Greenland ហើយផ្អាកយកពន្ធលើប្រទេសអឺរ៉ុបចំនួន៨ថែមទៀតផង។

នៅលើបណ្ដាញសង្គម លោក ត្រាំ បានលើកឡើងថា៖ «ជំនួបដ៏មានផ្លែផ្កាបំផុតជាមួយមេដឹកនាំអង្គការណាតូ បានឈានដល់ការបង្កើតក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងដ៏មានសក្ដានុពលមួយ ដែលគ្របដណ្ដប់លើកោះ Greenland និងតំបន់អាកទិកទាំងមូល។ ប្រសិនបើបានសម្រេចជាស្ថាពរ ដំណោះស្រាយនេះ នឹងក្លាយជាចំណុចដ៏អស្ចារ្យមួយសម្រាប់សហរដ្ឋអាមេរិក និងរដ្ឋជាសមាជិកណាតូទាំងអស់»។

យ៉ាងណាក្តី លោកត្រាំមិនប្រាប់ព័ត៌មានលម្អិតអំពីក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងនោះឡើយ ប៉ុន្តែបង្ហើបថា​ ព័ត៌មានបន្ថែមនឹងផ្សព្វផ្សាយ នៅពេលកិច្ចពិភាក្សាដំណើរការទៅមុខដោយរលូន៕

អត្ថបទ៖ សុខ សុវណ្ណ

Air Force One ដឹកលោកត្រាំ ទៅស្វីស មានបញ្ហាប្រព័ន្ធអគ្គិសនីលើអាកាស ត្រូវហោះបកទៅ វ៉ាស៊ីនតោនវិញ

The post ទៅដល់ស្វីស លោកត្រាំ បន្ទន់ឥរិយាបទ ដោយបញ្ជាក់ថា នឹងមិនប្រើកម្លាំង វាយយក Greenland ទេ appeared first on Kampuchea Thmey Daily.

ស្វីសបង្កកទ្រព្យសម្បត្តិមាសជាង១០០​​តោន របស់រដ្ឋាភិបាល​លោកម៉ាឌូរ៉ូ
ក្រុមប្រឹក្សាសហព័ន្ធស្វីស បានសម្រេចបិទខ្ទប់រាល់ទ្រព្យសម្បត្តិទាំងអស់ដែលពាក់ព័ន្ធនឹងអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ និងសហការីចំនួន ៣៧​នាក់ផ្សេងទៀត ដែលនេះគឺជាការចាក់សោលើអាណាចក្រហិរញ្ញវត្ថុដ៏មហិមា រួមទាំងការដឹកជញ្ជូនមាសជាង១០០​តោន ទៅកាន់រោងចក្រចម្រាញ់មាសរបស់ស្វីសនាពេលកន្លងមក។

លោកម៉ាឌូរ៉ូ (រូបថត៖ Bloomberg)

យោង​តាម​រ៉យទ័រ ក្រឹត្យអាសន្នដែលបានចេញកាលពីថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៦ បានធ្វើឡើងបន្ទាប់ពីកងកម្លាំង​អាមេរិកបានចាប់ខ្លួនលោក​ម៉ាឌូរ៉ូ នៅក្នុងទីក្រុងការ៉ាកាស កាលពីប៉ុន្មានថ្ងៃមុន។ តាមរយៈការអនុវត្តច្បាប់សហព័ន្ធស្តីពីការបង្កក និងការប្រគល់ទ្រព្យសម្បត្តិខុសច្បាប់ (FIAA) ប្រទេសស្វីសមានគោលបំណងការពាររាល់មាស និងទ្រព្យសម្បត្តិដែលនៅសេសសល់ មិនឲ្យមានការផ្ទេរចេញពីប្រព័ន្ធធនាគារ។

អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមាស​ជាង​១០០​តោន​ ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃយុទ្ធសាស្ត្ររស់រានមានជីវិតរបស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។ ចន្លោះឆ្នាំ២០១៣ ដល់ ២០១៦ ប្រទេសវ៉េណេស៊ុយអេឡាបានដឹកជញ្ជូនមាសប្រហែល ១១៣តោនមាន​​តម្លៃ​ប្រហែល​ ៥,២​ពាន់​លាន​ដុល្លារ ទៅ​កាន់ប្រទេសស្វីស ដើម្បីចម្រាញ់ និងលក់យកសាច់ប្រាក់សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច។

ការបង្កកនេះមានសុពលភាពរយៈពេល៤ឆ្នាំ និងបម្រើជាមូលដ្ឋានច្បាប់បណ្តោះអាសន្ន។ យោងតាមច្បាប់ស្វីស នៅពេលដែលមេដឹកនាំម្នាក់ «ធ្លាក់ពីអំណាច» រដ្ឋអាចបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទុកឱកាសឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាថ្មីនាពេលអនាគត ចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ដើម្បីទាមទារទ្រព្យសម្បត្តិទាំងនោះត្រឡប់ទៅវិញ។

រដ្ឋាភិបាលស្វីសបានបញ្ជាក់ថា គោលដៅចុងក្រោយគឺដើម្បីធានាថា ប្រាក់ទាំងនេះនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ «ជាប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា»។

សូម​​ជម្រាប​ថា លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក។ កាលពីថ្ងៃទី៦មករា លោក​បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធ Manhattan ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀន ការឃុបឃិត និងការលាងលុយកខ្វក់។ លោក​ម៉ាឌូរ៉ូ បានបដិសេ​ដ​រាល់​ការ​ចោទប្រកាន់ បានបញ្ជាក់​ថា «ខ្ញុំគ្មានទោសទេ… ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសរបស់ខ្ញុំ»។

ពាក់ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ អគ្គលេខាធិការ លោក António Guterres បានព្រមានថា សកម្មភាពរបស់អាមេរិកបានបង្កើត «គំរូដ៏គ្រោះថ្នាក់» សម្រាប់ច្បាប់អន្តរជាតិ។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានការពារការវាយឆ្មក់នេះថា ជាសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹង «ជនជាប់​ចោទដែលរត់​គេច​ខ្លួន» ប្រទេសចិន និងរុស្ស៊ីបានថ្កោលទោសរឿងនេះថាជា «ការប្រើប្រាស់កម្លាំងបាយយ៉ាងកំរោល» ប្រឆាំងនឹងរដ្ឋអធិបតេយ្យ៕

ប្រែសម្រួល៖ ឈាង

The post ស្វីសបង្កកទ្រព្យសម្បត្តិមាសជាង១០០​​តោន របស់រដ្ឋាភិបាល​លោកម៉ាឌូរ៉ូ appeared first on Kampuchea Thmey Daily.

សង្ស័យថា សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស បង្កឡើងដោយ ស្រាសាំប៉ាញ
សោកនាដកម្មឆេះក្លឹបកម្សាន្តនៅប្រទេសស្វីសថ្ងៃឆ្លងឆ្នាំ ធ្វើឲ្យពិភពលោកទាំងមូលតក់ស្លុត ហើយដ្បិតថា មូលហេតុពិតនៅមិនទាន់គេដឹងក៏ដោយ ប៉ុន្តែរូបថតមួយសន្លឹកធ្វើឲ្យគេសង្ស័យថា អគ្គិភ័យអាចបណ្តាលមកពីស្រាសាំប៉ាញ។

(រូបថត៖ បណ្តាញសង្គម)

តាមការផ្សាយរបស់ Daily Mail, អគ្គិភ័យកើតឡើងនៅម៉ោង១:៣០នាទីរំលងអធ្រាត្រថ្ងៃ៣១ខែធ្នូឆ្នាំ២០២៥ ឈានចូលថ្ងៃ១ខែមករាឆ្នាំ២០២៦ នៅក្លឹប Le Constellation ក្នុងរមណីយដ្ឋាន Crans-Montana នៃតំបន់ Valais។

គិតត្រឹមរសៀលថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ បានកើនដល់៤៧នាក់ ខណៈ១១៥នាក់រងរបួស។ មនុស្សស្លាប់ភាគច្រើនជាទេសចរ ហើយជាជនបរទេសមកពីប្រទេសផ្សេងៗ។

ស្របពេលប៉ូលិសស្វីសកំពុងបើកការស៊ើបអង្កេតចូលក្នុងករណីនេះ មានការទម្លាយរូបភាពមួយសន្លឹក ដែលបង្ហាញពីអ្នកចូលក្លឹបនាំគ្នាគាស់ស្រាសាំប៉ាញ ដើម្បីជប់លៀងអបអរឆ្នាំថ្មី ប៉ុន្តែស្រាទាំងនោះ បែរជាត្រូវភ្លើងឆាប បង្កជាអណ្តាតភ្លើងទៅវិញ។

(រូបថត៖ បណ្តាញសង្គម)

ទោះនេះមិនអាចកំណត់ជាផ្លូវការថាជាដើមចមបង្កឲ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅក៏ដោយ ប៉ុន្តែវាត្រូវបានគេដាក់ការសង្ស័យ និងកំពុងពិនិត្យមើល។

ប្រទេសស្វីស បានប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃ ហើយទង់ជាតិនៅលើអគារសហព័ន្ធទាំងអស់ ត្រូវបង្ហូតចុះពាក់កណ្តាលដង។

ទន្ទឹមនោះ មេដឹកនាំជុំវិញពិភពលោក ក៏បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានផ្តល់ការគាំទ្រដល់ប្រទេសស្វីសផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

មនុស្សស្លាប់កើនដល់៤០នាក់ ក្នុងសោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ

The post សង្ស័យថា សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស បង្កឡើងដោយ ស្រាសាំប៉ាញ appeared first on Kampuchea Thmey Daily.

មនុស្សស្លាប់កើនដល់៤០នាក់ ក្នុងសោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ
អាជ្ញាធរស្វីសបញ្ជាក់ថា ចំនួនមនុស្សស្លាប់ក្នុងសោកនាដកម្មអគ្គិភ័យ ឆាបឆេះក្លឹបកម្សាន្ត Le Constellation បានកើនដល់៤០នាក់ហើយ។

(រូបថត៖ បណ្តាញសង្គម)

អគ្គិភ័យកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ទី១ខែមករាឆ្នាំ២០២៦ នៅពេលទេសចរកំពុងអបអរពិធីឆ្លងឆ្នាំថ្មីឆ្នាំសកល២០២៦ នៅតំបន់ Valais ភាគខាងត្បូង។

ស្វីសបានបញ្ជូនឧទ្ធម្ភាគចក្រ១៣គ្រឿង រថយន្តពេទ្យចំនួន៤២គ្រឿងនិងបុគ្គលិកសង្គ្រោះបន្ទាន់១៥០នាក់ទៅកន្លែងកើតហេតុទាំងយប់ ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ។

(រូបថត៖ បណ្តាញសង្គម)

តាមការផ្សាយរបស់​ BBC ដែលដកស្រង់ប្រភពពីក្រុមជួយសង្គ្រោះ, ក្រៅពីមនុស្សស្លាប់ ក៏មានមនុស្ស១១៥នាក់ទៀតរងរបួសផងដែរ ហើយក្នុងនោះមានច្រើននាក់របួសធ្ងន់ដោយសារការរលាកភ្លើង។

ប្រទេសជាច្រើនជាពិសេសបារាំងនិងអ៊ីតាលី សុទ្ធតែចេញមកបញ្ជាក់ថា ជនជាតិរបស់ពួកគេ គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ក្នុងហេតុការណ៍នេះ ប៉ុន្តែមិនទាន់ច្បាស់តួលេខ។

(រូបថត៖ Reuters)

ទោះបីជាយ៉ាងណា ប៉ូលិសមិនទាន់ដឹងពីមូលហេតុច្បាស់នៃសោកនាដកម្មនេះទេ ប៉ុន្តែបានច្រានចោលថា វាមិនមែនជាការវាយប្រហារឡើយ។

សូមជម្រាបថា ស្វីសគឺជាប្រទេសល្បីល្បាញជាកន្លែងទេសចរយ៉ាងល្អឥតខ្ចោះនៅលើពិភពលោក ហើយហេតុការណ៍សម្លាប់មនុស្សច្រើនបែបនេះ គឺកម្រកើតមានណាស់៕

អត្ថបទ៖ សុខ សុវណ្ណ

ការផ្ទុះ​​​​ក្លិបកម្សាន្ត​នៅ​ស្វីស​ កំពុង​ធ្វើឲ្យ​អ្នកទេសចរស្ថិតក្នុងភាពស្លន់ស្លោ

The post មនុស្សស្លាប់កើនដល់៤០នាក់ ក្នុងសោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស ថ្ងៃឆ្លងឆ្នាំ appeared first on Kampuchea Thmey Daily.

ប្រទេស​ស្វីស ថាត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប​កំពូល​រវាង ត្រាំ-ពូទីន
ស្វីស បាន​ប្រកាស​ថា ខ្លួន​ត្រៀម​រួច​ជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រធានាធិបតី​ទើប​ជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន។ នេះ​បើ​យោង​​​តាម​​លោក Nicolas Bideau ប្រធានផ្នែកទំនាក់ទំនងនៅក្រសួងការបរទេសស្វីស ដែល​បាន​ថ្លែង​ទៅ​កាន់​​កាសែត​ស្វីស Le Temps កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​មករា​ឆ្នាំ​២០២៥។

លោក វ៉្លាឌឺមៀរ ពូទីន និង​លោក ដូណាល់ ត្រាំ (រូបភាព៖ Reuters)

លោក Bideau បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដែលបានធ្វើឡើងនៅស្វីស​ក្នុងខែមិថុនា​​កន្លង​ទៅ ប្រទេស​អ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាទៀងទាត់អំពីឆន្ទៈរបស់ស្វីសក្នុងការសម្របសម្រួលគំនិតផ្តួចផ្តើមការទូត។

ការ​អត្ថាធិប្បាយ​​របស់លោក Bideau ធ្វើ​ឡើង​នៅពេលដែលវិមានក្រឹមឡាំងបានបង្ហាញពី​ឆន្ទៈ ក្នុងការជួប​ជាមួយ​លោក ត្រាំ ដើម្បី​រៀបចំ​កិច្ចព្រមព្រៀងស្តីពីការ​បញ្ចប់សង្គ្រាមរបស់​រុស្ស៊ី ប្រឆាំងនឹង​អ៊ុយក្រែន។ យ៉ាង​ណា គ្មានផែនការ ឬកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់ឡើយ។ ទីក្រុងមូស្គូ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំទល់មុខគ្នា​អាច​​កើតឡើង​បាន​ទាល់​តែ​​​លោក ត្រាំ ឡើង​កាន់​តំណែង​ជា​ផ្លូវការ​នៅថ្ងៃទី​២០​ខែមករា​ជាមុន​សិន។

លោក ត្រាំ បានប្តេជ្ញាថានឹងនាំទីក្រុង​កៀវ និងទីក្រុងមូស្គូទៅកាន់តុចរចា ហើយបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំ​នេះ​ឲ្យ​បាន​​ឆាប់រហ័ស។ កាល​ពី​ដើម​សប្តាហ៍​មុន ​ លោក​បាន​ប្រាប់​ក្រុម​អ្នក​យក​ព័ត៌មាន​ថា ការ​រៀបចំ​សម្រាប់​កិច្ច​ប្រជុំ​ជាមួយ​លោក​ ពូទីន​ កំពុង​​ដំណើរការហើយ៕

ដោយ៖ ឈាង

The post ប្រទេស​ស្វីស ថាត្រៀម​ខ្លួន​រួច​ហើយ​សម្រាប់​ជំនួប​កំពូល​រវាង ត្រាំ-ពូទីន appeared first on Kampuchea Thmey Daily.