ព័ត៌មានអន្ដរជាតិ
ប្រទេសស្វីស ថាត្រៀមខ្លួនរួចហើយសម្រាប់ជំនួបកំពូលរវាង ត្រាំ-ពូទីន
ស្វីស បានប្រកាសថា ខ្លួនត្រៀមរួចជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់រវាងប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិកលោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌឺមៀរ ពូទីន។ នេះបើយោងតាមលោក Nicolas Bideau ប្រធានផ្នែកទំនាក់ទំនងនៅក្រសួងការបរទេសស្វីស ដែលបានថ្លែងទៅកាន់កាសែតស្វីស Le Temps កាលពីថ្ងៃអាទិត្យទី១២ខែមករាឆ្នាំ២០២៥។

លោក Bideau បាននិយាយថា បន្ទាប់ពីកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកដែលបានធ្វើឡើងនៅស្វីសក្នុងខែមិថុនាកន្លងទៅ ប្រទេសអ៊ុយក្រែន រុស្ស៊ី និងសហរដ្ឋអាមេរិកត្រូវបានជូនដំណឹងជាទៀងទាត់អំពីឆន្ទៈរបស់ស្វីសក្នុងការសម្របសម្រួលគំនិតផ្តួចផ្តើមការទូត។
ការអត្ថាធិប្បាយរបស់លោក Bideau ធ្វើឡើងនៅពេលដែលវិមានក្រឹមឡាំងបានបង្ហាញពីឆន្ទៈ ក្នុងការជួបជាមួយលោក ត្រាំ ដើម្បីរៀបចំកិច្ចព្រមព្រៀងស្តីពីការបញ្ចប់សង្គ្រាមរបស់រុស្ស៊ី ប្រឆាំងនឹងអ៊ុយក្រែន។ យ៉ាងណា គ្មានផែនការ ឬកាលបរិច្ឆេទជាក់លាក់ណាមួយត្រូវបានកំណត់ឡើយ។ ទីក្រុងមូស្គូ បានឲ្យដឹងថា កិច្ចប្រជុំទល់មុខគ្នាអាចកើតឡើងបានទាល់តែលោក ត្រាំ ឡើងកាន់តំណែងជាផ្លូវការនៅថ្ងៃទី២០ខែមករាជាមុនសិន។
លោក ត្រាំ បានប្តេជ្ញាថានឹងនាំទីក្រុងកៀវ និងទីក្រុងមូស្គូទៅកាន់តុចរចា ហើយបញ្ចប់សង្គ្រាមទ្រង់ទ្រាយធំនេះឲ្យបានឆាប់រហ័ស។ កាលពីដើមសប្តាហ៍មុន លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា ការរៀបចំសម្រាប់កិច្ចប្រជុំជាមួយលោក ពូទីន កំពុងដំណើរការហើយ៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


