ព័ត៌មានអន្ដរជាតិ
ស្វីសបង្កកទ្រព្យសម្បត្តិមាសជាង១០០តោន របស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ
ក្រុមប្រឹក្សាសហព័ន្ធស្វីស បានសម្រេចបិទខ្ទប់រាល់ទ្រព្យសម្បត្តិទាំងអស់ដែលពាក់ព័ន្ធនឹងអតីតមេដឹកនាំលោក នីកូឡាស ម៉ាឌូរ៉ូ និងសហការីចំនួន ៣៧នាក់ផ្សេងទៀត ដែលនេះគឺជាការចាក់សោលើអាណាចក្រហិរញ្ញវត្ថុដ៏មហិមា រួមទាំងការដឹកជញ្ជូនមាសជាង១០០តោន ទៅកាន់រោងចក្រចម្រាញ់មាសរបស់ស្វីសនាពេលកន្លងមក។

យោងតាមរ៉យទ័រ ក្រឹត្យអាសន្នដែលបានចេញកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ បានធ្វើឡើងបន្ទាប់ពីកងកម្លាំងអាមេរិកបានចាប់ខ្លួនលោកម៉ាឌូរ៉ូ នៅក្នុងទីក្រុងការ៉ាកាស កាលពីប៉ុន្មានថ្ងៃមុន។ តាមរយៈការអនុវត្តច្បាប់សហព័ន្ធស្តីពីការបង្កក និងការប្រគល់ទ្រព្យសម្បត្តិខុសច្បាប់ (FIAA) ប្រទេសស្វីសមានគោលបំណងការពាររាល់មាស និងទ្រព្យសម្បត្តិដែលនៅសេសសល់ មិនឲ្យមានការផ្ទេរចេញពីប្រព័ន្ធធនាគារ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលមាសជាង១០០តោន ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃយុទ្ធសាស្ត្ររស់រានមានជីវិតរបស់រដ្ឋាភិបាលលោកម៉ាឌូរ៉ូ។ ចន្លោះឆ្នាំ២០១៣ ដល់ ២០១៦ ប្រទេសវ៉េណេស៊ុយអេឡាបានដឹកជញ្ជូនមាសប្រហែល ១១៣តោនមានតម្លៃប្រហែល ៥,២ពាន់លានដុល្លារ ទៅកាន់ប្រទេសស្វីស ដើម្បីចម្រាញ់ និងលក់យកសាច់ប្រាក់សម្រាប់ដោះស្រាយវិបត្តិសេដ្ឋកិច្ច។
ការបង្កកនេះមានសុពលភាពរយៈពេល៤ឆ្នាំ និងបម្រើជាមូលដ្ឋានច្បាប់បណ្តោះអាសន្ន។ យោងតាមច្បាប់ស្វីស នៅពេលដែលមេដឹកនាំម្នាក់ «ធ្លាក់ពីអំណាច» រដ្ឋអាចបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដើម្បីទុកឱកាសឲ្យរដ្ឋាភិបាលវ៉េណេស៊ុយអេឡាថ្មីនាពេលអនាគត ចាប់ផ្តើមនីតិវិធីផ្លូវច្បាប់ដើម្បីទាមទារទ្រព្យសម្បត្តិទាំងនោះត្រឡប់ទៅវិញ។
រដ្ឋាភិបាលស្វីសបានបញ្ជាក់ថា គោលដៅចុងក្រោយគឺដើម្បីធានាថា ប្រាក់ទាំងនេះនឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ «ជាប្រយោជន៍ដល់ប្រជាជនវ៉េណេស៊ុយអេឡា»។
សូមជម្រាបថា លោកម៉ាឌូរ៉ូ កំពុងត្រូវបានឃុំខ្លួននៅទីក្រុងញូវយ៉ក។ កាលពីថ្ងៃទី៦មករា លោកបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធ Manhattan ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទភេរវកម្មគ្រឿងញៀន ការឃុបឃិត និងការលាងលុយកខ្វក់។ លោកម៉ាឌូរ៉ូ បានបដិសេដរាល់ការចោទប្រកាន់ បានបញ្ជាក់ថា «ខ្ញុំគ្មានទោសទេ… ខ្ញុំនៅតែជាប្រធានាធិបតីនៃប្រទេសរបស់ខ្ញុំ»។
ពាក់ព័ន្ធនឹងការចាប់ខ្លួននេះ អគ្គលេខាធិការ លោក António Guterres បានព្រមានថា សកម្មភាពរបស់អាមេរិកបានបង្កើត «គំរូដ៏គ្រោះថ្នាក់» សម្រាប់ច្បាប់អន្តរជាតិ។ ខណៈដែលទីក្រុងវ៉ាស៊ីនតោនបានការពារការវាយឆ្មក់នេះថា ជាសកម្មភាពអនុវត្តច្បាប់ប្រឆាំងនឹង «ជនជាប់ចោទដែលរត់គេចខ្លួន» ប្រទេសចិន និងរុស្ស៊ីបានថ្កោលទោសរឿងនេះថាជា «ការប្រើប្រាស់កម្លាំងបាយយ៉ាងកំរោល» ប្រឆាំងនឹងរដ្ឋអធិបតេយ្យ៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៧ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
នយោបាយ២ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


