ព័ត៌មានអន្ដរជាតិ
សង្ស័យថា សោកនាដកម្មឆេះក្លឹបកម្សាន្តនៅស្វីស បង្កឡើងដោយ ស្រាសាំប៉ាញ
សោកនាដកម្មឆេះក្លឹបកម្សាន្តនៅប្រទេសស្វីសថ្ងៃឆ្លងឆ្នាំ ធ្វើឲ្យពិភពលោកទាំងមូលតក់ស្លុត ហើយដ្បិតថា មូលហេតុពិតនៅមិនទាន់គេដឹងក៏ដោយ ប៉ុន្តែរូបថតមួយសន្លឹកធ្វើឲ្យគេសង្ស័យថា អគ្គិភ័យអាចបណ្តាលមកពីស្រាសាំប៉ាញ។

តាមការផ្សាយរបស់ Daily Mail, អគ្គិភ័យកើតឡើងនៅម៉ោង១:៣០នាទីរំលងអធ្រាត្រថ្ងៃ៣១ខែធ្នូឆ្នាំ២០២៥ ឈានចូលថ្ងៃ១ខែមករាឆ្នាំ២០២៦ នៅក្លឹប Le Constellation ក្នុងរមណីយដ្ឋាន Crans-Montana នៃតំបន់ Valais។
គិតត្រឹមរសៀលថ្ងៃសុក្រទី២ខែមករាឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ បានកើនដល់៤៧នាក់ ខណៈ១១៥នាក់រងរបួស។ មនុស្សស្លាប់ភាគច្រើនជាទេសចរ ហើយជាជនបរទេសមកពីប្រទេសផ្សេងៗ។
ស្របពេលប៉ូលិសស្វីសកំពុងបើកការស៊ើបអង្កេតចូលក្នុងករណីនេះ មានការទម្លាយរូបភាពមួយសន្លឹក ដែលបង្ហាញពីអ្នកចូលក្លឹបនាំគ្នាគាស់ស្រាសាំប៉ាញ ដើម្បីជប់លៀងអបអរឆ្នាំថ្មី ប៉ុន្តែស្រាទាំងនោះ បែរជាត្រូវភ្លើងឆាប បង្កជាអណ្តាតភ្លើងទៅវិញ។

ទោះនេះមិនអាចកំណត់ជាផ្លូវការថាជាដើមចមបង្កឲ្យមានអគ្គិភ័យយ៉ាងសន្ធោសន្ធៅក៏ដោយ ប៉ុន្តែវាត្រូវបានគេដាក់ការសង្ស័យ និងកំពុងពិនិត្យមើល។
ប្រទេសស្វីស បានប្រកាសកាន់ទុក្ខរយៈពេល៥ថ្ងៃ ហើយទង់ជាតិនៅលើអគារសហព័ន្ធទាំងអស់ ត្រូវបង្ហូតចុះពាក់កណ្តាលដង។
ទន្ទឹមនោះ មេដឹកនាំជុំវិញពិភពលោក ក៏បានសម្តែងនូវសេចក្តីសោកស្តាយយ៉ាងជ្រាលជ្រៅ និងបានផ្តល់ការគាំទ្រដល់ប្រទេសស្វីសផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


