ប្រទេសហ្វាំងឡង់ Archives - Kampuchea Thmey Daily

មូលហេតុ​ហ្វាំងឡង់កែច្បាប់នុយក្លេអ៊ែរ ព្រោះតែរុស្ស៊ី ឬដើម្បីណាតូ?
នៅក្នុងរបត់នយោបាយ និងសន្តិសុខដ៏គួរឱ្យភ្ញាក់ផ្អើលមួយ សភាប្រទេសហ្វាំងឡង់ បានបោះឆ្នោតក្នុងសំឡេងភាគច្រើនលើសលប់ ១២៥ ទល់នឹង ៦១ ដើម្បីអនុម័តការកែប្រែ «ច្បាប់ថាមពលនុយក្លេអ៊ែរ» ដ៏សំខាន់។ ការសម្រេចចិត្តនេះ បានធ្វើឱ្យពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ព្រោះវាជាការលុបចោលច្បាប់ហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលខ្លួនបានរក្សាយ៉ាងខ្ជាប់ខ្ជួនតាំងពីឆ្នាំ១៩៨០ មក។

តើមានមូលហេតុចម្បងៗអ្វីខ្លះ ដែលរុញច្រានឱ្យដែនកោះទឹកកក និងជាប្រទេសដែលធ្លាប់តែប្រកាន់ជំហរអព្យាក្រឹតមួយនេះ សម្រេចចិត្តផ្លាស់ប្តូរច្បាប់ស្នូលរបស់ខ្លួនបែបនេះ?

១. បញ្ហាសន្តិសុខជាតិ និងការគំរាមកំហែងពីប្រទេសជិតខាង (រុស្ស៊ី)

មូលហេតុចម្បងបំផុត ដែលមិនអាចប្រកែកបាន គឺការផ្លាស់ប្តូរស្ថានភាពសន្តិសុខនៅអឺរ៉ុបខាងកើត បន្ទាប់ពីមានសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន។ ហ្វាំងឡង់ មានព្រំដែនគោកជាប់ជាមួយរុស្ស៊ីរហូតដល់ទៅ ១ ៣៤០គីឡូម៉ែត្រ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មានកូរ៉េខាងត្បូង Chosun Ilbo ការអូសបន្លាយនៃសង្គ្រាម បានធ្វើឱ្យហ្វាំងឡង់លែងមានអារម្មណ៍សុវត្ថិភាពជាមួយនឹង «ភាពអព្យាក្រឹត» ទៀតហើយ ទើបខ្លួនសម្រេចចិត្តចូលជាសមាជិកអង្គការណាតូ (NATO) កាលពីឆ្នាំ២០២៣ និងឈានមកដល់ការបើកផ្លូវឱ្យមានការដឹកជញ្ជូន ឬរក្សាទុកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន សម្រាប់ការការពារជាតិនាពេលនេះ។

២. ការធ្វើឱ្យស្របគ្នានឹងយុទ្ធសាស្ត្រការពារជាតិរបស់ណាតូ (NATO)

បន្ទាប់ពីក្លាយជាសមាជិកពេញសិទ្ធិរបស់ណាតូ ហ្វាំងឡង់ត្រូវរៀបចំប្រព័ន្ធច្បាប់ជាតិឱ្យស្របទៅនឹងយុទ្ធសាស្ត្ររួមរបស់សម្ព័ន្ធភាព។ ផ្អែកតាមប្រភពព័ត៌មានពី Qazinform News Agency រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានបញ្ជាក់ថា ការកែទម្រង់ច្បាប់នេះជាប្រវត្តិសាស្ត្រ ដែលវានឹងជួយពង្រឹងសមត្ថភាពការពារជាតិរបស់ហ្វាំងឡង់ផង និងជួយឱ្យហ្វាំងឡង់អាចប្រើប្រាស់ «ប្រព័ន្ធបង្ការដោយអាវុធនុយក្លេអ៊ែរ» របស់ណាតូបានពេញលេញផងដែរ។

៣. ភាពមិនច្បាស់លាស់នៃនយោបាយអាមេរិក និងយុទ្ធសាស្ត្រស្វ័យទីពឹងខ្លួន

ក្រៅពីការគំរាមកំហែងពីរុស្ស៊ី ក្រុមអ្នកវិភាគក៏បានមើលឃើញពីឥទ្ធិពលនៃនយោបាយរបស់សហរដ្ឋអាមេរិកផងដែរ។ នៅក្នុងរបាយការណ៍ដែលស្រង់ដោយ Chosun Ilbo បានបង្ហាញថា គោលនយោបាយឯកោនិយមរបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ក្នុងអាណត្តិទី២ ដែលតែងតែទាមទារឱ្យសមាជិកណាតូបង្កើនកញ្ចប់ថវិកាការពារជាតិផ្ទាល់ខ្លួន បានធ្វើឱ្យបណ្តាប្រទេសដូចជា ហ្វាំងឡង់ ស៊ុយអែត ន័រវែស និងដាណឺម៉ាក យល់ឃើញថា ពួកគេមិនអាចពឹងផ្អែកលើអាមេរិកតែមួយមុខឡើយ គឺត្រូវតែពង្រឹងច្បាប់ និងសមត្ថភាពការពារជាតិដោយខ្លួនឯង។

៤. ការជំរុញ និងបើកផ្លូវឱ្យវិនិយោគលើ «ថាមពលនុយក្លេអ៊ែរជំនាន់ថ្មី» (សន្តិភាព)

ក្រៅពីទិដ្ឋភាពយោធា ការកែប្រែច្បាប់នុយក្លេអ៊ែរនេះ ក៏មានទិសដៅបម្រើដល់សេដ្ឋកិច្ច និងថាមពលស្អាតផងដែរ។ យោងតាមគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលហ្វាំងឡង់ Finnish Government និងសារព័ត៌មានថាមពល World Nuclear News បានឱ្យដឹងថា ច្បាប់ចាស់តាំងពីឆ្នាំ១៩៨៧ មានភាពសាំញ៉ាំ និងហួសសម័យ។ ការកែទម្រង់ថ្មីនេះ (ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី១ មករា ២០២៧) គឺដើម្បីកាត់បន្ថយនីតិវិធីស្មុគស្មាញ បើកផ្លូវឱ្យមានការវិនិយោគលើរេអាក់ទ័រខ្នាតតូច (SMRs) និងធានាថា ហ្វាំងឡង់មានប្រភពថាមពលកាបូនទាប តម្លៃសមរម្យ និងមានស្ថិរភាពសម្រាប់ពេលអនាគត។

សរុប​សេចក្ដីមក ការផ្លាស់ប្តូរច្បាប់នុយក្លេអ៊ែររបស់ហ្វាំងឡង់នៅឆ្នាំ២០២៦ នេះ គឺជារូបភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ការយកសន្តិសុខជាតិជាធំ» ក្នុងយុគសម័យ ដែលភូមិសាស្ត្រនយោបាយពិភពលោក កំពុងមានភាពតានតឹងខ្លាំង ដោយរួមបញ្ចូលទាំងការការពារខ្លួនពីការគំរាមកំហែងខាងយោធា និងការបង្កើតសន្តិសុខថាមពលសម្រាប់ប្រជាជនខ្លួន៕

អត្ថបទ៖ ឈាង

The post មូលហេតុ​ហ្វាំងឡង់កែច្បាប់នុយក្លេអ៊ែរ ព្រោះតែរុស្ស៊ី ឬដើម្បីណាតូ? appeared first on Kampuchea Thmey Daily.

ហ្វាំងឡង់ សម្រេចចិត្តរុះរើច្បាប់ចាស់ បើកផ្លូវឱ្យអាវុធនុយក្លេអ៊ែរចូលស្រុក បង្កើនកម្តៅជាមួយរុស្ស៊ី
សភាប្រទេសហ្វាំងឡង់ បានបោះឆ្នោតទម្លាយរបាំងច្បាប់ដែលមានអាយុកាលរាប់សិបឆ្នាំ ដើម្បីអនុញ្ញាតឱ្យមានការនាំចូល និងរក្សាទុកអាវុធនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួន ក្នុងបំណងពង្រឹងប្រព័ន្ធការពារជាតិឱ្យកាន់តែស្អិតរមួតជាមួយអង្គការណាតូ (NATO) ដែលការណ៍នេះបានធ្វើឱ្យរុស្ស៊ីក្តៅស្លឹកត្រចៀកភ្លាមៗ។

លោក Antti Häkkänen (រូបថត៖ REUTERS)

សារព័ត៌មាន Fox News បានចុះផ្សាយ​កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា យោងតាមលទ្ធផលឆ្នោត មានតំណាងរាស្ត្ររហូតដល់ ១២៥រូប បានគាំទ្រសំណើរបស់រដ្ឋាភិបាល ខណៈ ៦១រូបបោះឆ្នោតប្រឆាំង និង ១៣រូបទៀតអនុបវាទ ដែលចំនួនគាំទ្រ​ដ៏ច្រើនលើសលប់នេះ បានធ្វើឱ្យច្បាប់ថ្មីត្រូវបានអនុម័ត និងត្រូវ​បញ្ជូនទៅកាន់ប្រធានាធិបតី ដើម្បីចុះហត្ថលេខាជាជំហានចុងក្រោយ។

រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានសម្តែងក្តីរំភើបជាខ្លាំង ដោយចាត់ទុកការកែទម្រង់ច្បាប់ថាមពលនុយក្លេអ៊ែរឆ្នាំ១៩៨៧ នេះថា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏ធំមួយ ក្នុងការបង្កើនសុវត្ថិភាពសម្រាប់ជាតិ និងសម្ព័ន្ធមិត្តទាំងមូល។ លោកបានទម្លាយថា រឿងអាវុធនុយក្លេអ៊ែរនេះ ជារឿងពិបាកសម្រេចចិត្តបំផុត សម្រាប់ក្រសួងការពារជាតិ ដែលត្រូវចំណាយពេលរាប់ឆ្នាំ ដើម្បីសិក្សាស្រាវជ្រាវ ព្រមទាំងជជែកវែកញែកយ៉ាងម៉ត់ចត់ជាមួយបណ្តាប្រទេសមហាអំណាច មុននឹងឈានមកដល់ចំណុចនេះ។

វិធានការច្បាប់ថ្មីនេះ នឹងត្រូវលុបចោលនូវបទប្បញ្ញត្តិចាស់នៅក្នុងច្បាប់ថាមពលនុយក្លេអ៊ែរ ដែលធ្លាប់ហាមឃាត់ការនាំចូល ការផលិត ការកាន់កាប់ និងការបំផ្ទុះគ្រាប់បែកនុយក្លេអ៊ែរ។ ប្រសិនបើច្បាប់នេះត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ វានឹងអនុញ្ញាតឱ្យមានការដឹកជញ្ជូន ការផ្គត់ផ្គង់ ឬការកាន់កាប់អាវុធនុយក្លេអ៊ែរនៅក្នុងប្រទេសហ្វាំងឡង់ ភ្លាម ប្រសិនបើស្ថានភាពការពារជាតិទាមទារចាំបាច់។

ផែនទី​ដែល​បង្ហាញ​ប្រទេស​រុស្ស៊ី​ (ពណ៌​ក្រហម )និង​ប្រទេស​ហ្វាំងឡង់​ (ពណ៌​ស)

គួរ​រំលឹក​ថា ហ្វាំងឡង់បានសម្រេចចិត្តលះបង់គោលនយោបាយមិនចូលបក្សសម្ព័ន្ធ ហើយរត់ទៅជ្រកក្រោមដំបូលណាតូ តាំងពីខែមេសា ឆ្នាំ២០២៣ មកម៉្លេះ ពោលគឺភ្លាមៗបន្ទាប់ពីរុស្ស៊ីបានបើកការវាយលុកចូលប្រទេសអ៊ុយក្រែន ដែលការចូលរួមនោះ បានធ្វើឱ្យព្រំដែនរវាងណាតូ និងរុស្ស៊ីកើនឡើងទ្វេដង។

យ៉ាងណាមិញ ផ្លូវច្បាប់ថ្មីនេះ មិនមែនដើរដោយរលូនគ្មានអ្នកជំទាស់​នោះទេ ព្រោះក្រុមតំណាងរាស្ត្របក្សប្រឆាំង បានចេញមុខព្រមានថា ការបើកដៃឱ្យអាវុធមហាបំផ្លាញនេះចូលស្រុក អាចនឹងធ្វើឱ្យហ្វាំងឡង់ក្លាយជាផ្ទាំងស៊ីបដំបូងគេនៃការវាយប្រហារ ហើយវាក៏ជាការដើរខុសពីទម្លាប់របស់អ្នកជិតខាងក្នុងតំបន់ ដែលតែងតែបដិសេធអាវុធប្រភេទនេះ។ ការបារម្ភនេះមិនខុសឡើយ ព្រោះខាងវិមានក្រឹមឡាំងរបស់រុស្ស៊ី តាមរយៈអ្នកនាំពាក្យ លោក Dmitry Peskov បានចេញមុខព្រមានចំៗទាំងកំហឹងថា សកម្មភាពរបស់ហ្វាំងឡង់ កំពុងតែបង្កើតការគំរាមកំហែងផ្ទាល់មកលើរុស្ស៊ី និងធ្វើឱ្យខ្លួនឯងធ្លាក់ក្នុងគ្រោះថ្នាក់បំផុត ហើយរុស្ស៊ីដាច់ខាតនឹងត្រូវចាត់វិធានការឆ្លើយតបវិញយ៉ាងក្តៅគគុកជាមិនខាន៕

ប្រែសម្រួល៖ ឈាង

The post ហ្វាំងឡង់ សម្រេចចិត្តរុះរើច្បាប់ចាស់ បើកផ្លូវឱ្យអាវុធនុយក្លេអ៊ែរចូលស្រុក បង្កើនកម្តៅជាមួយរុស្ស៊ី appeared first on Kampuchea Thmey Daily.

​​សមាជិក​​អង្គការ​ណាតូ​​ក្បែរខាង​រុស្ស៊ីរៀប​ចំ​សមយុទ្ធយោធា​​ទ្រង់​ទ្រាយ​ធំ​រយៈពេលជាង​​១០ថ្ងៃ​​
អង្គការណាតូ ​(NATO) បាន​​​​រៀប​​ចំ​​ធ្វើ​​លំហាត់​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ដែលមានឈ្មោះថា Cold Response 26 ​នៅភាគខាងជើង​ប្រទេស​ហ្វាំងឡង់ ន័រ​វេស និងស៊ុយអែត​ រយៈពេល​ជាង​១០​ថ្ងៃ​ ចាប់​ពីថ្ងៃទី៩ខែ​ដល់​ថ្ងៃទី​១៩ខែ​មីនា។

យោងតាមសារព័ត៌មាន​ Yle និង UNITED24 MEDIA ផ្សាយ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៦, ប្រទេសន័រវេស​កំពុងដឹកនាំសមយុទ្ធនេះ ​មានរយៈពេល​ប្រហែល​ពីរ​សប្តាហ៍មាន​ទាហាន​ប្រហែល ២៥ ០០០នាក់ ​មក​ពីប្រទេសសម្ព័ន្ធមិត្ត​ចំនួន១៤ កំពុង​ចូលរួម។

សមយុទ្ធរបស់​អង្គការ​ណាតូ។ រូបភាព៖ Reuters

គោលដៅ​នៃសមយុទ្ធនេះ​គឺដើម្បីពង្រឹង​ភាគ​ខាង​ជើង​របស់​សមាជិក​ណាតូ​ដែល​ស្ថិត​នៅ​​ជិត​​​​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី​ ដែលបាន​លើក​ទ័ព​ឈ្លាន​ពាន​​​អ៊ុយក្រែន​កាល​ពី​​​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ រហូតមកដល់​ពេលបច្ចុប្បន្ន​​មិនទាន់​រក​​ផ្លូវ​បញ្ចប់សង្គ្រាម​នៅឡើយ​។

លំហាត់សមយុទ្ធ​នេះ​​​​នឹងបញ្ចូល​ការ​អនុវត្ត​ពីរ​បៀបដែល​កងទ័ព​​​មក​ពី​ប្រទេស​ផ្សេង​ៗ​ធ្វើការ​រួមគ្នា​ក្នុងអាកាសធាតុ​ដ៏​លំបាក និង​សាក​ល្បងកម្លាំង​កងទ័ព​ថា​តើពួក​គេ​អាច​​ចល័ត​បាន​លឿន​ប៉ុណ្ណា​។

យោធាប្រហែល ៤ ០០០ នាក់​មកពីសហរដ្ឋអាមេរិក បារាំង អ៊ីតាលី ​ចក្រភពអង់គ្លេស និងស៊ុយអែត កំពុង​មកដល់ប្រទេស​ហ្វាំង​ឡង់​សម្រាប់​សមយុទ្ធនេះ។

កង​កម្លាំងអាមេរិកនៅអឺរ៉ុប​បានបញ្ជាក់ថា សមយុទ្ធនេះ​មានគោល​បំណង​បង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួនក្នុងតំបន់អាកទិក និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាយុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ថា យោ​ធា​ទាំង​អស់​បាន​ចូលរួមអនុវត្ត​ការប្រើប្រាស់​កាំភ្លើង​​ធំក្នុងលក្ខខណ្ឌ​នៅ​រដូវរងា និង​កិច្ចសហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្តណាតូ​ផង​ដែរ​។

លោក Kimmo Ruotsalainen មេបញ្ជាការ​នៃ​សម​យុទ្ធ​នេះហៅ​សម​យុទ្ធ​នោះ​ថា​៖ « ជាសមយុទ្ធ​បាញ់គ្រាប់ពិត និងកាំភ្លើងត្បាល់​ដ៏​ធំបំផុត​នៅភាគ​ខាងជើងប្រទេសហ្វាំងឡង់»៕

ប្រែសម្រួល៖ ណឺ មិនា

The post ​​សមាជិក​​អង្គការ​ណាតូ​​ក្បែរខាង​រុស្ស៊ីរៀប​ចំ​សមយុទ្ធយោធា​​ទ្រង់​ទ្រាយ​ធំ​រយៈពេលជាង​​១០ថ្ងៃ​​ appeared first on Kampuchea Thmey Daily.

ហ្វាំងឡង់ គ្រោង​បង្កើនការ​កំណត់អាយុ​ទាហាន​បម្រុងដល់​៦៥ឆ្នាំ
នៅក្នុង​យុទ្ធសាស្ត្រដើម្បីបង្កើនសមត្ថភាពការពារជាតិ រដ្ឋាភិបាលហ្វាំងឡង់បានស្នើ​ឲ្យ​បង្កើន​ការ​កំណត់អាយុ​សម្រាប់អ្នកបម្រុងយោធាពី​អាយុ ៦០​ឆ្នាំ​ ឡើង​ដល់ ៦៥​ឆ្នាំ។ គំនិតផ្តួចផ្តើមនេះ ត្រូវ​គេ​ព្យាករ​ថានឹង​ជួយ​បន្ថែម​ចំនួន​ទាហាន​​​ប្រមាណ ១២៥ ០០០​នាក់ទៅ​​ក្នុង​​កងកម្លាំង​បម្រុង​សម្រាប់​ព្រឹត្តិការណ៍​សង្គ្រាម​របស់ប្រទេសហ្វាំងឡង់ និង​ប្រហែល​ឡើង​ដល់​១លាននាក់នៅឆ្នាំ​២០៣១។

(រូបថត៖ Reuters)

កាល​ពី​ថ្ងៃ​ពុធ​ទី​១៤​ឧសភា​​២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិ​ហ្វាំងឡង់ លោក Antti Häkkänen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការនេះ ដោយ​និយាយ​ថា៖ «សមត្ថភាពការពារជាតិរបស់ហ្វាំងឡង់គឺផ្អែកលើការកេណ្ឌ​ទាហាន​ទូទៅ ទាហាន​បម្រុង​ដែលត្រូវ​បានបណ្តុះបណ្តាល និងឆន្ទៈដ៏រឹងមាំដើម្បីការពារប្រទេស។ តាមរយៈការបង្កើនអាយុបម្រុងអតិបរមា យើងផ្តល់​ឲ្យ​មនុស្សកាន់តែច្រើននូវលទ្ធភាពក្នុងការចូលរួម​​ការពារជាតិ»។

គម្រោង​នេះ ធ្វើ​ឡើង​ស្របតាម​កិច្ចខិតខំប្រឹងប្រែង​​ដ៏​ទូលំទូលាយ​របស់​ប្រទេសហ្វាំងឡង់ ក្នុងការពង្រឹងជំហរយោធារបស់ខ្លួន បន្ទាប់ពីការចូលជាសមាជិកអង្គការណាតូសម្រាប់​ឆ្លើយតបទៅនឹងកង្វល់សន្តិសុខក្នុងតំបន់។ បច្ចុប្បន្ន ការបម្រើយោធាគឺជាកាតព្វកិច្ចសម្រាប់បុរសហ្វាំងឡង់ ដោយស្ត្រីមានសិទ្ធិបម្រើដោយស្ម័គ្រចិត្ត។ រយៈពេលនៃ​ការ​បម្រើ​យោធា​​អាច​មាន​រយៈពេល​ចន្លោះ​​ពី ១៦៥​ ទៅ ៣៤៧​ថ្ងៃ អាស្រ័យលើតួនាទី និងទំនួលខុសត្រូវនៃការបណ្តុះបណ្តាល។

ក្រោយ​ពី​ការ​បម្រើ​យោធា ឈ្មោះ​ទាហាន​​នឹង​ត្រូវ​ប្រមូល​ទុក​​​​ក្នុង​បញ្ជី​​បម្រុង។ បច្ចុប្បន្ន ពលរដ្ឋជា​​បុរស​ភេទ ត្រូវទទួលបន្ទុកក្នុងការបម្រើយោធារហូតដល់អាយុ ៦០​ឆ្នាំ៕

ដោយ៖ ឈាង

The post ហ្វាំងឡង់ គ្រោង​បង្កើនការ​កំណត់អាយុ​ទាហាន​បម្រុងដល់​៦៥ឆ្នាំ appeared first on Kampuchea Thmey Daily.

ហ្វាំងឡង់ ប្រកាស​ផ្ដល់​ជំនួយយោធា​ជិត ៧០០​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន
ប្រទេសហ្វាំងឡង់ បានសន្យាផ្តល់ជំនួយយោធាចំនួន ៦៩១​លានដុល្លារដល់អ៊ុយក្រែន ដែលជាការកត់សម្គាល់នូវកញ្ចប់ជំនួយផ្នែកការពារដ៏ធំបំផុតរបស់ខ្លួន ចាប់តាំងពីការចាប់ផ្តើមនៃការឈ្លានពានពេញលេញរបស់រុស្ស៊ី។ ក្រសួងការពារជាតិហ្វាំងឡង់បានបញ្ជាក់ពីជំនួយដែលនឹងរួមមានកាំភ្លើងធំ គ្រាប់រំសេវ និងអាវុធប្រឆាំងយន្តហោះ។

លោក Antti Häkkänen (រូបថត៖ Reuters)

រដ្ឋមន្ត្រីការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានសង្កត់ធ្ងន់ថា ជំនួយនេះគឺចាំបាច់ដើម្បីជួយអ៊ុយក្រែនការពារខ្លួនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីដែលកំពុងបន្ត។ លោកបាននិយាយថា៖ «សន្តិសុខរបស់អ៊ុយក្រែនត្រូវបានភ្ជាប់ដោយផ្ទាល់ទៅនឹងស្ថិរភាពអឺរ៉ុប ហើយហ្វាំងឡង់នៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រផ្នែកការពាររបស់ខ្លួន»។

កញ្ចប់ចុងក្រោយនេះ នាំមកនូវជំនួយយោធាសរុបរបស់ហ្វាំងឡង់ ដល់អ៊ុយក្រែន​ឈាន​ជាង ២ពាន់លានដុល្លារ។ វិធានការ​នេះ កើតឡើងនៅពេលដែលសម្ព័ន្ធមិត្តអឺរ៉ុបបន្តពង្រឹងសមត្ថភាពយោធារបស់អ៊ុយក្រែន ចំពេលមានការប្រយុទ្ធកាន់តែខ្លាំងនៅភាគខាងកើត និងខាងត្បូង។

ខណៈពេលដែលព័ត៌មានលម្អិតជាក់លាក់អំពីជំនួយ​មិនត្រូវបានបង្ហាញសម្រាប់ហេតុផលសុវត្ថិភាព មន្ត្រីហ្វាំងឡង់បានធានាថា ជំនួយនេះត្រូវបានកែសម្រួលទៅតាមតម្រូវការការពារបន្ទាន់បំផុតរបស់អ៊ុយក្រែន។ ហ្វាំងឡង់ ដែលមានព្រំដែន​ជាប់​យ៉ាង​វែងជាមួយរុស្ស៊ី បានពង្រឹងសមត្ថភាពការពាររបស់ខ្លួន ចាប់តាំងពីបានចូលជាសមាជិកណាតូក្នុងឆ្នាំ​២០២៣។

មន្ត្រីអ៊ុយក្រែនបានសម្តែងការដឹងគុណចំពោះការគាំទ្រ ដោយគូសបញ្ជាក់ពីសារៈសំខាន់របស់ខ្លួនក្នុងការទប់ទល់នឹងការ​លុកលុយ​របស់រុស្ស៊ី។ ទន្ទឹមនឹងនេះ ទីក្រុងមូស្គូបានថ្កោលទោសជំនួយយោធារបស់លោកខាងលិចដល់អ៊ុយក្រែន ដោយចោទប្រកាន់សមាជិកណាតូថាបានអូសបន្លាយជម្លោះ។

ការប្រកាសនេះធ្វើឡើងនៅមុនកិច្ចប្រជុំកំពូលបន្ទាន់របស់សហភាពអឺរ៉ុបស្តីពីអ៊ុយក្រែន​នៅ​ថ្ងៃ​ទី​៦​ខែ​មីនា ដែលមេដឹកនាំអឺរ៉ុបត្រូវបានគេរំពឹងថានឹងពិភាក្សាបន្ថែមអំពីជំនួយផ្នែកយោធា និងហិរញ្ញវត្ថុដល់ទីក្រុង​កៀវ៕

ដោយ៖ ឈាង

The post ហ្វាំងឡង់ ប្រកាស​ផ្ដល់​ជំនួយយោធា​ជិត ៧០០​លាន​ដុល្លារ​ឲ្យ​អ៊ុយក្រែន appeared first on Kampuchea Thmey Daily.

ហ្វាំងឡង់៖ ការ​ចូល​ជា​សមាជិក​ណាតូ ទើប​ជួយ​ធានា​សន្តិសុខ​​អ៊ុយក្រែន​បាន​យូរ​អង្វែង
រដ្ឋមន្ត្រីការបរទេស​ហ្វាំង​ឡង់ លោកស្រី Elina Valtonen បាននិយាយថា សមាជិកភាពនៅក្នុងអង្គការណាតូ គឺជាការធានាសន្តិសុខរយៈពេលវែងដែលអាចជឿទុកចិត្តបានតែមួយគត់សម្រាប់​អ៊ុយក្រែន ដើម្បី​ទប់ទល់​​ការ​ប្រឆាំង​ឈ្លានពាន​ពី​រុស្ស៊ីនាពេលអនាគត។

លោកស្រី Elina Valtonen (រូបភាព៖ Reuters)

លោកស្រី Valtonen បាន​​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​៨​ខែ​មករា​ឆ្នាំ​២០២៥​ថា៖ «ខ្ញុំគិតថា ក្នុងរយៈពេលវែង ការធានាសន្តិសុខដែលអាចជឿទុកចិត្តបានតែមួយគត់គឺមាត្រា៥​ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន ដូច្នេះសមាជិកភាពរបស់អង្គការណាតូគឺ​សំខាន់។ យើងកំពុងគាំទ្រសមាជិកភាពអង្គការណាតូរបស់អ៊ុយក្រែនបន្ថែមទៀត ហើយសង្ឃឹមថាវានឹង​មិន​យូរ​ពេក​ទេ»។

មេដឹកនាំអ៊ុយក្រែន បាន​អំពាវនាវ​យ៉ាង​​មុតមាំ​ចង់​ចូល​ជា​សមាជិក​អង្គការ​ណាតូ ប៉ុន្តែ​ត្រូវ​បានជំទាស់​ពី​សមាជិកសំខាន់ៗ​មួយ​​ចំនួន ខណៈ​ខ្លួន​កំពុង​មាន​សង្គ្រាម​​ជាមួយ​រុស្ស៊ី​ជិត​៣​ឆ្នាំ​​ទៅ​ហើយ។

លោក ដូណាល់ ត្រាំ ដែល​​នឹង​ត្រូវ​ឡើង​កាន់​តំណែង​​ជា​​ប្រធានាធិបតី​អាមេរិក​នា​ថ្ងៃ​ទី​២០​ខែ​មករា​ខាង​មុខ ​បាន​រិះគន់​ជំនួយ​របស់​រដ្ឋបាល​លោក ចូ បៃដិន ​ចំពោះ​អ៊ុយក្រែន ហើយ​​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ​អ៊ុយក្រែន​មិន​គួរ​ក្លាយ​ជា​ផ្នែក​​មួយ​នៃ​អង្គការ​ណាតូ​ទេ។ ជំនួយការ និងសម្ព័ន្ធមិត្តរបស់លោក ត្រាំ មើលឃើញថា សមាជិកភាព​របស់​អ៊ុយក្រែន ជាការញុះញង់មិនចាំបាច់ចំពោះទីក្រុងមូស្គូ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោកស្រី Valtonen បាននិយាយថា រដ្ឋបាល​លោក ត្រាំ នឹងមិនក្លាយ​ជា​ទីបញ្ចប់សម្រាប់មហិច្ឆតា​ចូល​​ជា​សមាជិក​អង្គការណាតូរបស់អ៊ុយក្រែននោះឡើយ។

លោកស្រីបាន​បន្ថែម​ថា៖ «កាលពី៣​ឆ្នាំមុនគ្មាននរណាម្នាក់គិតថា ហ្វាំងឡង់ ឬ​ស៊ុយអែត​នឹងចូលរួមជាមួយណាតូ​​បាន​ឡើយ។ ឥលូវ​យើងនៅទីនេះ គ្មាន​អ្នក​ណា​ស្មាន​ដឹង​ទេ»។

សូម​បញ្ជាក់​ថា ហ្វាំងឡង់ ដែល​មាន​​ព្រំដែនប្រវែង ១ ៣៣៦​គីឡូម៉ែត្រ​ជាប់​ប្រទេស​​រុស្ស៊ី​ បាន​ចូល​ជា​សមាជិក​អង្គការ​ណាតូ នា​ខែ​មេសា​ឆ្នាំ​២០២៣៕

ដោយ៖ ឈាង

The post ហ្វាំងឡង់៖ ការ​ចូល​ជា​សមាជិក​ណាតូ ទើប​ជួយ​ធានា​សន្តិសុខ​​អ៊ុយក្រែន​បាន​យូរ​អង្វែង appeared first on Kampuchea Thmey Daily.

ហ្វាំងឡង់ ប្រគល់​ខ្លាឃ្មុំ​ផេនដា២​ក្បាល​ឲ្យ​ចិន​វិញ ព្រោះ​ថ្លៃ​មើលថែ​ខ្ពស់​ខ្លាំង​ពេក
សួនសត្វមួយកន្លែងក្នុងប្រទេសហ្វាំងឡង់ បាន​សម្រេច​ចិត្ត​ក្នុងការប្រគល់ខ្លាឃ្មុំផេនដាយក្សពីរក្បាលទៅប្រទេសចិនវិញ ព្រោះ​តែ​បញ្ហាកើនឡើងអតិផរណា និងការចំណាយថែទាំ​​ខ្ពស់​ខ្លាំង​ពេក។ ការ​បញ្ជូន​នេះ ធ្វើ​ឡើង​​លឿន​ជាង​​​ការ​គ្រោង​ទុក​ដល់​ទៅ​៨​ឆ្នាំ​ឯណោះ ដែល​ភាគី​​នៃ​ប្រទេស​ទាំង​២​ធ្លាប់​បាន​ធ្វើ​កិច្ច​ព្រមព្រៀង​​រួម​​គ្នា។

(រូបភាព៖ សួនសត្វ Ahtari)

ខ្លាឃ្មុំផេនដាដែលមានឈ្មោះថា Lumi និង Pyry ត្រូវបាននាំយកទៅប្រទេសហ្វាំងឡង់ក្នុងខែមករាឆ្នាំ​​២០១៨ ប៉ុន្មានខែបន្ទាប់ពីប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ហ្វាំង​ឡង់ និងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាស្តីពីការការពារសត្វ​ព្រៃ។

បើយោងតាមសួនសត្វ Ahtari កិច្ចព្រមព្រៀងរបស់ហ្វាំងឡង់គឺសម្រាប់ការស្នាក់នៅរយៈពេល​១៥ឆ្នាំ​​នៃ​សត្វ​​​ខ្លា​ឃ្មុំ​ផេនដា។ លោក Risto Sivonen ប្រធាន​សួន​សត្វឯកជន Ahtari បាន​ប្រាប់​ថា ក្រុមហ៊ុន​បានវិនិយោគជាង ៨​លានអឺរ៉ូ (ប្រមាណ ៨,៩២​លានដុល្លារ) សម្រាប់​កន្លែង​ដែល​ខ្លា​ឃ្មុំ​ផេនដា​រស់នៅ ហើយ​ថ្លៃ​ចំណាយប្រចាំឆ្នាំ​មាន​ចំនួន ១,៥​លានអឺរ៉ូ សម្រាប់ការ​មើល​ថែទាំ​ពួក​វា រួមទាំងថ្លៃ​អភិរក្ស​ដែលបង់ទៅឲ្យប្រទេសចិនផងដែរ។

ចាប់តាំង​ឆ្នាំ​១៩៤៩ សាធារណរដ្ឋប្រជាមានិតចិនបាន​បញ្ជូនខ្លាឃ្មុំផេនដាទៅកាន់សួនសត្វបរទេស ដើម្បីពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម ទំនាក់ទំនងបរទេស និងលើកកម្ពស់មុខមាត់អន្តរជាតិរបស់​ខ្លួន។

សួនសត្វ Ahtari ធ្លាប់​បង្ហាញ​ក្ដី​សង្ឃឹមថា ខ្លាឃ្មុំផេនដានឹងទាក់ទាញអ្នកទស្សនា​នៅ​ក្នុង​ប្រទេសហ្វាំងឡង់ ប៉ុន្តែកាលពីឆ្នាំមុនបាន​ប្រកាស​ថា ខ្លូន​បានបង្កើនបំណុល​ទៅ​វិញ នេះ​ក៏​ដោយសារតែជំងឺរាតត្បាតបានទប់ស្កាត់ការធ្វើដំណើរ ហើយថា​​​ខ្លួន​កំពុងពិភាក្សាអំពីការ​បញ្ជូន​ខ្លាឃ្មុំ​ផេនដា​ត្រឡប់​ទៅ​ប្រទេស​ចិនវិញ។

សួនសត្វ​នោះ​បាន​បន្ថែម​ថា ការកើនឡើងអតិផរណាបានបន្ថែមទៅលើ​ថ្លៃ​ចំណាយ ហើយរដ្ឋាភិបាលរបស់ប្រទេសហ្វាំងឡង់ក្នុងឆ្នាំ​២០២៣ បានច្រានចោល​​សំណើ​សម្រាប់ការផ្តល់មូលនិធិរបស់រដ្ឋ។ លោក Sivonen បាន​​ប្រាប់​ថា ការចរចារដើម្បីប្រគល់​ខ្លា​ឃ្មុំ​ផេន​ដា​​ទៅ​ចិន​វិញមានរយៈពេល​ដល់​ទៅ​​៣ឆ្នាំ​ទម្រាំ​សម្រេច​បាន។

អ្នកនាំពាក្យក្រសួងការបរទេសហ្វាំងឡង់ បាននិយាយថា ការ​បញ្ជូន​ខ្លាឃ្មុំផេនដាគឺជាការសម្រេចចិត្តអាជីវកម្មដែលធ្វើឡើងដោយសួនសត្វ ដោយ​មិនពាក់ព័ន្ធនឹងរដ្ឋាភិបាលហ្វាំងឡង់​​ឡើយ ហើយមិនគួរប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំង​២​នោះទេ។

ស្ថានទូតចិននៅ​ហ្វាំងឡង់ បាន​ប្រកាស​នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទោះបីជាមានការខិតខំប្រឹងប្រែងដោយប្រទេសចិនដើម្បីជួយដល់សួនសត្វក៏ដោយ ប្រទេសទាំង​២​នៅទីបញ្ចប់បាន​សម្រេច​រួមគ្នាបន្ទាប់ពីការពិគ្រោះយោបល់ជាមិត្តភាព​ក្នុង​ការ​ប្រគល់សត្វខ្លាឃ្មុំផេនដា​ត្រឡប់​​មកវិញ៕

ដោយ៖ ឈាង

The post ហ្វាំងឡង់ ប្រគល់​ខ្លាឃ្មុំ​ផេនដា២​ក្បាល​ឲ្យ​ចិន​វិញ ព្រោះ​ថ្លៃ​មើលថែ​ខ្ពស់​ខ្លាំង​ពេក appeared first on Kampuchea Thmey Daily.

រុស្ស៊ី ព្រមាន​ហ្វាំងឡង់ កុំ​ចេះ​តែ​ហ៊ាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទ័ព​អាមេរិក​ឈរ​ជើង
រុស្ស៊ី បាន​ប្រកាស​នឹង​ចាត់​វិធានការ​លើ​ហ្វាំងឡង់ ​បើ​​សមាជិក​អង្គការ​ណាតូ​មួយ​នេះ​ហ៊ាន​ផ្ដល់​​​សិទ្ធិ​​អនុញ្ញាត​ឲ្យ​សហរដ្ឋ​អាមេរិក​ឈរ​​ជើង​នៅ​មូលដ្ឋាន​ទ័ព​របស់​ខ្លួន។ នេះ​ជា​ការ​លើក​ឡើង​​របស់​លោក Andrei Nastasin អ្នក​នាំ​ពាក្យ​រង​​​ក្រសួង​ការបរទេស​​រុស្ស៊ី កាល​ពី​ថ្ងៃ​ពុធ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៤។

​លោក Andrei Nastasin (រូបភាព៖ Asatur Yesayants)

លោក Andrei បាន​និយាយ​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ​នឹង​មិន​​បើក​ដៃ​ឲ្យ​​មាន​ការ​កសាង​​​កម្លាំង​យោធា​អង្គការ​ណាតូ​នៅ​លើ​​​បន្ទាត់​ព្រំ​ដែន​​​​រុស្ស៊ី​ជា​ដាច់​ខាត ដែល​នេះ​​អាច​បង្ហាញ​ពី​ការ​គំរាមកំហែង​​​ដល់​សន្តិសុខ​​​របស់​សហព័ន្ធ​រុស្ស៊ី។ លោក បន្ត​ថា រុស្ស៊ី​នឹង​ត្រូវ​ចាត់​វិធានការ​ចាំបាច់ ដែល​រួម​បញ្ចូល​ទាំង​​ចំណាត់ការ​យោធា ដើម្បី​​​​តតាំង​នឹង​ការ​សម្រេច​ចិត្ត​​ដែល​បង្ក​ហេតុ​របស់​ហ្វាំងឡង់ ព្រម​ទាំង​សម្ព័ន្ធ​មិត្ត​​របស់​ហ្វាំងឡង់​នៅ​ក្នុង​អង្គការ​ណាតូ​ផង​ដែរ។

សូម​បញ្ជាក់​​ថា សភា​ហ្វាំងឡង់ កាល​ពី​ថ្ងៃ​ទី​១​ ខែ​កក្កដា បាន​អនុម័ត​​លើ​កិច្ច​ព្រមព្រៀង​​​សហ​ប្រតិបត្តិការ​ការពារ​ជាតិ​ ជាមួយ​សហរដ្ឋ​អាមេរិក ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​តាំង​តែង​​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣​កន្លង​ទៅ។ កិច្ច​ព្រមព្រៀង​នេះ អនុញ្ញាត​ឲ្យ​​​អាមេរិក​អាច​ប្រើប្រាស់​មូលដ្ឋាន​យោធា​ចំនួន​១៥​របស់​ហ្វាំងឡង់៕

ដោយ៖ ឈាង

The post រុស្ស៊ី ព្រមាន​ហ្វាំងឡង់ កុំ​ចេះ​តែ​ហ៊ាន​ផ្ដល់​សិទ្ធិ​ឲ្យ​ទ័ព​អាមេរិក​ឈរ​ជើង appeared first on Kampuchea Thmey Daily.