ព័ត៌មានអន្ដរជាតិ
ហ្វាំងឡង់ គ្រោងបង្កើនការកំណត់អាយុទាហានបម្រុងដល់៦៥ឆ្នាំ
នៅក្នុងយុទ្ធសាស្ត្រដើម្បីបង្កើនសមត្ថភាពការពារជាតិ រដ្ឋាភិបាលហ្វាំងឡង់បានស្នើឲ្យបង្កើនការកំណត់អាយុសម្រាប់អ្នកបម្រុងយោធាពីអាយុ ៦០ឆ្នាំ ឡើងដល់ ៦៥ឆ្នាំ។ គំនិតផ្តួចផ្តើមនេះ ត្រូវគេព្យាករថានឹងជួយបន្ថែមចំនួនទាហានប្រមាណ ១២៥ ០០០នាក់ទៅក្នុងកងកម្លាំងបម្រុងសម្រាប់ព្រឹត្តិការណ៍សង្គ្រាមរបស់ប្រទេសហ្វាំងឡង់ និងប្រហែលឡើងដល់១លាននាក់នៅឆ្នាំ២០៣១។

កាលពីថ្ងៃពុធទី១៤ឧសភា២០២៥ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វាំងឡង់ លោក Antti Häkkänen បានសង្កត់ធ្ងន់លើសារៈសំខាន់នៃវិធានការនេះ ដោយនិយាយថា៖ «សមត្ថភាពការពារជាតិរបស់ហ្វាំងឡង់គឺផ្អែកលើការកេណ្ឌទាហានទូទៅ ទាហានបម្រុងដែលត្រូវបានបណ្តុះបណ្តាល និងឆន្ទៈដ៏រឹងមាំដើម្បីការពារប្រទេស។ តាមរយៈការបង្កើនអាយុបម្រុងអតិបរមា យើងផ្តល់ឲ្យមនុស្សកាន់តែច្រើននូវលទ្ធភាពក្នុងការចូលរួមការពារជាតិ»។
គម្រោងនេះ ធ្វើឡើងស្របតាមកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយរបស់ប្រទេសហ្វាំងឡង់ ក្នុងការពង្រឹងជំហរយោធារបស់ខ្លួន បន្ទាប់ពីការចូលជាសមាជិកអង្គការណាតូសម្រាប់ឆ្លើយតបទៅនឹងកង្វល់សន្តិសុខក្នុងតំបន់។ បច្ចុប្បន្ន ការបម្រើយោធាគឺជាកាតព្វកិច្ចសម្រាប់បុរសហ្វាំងឡង់ ដោយស្ត្រីមានសិទ្ធិបម្រើដោយស្ម័គ្រចិត្ត។ រយៈពេលនៃការបម្រើយោធាអាចមានរយៈពេលចន្លោះពី ១៦៥ ទៅ ៣៤៧ថ្ងៃ អាស្រ័យលើតួនាទី និងទំនួលខុសត្រូវនៃការបណ្តុះបណ្តាល។
ក្រោយពីការបម្រើយោធា ឈ្មោះទាហាននឹងត្រូវប្រមូលទុកក្នុងបញ្ជីបម្រុង។ បច្ចុប្បន្ន ពលរដ្ឋជាបុរសភេទ ត្រូវទទួលបន្ទុកក្នុងការបម្រើយោធារហូតដល់អាយុ ៦០ឆ្នាំ៕
ដោយ៖ ឈាង
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


