ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមានហ្វាំងឡង់ កុំចេះតែហ៊ានផ្ដល់សិទ្ធិឲ្យទ័ពអាមេរិកឈរជើង
រុស្ស៊ី បានប្រកាសនឹងចាត់វិធានការលើហ្វាំងឡង់ បើសមាជិកអង្គការណាតូមួយនេះហ៊ានផ្ដល់សិទ្ធិអនុញ្ញាតឲ្យសហរដ្ឋអាមេរិកឈរជើងនៅមូលដ្ឋានទ័ពរបស់ខ្លួន។ នេះជាការលើកឡើងរបស់លោក Andrei Nastasin អ្នកនាំពាក្យរងក្រសួងការបរទេសរុស្ស៊ី កាលពីថ្ងៃពុធទី៣ ខែកក្កដា ឆ្នាំ២០២៤។

លោក Andrei បាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូនឹងមិនបើកដៃឲ្យមានការកសាងកម្លាំងយោធាអង្គការណាតូនៅលើបន្ទាត់ព្រំដែនរុស្ស៊ីជាដាច់ខាត ដែលនេះអាចបង្ហាញពីការគំរាមកំហែងដល់សន្តិសុខរបស់សហព័ន្ធរុស្ស៊ី។ លោក បន្តថា រុស្ស៊ីនឹងត្រូវចាត់វិធានការចាំបាច់ ដែលរួមបញ្ចូលទាំងចំណាត់ការយោធា ដើម្បីតតាំងនឹងការសម្រេចចិត្តដែលបង្កហេតុរបស់ហ្វាំងឡង់ ព្រមទាំងសម្ព័ន្ធមិត្តរបស់ហ្វាំងឡង់នៅក្នុងអង្គការណាតូផងដែរ។
សូមបញ្ជាក់ថា សភាហ្វាំងឡង់ កាលពីថ្ងៃទី១ ខែកក្កដា បានអនុម័តលើកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ ជាមួយសហរដ្ឋអាមេរិក ដែលត្រូវបានចុះហត្ថលេខាតាំងតែងពីខែធ្នូ ឆ្នាំ២០២៣កន្លងទៅ។ កិច្ចព្រមព្រៀងនេះ អនុញ្ញាតឲ្យអាមេរិកអាចប្រើប្រាស់មូលដ្ឋានយោធាចំនួន១៥របស់ហ្វាំងឡង់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


