Connect with us

ព័ត៌មានអន្ដរជាតិ

​​សមាជិក​​អង្គការ​ណាតូ​​ក្បែរខាង​រុស្ស៊ីរៀប​ចំ​សមយុទ្ធយោធា​​ទ្រង់​ទ្រាយ​ធំ​រយៈពេលជាង​​១០ថ្ងៃ​​

បានផុស

នៅ

អង្គការណាតូ ​(NATO) បាន​​​​រៀប​​ចំ​​ធ្វើ​​លំហាត់​សម​យុទ្ធ​យោធា​ទ្រង់​ទ្រាយ​ធំ​ដែលមានឈ្មោះថា Cold Response 26 ​នៅភាគខាងជើង​ប្រទេស​ហ្វាំងឡង់ ន័រ​វេស និងស៊ុយអែត​ រយៈពេល​ជាង​១០​ថ្ងៃ​ ចាប់​ពីថ្ងៃទី៩ខែ​ដល់​ថ្ងៃទី​១៩ខែ​មីនា។

យោងតាមសារព័ត៌មាន​ Yle និង UNITED24 MEDIA ផ្សាយ​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២៦, ប្រទេសន័រវេស​កំពុងដឹកនាំសមយុទ្ធនេះ ​មានរយៈពេល​ប្រហែល​ពីរ​សប្តាហ៍មាន​ទាហាន​ប្រហែល ២៥ ០០០នាក់ ​មក​ពីប្រទេសសម្ព័ន្ធមិត្ត​ចំនួន១៤ កំពុង​ចូលរួម។

សមយុទ្ធរបស់​អង្គការ​ណាតូ។ រូបភាព៖ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គោលដៅ​នៃសមយុទ្ធនេះ​គឺដើម្បីពង្រឹង​ភាគ​ខាង​ជើង​របស់​សមាជិក​ណាតូ​ដែល​ស្ថិត​នៅ​​ជិត​​​​មហាអំណាច​នុយក្លេអ៊ែរ​រុស្ស៊ី​ ដែលបាន​លើក​ទ័ព​ឈ្លាន​ពាន​​​អ៊ុយក្រែន​កាល​ពី​​​ខែ​កុម្ភៈ​ឆ្នាំ​២០២២​ រហូតមកដល់​ពេលបច្ចុប្បន្ន​​មិនទាន់​រក​​ផ្លូវ​បញ្ចប់សង្គ្រាម​នៅឡើយ​។

លំហាត់សមយុទ្ធ​នេះ​​​​នឹងបញ្ចូល​ការ​អនុវត្ត​ពីរ​បៀបដែល​កងទ័ព​​​មក​ពី​ប្រទេស​ផ្សេង​ៗ​ធ្វើការ​រួមគ្នា​ក្នុងអាកាសធាតុ​ដ៏​លំបាក និង​សាក​ល្បងកម្លាំង​កងទ័ព​ថា​តើពួក​គេ​អាច​​ចល័ត​បាន​លឿន​ប៉ុណ្ណា​។

យោធាប្រហែល ៤ ០០០ នាក់​មកពីសហរដ្ឋអាមេរិក បារាំង អ៊ីតាលី ​ចក្រភពអង់គ្លេស និងស៊ុយអែត កំពុង​មកដល់ប្រទេស​ហ្វាំង​ឡង់​សម្រាប់​សមយុទ្ធនេះ។

កង​កម្លាំងអាមេរិកនៅអឺរ៉ុប​បានបញ្ជាក់ថា សមយុទ្ធនេះ​មានគោល​បំណង​បង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិក និង​សម្ព័ន្ធមិត្ត​របស់​ខ្លួនក្នុងតំបន់អាកទិក និង​ផ្តល់​នូវ​អត្ថប្រយោជន៍​ជាយុទ្ធសាស្ត្រ​នៅ​ក្នុង​តំបន់​។

គួរ​បញ្ជាក់​ថា យោ​ធា​ទាំង​អស់​បាន​ចូលរួមអនុវត្ត​ការប្រើប្រាស់​កាំភ្លើង​​ធំក្នុងលក្ខខណ្ឌ​នៅ​រដូវរងា និង​កិច្ចសហប្រតិបត្តិការ​រវាង​សម្ព័ន្ធមិត្តណាតូ​ផង​ដែរ​។

លោក Kimmo Ruotsalainen មេបញ្ជាការ​នៃ​សម​យុទ្ធ​នេះហៅ​សម​យុទ្ធ​នោះ​ថា​៖ « ជាសមយុទ្ធ​បាញ់គ្រាប់ពិត និងកាំភ្លើងត្បាល់​ដ៏​ធំបំផុត​នៅភាគ​ខាងជើងប្រទេសហ្វាំងឡង់»៕

ប្រែសម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម