ប្រទេសអាមេនី Archives - Kampuchea Thmey Daily

លោក ត្រាំ ចេញមុខគាំទ្រប្រមុខរដ្ឋាភិបាល អាមេនី ខណៈរុស្ស៊ី​ព្រមាន​កាត់ផ្តាច់​ផ្គត់ផ្គង់ថាមពល​
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះនាយករដ្ឋមន្ត្រីអាមេនី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) នៅក្នុងការបោះឆ្នោតនាពេលខាងមុខ ដែលការស្ទង់មតិបានបង្ហាញថា ជាការប្រកួតប្រជែងមួយដ៏ប្រកៀកប្រកិតបំផុត​​ជាមួយ​បេក្ខ​ជន​​​ដែលគាំទ្រ​រុស្ស៊ី​​។ នេះបើយោងតាមការចុះផ្សាយរបស់​ AFP នៅថ្ងៃទី២៨ ខែឧសភា។

នាយករដ្ឋមន្ត្រីអាមេនី លោក នីកុល ផាស៊ីនីយ៉ាននិង ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបភាព៖Reuters)

ការបោះឆ្នោតសភាដែលនឹ​ងប្រព្រឹត្តទៅ​នៅថ្ងៃទី៧ ខែមិថុនា ខាងមុខនេះ ត្រូវបានគេមើលឃើញថា ជាការសាកល្បងដ៏សំខាន់មួយ សម្រាប់ចំណាត់ការរបស់លោក ផាស៊ីនីយ៉ាន ក្នុងការកាត់បន្ថយការពឹងផ្អែករបស់អាមេនីទៅលើទីក្រុងមូស្គូ ខណៈពេលកំពុងកសាងទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយបណ្តាប្រទេសលោកខាងលិច។

​​​ក្នុង​ភាព​តានតឹងចុងក្រោយ ​ទីក្រុងមូស្គូ​​​ បានព្រមាន​​​​​រដ្ឋាភិបាល​​អាមេនី​អំពីលទ្ធភាព​កាត់ផ្តាច់​ការ​ផ្គត់ផ្គង់ថាមពល​​ និង​ ត្បូង​​មានតម្លៃ​ បើ​អាមេនី​នៅតែ​ព្យាយាម​​ចូល​ជាសមាជិក​សហភាព​អឺរ៉ុប​​ ដែលរដ្ឋាភិបាល​ដឹកនាំ​ដោយលោក នីកុល ផាស៊ីនីយ៉ាន កំ​ពុង​បង្កើន​កិច្ចខិតខំ​ប្រឹង​ប្រែង​នោះ។​

ប្រទេសស្ថិតក្នុងតំបន់កូកាស​ខាងត្បូង (South Caucasus) មួយនេះ ក៏កំពុងតែរងការប៉ះទង្គិចផ្លូវចិត្តនៅឡើយ ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងយោធាគ្រប់គ្រងតំបន់ការ៉ាបាក់ (Karabakh) កាលពីឆ្នាំ២០២៣ និងការរត់ភៀសខ្លួនយ៉ាងគំហុកនៃជនជាតិភាគតិចអាមេនីប្រហែល​ ១០ម៉ឺន​នាក់។

ជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយអាមេរិក អាមេនីបានយល់ព្រមបង្កើតច្រករបៀងឆ្លងកាត់មួយនៅលើទឹកដីរបស់ខ្លួន ដែលនឹងតភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ ទៅកាន់តំបន់ដាច់ដោយឡែក ណាកជីហ្វាន (Nakhchivan) របស់ខ្លួន ដោយច្រកនេះត្រូវបានគេប្រសិទ្ធនាមថា «ផ្លូវត្រាំសម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ» ឬហៅកាត់ថា TRIPP (Trump Route for International Peace and Prosperity)។

នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social លោក ត្រាំ បាននិយាយថា «ក្នុងពេលឆាប់ៗខាងមុខនេះ សហរដ្ឋអាមេរិក និងអាមេនី នឹងរួមគ្នាបើកការដ្ឋានសាងសង់» លើគម្រោង TRIPP នេះ ដែលវានឹង «ផ្លាស់ប្តូរមុខមាត់តំបន់កូកាសខាងត្បូង និងជួយដល់ក្រុមហ៊ុនថាមពលអាមេរិកដ៏អស្ចារ្យរបស់យើង ក្នុងការទទួលបានផ្លូវចូលទៅកាន់ប្រភពថាមពល ចាប់តាំងពីអាស៊ីកណ្តាល រហូតមកដល់អាមេរិក»។

លោក ត្រាំ បានហៅ លោក ផាស៊ីនីយ៉ាន ថាជា «មិត្តភក្តិ និងជាមេដឹកនាំដ៏អស្ចារ្យម្នាក់» ដែលកំពុងតែធ្វើឲ្យប្រទេសរបស់លោកមានភាពរឹងមាំ មានទ្រព្យសម្បត្តិស្តុកស្តម្ភ និងមានសុវត្ថិភាពខ្ពស់។ លោកបានសរសេរទៀតថា «នីកុល មានទស្សនវិស័យដូចខ្ញុំទាំងស្រុង ជុំវិញសន្តិភាព និងវិបុលភាព សម្រាប់ប្រទេសអាមេនី និងតំបន់កូកាសខាងត្បូងទាំងមូល»។

លោក ត្រាំ បានបញ្ជាក់ដោយប្រើទម្រង់ពាក្យពេចន៍ដែលលោកនិយមប្រើ ក្នុងការគាំទ្រអ្នកនយោបាយក្នុងស្រុករបស់លោកយ៉ាងដូច្នេះថា៖ «ដោយសារហេតុផលទាំងនេះ នីកុល ទទួលបានការគាំទ្រយ៉ាងពេញទំហឹង និងទាំងស្រុងពីខ្ញុំ សម្រាប់ការបោះឆ្នោតឡើងវិញនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦»។

ការប្រកាសគាំទ្រនេះ បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ាកូ រូប៊ីយ៉ូ បានធ្វើទស្សនកិច្ចនៅប្រទេសអាមេនី ក្នុងដំណើរត្រឡប់មកវិញពីការបំពេញទស្សនកិច្ចរយៈពេលច្រើនថ្ងៃរបស់លោកនៅប្រទេស​ឥណ្ឌា។ លោក ត្រាំ បានបន្ថែមនៅក្នុងការបង្ហោះកាលពីថ្ងៃពុធនោះថា លោក រូប៊ីយ៉ូ បាន «ជួយជំរុញឲ្យសម្រេចបាននូវកិច្ចព្រមព្រៀងសំខាន់ៗមួយចំនួន សម្រាប់ប្រទេសទាំងពីររបស់យើង»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post លោក ត្រាំ ចេញមុខគាំទ្រប្រមុខរដ្ឋាភិបាល អាមេនី ខណៈរុស្ស៊ី​ព្រមាន​កាត់ផ្តាច់​ផ្គត់ផ្គង់ថាមពល​ appeared first on Kampuchea Thmey Daily.

រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប
ប្រទេសរស្ស៊ី កាលពីថ្ងៃ ទី២៧ ខែឧសភា បានព្រមានប្រទេសអាមេនីដែលខ្លួន​ធ្លាប់​​ផ្តល់​ការការពារ​ផ្នែកសន្តិសុខ​កន្លង​មក ថា រុស្ស៊ី​នឹងផ្អាក ឬបញ្ឈប់ការផ្គត់ផ្គង់ប្រេង ឧស្ម័នធម្មជាតិ និងត្បូងពេជ្រមិនទាន់កែច្នៃក្នុងតម្លៃថោក ទៅកាន់ប្រទេសស្ថិតក្នុងតំបន់កូកា​សខាងត្បូងមួយនេះ ប្រសិនបើ​​អាមេនី​ នៅតែព្យាយាម​​ចូលជាសមាជិកសហភាពអឺរ៉ុប (EU)។

នាយករដ្ឋមន្ត្រីអាមេនី នីកូល ផាស៊ីនយ៉ាន និង ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន ចូលរួមកិច្ចប្រជុំមួយនៅវិមានក្រឹមឡាំង  (រូបភាព៖ REUTERS)

យោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ទីក្រុងមូស្គូបាន​ដាក់​ការព្រមាននេះ មុនពេលការបោះឆ្នោតសភាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៧ ខែមិថុនា ខាងមុខ ខណៈដែលការស្ទង់មតិ បានបង្ហាញថា គណបក្សកិច្ចសន្យាស៊ីវិល (Civil Contract) របស់នាយករដ្ឋមន្ត្រី លោក នីកុល ផាស៊ីនីយ៉ាន (Nikol Pashinyan) កំពុងនាំមុខដាច់ទៅ​លើ​គូប្រជែងដែលគាំទ្ររុស្ស៊ី។ លោក ផាស៊ីនីយ៉ាន គឺជាអ្នកដែលបានកសាងទំនាក់ទំនងកាន់តែកក់ក្តៅជាមួយបណ្តាប្រទេស​លោកខាងលិច ដែលធ្វើឲ្យទីក្រុងមូស្គូមានការខកចិត្តយ៉ាងខ្លាំង។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន​រុស្ស៊ី RIA ថា «ស្ថានទូតរុស្ស៊ីបានបញ្ជូនលិខិតផ្លូវការមួយ ដោយបញ្ជាក់ថា ប្រសិនបើដំណើរការនៃការចូលជាសមាជិកសហភាពអឺរ៉ុបនៅតែបន្ត ភាគីរុស្ស៊ីនឹងផ្អាក ឬលុបចោលកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ផលិត​ផល​ប្រេង និងត្បូងពេជ្រមិនទាន់កែច្នៃ ដោយឯកតោភាគី»។

អាមេនី ដែលជាប្រទេសគ្មានឆ្នេរ​សមុទ្រ និងមានប្រជាជនប្រហែល ៣ លាននាក់ ជាប្រពៃណីមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៊ី ហើយក៏ជាសមាជិកនៃប្លុកសេដ្ឋកិច្ចដឹកនាំដោយរុស្ស៊ីផងដែរ។ ប្រទេសនេះក៏ជាកន្លែងដាក់មូលដ្ឋានទ័ពរុស្ស៊ី និងពឹងផ្អែកខ្លាំងលើទីក្រុងមូស្គូសម្រាប់វិស័យ​ថាមពល ដោយកាលពីឆ្នាំមុន ៨២​ភាគរយនៃឧស្ម័នរបស់​ប្រទេស​​នេះ​​គឺ​មាន​ប្រភព​​នាំចូលពីរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Interfax។

ប៉ុន្តែ ទំនាក់ទំនងជាមួយទីក្រុងមូស្គូកាន់តែមានភាពរកាំរកូសខ្លាំង ចាប់តាំងពីប្រទេសអាស៊ែបៃហ្សង់ បានប្រើកម្លាំងបាយវាយឆ្មក់​យកតំបន់ផ្តាច់ខ្លួន ណាហ្គរណូ-ការ៉ាបាក់ (Nagorno-Karabakh) ដែល​មាន​ប្រជាជន​​អាមេនី​ប្រមាន​ជាង​១០ម៉ឺននាក់​តាំងទីលំនៅ​ កាលពីខែកញ្ញា ឆ្នាំ២០២៣ ដែលបានបង្ខំឲ្យជនជាតិភាគតិចអាមេនីរត់ភៀសខ្លួនយ៉ាងគំហុក បើទោះបីជាមានវត្តមានកងកម្លាំងរក្សាសន្តិភាពរុស្ស៊ីនៅទីនោះក៏ដោយ។

លោក ផាស៊ីនីយ៉ាន ដែលបានចោទប្រកាន់រុស្ស៊ីនាពេលនោះថា បានបរាជ័យក្នុងការការពារប្រទេសរបស់លោក ចាប់តាំងពីពេលនោះមក បានព្យាយាមពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយទីក្រុងព្រុចសែល (សហភាពអឺរ៉ុប) និងទីក្រុងវ៉ាស៊ីនតោន  ព្រមទាំងបានផ្អាកការចូលរួមរបស់អាមេនីនៅក្នុងប្លុកការពារជាតិក្នុងតំបន់ដែលដឹកនាំដោយរុស្ស៊ីថែមទៀតផង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប appeared first on Kampuchea Thmey Daily.

​អាមេនី​​ ងាក​ចេញ​កាន់តែ​ឆ្ងាយពី​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​​មិត្ត​​​រាប់ទសវត្សរ៍​ ទៅ​ចាប់អឺរ៉ុប​​​វិញ​
​​ចាប់​តាំងពី​​ជម្លោះ​​​ តំបន់ណាហ្គ័រណូ-ការ៉ាបាក (Nagorno-Karabakh) ​ដែល​អាស៊ែបៃ​ហ្សង់ បាន​ក្រសោប​​យក​តាំង​ពីខែ​កញ្ញា​ឆ្នាំ​២០២៣ ​អាមេនី​ដែល​តែ​​ង​តែ​ស្វែងរកការការពារ និងអន្តរាគមន៍ពីរុស្ស៊ី​​ក្នុងជម្លោះ​នៃ​ប្រទេសទាំងពីរនោះ បាន​​​លែងទុក​ចិត្តរុស្ស៊ី ហើយ​ងាក​ទៅចាប់​ដៃ​​​ប្លុកសេរីវិញ មាន​​អឺរ៉ុប​ និង​អាមេរិក។

​​សកម្មភាព​នេះ​ បាន​ស្តែង​ឲ្យឃើញ​នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ ​នៅ​ពេល​ដែល​ មេដឹកនាំ​អឺរ៉ុប និង​ប្រទេសជាដៃ​គូ​អឺរ៉ុប​ផ្សេង​ៗទៀត រួម​ទាំង​​ប្រធានាធិបតី​អ៊ុយក្រែន​ លោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ផង​ សរុប​​ប្រមាណ​​​៤៨​រូប​ បាន​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ប្រជុំ​​ដ៏​គគ្រឹក​គគ្រេង ដែលឲ្យ​ឈ្មោះ​ថា «សហគមន៍​​នយោបាយ​​អឺរ៉ុប»​​ នៅទីក្រុង​យ៉េរ៉េវ៉ា ប្រទេសអាមេនី​។

​ដំណើរចូលរួម​ដ៏​ធំ​មិនធ្លាប់មាននាពេលចុងក្រោយនេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​អាមេនី​លែង​នៅជាមួយ​រុស្ស៊ី​បន្តទៅទៀត​ហើយ ថ្វីត្បិតតែ​​អាមេនី​ជា​ប្រទេសតូច និង​ធ្លាប់ពឹង​ផ្អែក​​​សន្តិសុខ​ពី​សំណាក់រុស្ស៊ី​រា​ប់​ទសវត្សរ៍​មកហើយ​ក្តី។​

​ការ​ងាក​ចេញ​ពី​មហាអំណាច​​​រុស្ស៊ី​​​របស់​អាមេនី​ ត្រូវ​បាន​គេ​កត់សម្គាល់​ឃើញ​ថា កើត​​ឡើង​ក្រោយ​ការឆ្លើយតបរបស់រុស្ស៊ីត្រូវបានគេមើលឃើញថា «មិនគ្រប់គ្រាន់» ឬថា​ ជា«ការក្បត់»​ នៅពេលដែល អាស៊ែបៃហ្សង់ បានបង្កើនសកម្មភាពយោធា​​របស់ខ្លួន រួមទាំងការបិទផ្លូវតែមួយគត់ដែលតភ្ជាប់ណាហ្គ័រណូ-ការ៉ាបាកជាមួយអាមេនី ក្នុងខណៈ​ពេលដែល​រុស្ស៊ី​​​​​ជា​កង​​រក្សាសន្តិសុខ​តំបន់​នោះ មិនអើពើ និង​អន្តរាគមន៍​អ្វីសោះ​​កាលខែ​កញ្ញា​ឆ្នាំ​២០២៣​។

អាមេនីកាន់តែឃ្លាតឆ្ងាយពីរុស្ស៊ី ដោយសារតែការបរាជ័យរបស់ទីក្រុងមូស្គូក្នុងការផ្តល់ការធានាសន្តិសុខគ្រប់គ្រាន់ ជាពិសេសទាក់ទងនឹងជម្លោះណាហ្គ័រណូ-ការ៉ាបាក់ និងការជាប់​ផុត​​​ក្នុងសង្គ្រាម​របស់រុស្ស៊ីជាមួយនឹងសង្គ្រាមនៅអ៊ុយក្រែន។ ការផ្លាស់ប្តូរនេះបាននាំឱ្យអាមេនីស្វែងរកដៃគូសន្តិសុខថ្មី និងធ្វើពិពិធកម្មគោលនយោបាយការបរទេសរបស់ខ្លួន ដោយងាកទៅរកប្រទេសលោកខាងលិច មាន​​អឺរ៉ុប​ ក៏ដូចជាសហរដ្ឋអាមេរិក​។

យោង​តាមការ​ផ្សាយ​របស់ The Moscow Times ការបែកបាក់​សម្ព័ន្ធ​ភាព​រវាង​រុស្ស៊ី​និង​អាមេនី អាចត្រូវបានតាមដានយ៉ាងច្បាស់បំផុតទៅឆ្នាំ ២០២១​ និង ២០២២​ នៅពេលដែលកងកម្លាំងអាស៊ែបៃហ្សង់ បានបើកការវាយប្រហារឆ្លងកាត់ព្រំដែនលើទឹកដីអាមេនី និងបានសម្លាប់ទាហានអាមេនីរាប់រយនាក់។ ជាសមាជិកស្ថាបនិកនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) ដឹកនាំដោយរុស្ស៊ី ​ភាគី​អាមេនី រំពឹងថានឹងមានសាមគ្គីភាព។ ផ្ទុយទៅវិញ ​​អាមេនី​​ត្រឹម​តែ​ទទួលបាននូវ​ភាពស្ងៀមស្ងាត់​ពី​ខាង CSTO ដឹកនាំ​ដោយ​​ភាគី​រុស្ស៊ី​​ ដែល​ជា​អ្នក​ធានា​សន្តិសុខ​តែប៉ុណ្ណោះ​។

ការបដិសេធមិនធ្វើអន្តរាគមន៍របស់ CSTO បានបំផ្លាញការបំភាន់ថា រុស្ស៊ីនឹងគាំទ្រការបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្លួន។ នៅពេលដែល Nagorno-Karabakh ដែលជាតំបន់ដែល​​មាន​ជនជាតិអាមេនី​ប្រមាណ​១២ម៉ឺននាក់​តាំងទីលំនៅ ហើយ​ត្រូវ​បាន​បិទ​ខ្ទប់​ដោយ​ភាគី​ អាស៊ែបៃ​ហ្សង់​ និង​បន្ទាប់មកត្រូវបានកាន់កាប់យ៉ាងឆាប់រហ័សដោយអាស៊ែបៃហ្សង់នៅឆ្នាំ ២០២៣​ កងកម្លាំងរក្សាសន្តិភាពរបស់រុស្ស៊ីបានត្រឹម​«ឈរមើល» ប៉ុណ្ណោះ​​។

​ក្នុង​រយៈពេលជាង​​២ឆ្នាំ​ចុងក្រោយនេះ អាមេនីដែលស្ថិត​នៅតំបន់​កូកាស​ខាង​ត្បូង (South Caucasus) បាន​​​ងាក​​ទៅ​​ចុះកុងត្រា​​​​ទិញ​អាវុធ​ ពី​​បារាំង​ ពីអាមេរិក ​និង​ពី​​ឥណ្ឌា​ផងដែរ​។ ​ស្របពេលជាមួយគ្នានេះ ប្រទេសអឺរ៉ុប​ដទៃទៀត មាន ប៊ុលហ្គារី ​សាធារណរដ្ឋឆែក អាល្លឺម៉ង់ ក្រិច និង អ៊ីតាលី ក៏​ស្ថិតក្នុងបញ្ជី​ផ្គត់ផ្គង់​អាវុធ​ឲ្យ​អាមេនី​ដែរ។

នាយករដ្ឋមន្ត្រី​អាមេនី​ លោក​ Nikol Pashinyan ដែល​បាន​ត្រឹមឈរមើល​ការ​បាត់បង់ តំបន់ណាហ្គ័រណូ-ការ៉ាបាក ទៅ​​ក្នុងដៃ​ អាស៊ែបៃហ្សង់នោះ​ បានសម្រេច​ផ្អាកការចូលរួមរបស់អាមេនីនៅក្នុងសកម្មភាព CSTO រួចហើយ ហើយបានបដិសេធមិនចូលរួមកិច្ចប្រជុំកំពូលថ្មីៗនេះ។

ទាក់​ទង​នឹង​បញ្ហា​នេះ តាំង​ពី​​ពាក់​កណ្តាល​​​ឆ្នាំ​មុន ប្រធានគោលនយោបាយ​ការបរទេស​របស់សហ​ភាពអឺរ៉ុប លោកស្រី Kaja Kallas បាន​លើក​ឡើង​ពី​​​​ការ​រីកចម្រើន​នៃ​ទំនាក់​ទំន​ង​​រវាង​អឺរ៉ុប​និង​អាមេនី​ ដែល​ជា​ការ​វិវឌ្ឍ​​ន៍​រីកចម្រើន​ពុំធ្លាប់មាន​ បន្ទាប់​ពី​អាមេនី​អនុម័ត​ច្បាប់​​​ដើម្បី​​ចូលជាសមាជិក​របស់​សហភាពអឺរ៉ុប។

Kaja Kallas បាន​ថ្លែង​កាល​ពេល​នោះថា៖«សហភាពអឺរ៉ុប និងអាមេនី មិនដែលមានភាពជិតស្និទ្ធគ្នាដូចពេលនេះទេ»​៕

រ៉ាន់ រើយ​

មេដឹកនាំអឺរ៉ុប​​​​​ទៅ​ចូលរួម​ប្រជុំ​កំពូលសហគមន៍​​នយោបាយ​អឺរ៉ុប​នៅ​ប្រទេសអាមេនី។ NATO

The post ​អាមេនី​​ ងាក​ចេញ​កាន់តែ​ឆ្ងាយពី​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធ​​មិត្ត​​​រាប់ទសវត្សរ៍​ ទៅ​ចាប់អឺរ៉ុប​​​វិញ​ appeared first on Kampuchea Thmey Daily.

ត្រាំ ជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពឲ្យប្រទេសអាស៊ៃបៃហ្សង់និងអាមេនី
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននាំប្រធានាធិបតី អាស៊ៃបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ទៅសេតវិមានកាលពីថ្ងៃសុក្រដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះជាប្រវត្តិសាស្រ្តនិងយូរអង្វែងរវាងប្រទេសទាំងពីរ ជាមួយនឹងគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Donald Trump នៅកណ្តាលជាមួយប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក Ilham Aliyev ខាងឆ្វេង និងនាយករដ្ឋមន្ត្រីអាមេនីនៅខាងស្លាំលោក Nikol Pashinyan។ (រូបភាព៖​ AP)

កិច្ចព្រមព្រៀងនេះបានបញ្ចប់ការប្រយុទ្ធគ្នាជាង ៣៥ ឆ្នាំរវាងប្រទេសទាំងពីរ បើកផ្លូវពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រទេសនានា និងបង្កើតផ្លូវដឹកជញ្ជូនដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកហៅថា «ផ្លូវ ត្រាំសម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ»។ ក្រុមហ៊ុនអាមេរិកត្រូវបានគេរំពឹងថានឹងជួយកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយប្រទេសទាំងពីរនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងវិស័យដូចជាថាមពល ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

យ៉ាងណាទោះបីមេដឹកនាំបានហៅកិច្ចព្រមព្រៀងនេះថាជាជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែង តែប្រជាជនអាមេនីជាច្រើនមានការខឹងសម្បារ។ ពួកគេនិយាយថា កិច្ចព្រមព្រៀងផ្តល់រង្វាន់ដល់អាស៊ែបៃហ្សង់ បន្ទាប់ពីការវាយប្រហារយោធាឆ្នាំ២០២៣របស់អាស៊ែបៃហ្សង់លើតំបន់ Nagorno-Karabakh ដែលបានបង្ខំជនជាតិអាមេនីស្ទើរតែទាំងអស់ឱ្យភៀសខ្លួន។ ក្រុម​អ្នក​រិះគន់​និយាយ​ថា នេះ​គឺ​ជា​ការ​បោស​សម្អាត​ជាតិ​សាសន៍ ហើយ​មិន​មែន​ជា​សន្តិភាព​ពិត​ទេ ខណៈ​អាស៊ែបៃហ្សង់​ទទូច​ថា​ខ្លួន​កំពុង​ស្ដារ​សណ្តាប់​ធ្នាប់​ដល់​ទឹកដី​ខ្លួន។

(រូបភាព៖​ The White House)

គួរបញ្ជាក់ថានេះការកត់សម្គាល់ឃើញថាប្រធានាធិបតីអាមេរិកលោក ត្រាំ បានធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្របានជោគជ័យមួយទៀត ក្រោយបានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនិងបទឈប់បាញ់ឲ្យប្រទេសជាច្រើនជោគជ័យដូចជាប្រទេសឥណ្ឌា-ប៉ាគីស្ថាន ជម្លោះព្រំដែនថៃ-កម្ពុជានិងកំពុងជួយសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមរបស់ប្រទេសអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម៕

(រូបភាព៖​ The White House)

(រូបភាព៖​ The White House)

អត្ថបទ៖ ប៊ុន សុភាព

The post ត្រាំ ជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពឲ្យប្រទេសអាស៊ៃបៃហ្សង់និងអាមេនី appeared first on Kampuchea Thmey Daily.

ត្រាំ ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​ចុះហត្ថលេខាកិច្ចព្រមព្រៀង​​សន្តិភាព​រវាង​អាមេនី និងអាស៊ែបៃហ្សង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងប្រធានាធិបតី​អាស៊ែបៃហ្សង់ លោក Ilham Aliyev នៅសេតវិមាននា​ថ្ងៃសុក្រ​ទី​៨ខែ​សីហា​នេះ សម្រាប់អ្វីដែលលោកបានហៅ​ថាជា «កិច្ចប្រជុំកំពូលសន្តិភាពជាប្រវត្តិសាស្ត្រ»។

លោក Ilham Aliyev (ឆ្វេង), លោក Donald Trump (កណ្ដាល), លោក Nikol Pashinyan (ស្ដាំ)/ រូបថត៖ Reuters

កិច្ចព្រមព្រៀងសន្តិភាពផ្លូវការរវាងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹង​​បញ្ចប់​​ជម្លោះ​ជុំវិញតំបន់ Nagorno-Karabakh ដែល​អូសបន្លាយ​អស់​​រយៈពេល​ជា​ច្រើន​ទសវត្សរ៍។

ចំណុចសំខាន់នៃកិច្ចព្រមព្រៀង គឺការបង្កើតច្រករបៀងឆ្លងកាត់ថ្មី ដែល​ត្រូវបានគេហៅថា «Trump Route for International Peace and Prosperity (TRIPP)» ដើម្បីភ្ជាប់​ប្រទេស​អាស៊ែបៃហ្សង់ ជាមួយ​ដែន​ដី​របស់​ខ្លួន​នៅ​តំបន់ Nakhchivan ដោយ​ត្រូវ​ឆ្លងកាត់​​​តាមរយៈ​ប្រទេស​អាមេនី។ សហរដ្ឋអាមេរិក នឹងធ្វើអន្តរការី និងត្រួតពិនិត្យការអភិវឌ្ឍ​វិស័យឯកជននៃផ្លូវនេះ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមសន្តិភាពនេះ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ ដោយលោក ត្រាំ បានសង្កត់ធ្ងន់លើការចូលរួមរបស់ភាគីទាំងពីរថាជាសមិទ្ធិផលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ។

លោក ត្រាំ បាន​លើក​ឡើង​ថា «ប្រទេសទាំងពីរនេះមានសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ មេដឹកនាំជាច្រើន បានព្យាយាមបញ្ចប់សង្រ្គាម ប៉ុន្តែមិនទទួលបានជោគជ័យទាល់តែ​មាន​រដ្ឋបាល ត្រាំ។ រដ្ឋបាលរបស់ខ្ញុំបានទាក់ទងជាមួយភាគីទាំងពីរអស់មួយរយៈមកហើយ»។ ប្រធានាធិបតី​ទី៤៧​របស់​អាមេរិករូប​នេះ បាន​បន្ថែម​ថា លោក«មានមោទកភាពណាស់ចំពោះមេដឹកនាំក្លាហានទាំងពីរ​ដែលបានធ្វើរឿងត្រឹមត្រូវ។ ថ្ងៃទី៨ខែសីហានឹងក្លាយជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់អាមេនី អាស៊ែបៃហ្សង់ សហរដ្ឋអាមេរិក និងពិភពលោក»៕

ដោយ៖ ឈាង

The post ត្រាំ ធ្វើជាម្ចាស់ផ្ទះក្នុង​ការ​ចុះហត្ថលេខាកិច្ចព្រមព្រៀង​​សន្តិភាព​រវាង​អាមេនី និងអាស៊ែបៃហ្សង់ appeared first on Kampuchea Thmey Daily.

ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន
បវរកញ្ញា Lilia Gzraryan ដែលទស្សនិកជនស្គាល់ថាជាបេក្ខភាព Miss Cosmo Armenia ឆ្នាំ២០២៤  នាពេលនេះ នាងបានសស្រាកស្រាំយ៉ាងខ្លាំងក្លា ដោយអំពាវនាវទៅដល់មហាជន តាមរយៈការផុសស្ទូរី (story IG) នៅគណនីផ្ទាល់ខ្លួន ដែលនោះបានសបង្ហាញឲ្យដឹងថា ថ្វីដ្បិតតែនាងមិនមែនកើតលើទឹកដីសុវណ្ណភូមិ តែនាងមានបេះដូងសប្បុរស និងបរិសុទ្ធស្អាត ធំជាងអ្វីៗទាំងអស់។

រូបភាព៖ហ្វេសបុក

តាមរយៈការបង្ហោះនូវសំណេរវែងអន្លាយនោះដែរ បវរញ្ញាវ័យ២២ឆ្នាំរូបនេះ បានសុំនូវការបរិច្ចាគនិងជំនួយគ្រប់ប្រភេទដែលបងប្អូនអាចមានលទ្ធិភាពបរិច្ចាគបាន ពិសេសរបស់របរនិងថ្នាំសង្កូវសង្រ្គោះបឋមដែលអាចព្យាបាលរបួសភ្លាមៗ។ ការបរិច្ចាគមានទីតាំងនៅសួនវត្តបុទម នាវេលាម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់។

បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់ជនភៀសសឹកកម្ពុជា បានចែកចាយភ្លាមៗនោះ អ្នកគាំទ្ររួមមហាជនជាច្រើនបានចូលទៅបញ្ចេញមតិសរសើរ និងអរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងនាមនាងជា Miss Cosmo Armenia ឆ្នាំ២០២៤។

បើទោះបីជាបវរកញ្ញារូបនេះមិនបានកើតនៅលើទឹកដីកម្ពុជាមែនពិត តែនៅក្នុងនាមជាមនុស្សជាតិដូចគ្នាដែលស្អប់ខ្ពើមសង្គ្រាម ស្អប់ការឈ្លានពានពីសត្រូវ នាំឲ្យរូបនាងក្លាយជាកម្លាំងចលករដ៏មហិមាមួយ ព្រមទាំងជាសំឡេងមួយដែលស្រែកដល់ពិភពលោកថា ប្រជាជនកម្ពុជាចង់បានសន្តិភាពមិនមែនការរត់ភៀសខ្លួនចោលផ្ទះសម្បែង ព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមឆ្អែតឆ្អន់ហើយ។

ជនភៀសសឹកកម្ពុជា (រូបភាព៖ហ្វេសបុក)

សូមជម្រាបជូនថា Lilia Gzraryan បានបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិជាផ្លូវការនៅសាកលវិទ្យាល័យ Samara។ នាងមាន​ចំណង់​ចំណូល​ចិត្ត​លើ​វិស័យ​ប្រដាល់ និង​មាន​បទពិសោធន៍​៤​ឆ្នាំ​ក្នុង​កីឡា​នេះ។ នាង​ក៏មាន​ជំនឿ​យ៉ាងមុតមាំថា ការ​ប្រដាល់​បាន​ជួយ​នាង​អភិវឌ្ឍ​វិន័យ​ក្នុង​ជីវិត។

តាំងពីកុមារភាពមក នាងចូលចិត្តតន្ត្រី និងជាអ្នកគាំទ្ររបស់ Michael Jackson និង Ariel Rivera ។ Lilia មានចំណង់ខ្លាំងក្នុងការរៀនភាសា នាងនិយាយភាសាអាមេនី រុស្ស៊ី និងអង់គ្លេស ហើយកំពុងរៀនភាសាចិន អេស្ប៉ាញ និងតាហ្គាឡុក(Tagalog) ផងដែរ៕

រូបភាព៖IG

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ ​F-16 វាយ​ប្រហារ​ជន​ស៊ីវិលទេ

The post ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន appeared first on Kampuchea Thmey Daily.

ផ្ទុះដេប៉ូសាំងនៅ Nagorno-Karabakh ស្លាប់និងរបួសមនុស្សជាង ៣០០នាក់ ខណៈរាប់ម៉ឺននាក់​ ត្រូវជម្លៀស
អាជ្ញាធរអាមេនីនិយាយថា ការផ្ទុះនៅដេប៉ូសាំងមួយកន្លែងក្នុងតំបន់ Nagorno-Karabakh ប្រទេសអាស៊ែបៃហ្សង់ បានសម្លាប់មនុស្សចំនួន២០នាក់ និងរាប់រយនាក់ទៀតរងរបួស។

(រូបថត៖ NY Times)

ស្របពេលជាមួយគ្នានោះដែរ មនុស្សជិត៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងនោះ មានរាប់នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

ហេតុការណ៍នេះ កើតឡើងចំពេលរដ្ឋាភិបាលអាមេនី និយាយថា ជនភៀសខ្លួន១៣៣៥០នាក់ បានចេញពីតំបន់ ឆ្លងចូលទៅក្នុងប្រទេសនេះ។

ទោះបីជាយ៉ាងណាក៏ដោយ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់ទេ ​ពី​អ្វី​ដែល​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ ​ក្នុង​ទីក្រុង​សំខាន់​ Stepanakert។

ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ មន្ត្រីក្នុងតំបន់និយាយថា សាកសពមិនស្គាល់អត្តសញ្ញាណចំនួន១៣នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ និង៧នាក់ទៀតស្លាប់ក្នុងមន្ទីរពេទ្យ។

(រូបថត៖ NY Times)

ចាប់តាំងពីអាស៊ែបៃហ្សង់ ដណ្តើមកាន់កាប់តំបន់ Nagorno-Karabakh កាលពីសប្តាហ៍មុនមក មនុស្សរាប់ពាន់នាក់បានចាកចេញ បន្ទាប់ពីរដ្ឋាភិបាលអាមេនីក្នុងទីក្រុង យ៉េរ៉េវ៉ាន់ បានប្រកាសពីផែនការជម្លៀសអ្នកដែលគ្មានផ្ទះសម្បែងដោយការប្រយុទ្ធគ្នា។

គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh នៅ Caucasus ភាគខាងត្បូង ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែអាមេនី បានដាក់ការគ្រប់គ្រងអស់រយៈពេល៣ទសវត្សរ៍មកហើយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ អាមេនី ស្នើ ឲ្យ អាមេរិក ធ្វើ អន្តរាគមន៍ ក្នុង ជម្លោះ នៅ Karabakh

The post ផ្ទុះដេប៉ូសាំងនៅ Nagorno-Karabakh ស្លាប់និងរបួសមនុស្សជាង ៣០០នាក់ ខណៈរាប់ម៉ឺននាក់​ ត្រូវជម្លៀស appeared first on Kampuchea Thmey Daily.

អាមេនី​ ស្នើ​ឲ្យ​អាមេរិក ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នៅ Karabakh
ឯកអគ្គរដ្ឋទូតអាមេនីលោក Edmon Marukyan បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ក្នុងការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ Nagorno-Karabakh ដោយស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ការពារប្រជាជនស៊ីវិលនៅក្នុងតំបន់នេះ។

លោក Edmon Marukyan (រូបថត៖ Artsakh Press)

លោក Marukyan បានសរសេរនៅលើបណ្តាញសង្គម X ថា “ឥឡូវ អាស៊ែបៃហ្សង់ បានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំ និងប្រតិបត្តិការយោធា ប្រឆាំងប្រជាជនសន្តិភាព Nagorno-Karabakh។ ឥឡូវ ដល់វេនរបស់អាមេរិកហើយ ដើម្បីចាត់វិធានការ ដើម្បីបញ្ឈប់ការឈ្លានពាននិងការវាយប្រហារដោយយោធា ទៅលើប្រជាជនដែលជាប់គាំងនិងអត់ឃ្លាន”។

លើសពីនេះ អ្នកការទូតខាងលើ បានអំពាវនាវទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំសហភាពអឺរ៉ុប ដោយសុំឲ្យពួកគេថ្កោលទោសរដ្ឋាភិបាលទីក្រុង បាគូ។

កាល​ពី​ថ្ងៃ​អង្គារទី១៩ខែកញ្ញា ទីក្រុង​បាគូ ​បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​ប្រតិបត្តិការប្រឆាំង​ភេរវកម្ម នៅ​ក្នុង​តំបន់​បំបែកខ្លួន Nagorno-Karabakh ដែលសម្បូរទៅដោយជនជាតិដើម​អាមេនី។

(រូបថត៖ AFP)

តំបន់ Nagorno-Karabakh បានប្រកាសឯករាជ្យពីប្រទេសអាស៊ែបៃហ្សង់ក្នុងឆ្នាំ១៩៨៨ ហើយត្រូវបានគាំទ្រដោយរដ្ឋាភិបាលទីក្រុង​យ៉េរ៉េវ៉ាន់ ចាប់តាំងពីពេលនោះមក។

ទីក្រុងបាគូ បានបាត់បង់ការគ្រប់គ្រង Nagorno-Karabakh និងតំបន់ជុំវិញនោះ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែបានដណ្តើមយកទឹកដីភាគច្រើនមកវិញ បន្ទាប់ពីសង្រ្គាមរយៈពេល៤៤ថ្ងៃក្នុងឆ្នាំ២០២០។

ការប្រយុទ្ធគ្នាឆ្នាំ២០២០ បានបញ្ចប់ជាមួយនឹងបទឈប់បាញ់ ដែលសម្របសម្រួលដោយទីក្រុងមូស្គូ ដែលរួមមានទាំងការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីនៅក្នុងតំបន់នោះផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី

The post អាមេនី​ ស្នើ​ឲ្យ​អាមេរិក ​ធ្វើ​អន្តរាគមន៍​ក្នុង​ជម្លោះ​នៅ Karabakh appeared first on Kampuchea Thmey Daily.