ជីវិតកម្សាន្ដ
ទឹកចិត្ត Miss Cosmo អាមេនី ជួយអំពាវនាវជនភៀសសឹក កម្ពុជា ក្លាយជាកម្លាំងចលករដ៏មហិមាពុំកាត់ថ្លៃបាន
បវរកញ្ញា Lilia Gzraryan ដែលទស្សនិកជនស្គាល់ថាជាបេក្ខភាព Miss Cosmo Armenia ឆ្នាំ២០២៤ នាពេលនេះ នាងបានសស្រាកស្រាំយ៉ាងខ្លាំងក្លា ដោយអំពាវនាវទៅដល់មហាជន តាមរយៈការផុសស្ទូរី (story IG) នៅគណនីផ្ទាល់ខ្លួន ដែលនោះបានសបង្ហាញឲ្យដឹងថា ថ្វីដ្បិតតែនាងមិនមែនកើតលើទឹកដីសុវណ្ណភូមិ តែនាងមានបេះដូងសប្បុរស និងបរិសុទ្ធស្អាត ធំជាងអ្វីៗទាំងអស់។

តាមរយៈការបង្ហោះនូវសំណេរវែងអន្លាយនោះដែរ បវរញ្ញាវ័យ២២ឆ្នាំរូបនេះ បានសុំនូវការបរិច្ចាគនិងជំនួយគ្រប់ប្រភេទដែលបងប្អូនអាចមានលទ្ធិភាពបរិច្ចាគបាន ពិសេសរបស់របរនិងថ្នាំសង្កូវសង្រ្គោះបឋមដែលអាចព្យាបាលរបួសភ្លាមៗ។ ការបរិច្ចាគមានទីតាំងនៅសួនវត្តបុទម នាវេលាម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់។
បន្ទាប់ពីរូបភាពប៉ុន្មានសន្លឹករបស់ជនភៀសសឹកកម្ពុជា បានចែកចាយភ្លាមៗនោះ អ្នកគាំទ្ររួមមហាជនជាច្រើនបានចូលទៅបញ្ចេញមតិសរសើរ និងអរគុណសម្រាប់ទឹកចិត្តដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន នៅក្នុងនាមនាងជា Miss Cosmo Armenia ឆ្នាំ២០២៤។
បើទោះបីជាបវរកញ្ញារូបនេះមិនបានកើតនៅលើទឹកដីកម្ពុជាមែនពិត តែនៅក្នុងនាមជាមនុស្សជាតិដូចគ្នាដែលស្អប់ខ្ពើមសង្គ្រាម ស្អប់ការឈ្លានពានពីសត្រូវ នាំឲ្យរូបនាងក្លាយជាកម្លាំងចលករដ៏មហិមាមួយ ព្រមទាំងជាសំឡេងមួយដែលស្រែកដល់ពិភពលោកថា ប្រជាជនកម្ពុជាចង់បានសន្តិភាពមិនមែនការរត់ភៀសខ្លួនចោលផ្ទះសម្បែង ព្រោះកម្ពុជាបានឆ្លងកាត់នូវសង្គ្រាមឆ្អែតឆ្អន់ហើយ។

សូមជម្រាបជូនថា Lilia Gzraryan បានបញ្ចប់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិ និងជាអ្នករៀបចំព្រឹត្តិការណ៍អន្តរជាតិជាផ្លូវការនៅសាកលវិទ្យាល័យ Samara។ នាងមានចំណង់ចំណូលចិត្តលើវិស័យប្រដាល់ និងមានបទពិសោធន៍៤ឆ្នាំក្នុងកីឡានេះ។ នាងក៏មានជំនឿយ៉ាងមុតមាំថា ការប្រដាល់បានជួយនាងអភិវឌ្ឍវិន័យក្នុងជីវិត។
តាំងពីកុមារភាពមក នាងចូលចិត្តតន្ត្រី និងជាអ្នកគាំទ្ររបស់ Michael Jackson និង Ariel Rivera ។ Lilia មានចំណង់ខ្លាំងក្នុងការរៀនភាសា នាងនិយាយភាសាអាមេនី រុស្ស៊ី និងអង់គ្លេស ហើយកំពុងរៀនភាសាចិន អេស្ប៉ាញ និងតាហ្គាឡុក(Tagalog) ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ F-16 វាយប្រហារជនស៊ីវិលទេ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


