ព័ត៌មានអន្ដរជាតិ
អាមេនី ស្នើឲ្យអាមេរិក ធ្វើអន្តរាគមន៍ក្នុងជម្លោះនៅ Karabakh
ឯកអគ្គរដ្ឋទូតអាមេនីលោក Edmon Marukyan បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើអន្តរាគមន៍ក្នុងការប្រយុទ្ធគ្នាជាថ្មីនៅតំបន់ Nagorno-Karabakh ដោយស្នើឲ្យទីក្រុងវ៉ាស៊ីនតោន ការពារប្រជាជនស៊ីវិលនៅក្នុងតំបន់នេះ។

លោក Marukyan បានសរសេរនៅលើបណ្តាញសង្គម X ថា “ឥឡូវ អាស៊ែបៃហ្សង់ បានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំ និងប្រតិបត្តិការយោធា ប្រឆាំងប្រជាជនសន្តិភាព Nagorno-Karabakh។ ឥឡូវ ដល់វេនរបស់អាមេរិកហើយ ដើម្បីចាត់វិធានការ ដើម្បីបញ្ឈប់ការឈ្លានពាននិងការវាយប្រហារដោយយោធា ទៅលើប្រជាជនដែលជាប់គាំងនិងអត់ឃ្លាន”។
លើសពីនេះ អ្នកការទូតខាងលើ បានអំពាវនាវទៅកាន់ប្រធានាធិបតីអាមេរិក Joe Biden ប្រធានាធិបតីបារាំង Emmanuel Macron និងមេដឹកនាំសហភាពអឺរ៉ុប ដោយសុំឲ្យពួកគេថ្កោលទោសរដ្ឋាភិបាលទីក្រុង បាគូ។
កាលពីថ្ងៃអង្គារទី១៩ខែកញ្ញា ទីក្រុងបាគូ បានប្រកាសពីការចាប់ផ្តើមប្រតិបត្តិការប្រឆាំងភេរវកម្ម នៅក្នុងតំបន់បំបែកខ្លួន Nagorno-Karabakh ដែលសម្បូរទៅដោយជនជាតិដើមអាមេនី។

តំបន់ Nagorno-Karabakh បានប្រកាសឯករាជ្យពីប្រទេសអាស៊ែបៃហ្សង់ក្នុងឆ្នាំ១៩៨៨ ហើយត្រូវបានគាំទ្រដោយរដ្ឋាភិបាលទីក្រុងយ៉េរ៉េវ៉ាន់ ចាប់តាំងពីពេលនោះមក។
ទីក្រុងបាគូ បានបាត់បង់ការគ្រប់គ្រង Nagorno-Karabakh និងតំបន់ជុំវិញនោះ នៅដើមទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែបានដណ្តើមយកទឹកដីភាគច្រើនមកវិញ បន្ទាប់ពីសង្រ្គាមរយៈពេល៤៤ថ្ងៃក្នុងឆ្នាំ២០២០។
ការប្រយុទ្ធគ្នាឆ្នាំ២០២០ បានបញ្ចប់ជាមួយនឹងបទឈប់បាញ់ ដែលសម្របសម្រួលដោយទីក្រុងមូស្គូ ដែលរួមមានទាំងការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីនៅក្នុងតំបន់នោះផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេនី បញ្ជាក់ពីបទឈប់បាញ់ជាមួយ អាស៊ែបៃហ្សង់ ក្រោយផ្ទុះអំពើហិង្សាថ្មី
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


