ព័ត៌មានអន្ដរជាតិ
ថៃឆ្លើយទាំងបំពានឥតខ្មាស់ថា មិនបានប្រើ F-16 វាយប្រហារជនស៊ីវិលទេ
កងទ័ពភូមិន្ទថៃ នៅថ្ងៃទី២៥ ខែកក្កដា បានឆ្លើយតបដោយមិនមានសេចក្ដីអៀនខ្មាស់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជាថា ខ្លួនមិនបានប្រើយន្តហោះចម្បាំង F-16 ដើម្បីវាយប្រហារលើជនស៊ីវិលទេ ប៉ុន្តែយោងតាមប្រភពព័ត៌មានក្រៅផ្លូវការបានចុះផ្សាយថា យន្តហោះ F-16 របស់ថៃបានធ្លាក់នៅទីតាំងផ្សេងដែលគេពុំទាន់ដឹង។

អ្នកនាំពាក្យកងទ័ពលោកឧត្តមសេនីយ៍ឯក Winthai Suvaree បានបញ្ជាក់ពីការចោទប្រកាន់ថា ប្រទេសថៃបានប្រើប្រាស់យន្តហោះដើម្បីវាយប្រហារលើគោលដៅជនស៊ីវិល។ កងទ័ពបដិសេធទាំងស្រុងចំពោះការចោទប្រកាន់នេះ ហើយយល់ឃើញថាវាជាព័ត៌មានមិនពិត ដែលអាចនឹងប្រើដើម្បីជះឥទ្ធិពលដល់ការយល់ឃើញនៅបរទេស។
បើទោះបីជាភាគីប្រទេសថៃ បានបដិសេធឥតកេរ្តិ៍ខ្មាស់យ៉ាងណាក៏ដោយ ប៉ុន្តែយោងតាមព័ត៌មានក្រៅផ្លូវការបានឲ្យដឹងថា កម្ពុជាបានបាញ់ទម្លាក់យន្តហោះ F-16 របស់ថៃ ចំនួនមួយគ្រឿង។ ប៉ុន្តែបណ្តាញផ្សព្វផ្សាយរបស់ថៃ បានច្រានចោលការលើកឡើងនេះយ៉ាងព្រោងព្រាត ទាំងយន្តហោះប្រភេទនេះបានហោះឆ្វែលចូលមកកាន់ទឹកដីកម្ពុជា និងបានបំផ្លិចបំផ្លាញទីតាំងដែលជនស៊ីវិលកំពុងរស់នៅ។
ជាងនេះទៅទៀត កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ប្រទេសថៃបានធ្វើឲ្យប៉ះពាល់ និងបំផ្លិចបំផ្លាញទីតាំងជុំវិញ នៃរចនាសម្ព័ន្ធផ្ទាល់របស់ប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោកនិងជាមរតកវប្បធម៌ប្រវត្តិសាស្ត្រដ៏ថ្លៃថ្លារបស់ប្រជាជនខ្មែរ ពោលគឺ យោធាថៃបានប្រើប្រាស់គ្រប់អាវុធធន់ធ្ងន់គ្រប់ប្រភេទ ដោយរាប់ទាំងគ្រាប់ផ្លោងនិងការទម្លាក់គ្រាប់បែកពីយន្តហោះ ធ្វើឲ្យប៉ះដល់ប្រាសាទព្រះវិហារ និងតំបន់ក្បែរប្រាសាទបែកជាបំណែកខ្ចាត់ខ្ទាយ។ ដែលនោះសបញ្ចាក់ឲ្យដឹងថា ថៃបានរំលោភយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងឡាអេឆ្នាំ១៩៥៤ ស្តីពីកិច្ចការពារសម្បត្តិវប្បធម៌ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ប្រទេសដែលរំលោភអនុសញ្ញានេះ អាចនឹងប្រឈមមុខការចោទប្រកាន់ពី ឧក្រិដ្ឋកម្មសង្គ្រាម៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃស្រែកប្រាប់គ្នាឯងកុំធ្វើអំពើអមនុស្សធម៌ ក្រោយអតីតអ្នកប្រដាល់ ទះកំផ្លៀងពលករខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


