ព័ត៌មានអន្ដរជាតិ
ផ្ទុះដេប៉ូសាំងនៅ Nagorno-Karabakh ស្លាប់និងរបួសមនុស្សជាង ៣០០នាក់ ខណៈរាប់ម៉ឺននាក់ ត្រូវជម្លៀស
អាជ្ញាធរអាមេនីនិយាយថា ការផ្ទុះនៅដេប៉ូសាំងមួយកន្លែងក្នុងតំបន់ Nagorno-Karabakh ប្រទេសអាស៊ែបៃហ្សង់ បានសម្លាប់មនុស្សចំនួន២០នាក់ និងរាប់រយនាក់ទៀតរងរបួស។

ស្របពេលជាមួយគ្នានោះដែរ មនុស្សជិត៣០០នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ហើយក្នុងនោះ មានរាប់នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ហេតុការណ៍នេះ កើតឡើងចំពេលរដ្ឋាភិបាលអាមេនី និយាយថា ជនភៀសខ្លួន១៣៣៥០នាក់ បានចេញពីតំបន់ ឆ្លងចូលទៅក្នុងប្រទេសនេះ។
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ដឹងច្បាស់ទេ ពីអ្វីដែលបណ្តាលឲ្យមានការផ្ទុះ ក្នុងទីក្រុងសំខាន់ Stepanakert។
ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារ មន្ត្រីក្នុងតំបន់និយាយថា សាកសពមិនស្គាល់អត្តសញ្ញាណចំនួន១៣នាក់ ត្រូវបានរកឃើញនៅកន្លែងកើតហេតុ និង៧នាក់ទៀតស្លាប់ក្នុងមន្ទីរពេទ្យ។

ចាប់តាំងពីអាស៊ែបៃហ្សង់ ដណ្តើមកាន់កាប់តំបន់ Nagorno-Karabakh កាលពីសប្តាហ៍មុនមក មនុស្សរាប់ពាន់នាក់បានចាកចេញ បន្ទាប់ពីរដ្ឋាភិបាលអាមេនីក្នុងទីក្រុង យ៉េរ៉េវ៉ាន់ បានប្រកាសពីផែនការជម្លៀសអ្នកដែលគ្មានផ្ទះសម្បែងដោយការប្រយុទ្ធគ្នា។
គួរបញ្ជាក់ថា តំបន់ Nagorno-Karabakh នៅ Caucasus ភាគខាងត្បូង ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែអាមេនី បានដាក់ការគ្រប់គ្រងអស់រយៈពេល៣ទសវត្សរ៍មកហើយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេនី ស្នើ ឲ្យ អាមេរិក ធ្វើ អន្តរាគមន៍ ក្នុង ជម្លោះ នៅ Karabakh
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


