Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ជួយសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពឲ្យប្រទេសអាស៊ៃបៃហ្សង់និងអាមេនី

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននាំប្រធានាធិបតី អាស៊ៃបៃហ្សង់ លោក Ilham Aliyev និងនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan ទៅសេតវិមានកាលពីថ្ងៃសុក្រដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដើម្បីបញ្ចប់ជម្លោះជាប្រវត្តិសាស្រ្តនិងយូរអង្វែងរវាងប្រទេសទាំងពីរ ជាមួយនឹងគំនិតផ្តួចផ្តើមពាណិជ្ជកម្មថ្មីដែលដឹកនាំដោយសហរដ្ឋអាមេរិក។

លោកប្រធានាធិបតី Donald Trump នៅកណ្តាលជាមួយប្រធានាធិបតីអាស៊ៃបៃហ្សង់ លោក Ilham Aliyev ខាងឆ្វេង និងនាយករដ្ឋមន្ត្រីអាមេនីនៅខាងស្លាំលោក Nikol Pashinyan។ (រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចព្រមព្រៀងនេះបានបញ្ចប់ការប្រយុទ្ធគ្នាជាង ៣៥ ឆ្នាំរវាងប្រទេសទាំងពីរ បើកផ្លូវពាណិជ្ជកម្ម និងការធ្វើដំណើររវាងប្រទេសនានា និងបង្កើតផ្លូវដឹកជញ្ជូនដែលគ្រប់គ្រងដោយសហរដ្ឋអាមេរិកហៅថា «ផ្លូវ ត្រាំសម្រាប់សន្តិភាព និងវិបុលភាពអន្តរជាតិ»។ ក្រុមហ៊ុនអាមេរិកត្រូវបានគេរំពឹងថានឹងជួយកសាងហេដ្ឋារចនាសម្ព័ន្ធថ្មី ហើយប្រទេសទាំងពីរនឹងធ្វើការកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិកក្នុងវិស័យដូចជាថាមពល ពាណិជ្ជកម្ម និងបច្ចេកវិទ្យា។

យ៉ាងណាទោះបីមេដឹកនាំបានហៅកិច្ចព្រមព្រៀងនេះថាជាជំហានឆ្ពោះទៅរកសន្តិភាពយូរអង្វែង តែប្រជាជនអាមេនីជាច្រើនមានការខឹងសម្បារ។ ពួកគេនិយាយថា កិច្ចព្រមព្រៀងផ្តល់រង្វាន់ដល់អាស៊ែបៃហ្សង់ បន្ទាប់ពីការវាយប្រហារយោធាឆ្នាំ២០២៣របស់អាស៊ែបៃហ្សង់លើតំបន់ Nagorno-Karabakh ដែលបានបង្ខំជនជាតិអាមេនីស្ទើរតែទាំងអស់ឱ្យភៀសខ្លួន។ ក្រុម​អ្នក​រិះគន់​និយាយ​ថា នេះ​គឺ​ជា​ការ​បោស​សម្អាត​ជាតិ​សាសន៍ ហើយ​មិន​មែន​ជា​សន្តិភាព​ពិត​ទេ ខណៈ​អាស៊ែបៃហ្សង់​ទទូច​ថា​ខ្លួន​កំពុង​ស្ដារ​សណ្តាប់​ធ្នាប់​ដល់​ទឹកដី​ខ្លួន។

(រូបភាព៖​ The White House)

គួរបញ្ជាក់ថានេះការកត់សម្គាល់ឃើញថាប្រធានាធិបតីអាមេរិកលោក ត្រាំ បានធ្វើឲ្យកិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្របានជោគជ័យមួយទៀត ក្រោយបានធ្វើឲ្យមានកិច្ចព្រមព្រៀងសន្តិភាពនិងបទឈប់បាញ់ឲ្យប្រទេសជាច្រើនជោគជ័យដូចជាប្រទេសឥណ្ឌា-ប៉ាគីស្ថាន ជម្លោះព្រំដែនថៃ-កម្ពុជានិងកំពុងជួយសម្របសម្រួលដើម្បីបញ្ចប់សង្គ្រាមរបស់ប្រទេសអ៊ីស្រាអែល-ប៉ាឡេស្ទីន និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនជាដើម៕

(រូបភាព៖​ The White House)
(រូបភាព៖​ The White House)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម