ព័ត៌មានអន្ដរជាតិ
ត្រាំ ធ្វើជាម្ចាស់ផ្ទះក្នុងការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងធ្វើជាម្ចាស់ផ្ទះទទួលនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងប្រធានាធិបតីអាស៊ែបៃហ្សង់ លោក Ilham Aliyev នៅសេតវិមាននាថ្ងៃសុក្រទី៨ខែសីហានេះ សម្រាប់អ្វីដែលលោកបានហៅថាជា «កិច្ចប្រជុំកំពូលសន្តិភាពជាប្រវត្តិសាស្ត្រ»។

កិច្ចព្រមព្រៀងសន្តិភាពផ្លូវការរវាងប្រទេសទាំងពីរ ត្រូវបានគេរំពឹងថានឹងបញ្ចប់ជម្លោះជុំវិញតំបន់ Nagorno-Karabakh ដែលអូសបន្លាយអស់រយៈពេលជាច្រើនទសវត្សរ៍។
ចំណុចសំខាន់នៃកិច្ចព្រមព្រៀង គឺការបង្កើតច្រករបៀងឆ្លងកាត់ថ្មី ដែលត្រូវបានគេហៅថា «Trump Route for International Peace and Prosperity (TRIPP)» ដើម្បីភ្ជាប់ប្រទេសអាស៊ែបៃហ្សង់ ជាមួយដែនដីរបស់ខ្លួននៅតំបន់ Nakhchivan ដោយត្រូវឆ្លងកាត់តាមរយៈប្រទេសអាមេនី។ សហរដ្ឋអាមេរិក នឹងធ្វើអន្តរការី និងត្រួតពិនិត្យការអភិវឌ្ឍវិស័យឯកជននៃផ្លូវនេះ ដែលត្រូវបានរចនាឡើងដើម្បីបង្កើនការតភ្ជាប់ក្នុងតំបន់ និងសមាហរណកម្មសេដ្ឋកិច្ច។
គំនិតផ្តួចផ្តើមសន្តិភាពនេះ គឺជាព្រឹត្តិការណ៍ការទូតដ៏សំខាន់មួយ ដោយលោក ត្រាំ បានសង្កត់ធ្ងន់លើការចូលរួមរបស់ភាគីទាំងពីរថាជាសមិទ្ធិផលដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ។
លោក ត្រាំ បានលើកឡើងថា «ប្រទេសទាំងពីរនេះមានសង្រ្គាមអស់រយៈពេលជាច្រើនឆ្នាំ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់។ មេដឹកនាំជាច្រើន បានព្យាយាមបញ្ចប់សង្រ្គាម ប៉ុន្តែមិនទទួលបានជោគជ័យទាល់តែមានរដ្ឋបាល ត្រាំ។ រដ្ឋបាលរបស់ខ្ញុំបានទាក់ទងជាមួយភាគីទាំងពីរអស់មួយរយៈមកហើយ»។ ប្រធានាធិបតីទី៤៧របស់អាមេរិករូបនេះ បានបន្ថែមថា លោក«មានមោទកភាពណាស់ចំពោះមេដឹកនាំក្លាហានទាំងពីរដែលបានធ្វើរឿងត្រឹមត្រូវ។ ថ្ងៃទី៨ខែសីហានឹងក្លាយជាថ្ងៃប្រវត្តិសាស្ត្រសម្រាប់អាមេនី អាស៊ែបៃហ្សង់ សហរដ្ឋអាមេរិក និងពិភពលោក»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


