ប្រទេសអាល្លឺម៉ង់ Archives - Kampuchea Thmey Daily

ហេតុអ្វី រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ហ៊ាន​បរិហារ​​ទម្លាក់​កំហុស​លើ​លោក ត្រាំ?
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បានចេញមុខរិះគន់ និងទម្លាក់កំហុសចំៗលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចំពោះការបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកពាណិជ្ជកម្ម និងថាមពលដ៏មានសារៈសំខាន់បំផុតមួយនៅលើពិភពលោក។

ការរិះគន់ជាចំហនេះ បានស្តែងឲ្យឃើញពីការមិនពេញចិត្តយ៉ាងខ្លាំង ពីសំណាក់ប្រទេសមហាអំណាចអឺរ៉ុបមួយ​នេះ​ ទៅលើការសម្រេចចិត្តផ្នែកយោធាឯកតោភាគីរបស់អាមេរិក។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោកត្រាំ (រូបភាព៖Reuters)

នៅក្នុងបទសម្ភាសន៍ដ៏ក្តៅគគុកមួយ ជាមួយស្ថានីយទូរទស្សន៍អាល្លឺម៉ង់ ARD លោក Boris Pistorius បានប្រើប្រាស់ពាក្យសម្តីធ្ងន់ៗ ដោយប្រៀបធៀបវិបត្តិនេះទៅនឹងឆ្នុកដប។ លោកបាននិយាយថា អ្នកដែលរុញឆ្នុកដបឲ្យណែនបិទផ្លូវទឹកដ៏សំខាន់នេះ គឺលោក ត្រាំ មិនមែនជាអឺរ៉ុប ឬអាល្លឺម៉ង់នោះទេ ប៉ុន្តែអឺរ៉ុបមានផលប្រយោជន៍ និងកាត្វកិច្ចក្នុងការដកឆ្នុកដបនោះចេញមកវិញ ដើម្បីបើកផ្លូវនាវាចរណ៍អន្តរជាតិឡើងវិញ។

យ៉ាងណាមិញ មូលហេតុចម្បងដែលនាំឲ្យរដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ចេញមុខបន្ទោសលោក ត្រាំ គឺដោយសារតែសកម្មភាពវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល ទៅលើអ៊ីរ៉ង់កាលពីចុងខែកុម្ភៈ បានក្លាយជាការដុតបញ្ឆេះសង្គ្រាមក្នុងតំបន់ និងបង្ខំឲ្យអ៊ីរ៉ង់ប្រើប្រាស់ «អាវុធសេដ្ឋកិច្ច» តាមរយៈការបិទខ្ទប់ច្រកសមុទ្រជាថ្មី ដើម្បីឆ្លើយតបនឹងការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ ការបិទច្រកសមុទ្រនេះ បានធ្វើឲ្យប៉ះពាល់ផ្ទាល់ដល់សន្តិសុខថាមពល ការផ្គត់ផ្គង់ប្រេង ហ្គាស និងដំណើរការស្តារសេដ្ឋកិច្ចឡើងវិញរបស់បណ្តាប្រទេសនៅតំបន់អឺរ៉ុបទាំងមូល។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង បានបង្ហាញជំហរដកឃ្លាយ៉ាងច្បាស់ក្រឡែត ពីយុទ្ធនាការយោធារបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ មិនត្រឹមតែលោក Pistorius នោះទេ សូម្បីតែអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ក៏បានប្រកាសរិះគន់អាមេរិកផងដែរ ចំពោះការបើកការវាយប្រហារលើអ៊ីរ៉ង់ដោយចិត្តឯង ដោយមិនបានពិគ្រោះយោបល់ ឬសាកសួរមតិយោបល់ពីបណ្តាប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនជាមុនឡើយ ព្រមទាំងបានសង្កត់ធ្ងន់ថាសង្គ្រាមនេះមិនមែនជាកិច្ចការ ឬជាទំនួលខុសត្រូវរបស់ណាតូ នោះទេ។

ជាដំណោះស្រាយ អាល្លឺម៉ង់បានអំពាវនាវឲ្យមានការបើកច្រកសមុទ្រ ឡើងវិញជាបន្ទាន់ តាមរយៈផ្លូវការទូត និងការចរចាដោយសន្តិវិធី។

លោក Pistorius បានបញ្ជាក់ថា រាល់កិច្ចព្រមព្រៀងដើម្បីធានាសុវត្ថិភាពផ្លូវទឹកនេះ មិនអាចធ្វើឡើងតាមការបង្ខិតបង្ខំផ្នែកយោធារបស់អាមេរិកនោះឡើយ ពោលគឺដាច់ខាតត្រូវតែមានការចូលរួមគាំទ្រ និងព្រមព្រៀងពីប្រទេសម្ចាស់តំបន់ គឺអ៊ីរ៉ង់ និងអូម៉ង់ ទើបអាចទទួលបានសន្តិភាពយូរអង្វែង៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post ហេតុអ្វី រដ្ឋមន្ត្រីការពារជាតិ អាល្លឺម៉ង់ ហ៊ាន​បរិហារ​​ទម្លាក់​កំហុស​លើ​លោក ត្រាំ? appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​កាន់​កាប់អចិន្ត្រៃយ៍ ​របស់​អ៊ីស្រាអែល​ ​នៅ​លីបង់
រដ្ឋាភិបាល​​អាល្លឺម៉ង់ ​បាន​​លើក​ឡើង​ កាល​ពីថ្ងៃចន្ទ​ ថា ​អាល្លឺម៉ង់​​ប្រឆាំង​​នឹង​ការប៉ុនប៉ង​​កាន់កាប់​ជាអចិន្ត្រៃយ៍របស់​អ៊ីស្រាអែល​ លើទឹកដីលី​បង់ បន្ទាប់​​ពី​សេច​ក្តីថ្លែងការណ៍​របស់រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​អ៊ីស្រាអែល លោក Israel Katz បញ្ជាក់ថា ប្រទេស​របស់​លោក​​នឹង​​មិន​​ដក​ខ្លួន​​ចេញ​​ពី​ទឹក​​ដីដែល​កាន់កាប់​ នៅភាគខាងត្បូងប្រទេសលីបង់​នោះទេ។ នេះ​បើ​យោង​តាម​ភ្នាក់​ងារ​សារព័ត៌មាន​ Anadolu នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ ។

អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាលអាល្លឺម៉ង់​ លោក Stefan Kornelius ។ រូបភាព៖ Reuters

អ្នក​នាំពាក្យក្រសួងការ​បរទេស​អាល្លឺម៉ង់​ លោក Martin Giese ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅទីក្រុងប៊ែរឡាំងថា៖ « ជំហរ​របស់​រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់​​គឺច្បាស់​លាស់ណាស់! យើង​បដិសេធវត្ត​មាន​អចិន្ត្រៃយ៍​របស់កងទ័ពអ៊ីស្រាអែល​នៅលើទឹកដីលីបង់ ហើយប្រជាជន​ស៊ីវិល​ក៏មិនត្រូវ​រារាំងពីការវិលត្រឡប់​ទៅផ្ទះ​ដែលពួកគេរស់នៅដែរ​»។

ការ​កត់​សម្គាល់​របស់​ លោក Giese ត្រូវ​បាន​ធ្វើ​ឡើង និង​បញ្ជាក់​ដោយ​អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល លោក Stefan Kornelius ជាថ្មី​អំពីការ​គាំទ្រ​របស់​អាល្លឺម៉ង់​ ចំពោះបូរណភាពទឹកដី​របស់​ប្រទេសលីបង់។

ភាគី​អ៊ីស្រាអែល លោក Katz បានអះអាងថា កងកម្លាំងអ៊ីស្រាអែល​គ្មាន​ការរឹតបន្តឹង នៅ​ក្នុងប្រទេសលី​បង់ទេ។

លោក ថា៖ «​ ពិត​មែន​ហើយ​! មិនមានការរឹតបន្តឹង​លើទាហាន​អ៊ីស្រាអែល​ IDF នៅ​ក្នុងប្រទេសលីបង់​ពីប្រតិបត្តិការ​ ដើម្បីលុបបំបាត់ការគំរាមកំហែងនោះ​ទេ»។

លោក Katz បន្ថែម​ថា៖ « ដូចខ្ញុំ និងនាយករដ្ឋមន្ត្រី បេន​ចាមីន បាន​បញ្ជាក់​យ៉ាងច្បាស់ថា អ៊ីស្រាអែល​នឹងមិនដកខ្លួនចេញ​ពីតំបន់សន្តិសុខ​ នៅក្នុងប្រទេសលីបង់ទេ»។

ការអត្ថា​ធិប្បាយរបស់លោក​បានកើតឡើង​ បន្ទាប់ពីការកើន​ឡើង​យ៉ាងខ្លាំងរបស់​អ៊ីស្រាអែលនៅលីបង់​កាល​ពី​ថ្ងៃសុក្រ និងថ្ងៃសៅរ៍ អំឡុង​ពេលយោធាអ៊ីស្រាអែល​បានបើកការវាយ​ប្រហារជាង ២០០ដងនៅ​ទូទាំងភាគខាងត្បូង និងខាងកើត​នៃប្រទេស។

គួរ​បញ្ជាក់​ថា កិច្ចព្រមព្រៀងបណ្តោះ​អាសន្នរវាង​ទីក្រុងវ៉ាស៊ីន​តោន​ និង​ទីក្រុងតេហេរ៉ង់បានអំពាវនាវ​ឱ្យ​បញ្ឈប់អរិភាពទាំងអស់​ រួមទាំងប្រទេសលីបង់ផងដែរ​៕

សម្រួល៖ ណឺ មិនា

The post អាល្លឺម៉ង់ ​ប្រឆាំង​ដាច់​ខាត​ ចំពោះ​ការ​កាន់​កាប់អចិន្ត្រៃយ៍ ​របស់​អ៊ីស្រាអែល​ ​នៅ​លីបង់ appeared first on Kampuchea Thmey Daily.

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដាក់​ការស្តីបន្ទោស​​លើ លោក ត្រាំ រឿង​បិទ​ច្រក Hormuz ជាថ្មី​
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius កាលពីថ្ងៃទី២១ ខែមិថុនា បានទម្លាក់កំហុសទៅលើប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ជុំវិញហេតុការណ៍​ដែល​​នាំ​ទៅ​​បិទច្រកសមុទ្រ Hormuz ជាថ្មី​​វិញ​​ ដោយ លោក បានអំពាវនាវឲ្យ​អ៊ីរ៉ង់​​បើកផ្លូវទឹកដ៏មានសារៈសំខាន់មួយនេះឡើងវិញ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius និងលោកត្រាំ (រូបភាព៖Reuters)

លោក Pistorius បានលើកឡើងនៅក្នុងបទសម្ភាសន៍ជាមួយស្ថានីយទូរទស្សន៍ ARD ​របស់​អាល្លឺម៉ង់ ថា «ជារួម មូលហេតុដែលធ្វើឲ្យស្ទះច្រកសមុទ្រ Hormuz គឺបង្កឡើងដោយលោកត្រាំ មិនមែនដោយសារយើងនោះទេ ប៉ុន្តែ យើងមានផលប្រយោជន៍ក្នុងការដោះស្រាយបញ្ហានេះឲ្យដំណើរការឡើងវិញ»។

ច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នដ៏សំខាន់ ត្រូវបានបិទខ្ទប់យ៉ាងណែនក្នុងអំឡុងពេលមានអរិភាពដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាមួយនឹងការវាយប្រហាររួមគ្នារវាងអាមេរិក និងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់។

ពីដើមឡើយមក ទីក្រុងតេហេរ៉ង់បានយល់ព្រមបើកច្រកនេះឡើងវិញ ក្រោមឥទ្ធិពលនៃកិច្ចព្រមព្រៀងបឋមដែលចុះហត្ថលេខាដោយលោកត្រាំ និងសមភាគីអ៊ីរ៉ង់ លោក Masoud Pezeshkian ហើយចរាចរណ៍នាវាក៏បានចាប់ផ្តើមងើបឡើងវិញ។ ប៉ុន្តែអ៊ីរ៉ង់កាលពីថ្ងៃទី២០ ខែមិថុនា បានប្រកាសថា ខ្លួនកំពុងបិទផ្លូវទឹកដ៏សំខាន់នេះម្តងទៀត ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។

លោក Pistorius បានសង្កត់ធ្ងន់ថា «ការបើកច្រក Hormuz ឬនិយាយឲ្យចំគឺការធ្វើដំណើរដោយសុវត្ថិភាពឆ្លងកាត់ទីនោះ គឺជាផលប្រយោជន៍របស់អឺរ៉ុប ផលប្រយោជន៍នៃការផ្គត់ផ្គង់ថាមពល និងការស្តារសេដ្ឋកិច្ចរបស់យើងឡើងវិញ»។ លោករដ្ឋមន្ត្រីបានបន្ថែមថា រាល់កិច្ចព្រមព្រៀងណាមួយដើម្បីបើកច្រកសមុទ្រនេះឡើងវិញ គឺត្រូវការការគាំទ្រពីប្រទេសអ៊ីរ៉ង់ និងអូម៉ង់។

កន្លងមក ទីក្រុងប៊ែរឡាំងបានបង្ហាញជំហរដកឃ្លាជាបន្តបន្ទាប់ ពីយុទ្ធនាការរបស់លោក ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមន្ត្រីអាល្លឺម៉ង់មិនទាន់ឈានដល់ការទម្លាក់កំហុសចំៗទៅលើសហរដ្ឋអាមេរិកចំពោះជម្លោះទាំងស្រុងក៏ដោយ។

នៅពេលដែលលោក ត្រាំ បានដាក់សម្ពាធលើបណ្តាសម្ព័ន្ធមិត្តឲ្យជួយបើក ឬការពារសន្តិសុខនៅច្រកសមុទ្រ Hormuz កាលពីខែមេសា អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានថ្លែងថា សង្គ្រាមនេះ «មិនមែនជាកិច្ចការរបស់អង្គការណាតូឡើយ»។ លោក Merz និងលោក Pistorius ក៏បានរិះគន់អាមេរិកផងដែរ ចំពោះការមិនបានពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន មុនពេលចាប់ផ្តើមការវាយប្រហារលើប្រទេសអ៊ីរ៉ង់។

សូមជម្រាបជូនថា ជម្លោះយោធារវាងអាមេរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ដែលបានផ្ទុះឡើងនៅខែកុម្ភៈ ឆ្នាំ២០២៦ បានឈានដល់ការបិទច្រកសមុទ្រ Hormuz ដោយអ៊ីរ៉ង់ ជាការឆ្លើយតបនឹងការវាយប្រហារតាមអាកាស។ រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់បានបន្ទោសលោក  ត្រាំ ចំពោះវិបត្តិដែលបង្កផលប៉ះពាល់ដល់ថាមពលសកលនេះ ដោយបដិសេធមិនចូលរួមយុទ្ធនាការយោធាដែលខ្វះការពិគ្រោះយោបល់ឡើយ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ ដាក់​ការស្តីបន្ទោស​​លើ លោក ត្រាំ រឿង​បិទ​ច្រក Hormuz ជាថ្មី​ appeared first on Kampuchea Thmey Daily.

គម្រោងយន្តហោះចម្បាំងដ៏​ធំ​បំផុត​របស់​ បារាំង-អាល្លឺម៉ង់ រលាយដូច​អំបិលត្រូវទឹក ព្រោះ​មិន​ចុះ​សម្រុង​គ្នា
មហិច្ឆតាការពារជាតិដ៏ធំបំផុតរបស់អឺរ៉ុប បានទទួល​បរាជ័យយ៉ាងអាម៉ាស់ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz និងប្រធានាធិបតីបារាំង លោក Emmanuel Macron បានព្រមព្រៀងគ្នាបំផ្លាញចោលនូវគម្រោងប្រវត្តិសាស្ត្រ ក្នុងការរួមគ្នាផលិតយន្តហោះចម្បាំងជំនាន់ថ្មី។

រូបភាព Render នៃ​គម្រោង​ Future Combat Air System (FCAS)

ចុះផ្សាយ​នា​ថ្ងៃទី​៩ ខែ​មិថុនា ឆ្នាំ​២០២៦ សារព័ត៌មាន CNN បានឱ្យដឹងថា ការសម្រេចចិត្ត​លុបចោល​ទាំងបង្ខំនេះ ធ្វើឡើងបន្ទាប់ពីមេដឹកនាំទាំងពីរ បានជួបជជែកគ្នាយ៉ាងតានតឹងនៅក្រៅជំនួបកំពូល EU-Western Balkans ក្នុងប្រទេសម៉ុងតេណេហ្គ្រោ កាលពីសប្តាហ៍មុន ហើយបានសន្និដ្ឋានថា គ្មានផ្លូវណាអាចដោះស្រាយភាពទាល់ច្រក និងការដណ្តើមឥទ្ធិពលគ្នារវាងក្រុមហ៊ុនផលិតអាវុធយក្សរបស់ប្រទេសទាំងពីរបានឡើយ។

គម្រោងផលិតយន្តហោះចម្បាំងដែលមានតម្លៃរហូតដល់ទៅ ១០០ពាន់​លានអឺរ៉ូ (ប្រហែល ១១៦ពាន់​លានដុល្លារអាមេរិក) ត្រូវបានបង្កើតឡើង តាំងពីឆ្នាំ២០១៧ ដោយលោក Macron និងអតីតអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដើម្បីពង្រឹងកម្លាំងយោធាអឺរ៉ុប។ ប៉ុន្តែ អ្វីៗត្រូវរលាយដូចអំបិលត្រូវទឹក ដោយសារតែក្រុមហ៊ុន Airbus របស់ខាងភាគីអាល្លឺម៉ង់ (រួមទាំងអេស្ប៉ាញ) និងក្រុមហ៊ុន Dassault Aviation របស់បារាំង មិនព្រមចុះសម្រុងគ្នា ក្នុងការបែងចែកកម្មសិទ្ធិបញ្ញា និងសិទ្ធិគ្រប់គ្រងសង្វាក់ផលិតកម្ម។ ជាងនេះទៅទៀត លោក Friedrich Merz បានបង្ហាញការសង្ស័យថា តើអាល្លឺម៉ង់ពិតជាត្រូវការយន្តហោះចម្បាំងទំនើប ដែលអាចផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ និងអាចចុះចតលើនាវាផ្ទុកយន្តហោះ ដែលត្រូវនឹងតម្រូវការរបស់បារាំង នោះមែនដែរឬទេ។

លោក Macron និង​លោក Merz (រូបថត៖ REUTERS)

ការដួលរលំនៃសសរទ្រូងយោធាអឺរ៉ុបលើកនេះ បានកើតឡើង ចំពេលដែលពិភពលោក កំពុងឡើងកម្តៅខ្លាំង ដោយសារតែមន្ត្រីយោធាលោកខាងលិច កំពុងព្រមានពីការគំរាមកំហែងកាន់តែធំពីប្រទេសរុស្ស៊ី ហើយសហរដ្ឋអាមេរិក ក៏កំពុងជំរុញ​ឱ្យអឺរ៉ុបប្រញាប់ប្រញាល់បំពាក់អាវុធឱ្យខ្លួនឯងឡើងវិញផងដែរ។ អ្នកជំនាញការពារជាតិ បានលើកឡើងថា នេះគឺជាការផ្ញើសារដ៏អាក្រក់បំផុតទៅកាន់ទាំងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ដែលបង្ហាញពីភាពទន់ជ្រាយ និងភាពមិនចុះសម្រុងគ្នា ក្នុងការស្តារកម្លាំងយោធារបស់អឺរ៉ុប ក្រោយពីបានបណ្តោយឱ្យស្ពឹកស្រពន់អស់ជាច្រើនទសវត្សរ៍មកហើយ។

ដើម្បីកុំឱ្យបាក់មុខខ្លាំងពេកនៅលើឆាកអន្តរជាតិ ភាគីទាំងពីរ កំពុងតែរៀបចំដំណោះស្រាយមួយ ដោយពួកគេនឹងបន្តរួមគ្នាអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាការពារជាតិផ្សេងៗទៀត ដូចជា ប្រព័ន្ធបណ្តាញបញ្ជាការសម្ងាត់ (Combat Cloud) និងដ្រូនជំនួយ ក្រោមឈ្មោះរួមដដែលគឺ Future Combat Air System (FCAS) ប៉ុន្តែសម្រាប់ «យន្តហោះចម្បាំង» ដែលជាបេះដូងនៃគម្រោង គឺត្រូវលុបចោលទាំងស្រុង។

សូម​ជម្រាប​ថា ការប្រេះឆានេះ បានរំលឹកឡើងវិញនូវប្រវត្តិសាស្ត្រកាលពីទសវត្សរ៍ឆ្នាំ១៩៨០ ដែលកាលនោះបារាំង ក៏បានសម្រេចចិត្តដកខ្លួនចេញពីគម្រោងផលិតយន្តហោះ Eurofighter របស់អឺរ៉ុប ដោយសារតែរឿងទាស់ទែងគ្នាបែបនេះដូចគ្នា៕

ប្រែសម្រួល៖ ឈាង

The post គម្រោងយន្តហោះចម្បាំងដ៏​ធំ​បំផុត​របស់​ បារាំង-អាល្លឺម៉ង់ រលាយដូច​អំបិលត្រូវទឹក ព្រោះ​មិន​ចុះ​សម្រុង​គ្នា appeared first on Kampuchea Thmey Daily.

ក្រោយបរាជ័យកៅអី​នៅ UNSC តើអធិការបតីអាល្លឺម៉ង់ អាចស្តារមុខមាត់ប្រទេស​ និងទប់ទល់ការរិះគន់ផ្ទៃក្នុង​របៀប​ណា?
ការបរាជ័យដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អាល្លឺម៉ង់ ក្នុងការដណ្តើមអាសនៈសមាជិកបណ្តោះអាសន្ននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN Security Council) ក្រោមដៃប្រទេសអូទ្រីស និងព័រទុយហ្គាល់ បានក្លាយជាដាវពីរមុខ វាយប្រហារយ៉ាងខ្លាំងលើកេរ្តិ៍ឈ្មោះអន្តរជាតិនៃរដ្ឋាភិបាលទីក្រុងប៊ែឡាំង និងបានបើកផ្លូវឲ្យគណបក្សប្រឆាំងនៅក្នុងស្រុកបើកការរិះគន់យ៉ាងចាស់ដៃ។

អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz (រូបភាព៖Reuters)

យោងតាមសេចក្តីរាយការណ៍ ពីបណ្តាញសារព័ត៌មាន DW អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz កំពុង​ប្រឈមមុខ​នឹង​សម្ពាធ​នយោបាយដ៏ធ្ងន់ធ្ងរបំផុតមួយ ដោយសារតែគណបក្សប្រឆាំង ជាពិសេសគឺគណបក្សបៃតង (The Greens) បានចោទប្រកាន់រដ្ឋបាលរបស់លោកចំៗ ថា បរាជ័យនេះមកពីការខ្វះខាតការ​ប្តេជ្ញាចិត្តលើវិស័យការពារអាកាសធាតុ និងការកាត់បន្ថយជំនួយអភិវឌ្ឍន៍អន្តរជាតិ ដែលធ្វើឲ្យបាត់បង់ទំនុកចិត្តពីបណ្តាញប្រទេសកំពុងអភិវឌ្ឍន៍។

យ៉ាងណា ដើម្បីទប់ទល់នឹងព្យុះរិះគន់ផ្ទៃក្នុង និងស្តារមុខមាត់ឡើងវិញ លោក Merz ចាំបាច់ត្រូវពង្រឹងគោលនយោបាយការបរទេសបែបពហុភាគីនិយមឡើងវិញ ដោយបង្វែរការយកចិត្តទុកដាក់ទៅលើការដោះស្រាយ​វិបត្តិ​ថាមពលផ្ទៃក្នុង និងការបង្ហាញជំហររឹងមាំជាដៃគូដែលអាចទុកចិត្តបានរបស់អង្គការសហប្រជាជាតិដដែល ដូចដែលលោកបានប្រកាសថា អាល្លឺម៉ង់នៅតែជាសសរទ្រូងដ៏រឹងមាំនៃប្រព័ន្ធអន្តរជាតិ។

ទន្ទឹមនឹងការដោះស្រាយវិបត្តិផ្ទៃក្នុង លោក Merz ក៏ត្រូវប្រើប្រាស់យុទ្ធសាស្ត្រការទូតសេដ្ឋកិច្ចយ៉ាងសកម្មដើម្បីទាញយកផលចំណេញ និងបន្ធូរបន្ថយការរិះគន់ពីសហគមន៍អាជីវកម្មអាល្លឺម៉ង់ដែលកំពុងរងគ្រោះដោយសារវិបត្តិថាមពល។ ផ្អែកលើរបាយការណ៍សេដ្ឋកិច្ចពី Reuters អាល្លឺម៉ង់អាចនឹងត្រូវបង្ខំចិត្តពិចារណាលើការផ្តល់ជូនខាងថាមពលជាយុទ្ធសាស្ត្រ ដូចជាការឆ្លើយតបទៅនឹងសម្ពាធសេដ្ឋកិច្ច ឬការចរចាឡើងវិញលើលំហូរថាមពលដើម្បីស្រោចស្រង់ឧស្សាហកម្មក្នុងស្រុក។

ការស្តារឡើងវិញនូវកំណើនសេដ្ឋកិច្ច និងការធានាស្ថិរភាពតម្លៃថាមពលសម្រាប់ប្រជាពលរដ្ឋ គឺជាខែលការពារនយោបាយដ៏មានប្រសិទ្ធភាពបំផុតសម្រាប់លោក Merz ក្នុងការបំបិទមាត់ក្រុមអ្នករិះគន់ និងសហភាពសភា ដោយប្តូរការចាប់អារម្មណ៍របស់ម្ចាស់ឆ្នោតពីបរាជ័យការទូតនៅឯទីក្រុងញូវយ៉ក មកលើសមិទ្ធផលសេដ្ឋកិច្ចជាក់ស្តែងនៅក្នុងស្រុកវិញ។

យុទ្ធសាស្ត្រចុងក្រោយដើម្បីបង្វែរសម្ពាធ និងវាយបកទៅលើគណបក្សប្រឆាំង គឺការបញ្ជាក់ជាថ្មីអំពីកាតព្វកិច្ចសន្តិសុខជាតិ និងការប្តេជ្ញាចិត្តមិនខ្វល់ចំពោះអ៊ុយក្រែន និងអ៊ីស្រាអែល ទោះបីជាជំហរនេះត្រូវបានមន្ត្រីការបរទេសទទួលស្គាល់ថាជាហេតុផលធ្វើឲ្យបាត់បង់សំឡេងឆ្នោតគន្លឹះនៅ UN ក៏ដោយ។

មិនតែប៉ុណ្ណោះ លោក Merz បានចង្អុលបង្ហាញថា បរាជ័យនេះមួយផ្នែកធំ គឺមកពីសកម្មភាពបញ្ចុះបញ្ចូល  និងការញុះញង់ពីសំណាក់រុស្ស៊ី ដែលមិនចង់ឲ្យមានសំឡេងគាំទ្រសន្តិភាព និងយុត្តិធម៌របស់អាល្លឺម៉ង់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ។ តាមរយៈការលើកឡើងនូវយុទ្ធសាស្ត្រការពារតម្លៃប្រជាធិបតេយ្យ និងការចោទប្រកាន់លើការជ្រៀតជ្រែករបស់រុស្ស៊ី លោកអធិការបតីអាចប្រមូលការគាំទ្របែបស្នេហាជាតិពីម្ចាស់ឆ្នោត និងធ្វើឲ្យគណបក្សប្រឆាំងពិបាកក្នុងការដេញដោលបន្ថែមទៀត៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

អាល្លឺម៉ង់ ខកចិត្តខ្លាំង ក្រោយធ្លាក់​ពី​​ការ​ប្រជែង​កៅ​អីនៅ UNSC និង​ទម្លាក់កំហុសលើ​រុស្ស៊ី

The post ក្រោយបរាជ័យកៅអី​នៅ UNSC តើអធិការបតីអាល្លឺម៉ង់ អាចស្តារមុខមាត់ប្រទេស​ និងទប់ទល់ការរិះគន់ផ្ទៃក្នុង​របៀប​ណា? appeared first on Kampuchea Thmey Daily.

លោក ពូទីន ​ព្រលយ​ពី​ការ​​​បញ្ជូន​ឧស្ម័នទៅ​អាល្លឺម៉ង់ភ្លាម​តែម្តង ឲ្យតែ អាល្លឺម៉ង់ យល់​ព្រម​
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់ហ្គាសឡើងវិញ ​ឲ្យ​ដល់អាល្លឺម៉ង់ តាមរយៈប្រព័ន្ធបំពង់បង្ហូរប្រេង Nord Stream ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយសារការ​ផ្ទុះក្រោមបាតសមុទ្រកាលពីឆ្នាំ ២០២២ ហើយភារកិច្ចពេលនេះ គឺស្ថិតនៅលើទីក្រុងប៊ែឡាំង ក្នុងការសម្រេចចិត្តប៉ុណ្ណោះ។ យោង​សារព័ត៌មាន Reuters នៅថ្ងៃទី៥ ខែមិថុនា ។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន(រូបភាព៖Reuters)

លោក ពូទីន បានប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុង St. ​Petersburg ​ជា​ទី​ដែល​លោក​​​​ចូលរួម​​ថ្លែង​​ក្នុង​វេទិកា​សេដ្ឋកិច្ច​ ថា បំពង់បង្ហូរ​ឧស្ម័ន​មួយក្នុងចំណោមបំពង់ទាំងពីរនៃគម្រោង​បំពង់​​ Nord Stream 2 គឺមិនមានការខូចខាតនោះទេ ហើយអាចចាប់ផ្តើមបង្ហូរឧស្ម័ន​ហ្គាសបានភ្លាមៗ «នៅថ្ងៃស្អែក»។

លោក​ ពូទីន លើកឡើងថា «ខ្ញុំមិនមែននិយាយលេងសើចទេ គ្រាន់តែចុចប៊ូតុងមួយ នោះហ្គាសនឹងចាប់ផ្តើមហូរភ្លាម។ ប៉ុន្តែសម្រាប់រឿងនោះ គឺត្រូវការការសម្រេចចិត្តពីរដ្ឋាភិបាល (អាល្លឺម៉ង់)» ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ លោក ពូទីន បានបញ្ជាក់ថា គម្រោង Nord Stream កំពុងស្ថិតក្រោមទណ្ឌកម្មរបស់អាមេរិក ហើយអាល្លឺម៉ង់ត្រូវតែស្វែងរកកិច្ចព្រមព្រៀងដើម្បីដកទណ្ឌកម្មទាំងនេះចេញជាមុនសិន។

លោកបានបន្ថែមថា រុស្ស៊ីអាចផ្គត់ផ្គង់ហ្គាសរហូតដល់ ២៨ លានម៉ែត្រគូបក្នុងមួយឆ្នាំ «ប៉ុន្តែយើងគ្រាន់តែត្រូវការចម្លើយដ៏ច្បាស់លាស់មួយពីដៃគូអាល្លឺម៉ង់របស់យើងផ្ញើមកកាន់ក្រុមហ៊ុន Gazprom ថាតើពួកគេនឹងយកវាឬអត់។ ពីព្រោះបើមិនខុសពីនេះទេ យើងនឹងបង្វែរវាទៅលក់នៅលើទីផ្សារផ្សេងទៀត និងលក់ឲ្យដៃគូដទៃវិញ»។

លោក ពូទីន បានថ្លែងបែបនេះទៅកាន់ទីភ្នាក់ងារសារព័ត៌មានបរទេសនៅក្នុងវេទិកាសេដ្ឋកិច្ច St. Petersburg (SPIEF) ដែលនៅទីនោះ សមាជិកជាន់ខ្ពស់ម្នាក់នៃគណបក្សស្តាំនិយមជ្រុល AfD របស់អាល្លឺម៉ង់ បានជួបពិភាក្សាជាមួយមន្ត្រីរុស្ស៊ីកាលពីថ្ងៃពុធ និងបានអំពាវនាវឲ្យមានការបើកដំណើរការបំពង់ Nord Stream ឡើងវិញផងដែរ។

កន្លងមក  អាល្លឺម៉ង់បានជួបការលំបាកយ៉ាងខ្លាំងក្នុងការស្តារខ្លួនចេញពីវិបត្តិថាមពល ដែលបង្កឡើងដោយសារការបិទទ្វារបំពង់បង្ហូរប្រេងទាំងនេះ បន្ទាប់ពីវាត្រូវបានកម្ទេចដោយការផ្ទុះកាលពីខែកញ្ញា ឆ្នាំ ២០២២ ដែលធ្វើឲ្យទីក្រុងប៊ែឡាំងត្រូវប្រញាប់ប្រញាល់ស្វែងរកការផ្គត់ផ្គង់ជំនួស។ ភាគីរុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា ជាអ្នកនៅពីក្រោយការវាយប្រហារនេះ ប៉ុន្តែទីក្រុងកៀវបានបដិសេធជាបន្តបន្ទាប់៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post លោក ពូទីន ​ព្រលយ​ពី​ការ​​​បញ្ជូន​ឧស្ម័នទៅ​អាល្លឺម៉ង់ភ្លាម​តែម្តង ឲ្យតែ អាល្លឺម៉ង់ យល់​ព្រម​ appeared first on Kampuchea Thmey Daily.

អាល្លឺម៉ង់ ខកចិត្តខ្លាំង ក្រោយធ្លាក់​ពី​​ការ​ប្រជែង​កៅ​អីនៅ UNSC និង​ទម្លាក់កំហុសលើ​រុស្ស៊ី
រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់ លោក Johann Wadephul បានលើកឡើងថា ការគាំទ្រយ៉ាងប្តូរផ្តាច់របស់ទីក្រុងប៊ែឡាំង ចំពោះប្រទេសអ៊ុយក្រែន និងអ៊ីស្រាអែល អាចជាមូលហេតុធ្វើឲ្យបាត់បង់សំឡេងឆ្នោត​​​គាំទ្រ​​​ បន្ទាប់ពីអាល្លឺម៉ង់ បានបរាជ័យក្នុងការដណ្តើមអាសនៈប្តូរវេន នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC)។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Johann Wadephul (រូបភាព៖Reuters)

សារព័ត៌មាន BBC ​ចេញ​ផ្សាយ​​នៅថ្ងៃទី៤ ខែមិថុនា ​បាន​​ឲ្យ​ដឹងថា លោក Johann Wadephul បានពិពណ៌នាអំពីការចាញ់ឆ្នោត​ក្រោមដៃប្រទេសព័រទុយហ្គាល់ និងអូទ្រីស ថាជា «ការ​បរាជ័យដ៏ជូរចត់មួយ» បន្ទាប់ពីការបោះឆ្នោតជ្រើសរើសសមាជិកបណ្តោះអាសន្នថ្មីចំនួន ៥ប្រទេស បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃពុធ។

លោក Wadephul បានលើកឡើងថា «ដោយសារតែការគាំទ្រយ៉ាងរឹងមាំរបស់យើងចំពោះអ៊ុយក្រែន វាគឺជាការពិតដែលរុស្ស៊ីមិនចង់ឲ្យមានសំឡេងបែបនេះនៅក្នុងក្រុមប្រឹក្សាសន្តិសុខឡើយ។ មិនមែនជាការសម្ងាត់នោះទេ ដែលរុស្ស៊ីបាន​ញុះញង់ឲ្យមានការប្រឆាំងនឹងប្រទេសអាល្លឺម៉ង់។

គួរបញ្ជាក់ថា ក្រុមប្រឹក្សាសន្តិសុខ UN មានសមាជិកអចិន្ត្រៃយ៍ចំនួន ៥ ប្រទេស (ចិន បារាំង រុស្ស៊ី ចក្រភពអង់គ្លេស និង សហរដ្ឋអាមេរិក) និងសមាជិកបណ្តោះអាសន្ន​​ចំនួន ១០ ប្រទេសសម្រាប់ប្តូរ​វេន​២​ឆ្នាំ​ម្តង ហើយ​ក្នុងមួយឆ្នាំ​​​មហាសន្និបាត​​អង្គការ​សហប្រជាជាតិ​​ប្តូរសមាជិក​​​៥​ប្រទេស​​​។

រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ បានបន្តថា «យើងតែងតែប្រកាន់ជំហរច្បាស់លាស់លើបញ្ហាជាក់លាក់មួយចំនួន ហើយជំហរទាំងនេះមិនមែនគ្រប់រដ្ឋសមាជិកទាំងអស់សុទ្ធតែយល់ស្របនោះទេ។ ការពិតដែលថា អាល្លឺម៉ង់តែងតែត្រូវទទួលខុសត្រូវពិសេសចំពោះអ៊ីស្រាអែលនៅក្នុងជម្លោះមជ្ឈិមបូព៌ា ក៏អាចជាកត្តាធ្វើឲ្យយើងបាត់បង់សំឡេងឆ្នោតផង​ដែរ»។

លើសពីនេះ លោកក៏បានទម្លាក់កំហុសមួយផ្នែកទៅលើការចូលរួមប្រកួតប្រជែងយឺតពេលរបស់ប្រទេសលោក សម្រាប់ការដណ្តើមអាសនៈដែលមានអាណត្តិ ២ ឆ្នាំមួយនេះ។ យ៉ាងណាមិញ ភាគីរុស្ស៊ីមិនទាន់មានការឆ្លើយតបចំពោះការចោទប្រកាន់ដែលថា រុស្ស៊ី​បានបញ្ចុះបញ្ចូល ប្រឆាំងនឹង​បេក្ខភាពរបស់អាល្លឺម៉ង់នោះឡើយ។

នៅក្នុងការបោះឆ្នោតនោះ អាល្លឺម៉ង់ទទួលបានសំឡេងគាំទ្រត្រឹមតែ ១០៤ សំឡេងប៉ុណ្ណោះ ក្នុងការដណ្តើមយកអាសនៈមួយក្នុងចំណោមពីរសម្រាប់ក្រុមអឺរ៉ុបខាងលិច និងប្រទេសដទៃទៀត ខណៈដែលព័រទុយហ្គាល់ទទួលបាន ១៣៤ សំឡេង និងអូទ្រីសទទួលបាន ១៣១ សំឡេង។ ដោយឡែក ប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan). ទ្រីនីដាដ (Trinidad) និងតូបាហ្គោ (Tobago) និងហ្ស៊ីមបាវ៉េ (Zimbabwe) ក៏ត្រូវបានជាប់ឆ្នោតចូលក្នុងក្រុមប្រឹក្សាសន្តិសុខនេះផងដែរ ដែលវាជាស្ថាប័ន​អង្គការ​សហប្រជាជាតិ​​កំពូល​តែមួយគត់ ដែលអាចធ្វើសេចក្តីសម្រេចចិត្តមានធរមានតាមផ្លូវច្បាប់ ដូចជាការដាក់ទណ្ឌកម្ម និងការអនុញ្ញាតឲ្យប្រើប្រាស់កម្លាំងយោធា។

ការខកខានមិន​ទទួល​បានអាសនៈនេះ គឺជាការប៉ះទង្គិចយ៉ាងខ្លាំងសម្រាប់អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz។ ក្រុមអ្នករិះគន់មកពីគណបក្សប្រឆាំង​ក្នុង​ប្រទេស​អាល្លឺម៉ង់ បានលើកឡើងថា លោកកំពុងជួបសម្ពាធយ៉ាងខ្លាំងនៅ​ក្នុងស្រុក ហើយឥឡូវនេះត្រូវរងភាពអាម៉ាស់នៅលើឆាកអន្តរជាតិថែមទៀត ទាំងដែលកន្លងមកលោកបានផ្សព្វផ្សាយពី​ខ្លួនឯងថា ជាបុគ្គលដែលនឹងមកលើកកម្ពស់សក្ដានុពលរបស់អាល្លឺម៉ង់នៅលើឆាកអន្តរជាតិ។

ទោះជាយ៉ាងណាក៏ដោយ លោក Merz បានថ្លែងថា អាល្លឺម៉ង់នឹងនៅតែបន្តធ្វើជាអ្នកគាំទ្រដ៏រឹងមាំនៃប្រព័ន្ធអន្តរជាតិ ហើយ លោកបានផ្ញើសារអបអរសាទរចំពោះប្រទេសអូទ្រីស និងព័រទុយហ្គាល់។ លោកបានបញ្ជាក់ថា «លទ្ធផលនេះមិនបានកែប្រែភារកិច្ចដែលយើងត្រូវប្រឈមមុខនៅអង្គការសហប្រជាជាតិឡើយ។ អាល្លឺម៉ង់នៅតែជាសសរទ្រូងដ៏គួរឲ្យទុកចិត្តនៃប្រព័ន្ធពហុភាគីនិយម»៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

The post អាល្លឺម៉ង់ ខកចិត្តខ្លាំង ក្រោយធ្លាក់​ពី​​ការ​ប្រជែង​កៅ​អីនៅ UNSC និង​ទម្លាក់កំហុសលើ​រុស្ស៊ី appeared first on Kampuchea Thmey Daily.

​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី
ប្រទេសអាល្លឺម៉ង់ និងហូឡង់ នៅ​ថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា បានប្រកាសថា អង្គការណាតូ នឹងពង្រឹងការការពារដែនដីនៅប៉ែកខាងកើត​អឺរ៉ុប​ ដោយប្រគល់ភារកិច្ចឲ្យកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ធ្វើជាមេបញ្ជាការលើកងទ័ពសម្ព័ន្ធមិត្តនៅក្នុងប្រទេសអេស្តូនី និងឡេតូនី​ ក្នុងករណីមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ី។

ទាហានឈរ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាល្លឺម៉ង់ Frank-Walter Steinmeier និងស្តេចហូឡង់ Willem-Alexander (រូបភាព៖ Reuters)

យោងតាមការចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters  បច្ចុប្បន្ននេះ កងកម្លាំងរបស់អង្គការណាតូនៅក្នុងប្រទេស​តំបន់​បាល់ទិកទាំងបី ព្រមទាំងប៉ែកខាងជើងនៃប្រទេសប៉ូឡូញ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីបញ្ជាការដ្ឋានចម្រុះជាតិសាសន៍តែមួយ។

ការបង្កើតតំបន់បញ្ជាការទីពីរនេះ អាចអនុញ្ញាតឲ្យបក្សសម្ព័ន្ធយោធា​នៃ​អង្គការ​ណាតូមួយនេះ បន្ថែមកងកម្លាំង​កាន់តែច្រើនទៅកាន់តំបន់បាល់ទិក ដែលជាតំបន់ប្រឈមនឹងហានិភ័យខ្ពស់ជាងគេបំផុត ពីការវាយប្រហារដែលអាចកើតមានពីសំណាក់ប្រទេសរុស្ស៊ី។ អង្គការណាតូ បានព្រមានថា ទីក្រុងមូស្គូអាចនឹងបើកការវាយលុកទ្រង់ទ្រាយធំលើទឹកដីសម្ព័ន្ធមិត្តយ៉ាងឆាប់បំផុតនៅឆ្នាំ២០២៩ ប្រសិនបើកិច្ចប្រឹងប្រែងពង្រឹងសព្វាវុធរបស់រុស្ស៊ី​នៅតែបន្ត ខណៈដែលវិមានក្រឹមឡាំងបានបដិសេធចំពោះចេតនានេះ។

រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយថា «ជាមួយនឹងការបញ្ចូលកងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ទៅក្នុងផែនការការពារជាតិរបស់ណាតូ ប្រទេសទាំងពីរជួយទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខរបស់អឺរ៉ុប» ដោយលោកបានបន្ថែមថា កងទ័ពចម្រុះនេះមានការចូលរួមពីប្រទេសចំនួន១៦។

ក្រសួងការពារជាតិអាល្លឺម៉ង់ និងហូឡង់ ក៏បានចេញការបញ្ជាក់មួយនៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាថា កងទ័ពចម្រុះអាល្លឺម៉ង់-ហូឡង់ ដែលមានមូលដ្ឋាននៅទីក្រុង Muenster ប្រទេសអាល្លឺម៉ង់ នឹងទទួលតួនាទីជាទីបញ្ជាការដ្ឋានយុទ្ធសាស្ត្រសម្រាប់ប្រទេសអេស្តូនី និងឡេតូនី​ នៅជុំវិញពាក់កណ្តាលឆ្នាំនេះ។

ដោយឡែក យោងតាមមន្ត្រីយោធាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបានរៀបរាប់ថា ការមានកងទ័ពចម្រុះទីពីរមកទទួលបន្ទុកការពារតំបន់បាល់ទិក នឹងអនុញ្ញាតឲ្យណាតូអាចប្រមូលផ្តុំ «កម្លាំងក្នុងចំនួនដ៏ច្រើនដោយល្បឿនលឿន»។ ជាក់ស្ដែង នៅជិតព្រំដែនបាល់ទិក រុស្ស៊ីបានចាប់ផ្តើមបង្កើនហេដ្ឋារចនាសម្ព័ន្ធយោធា ដោយសាងសង់បន្ទាយថ្មីៗនៅក្នុងស្រុក Leningrad និងទីក្រុង Moscow របស់ខ្លួន ដែលរំពឹងថា នឹងប្រើសម្រាប់ផ្ទុកកងទ័ពរុស្ស៊ីដែលត្រឡប់មកពីប្រទេសអ៊ុយក្រែនវិញ៕

អត្ថបទ ៖ សាង ស្រីល័ក្ខ

រុស្ស៊ី ព្រមាន​​អាមេនី​ថា នឹង​​​ផ្តាច់ប្រេង ឧស្ម័ន និង​ត្បូង តម្លៃ​ថោក បើ​នៅតែ​ព្យាយាម​ចូល​ជាសមាជិក​​អឺរ៉ុប

The post ​​​អាល្លឺម៉ង់-ហូឡង់ នឹង​ដឹកនាំ​ទ័ព​អង្គការ​ណាតូ នៅតំបន់បាល់ទិក ពេលផ្ទុះ​សង្គ្រាមជាមួយរុស្ស៊ី appeared first on Kampuchea Thmey Daily.